-
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ស្ដីពីការត្រួតពិនិត្យការអនុវត្តវិធានការរដ្ឋបាល និងត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

នាព្រឹកអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ស្ដីពីការត្រួតពិនិត្យការអនុវត្តវិធានការរដ្ឋបាល ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ តាមរយៈ ( Video Zoom Meeting ) ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
-
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) រៀបចំពិធីប្រគល់-ទទួល សៀវភៅ “យុទ្ធសាស្រ្តគយស្តីពីអនុលោមភាព និងការអនុវត្តច្បាប់” ជាភាសាអង់គ្លេស ចំនួន ២,០០០ ក្បាល

នាថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) មានរៀបចំពិធីប្រគល់-ទទួល សៀវភៅ “យុទ្ធសាស្រ្តគយស្តីពីអនុលោមភាព និងការអនុវត្តច្បាប់” ជាភាសាអង់គ្លេស ចំនួន ២,០០០ ក្បាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុនប្រចាំនៅកម្ពុជា (Japan International Cooperation Agency-JICA Cambodia) ។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ថា សៀវភៅ យុទ្ធសាស្រ្តគយស្តីពីអនុលោមភាព និងការអនុវត្តច្បាប់ ឆ្នាំ២០២០ -២០២៣ ត្រូវបានបោះពុម្ភ និងផ្សព្វផ្សាយជាភាសាខ្មែររួចរាល់។ ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់មន្រ្តីគយ និងរដ្ឋាករ ជាពិសេសដើម្បីផ្សព្វផ្សាយដល់ដៃគូអភិវឌ្ឍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ក៏ដូចជាសម្រាប់ប្រើប្រាស់ជាឯកសារស្រាវជ្រាវ និងស្វែងយល់លើការងារគយស្តីពីអនុលោមភាព និងការអនុវត្តច្បាប់នោះ អគរ បានរៀបចំបកប្រែយុទ្ធសាស្រ្តនេះជាភាសាអង់គ្លេស ក្រោមការជួយគាំទ្រពីអ្នកជំនាញការនៃមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF)…
-
សម្ដេច ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ធ្វើជាសហប្រធានក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការបំពេញបន្ថែមឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ធ្វើជាសហប្រធានក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការបំពេញបន្ថែមឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ គួរបញ្ជាក់ថា សមាសភាពចូលរួមក្នុងកិច្ចប្រជុំនាពេលព្រឹកនេះ ក៏មានការចូលរួមពីរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកំពូលៗមួយចំនួនទៀត ព្រមទាំងតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជាផងដែរ៕ដោយ -រ៉ាវុធ
-
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១

នាយកដ្ឋានបណ្តុះបណ្តាល : នៅនាយកដ្ឋានបណ្តុះបណ្តាល នាព្រឹកថ្ងៃ ទី០៣ ខែ សីហា ឆ្នាំ ២០២១មានបើកកិច្ចប្រជុំពីចម្ងាយ តាមកម្មវិធី Zoom Cloud Meeting ដឹកនាំកិច្ចប្រជុំដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ដើម្បីបូកសរុបលទ្ធផលប្រចាំឆមាសទី១និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ របស់នាយកដ្ឋានបណ្តុះបណ្តាល ដោយមានការអញ្ជើ្ញញចូលរួមពីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យទាំង៦ ប្រធានក្រុមធានាគុណភាពផ្ទៃក្នុង និងនាយកសាលានគរបាលជាតិភូមិភាគទាំង៦ សរុបចំនួន៩៩នាក់(នារី១៥នាក់) ។ ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន បានមានមតិស្វាគមន៍និងកោតសរសើរមន្ត្រីទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ទោះបីជាមានបញ្ហាការឆ្លងរាតត្បាតជំងឺកូវីដ-១៩នាពេលនេះក៏ដោយ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងអំពីការថែទាំសុខភាពរបស់មន្ត្រីគ្រប់រូប មន្ត្រីគ្រប់រូបត្រូវមានបណ្ណ ប.ស.ស. ការពង្រឹងវិន័យការងារ ការគ្រប់គ្រងសាលា ការកែតម្រូវការគូរប្លង់មេសាលា និងការត្រៀមបើកវគ្គនាពេលខាងមុខ។ បន្ថែមលើនោះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានក្រើនរំឮក ដាសតឿនដល់នាយកសាលាទាំង៦រួមនិងមន្ត្រី ត្រូវបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសាលា ឱ្យបានរលូនទៅតាមផែនការដែលបានកំណត់ គឺអភិវឌ្ឍជាបណ្តើរៗតាមធនធានដែលមាន។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ ក៏បានក្រើនរំឮកដល់មន្ត្រីទាំងអស់ត្រូវចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ចាក់វ៉ាក់សាំងឱ្យបានទាំងអស់គ្នា ក្នុងនាមកងកម្លាំងជួរមុខ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។…
-
ក្រុមហ៊ុនឯកជនមួយគ្រោងនឹងនាំយកកសិករកម្ពុជាដែលមានសមត្ថភាព ទៅបម្រើការនៅក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលី ដើម្បីពង្រីកសមត្ថភាពលើបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ

គម្រោងនោះ បានលើកឡើងនៅក្នុងជំនូបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន ជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia លោក Robert K.Chelliah នៅព្រឹកថ្ងៃទី៣សីហាឆ្នាំ២០២១ នៅទីស្ដីការក្រសួងកសិកម្ម។ ក្នុងជំនួបនោះលោក Robert K.Chelliah បានជម្រាបជូនលោករដ្ឋមន្ត្រី ជុំវិញការងារអាជីវកម្មក្រុមហ៊ុនរបស់លោក និងគោលបំណងនៃសំណើមួយចំនួនជូនលោករដ្ឋមន្ត្រី។ លោករដ្ឋមន្ត្រីក្រសួងកសិកម្មវេង សាខុន បានគាំទ្រចំពោះបំណងរបស់លោក Robert K.Chelliah អំពីគម្រោងរបស់ក្រុមហ៊ុននាពេលឆាប់ខាងមុខ នឹងនាំយកកសិករកម្ពុជាដែលមានសមត្ថភាព ដូចជាកាយសម្បទា និងបទពិសោធន៍កសិកម្ម ទៅបម្រើការនៅក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលី ដើម្បីពង្រីកសមត្ថភាពរបស់ពួកគេលើបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ បន្ទាប់នាំយកត្រឡប់មកវិញនូវរាល់ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃមកអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកសំណើឲ្យក្រុមហ៊ុនពិនិត្យ ពិចារណាចំពោះនិស្សិតកសិកម្មកម្ពុជា ដូចដែលកម្ពុជាបាន និងកំពុងអនុវត្តជាមួយប្រទេសអ៊ីស្រាអែលផងដែរ។ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រៀបចំសេចក្តីព្រាងអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាលធនធានមនុស្សដោយចែកចេញជាពីរដំណាក់កាល ទី១- ជ្រើសរើសកសិករមកធ្វើការបណ្តុះបណ្តាលជំនាញកសិកម្ម ច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ និងភាសាអង់គ្លេសបឋមជាមួយក្រុមហ៊ុនផ្ទាល់ និងទី២- ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលបញ្ជូនកសិករទៅបម្រើការក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលីតែម្តង។ លោក Robert…
-
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន:ប្រមុខការទូតកម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យបាននូវការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងកំណើនសម្រាប់តំបន់

ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យបាននូវការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងកំណើនសម្រាប់តំបន់រួមមាន៖ តាមរយៈការសម្រេចឱ្យបាននូវក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន និងការធ្វើប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន(ACPHEED)។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ យោងតាមលទ្ធផលនៃកិច្ចប្រជុំដែលបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាថា ការចូលរួមរបស់អាស៊ានជាមួយដៃគូខាងក្រៅ គឺគាំទ្រដល់មជ្ឈភាពអាស៊ាន ដែលស្របនឹងគោលការណ៍អាស៊ានរួមមានទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៣៖កិច្ចប្រជុំបានពិភាក្សាអំពីការវិវត្តថ្មីៗទាក់ទងនឹងនយោបាយ និងសន្តិសុខក្នុងតំបន់ និងវឌ្ឍនភាពនៃការងាររបស់ស្ថាប័នតាមវិស័យនៅក្នុងសសរស្តម្ភនយោបាយ និងសន្តិសុខ (APSC)។ កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងការអនុវត្តផែនការលម្អិត APSC ឆ្នាំ២០២៥ ទោះបីមានជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ រដ្ឋមន្រ្តីការបរទេស ក៏បានឯកភាពពន្លឿនការអនុវត្តបន្ទាត់សកម្មភាពដែលនៅសេសសល់ក្រោមផែនការលម្អិត APSC ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលដែលសម្រេចបានដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងបានកោតសរសើរចំពោះជោគជ័យនៃសិក្ខាសាលាស្តីពី «ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយសារមីន/សំណល់ជាតិផ្ទុះសង្គ្រាម (ERW)» ដែលបានរៀបចំនៅខេត្តសៀមរាប នៅខែកក្កដា ឆ្នាំ ២០២១។…
-
អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញឱ្យអាជ្ញាធរស្រុកមុខកំពូល យកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Delta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ ។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកមុខកំពូល។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា ជំងឺកូវីដ-១៩ ពិសេសប្រភេទDelta ថ្មី គឺជាមេរោគបំឡែងថ្មី ដែលមានការឆ្លងរហ័ស ធ្វើឱ្យយើងមានគ្រោះថ្នាក់ និងបណ្ដាលឱ្យបាត់បង់ជីវិតផងដែរ ដូច្នេះអាជ្ញាធរស្រុកមុខកំពូល ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល អោយមានប្រសិទ្ធភាពខ្ពស់ ។ ត្រូវកំណត់ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចដាក់ព្យាបាលតាមផ្ទះ និងបន្តការផ្សព្វផ្សាយណែនាំដល់ ប្រជាពលរដ្ឋឱ្យបន្តចូល រួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍របស់សម្ដេចតេជោ…
-
យុវជនកម្ពុជា ចំនួន ៨រូប ត្រូវបានជ្រើសរើសឱ្យសិក្សានៅសាលាគោលនយោបាយសាធារណៈ លីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី

មោទនភាពថ្មីមួយទៀតរបស់កម្ពុជា នៅពេលដែលមានមន្រ្តីរាជការវ័យក្មេងប្រកបដោយសក្តានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ចំនួន៨រូប បានចូលរួមបង្ហាញនូវសមត្ថភាពនៅលើឆាកអន្តរជាតិ ទាំងក្នុងវិស័យការងារក៏ដូចជាការអភិវឌ្ឍសមត្ថភាពជាពិសេសភាពជាអ្នកដឹកនាំក្នុងពេលអនាគត។ យុវជនកម្ពុជាចំនួន៨រូប រួមមាន៖១. លោកស្រី កែន បូព្រាង (មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)២. កញ្ញា អឿន បញ្ចនាថ(មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)៣. លោក មឿន សុភេទ (មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)៤. លោក វង្ស ម៉េង (មកពីរាជបណ្ឌិត្យសភាកម្ពុជា)៥. លោក សេង ច័ន្ទភ័ក្តី (មន្ត្រីរាជការមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)ត្រូវបានជ្រើសរើស និងអនុញ្ញាតឱ្យសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញរដ្ឋបាលសាធារណៈ និង១. លោក ស៊ុ សុវណ្ណដិកា (មន្ត្រីរាជការមកពីក្រសួងបរិស្ថាន)២. លោក លាភ ស៊ុយទ្រី (មន្ត្រីរាជការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)៣. លោក ហួរ ឆាយ (មន្ត្រីរាជការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)ត្រូវបានជ្រើសរើស និងអនុញ្ញាតឱ្យសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគោលនយោបាយសាធារណៈនៅសាលាគោលនយោបាយសាធារណៈ លីក្វាន់យូ (Lee Kuan Yew School of Public…
-
ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការប៉ាន់ស្មានអំពីមេរោគអេដស៍និងគោលដៅឆ្នាំ២០២៥

ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការប៉ាន់ស្មានអំពីមេរោគអេដស៍ និងគោលដៅ ឆ្នាំ២០២៥ តាមបណ្តាញវីដេអូ កម្មវិធី Microsoft Teams នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះមានការចូលរួមពី អ្នកស្រី វេជ្ជបណ្ឌិត ឃិន ចូ (Whin Thin Khin Cho) នាយិកាបណ្តោះអាសន្នអង្គការUNAIDSប្រចាំកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធាន បច្ចេកទេស និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និង តំណាងប្រជាជនគន្លឹះដែលរងផលប៉ះពាល់ចំនួន ៤២នាក់/គណនី។ មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានរំឭកថា កម្ពុជា និងប្រទេសដទៃ ទៀតនៅជុំវិញពិភពលោកបានបោះឆ្នោតគាំទ្រ សេចក្តីថ្លែងការណ៍នយោបាយស្តីពីមេរោគអេដស៍…
-
CNCC សម្រេចពន្យារពេលការប្រកួតបាល់ទាត់ទាំងពីរក្របខ័ណ្ឌ
