-
អភិបាលខេត្តអញ្ជើញទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនពីសប្បុរសជន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តតាកែវ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្ដដា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ពី លោក សុខ វាសនា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបូរីជលសារ និងលោកស្រី នូ ស្រីស្រស់ អង្ករ ២តោន មីខ្លាឃ្មុំ ១០០កេស ត្រីខ ១០០យួរ ដើម្បីចូលរួមសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តតាកែវ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏សូមថ្លែងអំណរ គុណ ដល់ លោក សុខ វាសនា និងលោកស្រី ដែលបាននាំយកនូវគ្រឿងឧបភោគមួយចំនួនធំប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាការចូលរួមចំណែកដ៏មានសារសំខាន់ ក្នុងគ្រា ដែលរដ្ឋបាល កំពុងប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តតាកែវ ហើយតារយៈការផ្តល់អំណោយទាំងនេះ រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត និងរងផលប៉ះពាល់ដោយសារកូវីដ១៩៕ដោយ-រ៉ាវុធ
-
ខេត្តកំពង់ចាម គ្រោងពង្រីកកន្លែងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ចំនួន២កន្លែងផ្សេងទៀត ជំនួសឱ្យវិទ្យាល័យព្រះសីហនុ ដែលអាជ្ញាធរគ្រោងនឹងដាក់ឱ្យដំណើរការរៀនសូត្រឡើងវិញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ធ្វើជាកន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ក្នុងក្របខណ្ឌខេត្ត ចំនួន២ កន្លែងផ្សេងទៀត ដោយ ១កន្លែងស្ថិតនៅក្នុងបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត ដែលមានឃ្លាំងជាច្រើនអាគារបានទុកចោលមិនដំណើរការ ក្រោមការគ្រប់គ្រងរបស់មន្ទីរពាណិជ្ជកម្ម និង ១កន្លែងទៀត ស្ថិតនៅក្នុងបរិវេណ មជ្ឈមណ្ឌលពាណិជ្ជកម្ម ហ្គ្រីនត្រេដ ដែលមានមានអាគារមួយចំនួនបានទុកចោលមិនដំណើរការដូចគ្នា ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសិក្សាលម្អិតខាងលើ ឯកឧត្តម អ៊ុន ចាន់ដា បានសម្រេចយកទីតាំងទាំងពីរខាងលើមកធ្វើការរៀបចំឲ្យទៅជាកន្លែងសម្រាក ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ជំនួយវិទ្យាល័យព្រះសីហនុ ដែលនឹងដាក់ឱ្យដំណើរការបង្រៀន និងរៀនសូត្រឡើងវិញនាពេលខាងមុខ។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការពង្រីកទីតាំងសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកកងមាស មួយកន្លែងទៀត និងបន្តចុះសួរសុខទុក្ខ ក្រុមការងារដែលកំពុងប្រចាំការ នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត នាសាលាគរុកោសល្យភូមិភាគកំពង់ចាម៕
-
ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃមានសហការល្អជាមួយអាជ្ញាធរថៃឱ្យជួយមើលថែទាំពលករខ្មែរដែលឆ្លងជំងឺកូវីដ

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង បានបញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានខិតខំសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធថៃឱ្យជួយមើលថែទាំដោយយកចិត្តទុកដាក់ពលករណាដែលឆ្លងជំងឺកូវីដ និងបានទាក់ទងជាប្រចាំ ជាមួយរោងចក្រ សហគ្រាស ក្រុមហ៊ុន ឱ្យផ្គត់ផ្គង់អាហារគ្រប់គ្រាន់ដល់ពលករដែលស្ថិតក្នុងតំបន់បិទខ្ទប់។ ស្ថានទូតតែងយកគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនពលករដែលជួបការលំបាកខ្លាំង។ ឯកឧត្តម កុយ គួង បានបន្តថា “ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃបានខិតខំប្រឹងប្រែងតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។ ពលករខ្មែរយើងនៅប្រទេសថៃមានចំនួនជាងមួយលាននាក់”។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួននៅប្រទេសថៃបានផ្តល់ព័ត៌មានមិនពិតទៅឱ្យបណ្តាញសារព័ត៌មានអំពីស្ថានភាពពលករខ្មែរនៅប្រទេស។ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា ស្ថានការណ៍ជំងឺកូវីដ-១៩ នៅថៃនាថ្ងៃទី៣១ ខែកក្កដានេះ មានអ្នកឆ្លងថ្មីចំនួន១៨.៩១២នាក់ នាំឱ្យចំនួនឆ្លងសរុប ៥៩៧.២៨៧នាក់។អ្នកស្លាប់ថ្មីចំនួន ១៧៨នាក់ នាំឱ្យចំនួនអ្នកស្លាប់សរុប ៤,៨៥៧ នាក់។ ទន្ទឹមនេះស្ថានទូតកម្ពុជាប្រចាំប្រទេសថៃក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសថៃឱ្យចូលរួមអនុវត្តវិធានការ បីការពារ បីកុំ។ បន្តផ្តល់កម្លាំងចិត្តដល់ខ្លួនឯង បន្តអត់ធ្មត់រួមសុខរួមទុក្ខជាមួយម្ចាស់ផ្ទះ។ កុំចល័តចេញពីកន្លែងស្នាក់/ធ្វើការ ឬធ្វើដំណើរទៅព្រំដែនកម្ពុជា-ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទបណ្តោះអាសន្នដល់ថ្ងៃទី១២ ខែសីហា ដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩ ជាពិសេសប្រភេទដែលតា (Delta) ក្នុងអំឡុងការធ្វើដំណើរនិងប្រឈមនឹងវិធានការច្បាប់ថៃនានា។ ប្រទេសថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដល់ថ្ងៃទី៣០ ខែកញ្ញា បន្តបិទព្រំដែនបម្រាមគោចរក្នុងខេត្តក្រុងមួយចំនួន…
-
ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ខែកក្កដានេះ ទឹកស្ទឹងសង្កែកំពុងតែជន់ហក់ឡើង រហូតដល់កម្ពស់ ជាង១២ម៉ែត្រ

ទឹកជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង និងបន្តជន់ឡើងបន្តិច ខណៈដែលភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើ ហើយនៅព្រឹកថ្ងៃទី៣១ខែកក្កដា២០២១នេះ កម្ពស់ទឹកស្ទឹងសង្កែ បានជន់ហក់ឡើង រហូតដល់កម្ពស់ជាង១២ម៉ែត្រ។ នេះបើគិតត្រឹមម៉ោង១០នៅព្រឹកនេះ ស្ថិតនៅទីតាំងវាស់កម្ពសទឹកនៅចំណុចក្បាលស្ពាន សម្តេចតេជោសែន នៅខាងមុខរតនាគារខេត្តបាត់ដំបង។ខណៈដែលពីម្សឺលម៉ិញគិតត្រឹមម៉ោង ០៦ល្ងាច ទឹកជំនន់ស្ទឹងសង្កែ បានជនឡើងនិងមានកម្ពសត្រឺមតែ០៩,៧០ម៉ែត្រ។ ដោយឡែក តាមការគូសបញ្ជាក់ពីលោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧត្តនិយម ខេត្តបាត់ដំបង លោកបានប្រាប់ឲ្យដឹងថា៖ស្ថានភាពជំនន់ទឹកស្ទឹងសង្កែ អាចហក់ជន់ឡើងបន្ថែមទៀត ដោយសារតែនៅប៉ែកខាងលើនៃខេត្តបាត់ដំបង កំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទើបធ្វើឲ្យជំនាញបន្ធូរ (បើក) ទ្វារទំនប់ទឹកអាងពហុបំណងសេកសក នៅក្នុងស្រុករតនមណ្ឌល របស់ ខេត្តបាត់ដំបងនិងទំនប់កង្ហតបានបើកទ្វារទឹកដើម្បីបន្ធូទម្លាក់ទឹកចុះមកផ្នែកខាងក្រោមក្នុងស្ទឹងសង្កែ ទើបធ្វើឲ្យកម្ពស់ទឹកស្ទឹងសង្កែ មានការជន់ហក់ឡើងបន្តិច។ លោកប្រធានមន្ទីរបានអះអាងទៀតថា៖ទឹកស្ទឹងសង្កែអាចបន្តជន់ឡើងថែម ប្រសិនបើស្ថានភាពទឹកភ្លៀងនៅផ្នែកខាងលើនៅតែបន្តធ្លាក់។ បើទោះបី ជាលោកប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងបានបែបនេះក្តី ក៏នៅវេលាព្រឹកថ្ងៃនេះ លោកបានគូសបញ្ជាក់ឲ្យដឹងថា៖ ស្ថានភាពទឹកជំនន់នេះនិងអាចរក្សាលំឋេរមួយក្នុងកម្រិតសមស្រប ហើយវាអាចថមថយនិងស្រកចុះវិញជាបណ្តើរៗនៅព្រលប់ៗថ្ងៃដដែលនេះ ហើយនិងបន្តស្រកចុះនៅថ្ងៃទី០១ខែសីហា ព្រឹកស្អែកនេះ។ ជាការកត់សម្គាល់ទឹកជំនន់ទឹកភ្លៀងនៅក្នុងស្ទឹងសង្កែរបស់ខេត្តបាត់ដំបង នៅតែបន្តជន់ឡើងហើយទឹកជំនន់ស្ទឹងសង្កែនេះ វាមិនទាន់បាតុភាពពីការបង្ក នូវ ផលប៉ះពាល់អ្វីដល់ប្រជាពលរដ្ឋនៅឡើយនោះទេ? តែអ្នករស់នៅតាមមាត់ស្ទឹងសង្កែ ក៏គួរតែមានការប្រុងប្រយ័ត្ន ពីជំនន់ទឹកស្ទឹងដែលកំពុងតែជន់ឡើងនេះផងដែរ។…
-
កម្ពុជានាំចេញអង្ករចេញបានជាង៣០ម៉ឺនតោនក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១

យោងតាមក្រសួងកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១ កម្ពុជាបាននាំអង្ករចេញបានចំនួន៣០ម៉ឺន៩ពាន់៨៦៥តោន មានការថយចុះចំនួន១១ម៉ឺន៦ពាន់២០៨តោន ឬប្រមាណ២៧,២៧% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៧ខែឆ្នាំ២០២០ ដែលការនាំចេញអង្ករនៅពេលនោះបានចំនួន ៤២ម៉ឺន៦ពាន់៧៣តោន។ ដោយឡេក ការនាំចេញអង្ករក្នុងខែកក្កដា ឆ្នាំ២០២១ មានចំនួន២ម៉ឺន៩ពាន់៤១៥តោន ដែលកើនឡើងចំនួន១ម៉ឺន២តោន ឬ៣,៥៣% បើធៀបនឹងខែកក្កដា ឆ្នាំ២០២០ ដែលមានចំនួនតែ២ម៉ឺន៨ពាន់៤១៣តោនប៉ុណ្ណោះ។ ក្នុងចំណោមការនាំចេញទាំងនោះ រួមមានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន២១ម៉ឺន៤ពាន់៩៦៨តោន ស្មើនឹង ៦៩,៣៧% អង្ករសគ្រប់ប្រភេទមានចំនួន៨ម៉ឺន៨ពាន់៧០២តោន ស្មើនឹង ២៨,៦៣% និងអង្ករចំហុយមានចំនួន៦ពាន់១៩៥តោន ស្មើនឹង ២%។ ការនាំអង្ករចេញរបស់កម្ពុជា គឺធ្វើឡើងទៅកាន់គោលដៅសហភាពអឺរ៉ុបចំនួន២១ប្រទេស មានបរិមាណសរុប៧ម៉ឺន៧ពាន់៧៨៦តោន ,ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន១៥ម៉ឺន៣ពាន់៩២១តោន ,ទិសដៅអាស៊ានចំនួន៥ប្រទេស មានបរិមាណសរុបចំនួន២ម៉ឺន៩ពាន់៤៥៣តោន និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណសរុប៤ម៉ឺន៨ពាន់៧០៥តោន។ ចំណែកក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន៥៨ក្រុមហ៊ុន។ ចំពោះការនាំចេញស្រូវក្នុងរយៈពេល៧ខែឆ្នាំ២០២១ ការនាំចេញស្រូវមានចំនួន២លាន៨ពាន់២៤១តោន ទៅកាន់ប្រទេសវៀតណាម ដែលមានការកើនឡើងចំនួន ៩០ម៉ឺន៧៦៦តោន ឬ៨១,៣៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន១លាន១សែន៧ពាន់៤៧៥តោន។
-
«ជំនួបធុរកិច្ចលើកដំបូងតាមប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុនរុស្ស៊ី» ដើម្បីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី

នារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី បានរៀបចំ «ជំនួបធុរកិច្ចលើកដំបូងតាមប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុនរុស្ស៊ី» ដើម្បីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។ កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធីបតីភាពរបស់ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជននៃប្រទេសទាំងពីរ សរុបប្រមាណ២៥០នាក់។ ព្រឹត្តិការណ៍ដ៏សំខាន់នេះផ្តោតលើប្រធានបទសំខាន់ចំនួនបីគឺ បច្ចេកវិទ្យា ឧស្សាហកម្ម និងថាមពល ដែលនឹងជួយត្រួសត្រាយផ្លូវដល់ក្រុមហ៊ុនរុស្ស៊ីក្នុងការស្វែងយល់ពីឱកាសទីផ្សារនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ អង្គប្រជុំបានប្រព្រឹត្តិទៅយ៉ាងរលូនប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការចូលរួមពិភាក្សាយ៉ាងផុសផុល និងយ៉ាងសកម្មពីសំណាក់វាគ្មិននៃប្រទេសទាំងពីរ ទាំងវិស័យរដ្ឋ និងឯកជន និងថែមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរួមគ្នា លើវិស័យសំខាន់ៗទាំងបីខាងលើ។ ការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ច រវាងធុរជននិងពាណិជ្ជករកម្ពុជា ជាមួយនិងបណ្តាក្រុមហ៊ុនឯកជននៃប្រទេសរុស្ស៊ីនាពេលនេះ គឺជាការចាប់ផ្តើមមួយ ក្នុងការចូលរួមជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសមកប្រទេសកម្ពុជា ដែលការងារអាទិភាពមួយនៃយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ព្រឹត្តិការណ៍នេះនឹងនាំទៅដល់ការបើកផ្លូវដើម្បីរៀបចំជំនួបធុរកិច្ចជាមួយប្រទេសជាដៃគូផ្សេងទៀតនាពេលអនាគត៕
-
រដ្ឋមន្ត្រីក្រសួងសុខាភិបាលណែនាំកុំធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនំនិញចេញ ចូល ឬឆ្លងកាត់ រាជធានីខេត្ត ក្នុងអំឡុងពេលបិទខ្ទប់រយៈពេល១៤ថ្ងៃ

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដែលជាប្រធានគណៈកម្មករអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៣០កក្កដាឆ្នាំ២០២១ បានណែនាំដល់ប្រធានអណុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឲ្យណៈកម្មករអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានី ខេត្ត ឲ្យធានានូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរ នៅតាមរាជធានី ខេត្ត។ រាជរដ្ឋាភិបាលនៅថ្ងៃទី២៨កក្កដាឆ្នាំ២០២១ បានចេញសារាចរ ស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្ដីសម្រេចទាក់ទងនឹងការបិទខ្ទប់បណ្ដាខេត្តចំនួន៨ជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប, ការដាក់ចេញ និងការអនុវត្តវិធានការរឹតត្បិត ឬហាមឃាត់ ក៏ដូចជាការដាក់ចេញនូវបម្រាមគោចរដោយអភិបាលរាជធានី ខេត្ត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំថា ក្នុងអំឡុងពេលនៃការបិទខ្ទប់ ឬក្នុងអំឡុងពេលនៃការអនុវត្តយុទ្ធនាការរយៈពេល១៤ថ្ងៃ មិនត្រូវធ្វើឲ្យរាំងស្ទះ ឬប៉ះពាល់ដល់ដំណើរការជាធម្មតានៃការដឹកជញ្ជូនទំនិញចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្ររាជធានី-ខេត្តនីមួយៗឡើយ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបាននែនាំដល់អភិបាលរាជធានី ខេត្ត និងប្រធានអណុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឲ្យណៈកម្មករអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវធានាឲ្យបាននូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ដើម្បីបញ្ចៀសនូវការខកខាន ឬការរាំងស្ទះដល់ការដឹកជញ្ជូនវត្ថុធាតុដើម ឬផលិតផលសម្រេចចេញពីតាមបណ្ដារោងចក្រសហគ្រាសនានា ក៏ដូចជាការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតផងដែរ។
-
រសួងការបរទេសខ្មែរ ប្រគល់ម៉ូតូ BMW ៣០គ្រឿង ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ម៉ូតូ ម៉ាក BMW ១២៥០សេសេ ចំនួន ៣០គ្រឿង ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទុកប្រើប្រាស់ក្នុងសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនឥស្សរជនជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំធំៗរបស់កម្ពុជា។ ពិធីប្រគល់-ទទួល ម៉ូតូចំនួន ៣០គ្រឿង ខាងលើ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃអនុគណៈកម្មការហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣, ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣, ឯកឧត្តម សន ច័ន្ទរិទ្ធី សមាជិកអនុគណៈកម្មការហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច…
-
អភិបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យសកម្មភាពសមត្ថកិច្ច អាជ្ញាធរ ចុះអនុវត្តការបិទបម្រាមគោចរពីម៉ោង៩ដល់ម៉ោង៣ភ្លឺក្នុងភូមិសាស្ត្ររាជធានី

ភ្នំពេញ៖អ្នកល្មើសនឹងបម្រាមគោលចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺត្រូវផាកពិន័យធ្ងន់ធ្ងរ ម៉ូតូ២០ម៉ឺន រថយន្ត១លានរៀល។ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ខែកក្កដានេះតទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោលចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត។នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលកាលពីរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ លោកបានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន ខណ្ឌមានជ័យ ពោធិសែនជ័យ និងខណ្ឌសែនសុខដែលលោកបានអញ្ជើញចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យមួយចំនួន នៅក្នុងភូមិសាស្ត្ររាជធានីពេញដើម្បីជម្រុញឱ្យសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌអនុវត្តការងារនេះ ឱ្យបានម៉ឹងម៉ាត់និងមានប្រសិទ្ធភាព។ក្នុងឱកាសនោះលោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ៖ការអនុវត្តនូវវិធានការ ដោយបិទបំរាមគោចរខាងលើនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ពិសេសកូវីដ បំលែងថ្មីដែលតា ។លោកបានបញ្ជាក់ផងដែរថា ៖ដោយគិតពីសុខភាពនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបំលែងថ្មីនេះ។ទទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេច បិទបំរាមគោចរចាប់ពីម៉ោង ០៩យប់ដល់ម៉ោង៣ភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល។ ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន ១ លានរៀល ហើយគោលដៅដែលដាក់ត្រួតពិនិត្យក្នុង១ខណ្ឌៗ មានចំនួន២គោលដៅសរុប១៤ខណ្ឌស្មើនឹង២៨គោលដៅ ។ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត។គួរបញ្ជាក់ថា ៖នៅរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ លោកឃួង ស្រេង បានចុះពិនិត្យគោលដៅ…
-
ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង ផ្តល់អំណោយជូនដល់សាលាស្រុកកំពង់ត្របែក

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារស្រុកកំពង់ត្របែក នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចាត់តំណាងនាំយកសម្ភារៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ទៅប្រគល់ជូនសាលាស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ក៏ដូចជា ប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក នៅតាមបណ្តាមូលដ្ឋានផងដែរ។ លោក យិន សានិន អភិបាលស្រុកកំពង់ត្របែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ដែលបានឧបត្ថម្ភអំណោយ ទាំងអស់នេះ ជូនដល់រដ្ឋបាលស្រុក ដើម្បីបានដោះស្រាយជីវភាព និងចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងខ្វះខាតក្នុងអន្តរកាលនៃការឆ្លងមេរោគកូវីដ-១៩នៅទូទាំងមូលដ្ឋានស្រុកកំពង់ត្របែក។ សម្ភារៈ និងគ្រឿងឧបភោគ បរិភោគមួយ ដែល ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង បានប្រគល់ជូនសាលាស្រុកកំពង់ ត្របែក នាពេលនោះ រួមមាន៖ អង្ករ១តោន មី២កេសធំ ត្រីខ២កេសធំ អាល់កុល៦០លីត្រ ម៉ាស់២កេសធំ ទឹកស៊ីអ៊ីវ ១០យួរ…