-
អាស៊ានឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះ មានចំនួន៩ម៉ឺន៩ពាន់៧២១ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៩១៤នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៨គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, និងប្រទេសវៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, និងប្រទេសកម្ពុជា។ ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៤ម៉ឺន១ពាន់១៦៨ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន៣លាន៣៧ម៉ឺន២ពាន់៣៧៤ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៧៥៩នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៩ម៉ឺន២ពាន់៣១១នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន៦ពាន់៨៤០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៩ម៉ឺន៥ពាន់៤៨៦ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៣៤នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៨ពាន់៨៥៩នាក់។ ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន៧ពាន់៣៤៥ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន៥៧ម៉ឺន៨ពាន់៣៧៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១១៧នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៤ពាន់៦៧៩នាក់។ នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៨ពាន់៥៦២ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន១លាន៥៨ម៉ឺន៨២៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៤៥នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ម៉ឺន៧ពាន់៧២២នាក់។ ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៥ពាន់២៣៤ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន២៨ម៉ឺន៩ពាន់៣៣៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៤២នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៨ពាន់៥៥២នាក់។ ប្រទេសវៀតណាមមានការឆ្លងថ្មី៩ពាន់៧៦៥ករណីដែលនាំឲ្យការឆ្លងសរុបចំនួន១៣ម៉ឺន៣ពាន់៤០៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៩២នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន១ពាន់២២នាក់។ ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៦៦៨ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន៧ម៉ឺន៦ពាន់៥៨៥ករណី។ ចំណែកការស្លាប់ថ្មី២៥ដែលនាំឲ្យការស្លាប់សរុបមានចំនួន១ពាន់៣៧៥នាក់។ ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៣៩ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន៦ម៉ឺន៤ពាន់៨៦១ករណី។ ប្រទេសដែលមិនរងការឆ្លងនោះគឺប្រទេសឡាវ និងប្រទេសប្រុយណេ។ គិតសរុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសរុបមាន៧លាន១៩ម៉ឺន៧ពាន់២៥១ករណី, និងការស្លាប់មាន១៤ម៉ឺន៤ពាន់៥៦៦នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សរុបមានចំនួនជាង ១៩៧លានករណី, និងការស្លាប់មានជាង៤លាន២១ម៉ឺននាក់។ ដោយ៖ គង់ កូម៉ែន
-
រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការសកម្មភាព សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ-យុវវ័យ អាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ សំដៅបង្ការ និងទប់ស្កាត់ការ ចម្លងជំងឺកូវីដ-១៩ នៅក្នុងចំណោមកុមារ-យុវវ័យ ព្រមទាំងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ឬការបាត់បង់អាយុជីវិត ដែល បណ្តាលមកពី ជំងឺកូវីដ-១៩ ។ បើតាមអារម្ភកថាផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ-យុវវ័យ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បាននាំមកនូវគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល ដោយសារ ជំងឺដ៏កាចសាហាវនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពមនុស្សជាតិ, ប្រព័ន្ធសុខាភិបាល និងសង្គម-សេដ្ឋកិច្ច។ សម្តេចតេជោ បានបញ្ជាក់ថា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវ យុទ្ធសាស្ត្រឆ្លើយតបជាបន្តបន្ទាប់ ដើម្បីបង្ការ កាត់បន្ថយ និងទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺនេះ នៅក្នុងសហគមន៍ សំដៅកាត់បន្ថយផលប៉ះពាល់មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងធានាបាននូវការបើកដំណើរការ ពេញលេញ និងជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកយុទ្ធសាស្រ្ត នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩…
-
រថយន្តក្រុងជាច្រេីនគ្រឿង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង និងប្រទះឃេីញសាកសពមនុស្សម្នាក់

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះរថយន្តក្រុងជាច្រេីនគ្រឿងនៅក្នុងចំណតរបស់ក្រុមហ៊ុនវីរះប៊ុនថាំ ដែលស្ថិតនៅខាងត្បូងជាប់គល់ស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ ។ ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ករណីអគ្គិភ័យនេះបានបំផ្លាញរថយន្តក្រុងជាង២០គ្រឿង ដោយសល់តែគ្រោងឆ្អឹង និងសាកសពមនុស្សម្នាក់សល់តែលលារក្បាល និងឆ្អឹងខ្នង ។ ដោយឡែកមូលហេតុនៃការឆាបឆេះរថយន្តក្រុងខាងលេី សមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រាវជ្រាវ ខណៈរថយន្តពន្លត់អគ្គីភ័យជាច្រេីនស្ថាប័ន បានចេញមកសហការអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជេីង និងប្រេីពេលជាង១ម៉ោង ក៏រលត់ទៅវិញផងដែរ ៕ ដោយ៖ ជីម ភារ៉ា
-
សារលិខិតអបអរសាទរសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

-
ក្រសួងសុខាភិបាល ចេញលិខិតណែនាំបន្ថែមពីការធានាឱ្យការដឹកជញ្ជូនទំនិញប្រព្រឹត្តទៅធម្មតា ក្នុងពេលអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរនៅតាមរាជធានី-ខេត្ត

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញលិខិតណែនាំបន្ថែមដល់ប្រធានអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហៅកាត់ថា គ.អ.ក និងប្រធាន គ.អ.ក ថ្នាក់រាជធានី-ខេត្ត អំពីការធានាឱ្យបាននូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ក្នុងពេលអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរនៅតាមបណ្ដារាជធានី-ខេត្ត។ នៅក្នុងលិខិតដដែលនេះបានបញ្ជាក់ទៀតថា «ការដាក់ចេញ និងការអនុវត្តវិធានការរឹតត្បិត ឬហាមប្រាម ក៏ដូចជាការដាក់ចេញនូវបម្រាមគោចរដោយគណៈអភិបាលរាជធានី-ខេត្ត នៅអំឡុងពេលនៃការបិទខ្ទប់ ឬក្នុងពេលនៃការអនុវត្តយុទ្ធនាការ រយៈពេល១៤ថ្ងៃនេះ មិនត្រូវធ្វើឱ្យមានការរាំងស្ទះ ឬប៉ះពាល់ដល់ដំណើរការជាធម្មតានៃការដឹកជញ្ជូនទំនិញចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្ររាជធានី-ខេត្តនីមួយៗឡើយ»៕ សូមអាននូវលិខិតរបស់ក្រសួងសុខាភិបាលដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់ស្បៀងអាហារ និងថវិកាជូនដល់កងកម្លាំងទំាង៣ប្រភេទ ក្នុងយុទ្ធនាការចាក់វ៉ាក់ សាំងជូន ប្រជាពលរដ្ឋ

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្ត បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភ របស់រដ្ឋបាលខេត្ត ជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី៥ កងកម្លាំងស្នងការរដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្ត។ អំណោយដែលបានផ្តល់ជូនកងកម្លាំងកង រួមមាន៖ គ្រឿងឧបភោគ បរិភោគ ភេជ្ជះ ថវិការ រួមនឹងសម្ភារៈប្រើប្រាស់ជាចើ្រនទៀត។ ឯកឧត្តម អ៊ុ រាត្រី ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងការអរគុណ និងកោតសរសើរចំពោះស្មារតី នៃការចូលរួមទាំងយប់ ថ្ងៃ របស់កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ និងបណ្តាក្រុង/ស្រុកមួយចំនួនទៀត ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់កងកម្លាំង គ្រូពេទ្យទាំងអស់ ដែរបាននឹងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕
-
ជនជាតិថៃចំនួន ៧នាក់ លួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងចម្រុះឃាត់ខ្លួន

ជនជាតិថៃប្រុស-ស្រីចំនួន៧នាក់ ក្នុងនោះមានប្រុស១នាក់ បានលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា នៅចំណុច ផ្លូវឧកញ្ញា សំផាន់ណារិទ្ធិ ក្បែរបង្គោលព្រំដែនលេខ៤៣ ” ដីខ្មែរ ស្រែថៃ ” នាភូមិ/ឃុំ ណូនម៉ាក់មុន ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងចម្រុះឃាត់ខ្លួនបាន នៅរំលងអាធ្រាត្រចូលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២១។ សមត្តកិច្ចប្រាប់ថា៖ ពេលដែលឃាត់ខ្លួនជនជាតិថៃទាំង៧នាក់នោះ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងសហការជាមួយកម្លាំងចម្រុះ ល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ.១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពេលកម្លាំងខ្លួនកំពុងដើរល្បាតក៏ជួបបានជួបជនជាតិថៃ៧នាក់ បម្រុងលួចឆ្លងដែនចូលប្រទេសខ្មែរ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាន ។ លោកបន្តថា ដើម្បីជាសវាងការឆ្លងរីកដាល់ជម្ងឺកូវីដ.១៩…
-
អគ្គលេខាធិការរង គ.ជ.ប៖ការត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតឡើងវិញក្រុមប្រឹក្សាបូកគោ គឺត្រឹមត្រូវ

ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានធ្វើការត្រួតពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយលើលទ្ធផលនៃការបោះឆ្នោត ព្រមទាំងកំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រសរុបចំនួន១៧សន្លឹក និងគណបក្សនយោបាយចំនួនបីផ្សេងទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា មិនទទួលបានសម្លេងឆ្នោតនោះទេ។ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប.បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះថា ក្រុមត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតឡើងវិញក្រុមប្រឹក្សាបូកគោ គឺបានពិនិត្យកញ្ចប់ “ឃ” ពិសេស ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានបញ្ជូនមកសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាបូកគោក នៃខេត្តកំពត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ។ ក្នុងការត្រួតពិនិត្យឡើងវិញក្រុមត្រួតពិនិត្យបានអនុវត្តន៍បែបបទ និងនីតិវិធីនៃការត្រួតពិនិត្យទៅតាមអ្វីដែលបានកំណត់។ លោក សោម សូរីដា បន្តថា ជាលទ្ធផលក្រុមត្រួតពិនិត្យបានធ្វើការផ្ទៀងផ្ទាត់ឡើងវិញរួចហើយ ដោយផ្អែកទៅលើតារាងត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ…
-
សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំខេត្ត ប្រគេនទេយ្យវត្ថុទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួនវត្តទាំង២៧ ក្នុងស្រុកថាឡាបរិវ៉ាត់ (មានវីដេអូ)

-
អាជ្ញាធរខេត្តបាត់ដំបង កំពុងធ្វើការសិក្សា និងពិចារណា ទៅលើស្រុក-ក្រុងចំនួន០៤ក្នុងខេត្ត ដើម្បីកំណត់នូវតំបន់ក្រហម ដែលកំពុងប្រឈមពីការឆ្លងរីករាលដាលពីជំងឺកូវីដ-19 នៅក្នុងសហគមន៍ (មានវីដេអូ)
