-
បើគ្មានបណ្តឹងជំទាស់ទេនៅថ្ងៃទី១ ខែសីហា គ.ជ.ប នឹងផ្សព្វផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ នៅក្រុងបូកគោ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែសីហា ខាងមុខ នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងសម្រេចធ្វើការផ្សព្វផ្សាយពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត ។ ការប្រកាសនេះធ្វើឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើក្នុងការណីគ្មានបណ្តឹងជំទាស់ណាមួយនោះទេ។ បើតាមការឱ្យដឹងរបស់គ.ជ.បកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផល នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។ គួរបញ្ជាក់ថា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនេះ មានការចូលរួមពី សំណាក់អ្នកសារព័ត៌មាន និងតំណាងគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងទាំង៤ក្នុងនេះមានដូចជា ទី១)គណបក្សសញ្ជាតិកម្ពុជា ទី២) គណបក្សយុវជនកម្ពុជា ទី៣) គណបក្សប្រជាជនកម្ពុជា និងទី៤) គណបក្សហ្វ៊ុនស៊ិនប៉ិច។ តាមរយៈការត្រួតពិនិត្យនិងផ្អៀងផ្ទាត់ពីលទ្ធផលនេះដែរគ.ជ.បបានឱ្យដឹងថា ជាលទ្ធផល នៃការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ គេមិនបានរកឃើញនូវកំហុសណាមួយពាក់ព័ន្ធ នឹងលទ្ធផលនៃការបោះឆ្នោត នេះឡើយ។ គួររំលឹកថា គ.ជ.ប មានយន្តការត្រួតពិនិត្យជាច្រើនដំណាក់កាល មុននឹងចេញផ្សាយលទ្ធផល នៃការបោះឆ្នោតផ្លូវការ ដើម្បីជៀសវាងការភាន់ច្រឡំ នាំឱ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោតពីសំណាក់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងអ្នកបោះឆ្នោត៕
-
សមត្ថកិច្ចនៅរាជធានីភ្នំពេញពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅវេលាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

លោក ថេត វិចិត្រ បុគ្គលិកបណ្តាញព័ត៌មាន AMS Central បានផ្តិតរូបភាពមួយចំនួននៅតាមដងផ្លូវនានាក្នុងខណ្ឌឬស្សីកែវ ដែលបានរឹតបន្តឹងវិធានការរបស់រាជរដ្ឋាភិបាល និងរបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ សូមបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែកនៅរាត្រីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។សារាចរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការរីករាលដាលខ្លាំងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងដែលតា(Delta)។ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ បន្ថែមលើវិធានការបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្រ្តគន្លឹះ និងជាខ្សែក្រវាត់ការពារសំខាន់ ជាងគេ ដើម្បីបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅការពារសុខភាពនិង អាយុជីវិតរបស់ប្រជាជន ក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី៕
-
សេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន

សេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
-
ក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកកំចាយមារ ប្រគល់អំណោយជូនរដ្ឋបាលស្រុក ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋ និង ស.ស.យ.ក ស្រុកកំចាយមារ

ព្រៃវែង ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកកំចាយមារ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមគ្រួសារ ប្រគល់ជូនរដ្ឋបាលស្រុក ក្រុមគ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋ ដែលបាន និងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និង ស.ស.យ.ក. ស្រុកកំចាយមារ ដើម្បីរួមចំណែកជាមួយអាជ្ញាធរក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។ អំណោយដែលលោកបណ្ឌិត អាំង សិរីពិសិដ្ឋ និងក្រុមការងារ ប្រគល់ជូននាឱកាសនោះរួមមាន ៖១. ប្រគល់ជូនរដ្ឋបាលស្រុកកំចាយមារ មី ចំនួន ២០កេស, ទឹកក្រូច ចំនួន ១០កេស ។ ២. ប្រគល់ជូន ស.ស.យ.ក. ស្រុកកំចាយមារ មី ចំនួន ២០កេស, ទឹកក្រូច ចំនួន ២០កេស,…
-
ត្រៀមយើង គាំទ្រកីឡាករ ប៉ែន សុខគង់ កីឡាអត្តពលកម្មកម្ពុជាយើង

-
ចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញអស់ចំនួន២៣គ្រឿង និងឆក់យកជីវិតមនុស្សម្នាក់

ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ យ៉ាងសន្ធោសន្ធៅ ដោយបានឆេះបំផ្លាញរថយន្តអស់ចំនួន២៣គ្រឿង និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់អាយុជីវិត ។ ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំ ជិតគល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឮសូរសំឡេងផ្ទុះចេញពីចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ហើយមានផ្សែងចេញមកក្រៅជាមួយនឹងអណ្តាតភ្លើងផង ទើបប្រជាពលរដ្ឋរួមទាំងបុគ្គលិកក្រុមហ៊ុនបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ តែទប់ស្តាត់មិនបាន ហើយកាន់តែបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខ្លាំងឡើង។ នៅពេលនោះបុគ្គលិកក្រុមហ៊ុនក៏បានរាយការណ៍ទៅការិយាល័យបង្ការ និងពន្លត់អគ្គិភ័យដើម្បីសុំរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាជាច្រើនគ្រឿង និង រថយន្តជំនួយផ្សេងៗទៀតបានចេញមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។ ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តអស់ចំនួន៣៥គ្រឿង ក្នុងនោះមាន រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន២១គ្រឿង, រថយន្តរបស់ក្រសួងមហាផ្ទៃចំនួន២គ្រឿង, រថយន្តរបស់ទីក្រុងជ្រោយចង្វាចំនួន១០គ្រឿង និង រថយន្តរបស់ទីក្រុងអូឡាំព្យ៉ាចំនួន២គ្រឿង។ ចំពោះការខូចខាតក្នុងហេតុការណ៍អគ្គិភ័យនេះបានបំផ្លាញរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំអស់ចំនួន២៣គ្រឿងទាំងស្រុង និងបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់បាត់បង់អាយុជីវិត ។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះកម្លាំងសមត្ថកិច្ចប្រើរយៈពេលជាង២ម៉ោងទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៥និង៥០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ។ ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចស្វែងរកអត្តសញ្ញាណដើម្បីឱ្យក្រុមគ្រូសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមូលហេតុ សមត្ថកិច្វជំនាញកំពុងធ្វើការស្រាវជ្រាវជាបន្ត៕ ដោយ៖…
-
សារជូនពរក្រុមកីឡាករហែលទឹកជម្រើសជាតិកម្ពុជា ពីខេត្តតូគូស៊ីម៉ា ប្រទេសជប៉ុន

ក្រុមកីឡាករហែលទឹកជម្រើសជាតិសម្រាប់ការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ បានទទួលផ្ទាំងសារជូនពរពីខេត្តតុគឹស៊ីម៉ាដែលជាខេត្តម្ចាស់ផ្ទះរបស់កីឡាករកម្ពុជា។ ទោះបីជាជំរុំហ្វឹកហាត់មុនការប្រកួតរបស់ក្រុមក្នុងខេត្តតុគឹស៊ីម៉ាត្រូវបានលុបចោល ដោយសារតែការរីករាលដាលនៃកូវីដ១៩ក៏ពិតមែន ប៉ុន្តែយើងខ្ញុំនៅតែមានក្តីសោមនស្សណាស់ដែលបានឃើញខេត្តតុគឹស៊ីម៉ា បន្តគាំទ្រក្រុមកីឡាករកម្ពុជា និងសង្ឃឹមថាមិត្តភាពរវាងកម្ពុជា និងតុគឹស៊ីម៉ា នឹងបន្តកាន់តែស៊ីជម្រៅតាមរយៈការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០៕
-
វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកជើងដំបូងដឹកមកដល់កម្ពុជា

យន្តហោះជើងដំបូងដែលផ្ទុកវ៉ាក់សាំង Johnson & Johnson ចំនួន ៤៥ម៉ឺន៥ពាន់ដូស នៃជំនួយរបស់សហរដ្ឋ អាមេរិកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣០កក្កដា។ វ៉ាក់សាំង Johnson & Johnson គឺជាវ៉ាក់សាំងដែលតម្រូវការចាក់លើមនុស្សតែមួយដូសម្តងនោះទេ ដែលខុសពីវ៉ាក់សាំងដទៃ ដែល តម្រូវការចាក់២ដូស។ សហរដ្ឋអាមេរិកបានសន្យា ផ្តល់វ៉ាក់សាំង Johnson & Johnsonនេះចំនួន១លាន ៦ម៉ឺន ១០០ដូសដល់កម្ពុជា ដែលនឹងអាចចាក់បានលើមនុស្សជាង១លាននាក់។
-
ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃផ្តល់ជំនួយបង្ការកូវីដ១៩

ឧបករណ៍និងសម្ភារៈប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសថៃ បានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១នេះ នៅ ទីស្តីការក្រសួងសុខភិបាលក្រោមវត្តមានរបស់លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោកបញ្ញារ៉ាក់ ពលធិប។ ឧបករណ៍និងសម្ភារៈផ្តល់ដោយប្រទេសថៃរួមមាន ម៉ាស៊ីនធ្វើតេស្តរកវីរុសកូវីដ១៩ PCR Machine ចំនួនមួយគ្រឿង និងគ្រឿងបន្ទាប់បន្សំមួយចំនួន រួមនឹងសម្លៀកបំពាក់សុវត្ថិភាពPPE ចំនួន១ពាន់ ២០០កំផ្លេ។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្ស ធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃនិងចាប់ទុកជំនួយនេះជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជាពិសេសក្នុងកាល:ទេស:បច្ចុប្បន្នដែលកម្ពុជា បាននឹងកំពុងខិតខំ ប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ, ទប់ស្តាត់ និងឆ្លើយតបការាលដាលនៃជំងឺកូវីដ១៩ឲ្យបានកាន់តែឆាប់រហ័ស។
-
សាធារណរដ្ឋកោះ ម៉ាស្ហាល់ផ្តល់ម៉ាសមួយលានដល់កម្ពុជា

ម៉ាសចំនួន១លានម៉ាស់ ដែលជាជំនួយរបស់សាធារណរដ្ឋកោះ ម៉ាស្ហាល់ ត្រូវបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្កាជំងឺកូវីដ១៩។ សាធារណរដ្ឋកោះម៉ាស្ហាល់ គឺជាប្រទេសមួយដែលស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ចន្លោះប្រទេសហ្វីលីពីន និងកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក។ ពិធីប្រគល់និងទទួលនេះគឺបានធ្វើឡើងនៅ រសៀលថ្ងៃទី៣០កក្កដាឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសុខភិបាលក្រោមវត្តមានរបស់រដ្ឋមន្រ្តីក្រសួងសុខាភិ បាលកម្ពុជាលោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងទីប្រឹក្សាពិសេសនៃអគ្គកុងស៊ុលសាធារណរដ្ឋកោះម៉ាស្ហាល់ លោក Richmond GUAN (ហ្គ័ន)។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋកោះម៉ាស្ហាល់ និងបានចាត់ទុកថា ជំនួយនេះ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងកាលៈទេសៈ បច្ចុប្បន្នដែលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ ទប់ស្តាត់ និងឆ្លើយតបការ រីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមវ៉េបសាយ Wolrddometerសាធារណរដ្ឋកោះម៉ាស្ហាល់ គឺជាប្រទេសមួយ ដែលមានការឆ្លងកូវីដ១៩តែ៤ករណី និងមិនមានមនុស្សស្លាប់នោះទេ៕