Category: ព័ត៌មានជាតិ

  • អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណម្ចាស់ផ្ទះសំណាក់ សណ្ឋា​គារ និងរីហ្សត ដែលបានផ្តល់កន្លែងស្នាក់នៅ សម្រាប់ក្រុមគ្រូពេទ្យ​ទំាងអស់ ក្នុងបេសកកម្ម​ចាក់វ៉ាក់សាំងជូនពលរដ្ឋ (មានវីដេអូ)

    អភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណម្ចាស់ផ្ទះសំណាក់ សណ្ឋា​គារ និងរីហ្សត ដែលបានផ្តល់កន្លែងស្នាក់នៅ សម្រាប់ក្រុមគ្រូពេទ្យ​ទំាងអស់ ក្នុងបេសកកម្ម​ចាក់វ៉ាក់សាំងជូនពលរដ្ឋ (មានវីដេអូ)
  • ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង កំពុងចាប់ផ្តើមជន់ហក់ឡើងបន្តិចនៅថ្ងៃនេះ

    ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង កំពុងចាប់ផ្តើមជន់ហក់ឡើងបន្តិចនៅថ្ងៃនេះ

        ទឹកជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង និងបន្តជន់ឡើងបន្តិច ខណៈដែលភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើ។គិតត្រឹមម៉ោង១៣,០០ថ្ងៃត្រង់ នៃ ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១នេះ កម្ពស់ទឹកស្ទឹងសង្កែបានជន់ហក់ឡើងរហូតដល់កម្ពស់០៨,៧០ម៉ែត្រ។       ដោយឡែក តាមការគូសបញ្ជាក់ពីលោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧត្តនិយម ខេត្តបាត់ដំបង លោកបានប្រាប់ឲ្យដឹងថា៖ស្ថានភាពជំនន់ទឹកស្ទឹងសង្កែ អាចហក់ជន់ឡើងបន្ថែមទៀត ដោយសារតែនៅប៉ែកខាងលើនៃខេត្តបាត់ដំបង កំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទើបធ្វើឲ្យជំនាញបន្ធូរ (បើក) ទ្វារទំនប់ទឹកអាងពហុបំណងសេកសក នៅក្នុងស្រុករតនមណ្ឌល របស់ ខេត្តបាត់ដំបង ដើម្បីទម្លាក់ទឹកឲ្យចុះមកផ្នែកខាងក្រោម ក្នុងស្ទឹងសង្កែ ទើបធ្វើឲ្យកម្ពស់ទឹកស្ទឹងសង្កែមានការជន់ឡើងបន្តិច។       លោកប្រធានមន្ទីរធនធានទឹក អះអាងទៀតថា៖ ទឹកស្ទឹងសង្កែអាចបន្តជន់ឡើងថែមទៀត ប្រសិន បើស្ថានភាពទឹកភ្លៀងនៅផ្នែកខាងលើនៅតែបន្តធ្លាក់ចុះថែមទៀតនោះ។        ជាការកត់សម្គាល់ ពីស្ថានភាពជំនន់ទឹកស្ទឹងសង្កែ ក្នុងឆ្នាំ២០២១នេះ គឺទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង មានការជន់ឡើងនូវជំនន់ទឹកភ្លៀង ជាលើកទី០២ហើយ នៅក្នុងរដូវវស្សា ឆ្នាំ២០២១នេះ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

  • កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន (National Online Business for Youth – NOBY)

    កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន (National Online Business for Youth – NOBY)

    ពិធីបិទវគ្គបំប៉នសមត្ថភាពថ្នាក់រាជធានី ខេត្ត កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ដែលមានរយៈពេល ៣ថ្ងៃ បានប្រព្រឹត្តទៅក្នុងទម្រង់អនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានគណៈគ្រប់គ្រងនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា។ ជាជំហ៊ានបន្ទាប់ សិក្ខាកាមបង្គោលចូលរួមនាពេលនេះ នឹងបន្តធ្វើការបណ្តុះបណ្តាល ស្តីពីធុរកិច្ច ដល់យុវជនគោលដៅទាំង ២៥ រាជធានី ខេត្ត ចំនួន ប្រមាណ ៦០០០នាក់ មុនពេលការរៀបចំសិក្ខាសាលាទិវាសហគ្រិនភាព ២១ កញ្ញា ដែលនឹងមានការប្រកួតប្រជែងផែនការអាជីវកម្មរបស់ក្រុមយុវជនជាសិក្ខាកាម។ គួរបញ្ជាក់ថា កម្មវិធី NOBY រៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង ជំនាញ និងសមត្ថភាពដល់យុវជនកម្ពុជា ឱ្យក្លាយទៅជាសហគ្រិនវ័យក្មេង ដែលជាធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ដោយ -រ៉ាវុធ

  • អបអរសាទរទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា ២០២១ (មានវីដេអូ)

    អបអរសាទរទិវាឧទ្យានុរក្សពិភពលោក ៣១ កក្កដា ២០២១ (មានវីដេអូ)
  • លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋ រួមគ្នាអនុវត្ដវិធានការ សុខាភិបាល ដើម្បីការពារខ្លួន ពីវីរុសបម្លែងថ្មី Alpha និងDelta ដែលកំពុងចរាចរណ៍នៅកម្ពុជា (មានវីដេអូ)

    លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋ រួមគ្នាអនុវត្ដវិធានការ សុខាភិបាល ដើម្បីការពារខ្លួន ពីវីរុសបម្លែងថ្មី Alpha និងDelta ដែលកំពុងចរាចរណ៍នៅកម្ពុជា (មានវីដេអូ)
  • ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៖ជនមានពិការភាពគ្រប់រូបត្រូវ បាន​ផ្តល់អាទិភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ (មានវីដេអូ)

    ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៖ជនមានពិការភាពគ្រប់រូបត្រូវ បាន​ផ្តល់អាទិភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ (មានវីដេអូ)
  • សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ នាថ្ងៃទី១ សីហាខាងមុខ (មានវីដេអូ)

    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ នាថ្ងៃទី១ សីហាខាងមុខ (មានវីដេអូ)
  • វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយ​របស់​រដ្ឋា​ភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹក​មកដល់​ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃនេះ (មានវីដេអូ)

    វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយ​របស់​រដ្ឋា​ភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹក​មកដល់​ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃនេះ (មានវីដេអូ)
  • ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

    ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

    ភ្នំពេញៈ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា  ក្នុងទិដ្ឋភាណនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ថ្វីបើមកដល់ពេលនេះទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិន ទើបមានរយៈពេលជាង៦០ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមិនមែនទើបតែមានក្នុងរយៈពេលជាង៦០ ឆ្នាំចុងក្រោយនេះទេ គឺប្រទេសយើងទាំងពីរបានមានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជានិច្ចកាល តែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរព «គោលនយាបាយចិនមួយ»។ លើសពីនេះទៅទៀត កម្ពុជាក៏មានទំនាក់ទំនងល្អផងដែរជាមួយប្រទេសចិន ទាំងទ្វេភាគី និងពហុភាគី ក្នុងក្របខ័ណ្ឌ អាស៊ាន ដូចជា អាស៊ាន+៣ អាស៊ាន+១ និងក្នុងក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអន្តរជាតិដទៃទៀត។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងទៀតថា ក្នុងកម្រិតនយោបាយ យើងឃើញថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរពេលនេះ បានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយក្តីអំណរ ប៉ុន្តែក្នុងកម្រិតប្រជាជន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងក្នុងរូបភាពអវិជ្ជមានមួយចំនួននៅឡើយ។ ក្នុងស្ថានភាពនេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រអង្គុយតុជាមួយគ្នាដើម្បីជជែកពិភាក្សាដោយលើកយកបញ្ហាប្រឈមនានា ដែលមានពីមុនមក និងកំពុងមានយកមកបកស្រាយ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពាន ទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ក្នុងទិដ្ឋភាពភូមិសាស្ត្រ ប្រទេសយើងទាំងពីរចងភ្ជាប់ដោយទន្លេមេគង្គ និងទន្លេឡានឆាង ដែលជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់ និងជាខ្ទះអាហារដ៏ធំនៃប្រជាជន នៃប្រទេសយើងទាំងពីរ។ ទន្លេទាំងនេះ បានផ្តល់ទឹកសម្រាប់ប្រើប្រាស់ ទាំងវិស័យកសិកម្ម វិស័យឧស្សាហ៍កម្ម ក៏ដូចជា ជីវចម្រុះ តាមដងទន្លេ។ ជាការពិតណាស់ទោះបីយើងមានព្រំដែនឆ្ងាយគ្នា  មានភាសាផ្សេងគ្នា និងមានរបបនយោបាយខុសគ្នាក៏ពិតមែន តែអ្វីដែលដូចគ្នានោះ គឺយើងមានស្នាមញញឹមដូចគ្នា ទទួលទានទឹកទន្លេមេគង្គដូចគ្នា  ស្រូបយកខ្យល់អុកស៊ីសែនដូចគ្នា និងមានបំណងដូចគ្នា គឺកសាងទំនាក់ទំនងល្អជាមួយគ្នា។ ទាំងអស់នេះហើយ ដែលធ្វើឱ្យទំនាក់ទំនង នៃប្រទេសយើងទាំងពីរ មិនអាចកាត់ផ្តាច់បាន ជាពិសេសសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ដែលទ្រង់បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេសចិន ហើយបានបន្តមកទៀតនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនង កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕ ដោយៈពលជ័យ

  • កិច្ចប្រជុំពិនិត្យ កែសម្រួលខ្លឹមសារបញ្ចប់លើសេចក្តីព្រាងរៀបចំគោលការណ៍ណែនាំស្តីពីនីតិវិធីនៃដំណើរការស្រាវជ្រាវរបស់វិទ្យាស្ថាន

    កិច្ចប្រជុំពិនិត្យ កែសម្រួលខ្លឹមសារបញ្ចប់លើសេចក្តីព្រាងរៀបចំគោលការណ៍ណែនាំស្តីពីនីតិវិធីនៃដំណើរការស្រាវជ្រាវរបស់វិទ្យាស្ថាន

    ដីឥដ្ឋ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ កែសម្រួលខ្លឹមសារបញ្ចប់លើសេចក្តីព្រាងរៀបចំគោលការណ៍ណែនាំស្តីពីនីតិវិធីនៃដំណើរការស្រាវជ្រាវរបស់វិទ្យាស្ថាន ដោយមានការចូលរួមពីលោកនាយក លោក នាយករង លោកប្រធានការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថានៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២១ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំនិងបានបន្តដំណើរការប្រជុំ ដោយអង្គប្រជុំបានត្រួតពិនិត្យ កែសម្រួលលើសេចក្តីព្រាងរៀបចំគោលការណ៍ណែនាំស្តីពីនីតិវិធីនៃដំណើរការស្រាវជ្រាវរបស់វិទ្យាស្ថាន ប្រកបដោយស្មារតីយកចិត្តទុកដាក់បំផុត។ បន្ទាប់ពីបានពិនិត្យ កែសម្រួលបន្ថែមមាតិកា និងខ្លឹមសាររួចរាល់លើសេចក្តីព្រាងរៀបចំគោលការណ៍ណែនាំស្តីពីនីតិវិធីនៃដំណើរការស្រាវជ្រាវ អង្គប្រជុំបានសម្រេចឯកភាពទាំងស្រុងលើខ្លឹមសារដែលបានកែសម្រួលបញ្ចប់។ជាចុងក្រោយ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំនូវការងារមួយចំនួនដូចខាងក្រោម: ថ្នាក់ដឹកនាំនិងមន្ត្រី ត្រូវពង្រឹងការគោរពវិន័យការងារ ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវតាមដាននូវសុខភាពរបស់ខ្លួននិងអនុវត្តវិធានការណ៍ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន។ដោយ-រ៉ាវុធ