-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹងសំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣ នៃការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំពីបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាបទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស នៃមេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta )ដែលជាគ្រោះមហន្តរាយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា។ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta)។ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ ប្រភេទ Delta ក្នុងសហគមន៍នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប, រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣ នៃការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំពីបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាបទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស នៃមេរោគកូវីដ-១៩ ប្រភេទ Delta ដែលជាគ្រោះមហន្តរាយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា តាមរយៈការសេចក្តីសម្រេច និងសារាចរ៖១.សម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់,…
-
ឯ.ឧ ហ៊ុន ម៉ានី៖ ២៩កក្កដា ជាខួប៣ឆ្នាំ នៃការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ អនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា, គណ បក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ (មានវីដេអូ)

-
ប្រជាពលរដ្ឋជាង៧លាននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស គ្រាដែល អ្នកចាក់វ៉ាក់សាំងទី៧លានត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រកាសបានទៅលើលោក យាយនៅ ខេត្តសៀមរាប (មានវីដេអូ)

-
រាជរដ្ឋាភិបាល ចេញសារាចរស្តីពីការដាក់ចេញយុទ្ធនាការ ពង្រឹង វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ (មានវីដេអូ)

-
ខេត្តចំនួន៣ បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ច្រើនជាងបណ្តា ខេត្តដ៏ទៃ (មានវីដេអូ)

-
តើកុមារ មានអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវមានឯកសារអ្វីខ្លះភ្ជាប់ទៅជាមួយ (មានវីដេអូ)

-
សារធាតុគ្រឿងញៀនប្រមាណ៦២គីឡូក្រាមដែលត្រូវដកហូតនិងបង្ក្រាបបានពីខេត្តចំនួន៦ត្រូវបាននាំយកមកធ្វើការដុតបំផ្លាញចោល នៅខេត្តបាត់ដំបង

ខេត្តចំនួន៦ រួមមាន៖ ខេត្តបាត់ដំបង, ប៉ៃលិនពោធិសាត់, សៀមរាប, បន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ បានរួមគ្នាប្រារព្វពិធីអបអរសាទរទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន “២៦ មិថុនា២០២១”និងធ្វើការដុតបំផ្លាញ នូវ វត្ថុតាងគ្រឿងញៀន តាមអំណាចសាលក្រម សាលដីកាស្ថាពរ របស់សាលាដំបូង នៃខេត្តទាំង៦ខាងលើ ដែលមានចំនួនសរុបប្រមាណជាង ៦២គីឡូក្រាម។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានជាអធិបតី ពីឯកឧត្តម មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តមប្រធានអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភូមិភាគ និង ប្រធានសាលាឧទ្ធរណ៍ ភូមិភាគ និងវត្តមានឯកឧត្តម អស់លោក លោកស្រីជាតំណាងអាជ្ញាធរមានសមត្ថកិច្ច តាមបណ្តា អង្គភាពនៃរដ្ឋបាលខេត្តពាក់ព័ន្ធ និងស្ថាប័នមន្ទីរអង្គភាពកងកម្លាំងពាក់ព័ន្ធក្នុងខេត្តបាត់ដំបងជាច្រើនទៀតនិងធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនខាងលើនេះដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១នេះ ក្រោមប្រធានបទ៖ ចែករំលែកនូវព័ត៌មានពិត ពីគ្រោះថ្នាក់ នៃ គ្រឿងញៀន គឺ៖ជួយសង្គ្រោះជីវិត” Share Facts on Drugs, Save…
-
ក្រសួងបរិស្ថាន ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូន សម្តេចតេជោ ក្នុងឱកាសដែលទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព(Order of Friendship)» ពីប្រធានាធិបតីរុស្ស៊ី

-
អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅស្រុកស្អាង

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ស្រុកស្អាងនៅពាក់កណ្ដាលឆ្នាំ២០២២ ខាងមុខនេះ និងមានមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដំបូងបំផុតនៅក្នុងភូមិសាស្រ្តស្រុក ក៏ដូចជាក្នុងខេត្តកណ្ដាលផងដែរ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តមអភិបាលខេត្ត បន្តថា មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ដែលត្រូវបានសាងសង់លើផ្ទៃដី ១០ ហិកតា មាន ២១អគារ រួមមានអាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាង នៅសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អាគារអប់រំផ្លូវចិត្ត រោងបាយ និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត ដែលអគារទាំងនេះត្រូវបានសាងសង់រួចរាល់ប្រមាណជាជាង…
-
ឯកឧត្តម ប៉ោ ភក្តិ អញ្ជើញដឹកនាំក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ពាក់ព័ន្ធជាមួយដៃគូសន្ទនា

នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ពាក់ព័ន្ធជាមួយប្រទេសដៃគូសន្ទនា (SOMTC + Dialogue Partner) លើវិស័យនានានៃការងារឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធជាច្រើនរូបផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនា គឺជាផ្នែកមួយនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី២១ ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រព្រឹត្តឡើងកាលពីម្សិលមិញ ហើយកិច្ចប្រជុំពិគ្រោះយោបល់នេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែកក្កដា ឆ្នាំ២០២១។ កិច្ចប្រជុំពិគ្រោះយោបល់នេះគឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រុមការងារ SOMTC ក្នុងការពិភាក្សាលើការអនុវត្តផែនការការងារ ក៏ដូចជាឯកសារពាក់ព័ន្ធផ្សេងៗ និងការផ្លាស់ប្ដូរនូវទស្សនៈ មតិយោបល់ពីប្រតិភូចូលរួមលើកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា ដើម្បីឲ្យការអនុវត្តការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់កាន់តែប្រសិទ្ធភាព៕ដោយ-រ៉ាវុធ