-
បន្ទាប់ពីបិទខ្ទប់ខេត្តចំនួន៨ រាជរដ្ឋាភិបាលបន្តបិទការឆ្លងព្រំដែនកម្ពុជា-ថៃ លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេស (មានវីដេអូ)

-
រាជរដ្ឋាភិបាល បិទខេត្តជាប់ព្រំដែនថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។ ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សូមអាននូវសេចក្តីសម្រេចបន្ទាន់ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
ស្ថានទូតកម្ពុជានៅអេហ្សុីប បានសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល កសិកម្ម AICAT អុីស្រាអែល ក្នុងការជួយសម្របសម្រួល និងរៀបចំជេីងយន្តហោះ ជូនដល់និស្សិតកម្ពុជាជំនាញកសិកម្ម ចំនួន ៦០ នាក់

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតកម្ពុជានៅអេហ្សុីប បានសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល កសិកម្ម AICAT អុីស្រាអែល ក្នុងការជួយសម្របសម្រួល និងរៀបចំជេីងយន្តហោះ ជូនដល់និស្សិតកម្ពុជាជំនាញកសិកម្ម ចំនួន ៦០ នាក់ ដែលបានបញ្ចប់ការសិក្សា និងហាត់ការដោយជោគជ័យនៅប្រទេស អុីស្រាអែល រយៈពេល ០២ ឆ្នាំ។ និស្សិតទាំងអស់បាន ត្រលប់ទៅកម្ពុជាវិញដោយសុវត្ថិភាពនៅថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២១។
-
លោកបណ្ឌិត គិន ភា ៖ កត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនរឹងមាំ

ភ្នំពេញៈ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងវេទិកាពិធីបិទកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា នេះថា កត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងចិនរឹងមាំ និងជាមិត្តភាព គឺកត្តាប្រវត្តិសាស្ត្រកត្តានយោបាយ កត្តាសេដ្ឋកិច្ច កតា្តវប្បធម៌ កត្តាមេដឹកនាំ។ លោកបណ្ឌិត គិន ភា បានធ្វើការកត់សម្គាល់ នូវកត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងចិនរឹងមាំ និងជាមិត្តភាពជាបងប្អូន មានដូចជាៈ ទី១.កត្តាប្រវត្តិសាស្ត្រ៖ កម្ពុជានិងចិនមានចំណងទំនាក់ទំនងជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ សិលាចារឹកនិងឯកសារតឹកតាងប្រវត្តិសាស្ត្រជាច្រើន បានកត់ត្រានូវចំណងទំនាក់ទំនងនេះ។ ទី២.កត្តានយោបាយ៖ ប្រទេសកម្ពុជាគឺជាសម្ព័ន្ធមិត្តដ៏ចំណាស់និងជិតស្និទ្ធបំផុតមួយរបស់ ចិននៅអាស៊ីអាគ្នេយ៍ ហើយប្រទេសទាំងពីរតែងតែផ្តល់ការគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ និងនៅគ្រប់វេទិកាតំបន់និងអន្តរជាតិ។ ទី៣.កត្តាសេដ្ឋកិច្ច៖ ប្រទេសចិនគឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំជាងគេ ជាម្ចាស់ជំនួយដ៏សំខាន់ជាងគេ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ កម្ពុជា។ ទី៤. កតា្តវប្បធម៌៖ តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងភាសាចិន បានកប់យ៉ាង ជ្រៅនៅក្នុងទិដ្ឋភាពជាច្រើននៃសង្គមកម្ពុជា។ ទី៥.កត្តាមេដឹកនាំ៖ ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ តែងមានភាពជិតស្និទ្ធនឹងសម្តេចព្រះនរោត្តមសីហនុ ហើយបានបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយព្រះអង្គ ហើយថ្នាក់ដឹកនាំចិនបច្ចុប្បន្នបានរក្សាមិត្តភាពដ៏ជ្រាលជ្រៅនេះជាមួយព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រីបច្ចុប្បន្ននៃកម្ពុជា។ លោកបណ្ឌិតបានបន្តថា ក្នុងទំនាក់ទំនងជាបុគ្គល សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតជាមួយប្រទេសចិន, ព្រះអង្គបានចាត់ទុកប្រទេសចិនជាមាតុភូមិទី២របស់ព្រះអង្គ។ ព្រះអង្គបានចំណាយពេលភាគច្រើននៃជីវិតរបស់ព្រះអង្គ គង់ប្រថាប់នៅប្រទេសចិន រហូតដល់ថ្ងៃព្រះអង្គសោយទិវង្គត។ ក្នុងពិភពលោកនេះ តើមានមេដឹកនាំប្រទេសណា ដែលស្រឡាញ់ស្មោះស្ម័គ្រនឹងប្រទេសចិនជាងសម្តេចព្រះនរោត្តម សីហនុ? ខ្ញុំគិតថា ពិតជាគ្មានទេ។ ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏បរិសុទ្ធរបស់ព្រះអង្គចំពោះប្រទេសចិន សម្តេចព្រះនរោត្តមសីហនុ បាននិពន្ធបទចម្រៀងចំនួន៣បទពាក់ព័ន្ធនឹងប្រទេសចិន បទទី១«ស្រណោះប្រទេសចិន» (Nostalgia of China) បទទី២ «ជយោ! ប្រជាមានិតចិន! ជយោ! លោកប្រធាន ម៉ៅ សេទុង !Long Live People’s China! Long Live Chairman Mao Zedong!) និងបទទី៣ ជាបទប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត គឺ «ឱ! ប្រទេសចិន! មាតុភូមិទីពីរនៃខ្ញុំ!» (Oh China, My Dear Second Homeland!)។ ព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ក៏បន្តពូនជ្រំទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិនយ៉ាងខ្ជាប់ខ្ជួន។ លើសពីនេះទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកបន្តវេនជ្រោងទង់ទំនាក់ទំនងកម្ពុជា-ចិន ឱ្យខ្ពស់ត្រដែតទ្វេឡើងថែមទៀត។ លោកបានបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃ, ពីមួយឆ្នាំទៅមួយឆ្នាំ, ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាសហគមន៍ដែលមានជោគវាសនារួមគ្នា ជាមិត្តដែកថែប និងជាមិត្តភាពជាបងប្អូនល្អ។ ជំងឺកូវីដ-១៩ជាវិញ្ញាសាដ៏ធំមួយក្នុងការសាកល្បងមិត្តភាពដែកថែបរវាងកម្ពុជានិងចិន។ ដោយប្រទេសកម្ពុជាជួបប្រទះនូវបញ្ហាប្រឈមធ្ងន់ធ្ងរដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនក្នុងនាមជាមិត្តដ៏រឹងមាំបានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីធ្វើការជាមួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ដែលមិនត្រឹមតែបង្កប់នូវចំណងមិត្តភាពពិសេសរបស់ភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់ប្រទេសចិនក្នុងការកសាងសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួមគ្នាផងដែរ។ប្រទេសទាំងពីរប្រកាន់ជំហរពហុភាគីនិយម ជាពិសេសប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោក(WTO) ជាកម្លាំងស្នូលសម្រាប់ជំរុញទំនាក់ទំនងអន្តរជាតិដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបុព្វហេតុ សម្រេចឱ្យបាននូវអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ ចំណងមិត្តភាពកម្ពុជា-ចិនពិតជានឹងឆ្ពោះទៅរកសហគមន៍ដែលមានអនាគតរួមគ្នា ដែលប្រទេសនិងប្រជាជនទាំងពីរមានការរីកចម្រើនរួមគ្នាប្រកប ដោយសុខដុមរមនា។ទំនាក់ទំនង នេះបានក្លាយជាគំរូនៃការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានប្រកប ដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមបណ្តាប្រទេសនានា (a model of friendly coexistence and close cooperation among countries)។ ទោះជាបែបនេះក្តី កម្លាំង អមិត្តខាងក្រៅពិតជាមិនចង់ឃើញភាពរីកចម្រើននៃ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនោះទេ ពួកគេតែងប្រឌិតរឿងរ៉ាវ និងរៀបចំឈុតឆាកជាច្រើនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ក្នុងន័យនេះប្រទេស ចិនត្រូវតែជួយប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសគំរូមួយលើការអភិវឌ្ឍដោយសារតែមានទំនាក់ទំនងដ៏ល្អនិងស៊ីជម្រៅជាមួយប្រទេសចិន។ ទន្ទឹមនឹងនោះ កិច្ចការបន្ទាន់មួយទៀត ដែលយើងជាបញ្ញវន្តត្រូវធ្វើ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ គឺការចូលរួមផ្សព្វផ្សាយអំពីប្រទេសកម្ពុជានិងចិនដល់ប្រជាជនយើងទាំងពីរឱ្យបានទូលំទូលាយ ពង្រីកការស្វែងយល់ពីគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅ ពង្រឹងវប្បធម៌សន្ទនា រៀនសូត្រពីគ្នាទៅវិញទៅមក និងពិភាក្សាគ្នាដោយភាពស្មោះត្រង់ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងការកំណត់ទិសដៅថ្មីបំផុតក្នុងការចាប់យកសក្តានុពលនៃការអភិវឌ្ឍរួមគ្នា។ ក្នុងន័យនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក៏មានគម្រោងរៀបចំ បាឋកថាប្រចាំខែ ស្តីអំពីប្រទេសចិន ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីប្រទេសចិន ដល់ ប្រជាជនកម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមស្នើដល់ភាគីមិត្តចិនពិនិត្យលទ្ធភាពផ្តល់ថវិកាដើម្បីរៀបចំកម្មវិធីនេះឱ្យបានទៀងទាត់និងមាននិរន្តរភាព។ លោកជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនឹងបន្តកាន់តែរឹងមាំ និងធ្វើពិពិធកម្មទៅលើវិស័យជាច្រើន ដែលមានផលប្រយោជន៍រួម។ សាមគ្គីភាពរបស់ប្រទេសយើងទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ បទពិសោធន៍ដ៏រឹងមាំក្នុងការសន្ទនាទ្វេភាគី ការបង្កើនទំនាក់ទំនងគ្រប់កម្រិតលើវេទិកាផ្សេងៗ ការស្វែងយល់ពីគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ និងវិធីសាស្រ្តប្រកបដោយការគោរពគ្នាទៅវិញទៅមក នឹងធ្វើឱ្យយើងសម្រេចបាននូវសមិទ្ធផលធំៗថែមទៀតសម្រាប់ប្រទេសយើងទាំងពីរ និង ពិភពលោក៕ ដោយៈ ពលជ័យ
-
ព្រះមហាក្សត្រអបអរសាទរសម្តេចតេជោ ហ៊ុន សែន ទទួលគ្រឿងឥស្សរិយយស “មិត្តភាព” ថ្នាក់រដ្ឋពីប្រធានាធិបតីរុស្ស៊ី

ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២១ នេះ បានផ្ញើព្រះរាជសារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលគ្រឿងឥស្សរិយយស “មិត្តភាព (The Order of Friendship)” ថ្នាក់រដ្ឋ ពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។ នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រមានព្រះរាជខ្លឹមសារដូចតទៅៈ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរស្តីពីសម្តេចអគ្គមហាសេនាបតីតេជោ បានទទួលគ្រឿងឥស្សរិយយស “មិត្តភាព (The Order of Friendship)” ថ្នាក់រដ្ឋពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។ ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសដ៏ឆ្នើមបំផុត និងប្រកបដោយសក្តានុពលទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនានាបានល្អប្រសើរ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គមការអភិវឌ្ឍជាតិ រីកចម្រើន និងល្បីរន្ទឺលើសកលលោក។ ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។ សូមសម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ”។ យោងតាមហ្វេសប៊ុកស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥសិរ្សយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ីនិងកម្ពុជា។ គួរបញ្ជាក់ថា គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ីដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ីតាមរយៈក្រឹត្យលេខ៤៤២ កាលពីថ្ងៃទី០២ ខែមីនាឆ្នាំ១៩៩៤ ដើម្បីផ្តល់ឱ្យជនជាតិរុស្ស៉ីឬជនជាតិដទៃទៀត ដែលបាន ខិតខំលើកស្ទួយចំណងមិត្តភាពជាមួយប្រជាជននិងប្រទេសរុស្ស៉ី។ សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានបង្កើតចំណងទាក់ទងការទូត ជាមួយគ្នានៅថ្ងៃទី ១៣ ខែឧសភាឆ្នាំ១៩៥៦។ ឆ្នាំនេះជាខួបលើកទី៦៥ នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ៕ ដោយៈ ពលជ័យ
-
ឯកឧត្តម ហ៊ុន ម៉ានី រំលឹកព្រឹត្តិការណ៍ ២៩ កក្កដា ឆ្នាំ២០១៨-២៩ កក្កដា ឆ្នាំ២០២១

ភ្នំពេញៈថ្ងៃស្អែកជាខួប០៣ឆ្នាំ នៃការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ អនុលោមតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ កាលពី៣ឆ្នាំមុន នៅថ្ងៃនោះ ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត បានចេញទៅអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងច្រើនកុះករ ដើម្បីជ្រើសរើសគណបក្ស ដែលខ្លួនយល់ឃើញថាសក្តិសម និងដែលខ្លួនជឿជាក់ និងផ្តល់សេចក្តីទុកចិត្តក្នុងការកាន់ចង្កូតនាវាកម្ពុជា និងដឹកនាំគោលនយោបាយជាតិ។ នេះជាការរំលឹករបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានកណៈកម្មការទី៧នៃរដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាពេលមុននេះបន្តិច។ ឯកឧត្តមបានបញ្ជាក់នៅសៀលថ្ងៃទី២៨ ខែកក្កដានេះដោយបន្តថា អ្នកបោះឆ្នោត ៨៣,០២ភាគរយនៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុបបានធ្វើការជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តពីក្នុងចំណោមគណបក្សនយោបាយ ២០ ដែលបានចូលរួមក្នុងការបោះឆ្នោត។ ក្នុងចំណោមអ្នកអ្នកដែលទៅបោះឆ្នោតទាំង ៨៣,០២ភាគរយ នោះ មានប្រជាពលរដ្ឋជាង ៧៦ភាគរយ បានផ្តល់សេចក្តីទុកចិត្តរបស់ខ្លួនមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលក្នុងនីតិកាលទី៦បន្តទៀត។ ឯកឧត្តមបានបន្ថែមទៀតថា ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមខ្ញុំជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងក្នុងនាមខ្លួនខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងការវាយតម្លៃខ្ពស់ចំពោះការផ្តល់សេចក្តីទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាមកលើគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ អាណត្តិដែលប្រគល់ជូនដោយប្រជាពលរដ្ឋ ស្របតាមនីតិវិធីរបស់រដ្ឋធម្មនុញ្ញ បានផ្តល់នូវកម្លាំងចិត្ត ព្រមទាំងយុត្តិធម៌ និងការទទួលស្គាល់នូវពលិកម្ម និងសមិទ្ធផលធំធេងនានារបស់គណបក្សចំពោះជាតិ និងប្រជាជន មិនថាជាការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម សមិទ្ធផលថ្លៃថ្លាមិនអាចប្រកែកបាននៃការបញ្ចប់ជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃរបស់កម្ពុជា ដោយទទួលបានមកវិញនូវសន្តិភាពពេញលេញ ស្ថិរភាព ការអភិវឌ្ឍ ការងារនិងកាលានុវត្តភាពនានាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ដើម្បីជាការតបស្នងចំពោះសេចក្តីទុកចិត្ត និងជំនឿជាក់របស់ប្រជាពលរដ្ឋ គណបក្ស ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សទាំងអស់ មិនដែលទៅណាចោលប្រជាជនមួយវិនាទីណាឡើយ ជាពិសេសទៅទៀតគឺការបន្តមានវត្តមានគ្រប់ពេលវេលារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលប្រទេសជាតិជួបវិបត្តិ ដែលមានជាអាទិ៍គ្រោះមហន្តរាយនៃការរលំអគារ គ្រោះមហន្តរាយធម្មជាតិ និងថ្មីៗនេះ គឺការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងកម្ពុជា និងសកលលោកនេះ។ តាំងពីពេលចាប់ផ្តើមដំបូងនៃការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ជាប់ជាប្រចាំរបស់សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសុខុមាលភាព សុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលមានការងារទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ ជាពិសេស កម្មករនិយោជិតក្នុងវិស័យទេសចរណ៍ កាត់ដេរ និងអ្នកប្រកបអាជីវកម្មប្រចាំថ្ងៃដែលប៉ះពាល់ធ្ងន់ បានទទួលនូវការឧបត្ថម្ភសាច់ប្រាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល បើទោះបីជាមិនស្មើនឹងចំណូលដែលពួកគាត់រកបានមុនពេលមានជំងឺកូវីដ ១៩ ក្តី តែនេះជាការរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ពួកគាត់។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បានបង្កើតកំណត់ត្រាក្នុងការអនុវត្តយុទ្ធសាស្ត្រ និងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលមកទល់ពេលនេះយើងធានាបានថាយើងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ដែលមានប្រភពពីប្រទេសផ្សេងៗលើសកលលោក សម្រាប់ចាក់ជូនប្រជាពលរដ្ឋយ៉ាងតិច ១០ លាននាក់។ ចំនួនវ៉ាក់សាំងដែលកម្ពុជាបាន និងកំពុងទទួលជាបន្តបន្ទាប់ និងកំពុងត្រៀមបញ្ជូនមក អាចធានាបានថា យុទ្ធនាការចាក់វ៉ាក់សាំងអាចប្រព្រឹត្តទៅបានដោយរលូន និងដោយគ្មានការបារម្ភពីបញ្ហាខ្វះវ៉ាក់សាំងចាក់នោះទេ។ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមថ្លែងនូវអំណរគុណដល់មិត្តភក្តិបរទេសទាំងអស់ដែលបានចូលរួមប្រកបដោយទឹកចិត្តសប្បុរសតាមគ្រប់រូបភាព ដើម្បីជួយដល់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការងារវ៉ាក់សាំង និយាយដោយឡែក ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន ដែលបានផ្តល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ ដែលអាចអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាព ផ្តល់ខែលការពារដល់ប្រជាពលរដ្ឋខ្លួន បញ្ចៀសបាននូវការធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺកូវីដ- ១៩។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះមិត្តភក្តិបរទេសដទៃទៀតដែលបានសន្យានូវការបរិច្ចាកវ៉ាក់សាំងបង្ការកូវីដ១៩ ទោះតាមយន្តការទ្វេរភាគី ឬទាំងយន្តការ Covax ក្តី ហើយយើងសង្ឃឹមថាយើងនឹងទទួលបានវ៉ាក់សាំងនេះក្នុងដៃដើម្បីអាចបន្តការចាក់ជូនប្រជាពលរដ្ឋបន្ថែមទៀត។ គណបក្សប្រជាជនសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនជូនជាតិមាតុភូមិ តែយើងនៅមានការងារជាច្រើនដែលត្រូវបន្តធ្វើ ដើម្បីយើងអាចឆ្លងផុតគ្រាលំបាកនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងឈានទៅការស្រោចស្រង់សេដ្ឋកិច្ចជាតិ ហើយរួមគ្នាធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។ ជឿជាក់លើគណបក្សប្រជាជនកម្ពុជា ហើយគណបក្សនឹងនៅជាមួយយើងទាំងអស់គ្នាគ្រប់កាលៈទេសៈ និងធ្វើអ្វីៗទាំងអស់ដើម្បីបង្ករបរិយាកាសភ្លឺស្វាងសម្រាប់ថ្ងៃនេះ និងអនាគត។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសជូនចំពោះបងប្អូន ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ផ្នែកដែលនៅជួរមុខទាំងអស់ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដែលបានឈរជើងប្រចាំការក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជនគ្រប់ពេលវេលា ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។ ឯកឧត្តមបានបញ្ចប់ដោយការសរសេរថា ”ខ្មែរធ្វើបាន” ។ យើងពិតជាធ្វើបាន៕ ដោយៈជម្ពូនុទ
-
កាកបាទក្រហមកម្ពុជា សូមចូលរួមអបអរសាទរ សម្តេចតេជោ ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសមិត្តភាព «ថ្នាក់រដ្ឋ (The Order of Friendship)»

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចតេជោ បានទទួលគ្រឿងឥស្សរិយយសមិត្តភាព «ថ្នាក់រដ្ឋ (The Order of Friendship)» ពី ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី។ សារលិខិតនោះមានខ្លឹមសារថា ៖ «នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្ដមបំផុត ដែល សម្តេចអគ្គ មហា សេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រ កម្ពុជា ទទួលបានគ្រឿង ឥស្សរិយយសមិត្តភាព «ថ្នាក់រដ្ឋ (The Order of Friendship)» ពី ឯកឧត្តម វ្ល៉ាឌីមៀរ…
-
ក្រសួងអប់រំយុវជន និងកីឡាជួបពិភាក្សាការងារអំពី វឌ្ឍនភាពការអនុវត្តគម្រោងថ្នាក់រៀន ឌីជីថលក្រោម កិច្ចសហការ ជាមួយក្រសួងអប់រំ សាធារណរដ្ឋកូរ៉េ

រាជធានី ភ្នំពេញ ៖ ក្រសួង អប់រំ យុវជន និង កីឡា ក្រោម កិច្ច សហការ ជាមួយ ក្រសួង អប់រំ នៃ សាធារណរដ្ឋ កូរ៉េ បាន ជួប ប្រជុំ ពិភាក្សា អំពី វឌ្ឍ ន ភាព នៃ ការ អនុវត្ត គម្រោង ថ្នាក់ រៀន ឌីជីថល (Innovative ICT-Integrated Classroom) មាន រយៈពេល ០៥ឆ្នាំ (២០១៩-២០២៣) ហើយ ត្រូវ បាន ពន្យារ ពេល មួយ រយៈ ដោយ ការ វិបត្តិ ជំងឺ កូវីដ-១៩។ កិច្ច ប្រជុំ នេះ ធ្វើឡើង…
-
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស៖ចិនបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ: លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រគ្រប់បែបយ៉ាង និងការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងត្រូវការជាចាំបាច់។ កម្ពុជាបានទទួលក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាជំនួយសម្ភារបរិក្ខារពេទ្យ ព្រមទាំងវ៉ាក់សាំងក្នុងចំនួនជាច្រើនលានដូសក្នុងរូបភាពជាជំនួយ និងការបញ្ជាទិញ។ ជំនួយដ៏ថ្លៃថ្លារបស់មិត្តចិនដល់កម្ពុជា គឺជាសក្ខីភាពថ្មីមួយទៀតឆ្លុះបញ្ចាំងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមគ្នា។ ការបញ្ជាក់នេះ បានធ្វើឡើងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២៖ ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ លោកជំទាវ ទួត បញ្ញា បន្តថា ក្នុងដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ប្រទេសទាំងពីរនឹងនៅតែខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ថែមទៀត ក្នុងនោះមានដូចជា៖១)បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។២)រួមគ្នាស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ឡើងវិញ ដោយធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីដល់១០ ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៣ តាមរយៈការលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម។៣)បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការអនុវត្តន៍គម្រោងនានា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវប្បធម៌នៃប្រជាជន និងប្រទេសទាំងពីរ។៤)បន្តការប្រាស្រ័យទាក់ទងកម្រិតខ្ពស់កាន់តែជិតស្និទ្ធ និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍គ្រប់កំរិតស្ថាប័ននៃប្រទេសទាំងពីរឡើងវិញ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ អនុគ្រោះ។៥)បន្តជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា…
-
សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសតំបន់សមុទ្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែសីហា (មានវីដេអូ)
