-
សត្វត្មាតត្នោត និងត្មាតផេះ បានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពក ក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ (មានវីដេអូ)

-
ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta)ឆ្លងចូលក្នុងសហគមន៍ ក្នុងខេត្តចំនួនបី នៃប្រទេសកម្ពុជាដូចជា សៀមរាប កំពុងធំ ឧត្តរមានជ័យ (មានវីដេអូ)

-
រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ នៅថ្ងៃទី០១ ខែសីហា (មានវីដេអូ)

-
កម្ពុជា និងសហរដ្ឋអាមេរិក ចុះអនុស្សរណៈនៃការយោគយល់គ្នា បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា

ដើម្បីលើកកម្ពស់ និងសម្រួលដល់ការកសាងសមត្ថភាពរូបវ័ន្ត និងស្ថាប័ន ក្នុងការបង្កើតសុខដុមរមនានៅកន្លែងការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នៅថ្ងៃទី២៨កក្កដាឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី ក្នុងគោលដៅរួមចំណែកក្នុងការអនុវត្តន៍គោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ។ អនុស្សរណៈនៃការយោគយល់គ្នានោះ មានរយៈពេល២ឆ្នាំពោលគឺពីឆ្នាំ២០២១ដល់ឆ្នាំ២០២ ត្រូវបានចុះហត្ថលេខារវាង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកអ៊ិត សំហេង និងលោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា។ រដ្ឋមន្ត្រីក្រសួងការងារ លោកអ៊ិត សំហេង បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានោះ នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀតនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ លោករដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនោះ ភាគីទាំងពីរនឹងរួមគ្នាពង្រឹងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោលបំណងដែលបានកំណត់ក្នុងអនុស្សរណៈ ដែលនឹងចុះហត្ថលេខារួមគ្នានេះ។ លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសសើរលើសមិទ្ធិផលគួរឱ្យកត់សម្គាល់ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះនាពេលកន្លងមក។ លោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ…
-
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណា ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់កម្ពុជា

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍដោយសមស្របទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេសផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពីដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលរៀបចំឡើងដោយផ្ទាល់នៅរដ្ឋធានីប៉េកាំង និងតាមអនឡាញនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបន្តថា នៅក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដែលបង្កឡើងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានរួមចំណែកយ៉ាងសកម្ម ក្នុងការរួមសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ដោយបានផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាយ៉ាងទៀងទាត់ និងទាន់ពេលវេលា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដែលនឹងអាចឈានទៅចាក់ជូនប្រជាពលរដ្ឋបានទូទាំងប្រទេស នាឆ្នាំ២០២២ខាងមុខ។ នៅក្នុងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក សម្តេចបានលើកឡើងថា គោលនយោបាយ «វ៉ាក់សាំងពហុភាគីនិយម» មានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រទេសចិន ក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលមុន និងក្រោយកូវីដ-១៩ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ…
-
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី២១ ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន

ក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី២១ ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន ជាមួយនឹងបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធផងដែរ នៅថ្ងៃ ទី២៧ ខែ កក្កដា ឆ្នាំ ២០២១ ។ នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានធ្វើបទបង្ហាញស្ដីពីទិដ្ឋភាពគួរឲ្យកត់សម្គាល់មួយចំនួននៃឧក្រិដ្ឋកម្មឆ្លងដែនដែលបានកើតឡើងក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាមួយបណ្តារដ្ឋសមាជិកអាស៊ាន។ សូមជម្រាបជូនថា កិច្ចប្រជុំ SOMTC លើកទី២១ នាថ្ងៃទី២៧ ខែកក្កដានេះ ប្រទេសព្រុយណេ គឺជាប្រធានដឹកនាំ ដែលជាយន្តការសហការប្រតិបត្តិការ ក្នុងគោលបំណងផ្លាស់ប្ដូរនូវវឌ្ឍនភាពនានាអំពីស្ថានភាពប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ក៏ដូចជាផ្ដល់មតិយោបល់ពាក់ព័ន្ធសម្រាប់កំណត់ទិសដៅ កំណត់យុទ្ធសាស្ត្រផ្សេងៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវការគំរាមកំហែងដោយសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន៕ ដោយ-រ៉ាវុធ
-
អភិបាលខេត្តបាត់ដំបង ជម្រុញឲ្យប្រតិភូស្ថានទូតថៃនិងវិស័យឯកជនប្រទេសថៃ ពិនិត្យមើលសក្តានុពលសេដ្ឋកិច្ច របស់ ខេត្ត ដើម្បីស្វែងរកឱកាសក្នុងការបោះទុនវិនិយោគនិងរកស៊ីនៅក្នុងខេត្តខ្លួន

តាមរយៈនៃកិច្ចជំនួបពិភាក្សាមួយរវាងអាជ្ញាធរនៃ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំជាអភិបាលរងខេត្តនិងមន្ទីរពាក់ព័ន្ធមួយចំនួន និងលោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងភាគីប្រតិភូនៃស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ព្រមទាំងវិស័យឯកជនជាច្រើនទៀតរបស់ប្រទេសថៃ ដែលដឹកនាំដោយឯកឧត្តម ជីរ៉ាវុធ ស៊ូវ៉ាន់អាដ ជាអគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្ម ក្មុងនោះក៏មានវត្តមានពីតំណាងបណ្តាក្រុមហ៊ុននានា ពាណិជ្ជករនិងវិនិយោគិនថៃជាច្រើនទៀតនៅក្នុងប្រទេសថៃ ក្នុងការទស្សនកិច្ចផ្តោតនូវការសិក្សានិងចង់ស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង ដើម្បីរកឱកាសធ្វើការវិនិយោគជាមួយនិងខេត្តបាត់ដំបង។ ក្នុងកិច្ចជំនួបរវាងរដ្ឋបាលខេត្តបាត់ដំបង និងប្រតិភូមួយក្រុមនៃស្ថានទូតព្រះរាជាណាចក្រថៃនេះ បានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ ស្ថិតនៅក្នុងបរិវេណខាងមុខអគាររដ្ឋបាល នៃ សាលាខេត្តបាត់ដំបង។ តាមរយៈ នៃជំនួបនេះឯកឧត្តម ជីរ៉ាវុធ ស៊ូវ៉ាន់អាដ ជាអគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្មថៃ ក៏បានថ្លែងគូសបញ្ជាក់ឲ្យដឹងអំពីគោលបំណងនៃដំណើរបំពេញបេសកកម្មរបស់ខ្លួន ដោយផ្តោតសំខាន់នូវដំណើរទស្សនកិច្ចក្រុមប្រតិភូខ្លួន នៅក្នុងខេត្តបាត់ដំបង ក្នុងគោលបំណងផ្តោតសំខាន់ចំនួន០៣ ក្នុងនោះ៖ប្រតិភូនិងពាណិជ្ជករដែលមពីប្រទេសថៃ និងជួបពិភាក្សាការងារមួយចំនួន ជាមួយនិងលោកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ និងមន្ត្រីសំខាន់ៗមួយចំនួនតាមរយៈការធ្វើបទបង្ហាញដើម្បីពិនិត្យមើល និងធ្វើការសិក្សាបន្ថែមអំពីសក្តានុពលនិងស្ថានភាពអំណោយផលអំពីផលិតផលនៃដំណាំកសិ-ឧស្សាហកម្ម និងវិស័យផ្សេងៗមួយចំនួននៅក្នុងខេត្ត។ជាពិសេសការអភិវឌ្ឍរីកចំរើននិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់ ខេត្តបាត់ដំបង និងដើម្បីជម្រុញឲ្យអ្នកវិនិយោគិន និង បណ្តាក្រុមហ៊ុននានិងពាណិជ្ជកររបស់ថៃ ដើម្បីឲ្យមកបណ្តាក់ទុនរកស៊ីនិងបោះទុនវិយោគនៅក្នុងខេត្តបាត់ដំបង។ ឯកឧត្តមប្រធានប្រតិភូ…
-
សារលិខិតអបអរសាទររបស់សម្តេច សាយ ឈុំ ជូនសម្តេចតេជោ ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ ” មិត្តភាព Order of Friendship”

-
ឯកឧត្តម ថោង ខុន ផ្ញើសារអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី។ ជាថ្មីនាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ថោង ខុន សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមជម្រាបថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់…
-
រឿងលក់ដីអាងទឹកស្រុកដងទង់: ប្រជាពលរដ្ឋប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួននៅខេត្តកំពត ទៅអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញៈ មន្ត្រីពាក់ព័ន្ធមួយចំនួននៅខេត្តកំពត ក្នុងនោះ មានអភិបាលរងខេត្តកំពតម្នាក់ នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ប្រធានការិយាល័យភូមិបាលស្រុកដងទង់ អភិបាលស្រុកដងទង់ ប្រធានការិយាល័យភូមិបាលស្រុកដងទង់ និងមន្ត្រីមួយចំនួនទៀត ត្រូវបានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធការឃុបឃិបគ្នាជាមួយកក្រុមហ៊ុន សេង សម្បត្តិ និងឈ្មួញមួយចំនួន យកដីអាងទឹកស្រុកដងទង់លក់។ ប៉ុន្តែនាយករដ្ឋបាលសាលាខេត្ត បានបដិសេធថា មិនពិតដូចជាការចោទប្រកាន់របស់ប្រជាពលរដ្ឋ។ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានដាក់ប្តឹងមន្ត្រីដែលពាក់ព័ន្ធនៅក្នុងខេត្តកំពតចូលទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីស្នើសុំឱ្យធ្វើការស៊ើបអង្កេតលើករណីទីតាំងដីមួយកន្លែងដែលមានទំហំសរុបជាង១២ហិកតា ក្នុងនោះរួមមាន ដីចំណីអាងប្រជាពលរដ្ឋអាស្រ័យផល ផ្ទៃអាងទឹក និងដីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវលេខ១៣៥ ត្រូវបានក្រុមហ៊ុនលោក សេង សម្បត្តិ ដឹកដីចាក់បំពេញយ៉ាងគគ្រឹកគគ្រេងតែអាជ្ញាធរមូលដ្ឋានមិនមានចំណាត់ការនោះទេ។ នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា លោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានទទួលប្រាក់ពីលោកសេង សម្បត្តិ ប្រធានក្រុមហ៊ុនសេងសម្បត្តិ ចំនួន៥ម៉ឺនដុល្លារ និងមានលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បានទទួលលុយឧបត្ថម្ភពីលោកសេង សម្បត្តិ ផងដែរ។ លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី និងលោក វិត…