-
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាតំណាងសម្តេចក្រឡាហោម សខេង និងលោកជំទាវបាននាំយកទៀនចាំព្រះវស្សារួមនិងទេយ្យទាន-ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្តចំនួន៥ នៅក្នុងក្រុងបាត់ដំបង

នៅរសៀលថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១ ត្រូវនិងថ្ងៃច័ន្ទ២រោជ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ពុទ្ធស័ករាជ ២០៦៥ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង តំណាងសម្តេចក្រឡាហោម សខេង និងលោកជំទាវ ព្រមទាំងអមដំណើរដោយ ឯកឧត្តមជាអភិបាលរងខេត្ត អភិបាលក្រុងបាត់ដំបង លោកប្រធានមន្ទីរធម្មការ និងមន្ត្រីសំខាន់ៗមួយចំនួនរបស់សាលាខេត្តបាត់ដំបង បាននាំយក ទៀនចាំព្រះវស្សា និងទេយ្យទាន-ទេយ្យវត្ថុ ចំនួន១១មុខរួមទាំងបច្ច័យ ក្នុងវត្តនីមួយៗ ចំនួន ៥០ម៉ឺនរៀលរបស់សម្តេចនិងលោកជំទាវ ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមបណ្តាវត្តចំនួន៥ស្តិតនៅក្នុងសង្កាត់ចំនួន៤របស់ក្រុងបាត់ដំបងវត្តទាំងនោះរួមមាន វត្តពោធិ៍វាល, វត្តកណ្តាល នៅក្នុងសង្កាត់រតនៈ, វត្តស្លាកែត ក្នុងសង្កាត់ស្លាកែត; វត្តធម្មិការាម ក្នុងសង្កាត់វត្តគរ និងវត្តព្រះពុទ្ធពោធិ៍ញ្ញាណ ហៅវត្តអាងពោធិ៍ ក្នុងសង្កាត់អូរម៉ាល់។ដោយក្នុងមួយវត្តៗទទួលនូវ ទៀនចាំព្រះវស្សា០១គូ, ស្លាដក០១, អង្ករ ១០០គ,ក្រ.,មី១០កេស, ត្រីខ ០២កេសធំ,ទឹកសុទ្ធ១០កេស,ទឹកត្រី-ទឹកស៊ីអ៊ីវ១០យួរ, សៀង ចំនួន០៤យួរ(៤០ដប),ក្រដាស់អនាម័យ១កេសធំ(១០០ដុំ), អាលកុលចំនួន០១កាន(៣០លីត្រ)និងបច្ច័យចំនួន៥០ម៉ឺនរៀល ក្នុងវត្តនីមួយៗ ផងដែរ។ ទៀនចាំព្រះវស្សា រួមនិងទេយ្យទាន-ទេយ្យវត្ថុគ្រឿងឧបភោគ-បរិភោគ ព្រមទាំងបច្ច័យខាងលើនេះ ត្រូវបានឯកឧត្តម ងួន…
-
ក្រសួងធនធានទឹកបង្ហាញការព្យាករណ៍អាកាសធាតុក្នុងរយៈពេល១សប្ដាហ៏ទៅមុខ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៧កក្កដាឆ្នាំ០២១ បានព្យាការណ៍អាកាសធាតុប្រទេសកម្ពុជារយៈពេល១សប្ដាហ៏ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣សីហាឆ្នាំ២០២១។ ក្រសួងធនធានទឹកបានឲ្យដឹងថា ប្រទេសកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រពន្ធ័សម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីមានល្បឿនមធ្យម។ ដោយឡែកព្យុះទី៦ឈ្មោះ អ៊ីន ហ្វា IN-FA បានឡើងចូលដល់ភាគខាងកើតប្រទេសចិន។ ព្យុះនឹងថមថយឥទ្ធិពលជាវិសម្ពាធទាបនៅថ្ងៃទី២៨កក្កដា។ ស្ថានភាពនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ ខ្យល់ និងខ្យល់កន្ត្រាក់។ លើកលែងតែបណ្ដាខេត្តដូចជា កំពង់ស្ពឺ, តាកែវ, កំពត, កណ្ដាល និងរាជធានីភ្នំពេញ ដែលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ ខ្យល់ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រមានខ្យល់ខ្លាំង, ភ្លៀងខ្លាំង រលកសមុទ្រខ្ពស់ៗ។
-
កិច្ចប្រជុំឧក្រិដ្ឋកម្មឆ្លងដែនអាស៊ាន ស្ដីពីការប្រឆាំងការជួញដូរមនុស្ស លើកទី១៧

នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនការងារប្រឆាំងការជួញដូរមនុស្ស ចូលរួមកិច្ចប្រជុំកិច្ចប្រជុំឧក្រិដ្ឋកម្មឆ្លងដែនអាស៊ាន ស្ដីពីការប្រឆាំងការជួញដូរមនុស្ស លើកទី១៧ តាមរយៈប្រព័ន្ធវីដេអូ ហើយក្រុមការងារSOMTCកម្ពុជាចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ដឹកនាំដោយលោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា សមាជិកក្រុមការងារSOMTCកម្ពុជា និងជាមន្ត្រីបង្គោលនៃផែនការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារលើកទី១៧នេះ គឺដឹកនាំដោយប្រទេសហ្វីលីពីន និងមានការចូលរួមពីតំណាងបណ្ដាប្រទេសអាស៊ាន។ ព្រមជាមួយនេះ កិច្ចប្រជុំនឹងរួមគ្នាពិនិត្យ ពិភាក្សាលើផែនការការងារសម្រាប់វិស័យនេះ និងការចែករំលែកបទពិសោធន៍លើការអនុវត្តការងារ បញ្ហាប្រឈមនាពេលកន្លងមក ដោយបណ្ដាប្រទេសអាស៊ានតាមការធ្វើបទបង្ហាញរយៈពេលខ្លីផងដែរ៕ដោយ -រ៉ាវុធ
-
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចូលរួមអម ដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិ ឧទ្យានជាតិបូកគោ

នៅថ្ងៃច័ន្ទ២ រោច ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ ដើម្បី ចូលរួមអមដំណើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូក្រសួង ចុះពិនិត្យស្ថានភាពនៃការ ការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ឧទ្យានជាតិបូកគោស្ថិតក្នុងឃុំតេជោអភិវឌ្ឍ ស្រុកឈូក ក្នុងភូមិសាស្ត្រខេត្តកំពត។ គោលបំណងនៃការចុះរបស់ប្រតិភូគឺការត្រួតពិនិត្យការងារដីធ្លី នៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតលើការការពារ និងអភិរក្សតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពត៕ Sila Sarin
-
ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធសន្និសីទវីដេអូ ZOOM ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ដោយមានការចូលរួម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងតំណាងពីអង្គភាពពាក់ព័ន្ធដែលជាសមាជិកជាច្រើនរូបទៀត។ គួរបញ្ជាក់ថា ក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ មានភារកិច្ច សិក្សាស្រាវជ្រាវប្រមូលព័ត៌មាន ព្រឹត្តិបត្រ ឯកសារ របាយការណ៍ កំណត់ហេតុ លិខិតស្នាមផ្សេងៗ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធនានា ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ដើម្បីចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ៕ដោយ-រ៉ាវុធ
-
ប្រធានាធិបតីរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើហ្វេសប៊ុកផេកស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ ស្ថានទូតរុស្ស៊ី បានបញ្ជាក់ថា «នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា»៕
-
សម្តេចក្រឡាហោម ស ខេង៖ពលករចំណាកស្រុកទាំងស្របច្បាប់ និងមិនស្របច្បាប់ត្រឡប់មកពីក្រៅប្រទេសវិញជាង១សែន៥ម៉ឺននាក់

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកក្កដានេះ បានបង្ហាញលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សម្រេចបានក្នុងរយៈពេល៦ ខែឆ្នាំ២០២១។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានប្រមូលទិន្នន័យជាប្រចាំរបស់រដ្ឋបាលរាជធានី ខេត្ត នូវចំនួនពលករវិលត្រឡប់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ សរុបប្រមាណ៦៣.២៦៩នាក់ មានស្រ្តីប្រមាណ ២៧.១៦២នាក់។ ជាមួយគ្នានេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុកត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់ និង អនីតិជន៥៦៤នាក់ មានស្រី១៥៧នាក់។ សម្តេចក្រឡាហោមបន្តថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចំនួន៦ បានធ្វើការងារបង្ការទប់ស្កាត់ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់បានចំនួន៨២លើក មនុស្សចំនួន៥៩៣នាក់មានស្ត្រី១៩៧នាក់ ជាអនីតិជន ៣៤នាក់ ស្រី០៧នាក់ ក្នុងនោះមាន ខេត្តបាត់ដំបងចំនួន៣០លើក ខេត្តកោះកុងចំនួន២៧លើក បន្ទាយមានជ័យចំនួន៨លើក តាកែវចំនួន៩លើក និងស្វាយរៀងចំនួន៥លើក។ ក្រោយពីបានទទួល…
-
រដ្ឋបាលខេត្តក្រចេះ បន្តយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ចំនួន៣ស្រុកថែមទៀតនៅក្នុងខេត្តក្រចេះ

រដ្ឋបាលខេត្តក្រចេះ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន៣ស្រុកថែមទៀត នៅក្នុងខេត្តក្រចេះ បន្ទាប់ពីបញ្ចប់យុទ្ធនាការការចាក់វ៉ាក់សាំងនៅក្នុងក្រុងក្រចេះ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ត្រូវបានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី២៥ ខែកក្តដា កន្លងទៅនេះ ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តក្រចេះបានឲ្យដឹងថា បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ត្រូវបានបញ្ចប់ រដ្ឋបាលខេត្តក៏បានបន្តរៀបចំចាក់ជូនប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន៣ទៀតគឺ៖ ស្រុកចិត្របុរី ស្រុកសំបូរ និងស្រុកស្នួល ដោយចាប់ផ្តើមពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ តទៅ ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើនកុះករបាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីត១៩ តាមគោលការណ៍ស្ម័គ្រចិត្ត នៅតាមទីតាំងនីមួយៗក្នុងស្រុកទាំង៣ខាងលើ ដោយមានភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ហើយអ្វីដែលពិសេសនោះ ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងទាំងនោះមានការចូលរួមដោយមានការពាក់ម៉ាស់ការពារផងដែរ៕ របាយការណ៍របស់រដ្ឋបាលខេត្តក្រចេះ បញ្ជាក់ថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី៣ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១២ដល់ថ្ងៃទី២៤ ខែកក្កដានេះគឺបានចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះ ស្រុកព្រែកប្រសព្វនិងស្រុកឆ្លូង សរុបចំនួន២៦.៦៩២នាក់ ក្នុងនោះស្រី១៣.៦១២នាក់ ។ ដោយឡែកសម្រាប់អ្នកឆ្លងនូវជំងឺកូវីដ១៩ នៅក្នុងខេត្តក្រចេះ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ មាន សរុប២៧០នាក់ ព្យាបាលជាសះស្បើយចំនួន១៦៩…
-
កូនស្រីលោក កឹម សុខា និងលោក សុន ឆ័យ នឹងបង្កើត គណបក្សនយោបាយថ្មីនៅចុងឆ្នាំ២០២១?

ភ្នំពេញៈ កូនស្រីលោក កឹម សុខា និងលោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិគ្រោងបង្កើត គណបក្សនយោបាយថ្មីនៅចុងឆ្នាំ២០២១ខាងមុខនេះ។ ការ បង្កើតគណបក្សថ្មីនេះ គឺបង្កើតផ្សេងគ្នា ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។ នេះបើតាមប្រភពស្និទ្ធនឹងលោក កឹម សុខា។ ចំណែកលោក គួយ ប៊ុនរឿន អតីត អនុប្រធាន គ.ជ.ប. នឹងទៅដឹកនាំគណបក្សបេះដូងជាតិ ដែលមានលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង នៅពីក្រោយ។ លោក ផាន់ ច័ន្ទស័ក្តិ អតីតមេធាវីលោក កឹម សុខា បានបង្ហើបឲ្យដឹងថា នៅចុងឆ្នាំ២០២១ និងក្នុងឆ្នាំ២០២២ និងមានគណបក្សនយោបាយចំនួន២ទៀតកើតឡើង។ ក្នុងអំឡុងខែតុលា ឬខែវិច្ឆិកា ខាងមុខនេះ កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា អាចនឹងសុំទោសសម្តេចតេជោ ហ៊ុន សែន ដែលខ្លួនបានធ្វើសកម្មភាពការទូតនយោបាយបំពានបម្រាមដែលសាលដីកាតុលាការកំពូលបានហាមឃាត់ និងវិលចូលប្រទេស ហើយសុំសិទ្ធិធ្វើនយោបាយ បង្កើតគណបក្សថ្មីមួយទៀត។ លោកបន្តថា លោក សុន ឆ័យ ក៏នឹងបង្កើតបក្សនយោបាយថ្មីមួយដែរ។ ចំណែកគណបក្សបេះដូងជាតិ មិនមែនដឹកនាំដោយលោក ថាច់ សេដ្ឋា នោះទេ គឺដឹកនាំដោយលោក គួយ ប៊ុនរឿង អតីតអនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងត្រូវជាប្អូនថ្លៃលោក អេង ឆៃអាង។ ទាក់ទងការលើកឡើងនេះ លោក សុន ឆ័យ និងកញ្ញា កឹម មនោវិទ្យា មិនអាចសុំការអត្ថាធិប្បាយបានទេ។ លោក ផាន់ ច័ន្ទស័ក្តិ បានបន្តទៀតថា លោកសង្កេតឃើញអ្នកជាបញ្ញវន្ត និងមន្រ្តីអតីតបក្សនយោបាយដែលបានរំលាយជាច្រើន មានការលើកឡើងពីទស្សនៈផ្សេងៗ និងចោទសព្វបែបយ៉ាងជុំវិញអ្នកស្នើសុំសិទ្ធិធ្វើនយោបាយ និងបង្កើតគណបក្សនយោបាយថា ជាអ្នកក្បត់ អ្នកលក់ឧត្តមគតិ ឬជាអាយ៉ងជាដើម ។ សម្រាប់លោកមើលឃើញថា ការបង្កើតគណបក្សនយោបាយច្រើនជារឿងល្អបំផុតសម្រាប់បរិស្ថានកម្ពុជា។ ហេតុអ្វីបានជាលោកយល់ខុសពីមនុស្សមួយចំនួនថា « មិនល្អ »ហើយលោកថា « ល្អ » ទៅវិញ ? ។ បើសិនយើងមើលនិយមន័យបក្សនយោបាយ គឺមានន័យថា « គណបក្សនយោបាយ ជាថ្នាលសម្រាប់បណ្តុះមេដឹកនាំប្រទេសសម្រាប់អនាគតឱ្យប្រទេសជាតិមួយមានមេដឹកនាំ ដឹកនាំប្រទេសបន្តជាប់គ្នាមិនដាច់។ មិនមែនបង្កើតបក្សនយោបាយសម្រាប់ជាសួនឧស្សាហកម្មរកផលចំណេញសម្រាប់ខ្លួនឯង និងគ្រួសាររបស់មេបក្សនោះទេ»។ ឧទាហរណ៍ ១-សម្តេចព្រះនរោត្តម សីហនុ បង្កើតគណបក្សហ៊្វុនស៊ិនប៉ិច បណ្តុះបានអ្នកនយោបាយជាច្រើន ក្នុងនោះក៏មានលោក សម រង្សី ម្នាក់ដែរ។ ២ – សម្តេច សឺន សាន បង្កើតគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បណ្តុះបានអ្នកនយោបាយជាច្រើន ក្នុងនោះក៏មានលោក ប៉ុល ហំម និងលោក កឹមសុខា ( ប៉ុន្តែ លោក កឹម សុខា បានបំផ្លាញកេរ្តិ៍ដំណែលស្អាតស្អំរបស់សម្តេច សឺន សាន តាមរយៈភាពស្មោកគ្រោករបស់ខ្លួន )។ លោកបន្តថា បរិបទនយោបាយពេលនេះការបង្កើតបានគណបក្សនយោបាយមួយឡើង គឺស្មើនិងបង្កើតបានថ្នាលបណ្តុះមេដឹកនាំនយោបាយមួយនៅពេលអនាគត ។ បើសិនថ្នាលមួយ ( គណបក្សនយោបាយមួយ ) បណ្តុះបានអ្នកនយោបាយឆ្នើមពី០៥ទៅ១០នាក់ មានន័យថា គណបក្ស១០ បណ្តុះបានអ្នកនយោបាយឆ្នើមសម្រាប់ប្រទេសជាតិទៅអនាគត ចន្លោះពី៥០ ទៅ១០០នាក់។ដូច្នេះនឹងធ្វើឱ្យសង្គមជាតិយើង សម្បូរធនធានអ្នកនយោបាយបន្តវេនសម្បូរបែបជាមិនខាន។ លោកបន្ថែមថា ត្រឡប់មកវិញ តើយើងចង់បញ្ចប់អ្វីៗគ្រប់យ៉ាងត្រឹមយុគសម័យ សម រង្សី និង កឹម សុខា នេះឬយ៉ាងណា ? បានជាយើងមិនព្រមមើលទៅមុខមើលទៅខ្មែរដទៃៗ ផ្សេងទៀតនោះ? ។ បើសិនអស់លោក មិនព្រមមើលសមត្ថភាពខ្លួន លោកក៏ហ៊ីទៅចុះ តែកុំមើលងាយអ្នកផ្សេងទៅបានហើយ។ អ្នកដែលតែងតែយល់ទាស់មិនចង់ឱ្យខ្មែរដទៃបង្កើតគណបក្សនយោបាយ អ្នកនោះឯងដែលដើរស្របទៅនឹងគំនិតគណបក្សកាន់អំណាចដែលគេចង់បាន បីដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក៏ដូចលោក សុខ ឥសាន ធ្លាប់លើកឡើងថា « បងប្អូនអ្នកទទួលបានសិទ្ធិធ្វើនយោបាយហើយ ទៅរកស៊ីទទួលទានចុះជាការប្រសើរ» « កឹម សុខា និងសម រង្សី មិនអមតៈទេ »។ សូមជម្រាបថា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនដែលទទួលបានសិទ្ធិធ្វើនយបាយឡើងវិញបាន បង្កើតគណបក្សថ្មី មានដូចជា ក្រុមលោករៀល ខេមរិន្ទ្រ បង្កើតគណបក្សខ្មែរអភិរក្ស , ក្រុមលោកជីវ កត្តា បង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ , ក្រុមលោកអ៊ូ ច័ន្ទរ័ត្ន បង្កើត គណបក្សកែទម្រង់កម្ពុជា , ក្រុមលោកយ៉ែម បុញ្ញឫទ្ធិ បង្កើតគណបក្សកម្ពុជានិយម , គណបក្សបេះដូង ជាតិ បង្កើតដោយក្រុមលោកអេង ឆៃអ៊ាង មូរ សុខហួរ , គណបក្សឆន្ទៈខ្មែរ បង្កើតដោយកូន ប្រុសលោកគង់ គាំ…៕ ដោយៈ ពលជ័យ
-
អាជីវករក្នុងផ្សារកំពង់ស្ពឺ ចូលលក់ដូរឡើងវិញជាធម្មតា ក្រោយផ្សារបញ្ចប់ចត្តាឡីស័ក១៤ថ្ងៃ

អាជ្ញាធរខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបើកផ្សារឡើងវិញដើម្បីឱ្យអាជីវករចូលលក់ជាធម្មតា ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តែតម្រូវឱ្យអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជូន។ យោងតាមលិខិតរដ្ឋបាលរបស់សាលាខេត្តដែលចេញដោយ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា បានអនុញ្ញាតឱ្យបើកដំណើរការនៅឡើងវិញផ្សារកំពង់ស្ពឺ ដែលស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ដោយគិតពីម៉ោងសូន្យនៃថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ តទៅ បន្ទាប់ពីអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្តែង។ នៅក្នុងកំឡុងពេលចាប់ផ្តើមដំណើរការគណៈកម្មការផ្សារកំពង់ស្ពឺត្រូវអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលឱ្យម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតដើម្បីជៀសផុតពីការឆ្លងនិងចម្លងមេរោគកូវីដ-១៩។ គ្រប់អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ពន្ធ័ត្រូវចូលខ្លួនទៅយកសំណាកវិភាគជាលើកទី២តាមកាលកំណត់របស់មន្ត្រីជំនាញ កំណត់ឱ្យបានចំនួនអថិជនចេញ-ចូលក្នុងបរិមាណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាគម្លាតឱ្យបានដាច់ខាតគម្លាតសុវត្ថិភាពបុគ្គល-សង្គម ធានាឱ្យមានខ្យល់អាកាសចេញ-ចូលគ្រប់គ្រាន់ និងជៀសវាងការប្រមូលផ្តុំ និងប្រជ្រៀតគ្នា រៀបចំច្រកចេញ-ចូល ដើម្បីងាយស្រួលគ្រប់គ្រង ដាក់ឱ្យមានកន្លែងលាងសំអាតដៃ ដាក់អាល់កុល ឬជែលឱ្យច្រើនទីតាំង ដើម្បីឱ្យអាជីវករនិងអតិថិជនបានប្រើប្រាស់ ពិសេសរៀបចំបន្ទប់អនាម័យដោយមានការបាញ់សម្លាប់មេរោគជាប្រចាំ។ មួយវិញទៀតគ្រប់អាជីវករ សន្តិសុខ បុគ្គលិក-កម្មករនិងអ្នកពាក់ពន្ធ័ត្រូវតែមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ជាមួយគ្នានោះដែរអាជ្ញាធរខេត្ត ក៏បានប្រកាសមិនឱ្យមានការប្រមូលផ្តុំទោះក្នុងរូបភាពណាក៏ដោយនៅក្នុងទីតាំងបរិវេណផ្សារ ហើយត្រូវបន្តអនុវត្តវិធានការការពារដ៏មានប្រសិទ្ធិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ”។ …