-
សមាជិកព្រឹទ្ធសភាដាំដើមឈើគឺដើម្បីលើកកម្ពស់សោភណ្ឌភាពនិងទប់ស្កាត់ការបំរែបំរួលអាកាសធាតុ

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាបានលើកឡើងថាដាំដើមឈើគឺដើម្បីលើកកម្ពស់សោភណ្ឌភាពនិងទប់ស្កាត់ការបំរែបំរួលអាកាសធាតុ ។លោកជំទាវបានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកជំទាវបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាំកូនឈើប្រណិតចំនួន៥០០ដើម ជាមួយ បងប្អូនប្រជាពលរដ្ឋ នៅបរិវេណទីទួលមួយកន្លែង ស្ថិតក្នុងភូមិល្វាជោម ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០២១ ។លោកជំទាវឃួន ឃុនឌី បានលើកឡើងថាការរៀបចំឱ្យមានពិធីដាំកូនឈើនេះឡើងក្នុងគោលបំណងបំផុសស្មារតីការដាំដើមឈើឡើងវិញបណ្តុះគំនិតថែរក្សា ការពារ ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ និងមួយវិញទៀតដើម្បីកែលម្អលើកកម្ពស់សោភណ្ឌភាព ក្លាយជាតំបន់បរិស្ថានបៃតង ។លោកជំទាវបន្តថាព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុហើយដើមឈើនេះជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុតជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិមានតម្លៃខាងសេដ្ឋកិច្ច និង សង្គមជាតិជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ។ ការប្រែប្រួលអាកាសធាតុមិនត្រឹមតែការប្រែប្រួលបរិស្ថានជុំវិញខ្លួនយើងទេ ប៉ុន្តែវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពយើងដែរ តាមរយៈការកើនឡើងកំដៅ ខ្យល់មិនបរិសុទ្ធ ទឹកមិនស្អាត ជាដើម ។ជាមួយគ្នានេះដែរលោកជំទាវ ឃួន ឃុនឌី អំពាវនាវដល់បងប្អូនទាំងអស់ឲ្យចូលរួមថែរក្សា ស្រលាញ់ធម្មជាតិ ដែលជាកោសិកានៃសង្គម ត្រូវមានភារកិច្ចចូលរួមថែរក្សាបរិស្ថានឲ្យបានល្អដើម្បីភាពរស់នៅប្រកបដោយផាសុខភាព និងសុខភាពល្អប្រសើរ ហើយក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខទីកន្លែងនេះនឹងអាចក្លាយជាកន្លែងមួយល្អសម្រាប់សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់អស់ភាពនឿយណាយ អារម្មណ៍តានតឹង និងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ ។នៅក្នុងឱកាសនៃពិធីដាំកូនឈើនេះសង្កេតឃើញថាមានបងប្អូនមកចូលរួមសកម្មនេះសបញ្ជាក់ពីស្មារតីស្រឡាញ់ ធម្មជាតិ ស្រឡាញ់បរិស្ថានបៃតងនិងឆន្ទៈចូលរួមយ៉ាងមោះមុត ចង់ឃើញទីកន្លែងនេះ…
-
គ.ជ.ប៖ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព

រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនពីលទ្ធផលការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព។ ក្នុងសេចក្តីប្រកាសព័ត៌មានគ.ជ.បបានបញ្ជាក់ថានៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាព្រឹត្តិការណ៍នៃការបោះឆ្នោតលើកទី១ ដើម្បី ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ហើយការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើក នៅវេលាម៉ោង ៧:០០ នាទីព្រឹក តាមការគ្រោងទុក។ គ.ជ.ប បានឱ្យដឹងបន្ថែមថា គណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោតនៅវេលាម៉ោង ៧:៤១ នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោត ចំនួន ១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ ព្រែកត្នោត និងសង្កាត់កោះតូចបានចូលទៅបោះឆ្នោតរួចរាល់។ មន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោត -បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុង ការិយាល័យបោះឆ្នោត។ ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថា ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានអនុវត្ត នីតិវិធីនៃការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង ៨:០៨ នាទីព្រឹក ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមាន ការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ…
-
គ.ជ.ប៖ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព

រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនពីលទ្ធផលការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព។ ក្នុងសេចក្តីប្រកាសព័ត៌មានគ.ជ.បបានបញ្ជាក់ថានៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាព្រឹត្តិការណ៍នៃការបោះឆ្នោតលើកទី១ ដើម្បី ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ហើយការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើក នៅវេលាម៉ោង ៧:០០ នាទីព្រឹក តាមការគ្រោងទុក។ គ.ជ.ប បានឱ្យដឹងបន្ថែមថា គណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោតនៅវេលាម៉ោង ៧:៤១ នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោត ចំនួន ១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ ព្រែកត្នោត និងសង្កាត់កោះតូចបានចូលទៅបោះឆ្នោតរួចរាល់។ មន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោត -បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុង ការិយាល័យបោះឆ្នោត។ ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថា ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានអនុវត្ត នីតិវិធីនៃការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង ៨:០៨ នាទីព្រឹក ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមាន ការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ…
-
ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ: នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ គឺជាព្រឹត្តិការណ៍នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ហើយការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកនៅវេលាម៉ោង ៧:០០ នាទីព្រឹក តាមការគ្រោងទុក។ គណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោតនៅវេលាម៉ោង៧:៤១នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោតចំនួន១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ ព្រែកត្នោត និងសង្កាត់កោះតូច បានចូលទៅបោះឆ្នោតរួចរាល់។ មន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោតបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងការិយាល័យបោះឆ្នោត។ ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានអនុវត្តន៍នីតិវិធីនៃការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង ៨:០៨នាទីព្រឹក ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមានការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោត បានការសរុបចំនួន១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ។ សូមជម្រាបជូនថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូនស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ដំណើរការនេះ បានរៀបចំឡើងក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩៕ ដោយ:ពលជ័យ
-
សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្ដមនាយឧត្ដមសេនីយ៍ ឆៃ ស៉ីណារិទ្ធ និងលោកជំទាវ

-
អគ្គមេបញ្ជាការ៖ កម្ពុជានឹងបញ្ជូននាយទាហានទៅចិន ដើម្បីចូលរួមក្នុងសមយុទ្ធរក្សាសន្តិភាពចិន និងអាស៊ាន

ភ្នំពេញៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទគាំទ្រយ៉ាងពេញទំហឹង នឹងបញ្ជូននាយទាហានទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងសមយុទ្ធរក្សាសន្តិភាពចិន និងអាស៊ាន ហើយសង្ឃឹមថា សមយុទ្ធរក្សាសន្តិភាពរវាងទ្វេភាគីកម្ពុជា និងចិន នឹងត្រូវបានរៀបចំឡើងនៅពេលសមស្របមួយបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវបានធូរស្រាល។ ការបញ្ជាក់នេះ នៅក្នុងខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ឡានឆាងមេគង្គប្រភពតែមួយ ចិន និងកម្ពុជា រួមចិត្តតែមួយ។ ត្បិតតែជំងឺកូវីដ-១៩ បានរារាំងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងគណបក្ស ប្រទេស និងកងទ័ពទាំងពីរក៏ពិតមែន ប៉ុន្តែមិនអាចរារាំងចំណងមិត្តភាពដូចបងប្អូនរវាងគណបក្ស ប្រទេស និងកងទ័ពទាំងពីរបានឡើយ។ អគ្គមេបញ្ជាការ បានបន្តថា លំហាត់រួមគ្នា “នាគមាស” ប្រឆាំងភេរវកម្ម និងជំនួយមនុស្សធម៌ បានបោះជំហានទៅកាន់ខឿនថ្មីមួយទៀត។ លំហាត់រួមគ្នា “នាគមាស” ចិន និងកម្ពុជា រៀបចំបានចំនួន៤លើក ដោយចាប់តាំងពីឆ្នាំ២០១៦ ទំហំអ្នកចូលរួម និងឧបករណ៍មានការវិវឌ្ឍកាន់តែថ្មីច្រើន និងអស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ។ ក្នុងនាមជាអគ្គមេបញ្ជាការ…
-
មន្ឋីរសាធារណការ និង ដឹកជញ្ជូន ខេត្តបាត់ដំបងគ្រោងបញ្ចប់ការសាងសង់ស្ពាន ស្ថិតនៅចំណុចផ្សារវត្តខ្វែងលើកំណាត់ផ្លូវខេត្ត១៥៧១អា នៅក្នុងស្រុកសង្កែ គ្រោងបញ្ចប់ ដើមខែសីហា២០២១ ខាងមុខនេះ

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖គម្រោងសាងសង់បន្ទាន់ស្ពានប្រអប់លូកាត់ទទឹងផ្លូវមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ(១៥៧១.អា) ត្រង់ចំណុច (គម.០១+៨០០) ដែលមានបណ្តោយផ្លូវសរុប ប្រវែង១០ម៉ែត្រ និង ទទឹងផ្លូវប្រវែង០៨ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំវត្តតាមិមនិងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ កន្លងទៅនេះ គ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរនៅដើមខែសីហាឆ្នាំ២០២១ឆាប់ៗខាងមុខនេះ។ នេះបើតាមការថ្លែងគូសបញ្ជាក់ឲ្យដឹងពីលោកប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ក្នុងឱកាសដែលលោកនិងសហការីបានអមដំណើរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ក្នុ ងការចុះត្រួតពិនិត្យមើលអំពីវឌ្ឍនៈភាពការងារ នៃគម្រោងស្ថាបនាបន្ទាន់លូប្រអប់កាត់ទទឹងផ្លូវមួយកន្លែងខាងលើនេះ ដែលស្ថិតនៅឃុំវត្តតាមិម និង ឃុំអូរដំបង១ នៃ ស្រុកសង្កែ ខេត្តបាត់ដំបង កាលរសៀល ពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១ថ្មីៗនេះ។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងបន្ថែមថា៖ ស្ពានថ្មប្រអប់លូថ្មី ដែលកំពុងតែសាងសង់នៅទីនេះ គឺជាកញ្ចប់ថវិកា របស់មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបាត់ដំបងផ្ទាល់ ដោយអនុវត្តតាមការណែនាំ…
-
សន្និសិទអន្តរជាតិលើកទី ៧ ស្តីពីការប្រយុទ្ធប្រឆាំងភាពក្រីក្រនិងការអភិវឌ្ឍកុមារ ក្រោមប្រធានបទ “ការវិនិយោគចំពោះកុមារដើម្បីវិបុលភាពប្រកបដោយចីរភាព”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសិទអន្តរជាតិលើកទី ៧ ស្តីពីការប្រយុទ្ធប្រឆាំងភាពក្រីក្រនិងការអភិវឌ្ឍកុមារ ក្រោមប្រធានបទ “ការវិនិយោគចំពោះកុមារដើម្បីវិបុលភាពប្រកបដោយចីរភាព” Seventh International Conference on Anti-Poverty and Child Development, themed “Investing in Children for Sustainable Prosperity” តាមប្រព័ន្ធ Videos Conference ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ថ្លែងសុន្ទរថាដោយផ្តោតការយកចិត្តទុកដាក់និងឆ្លុះបញ្ចាំងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) ជាពិសេសចំណុចគន្លឹះៗពាក់ព័ន្ធបរិបទនៃការគាំពារ និងអភិវឌ្ឍកុមារតូចនៅក្នុងតំបន់ ដែលរួមមាន៖ សារះប្រយោជន៍នៃការវិនិយោគចំពោះការគាំពារ និងអភិវឌ្ឍន៍កុមារតូច បច្ចុប្បន្នភាពនៃការទទួលបានសេវាអប់រំកុមារតូច និងសេវាសុខភាពនិងអនាម័យ និង ផលប៉ះពាល់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះកុមារតូច ព្រមទាំងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីលើកកម្ពស់គុណភាពនិងនិរន្តរភាពនៃការផ្តល់សេវាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) សម្រាប់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។ ដោយ-រ៉ាវុធ
-
រាជរដ្ឋាភិបាលកម្ពុជា បង្កើតអនុគណៈកម្មការដឹកនាំ ការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងសេចក្ដីសម្រេចនេះ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានឯកឧត្តម ថោង លីម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធានចំនួន៣រូប ព្រមទាំងសមាជិកចំនួន៧រូប។ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ មានភារកិច្ចដូចខាងក្រោម៖ ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ដើម្បីការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដាក់ចេញវិធានការចាំបាច់នានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានា ទាំងវិធានការសុខាភិបាល ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលត្រូវបានដាក់ចេញ ដើម្បីបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ លើកសំណើវិធានការថ្មី ឬកែសម្រួលវិធានការនានា ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្ដែង នៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជូនគណៈប្រតិបត្តិនៃ គ.អ.ក ត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការនានា ពាក់ព័ន្ធនឹងការបង្ការ…
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដា ឆ្នាំ២០២១ …!!

នៅថ្ងៃសៅរ៍ ១៥កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដា ឆ្នាំ២០២១។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដា ឆ្នាំ២០២១ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ក្នុងនាមកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…