Category: ព័ត៌មានជាតិ

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឧបាសក ឆៃ គឹមឆន

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឧបាសក ឆៃ គឹមឆន

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឧបាសក ឆៃ គឹមឆន (ដែលជាឱពុកបង្កើត របស់ឯកឧត្តម ឆៃ ស៊ីណារិទ្ធ)ស្ថិតសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។សូមរំលឹកផងដែរថា ឧបាសក ឆៃ គឹមឆន បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ។នៅក្នុងឱកាសដ៏សោកសង្រេងនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកមរណៈទុក្ខជាមួយ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះ មរណភាពរបស់ ឧបាកស ឆៃ គឹមឆន គឺជាបាត់បង់នូវឱពុក ឱពុកក្មេក ជីតា…

  • សត្វខ្លាពពកមួយក្បាលបានស្លាប់ទៅហើយ

    សត្វខ្លាពពកមួយក្បាលបានស្លាប់ទៅហើយ

    សត្វខ្លាពពកដ៏កម្រមួយក្បាល ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះពីការជាប់អន្ទាក់ព្រានព្រៃ កាលពីប៉ុន្មានថ្ងៃមុន បានបាត់បងជីវិតហើយ។ នេះបើយោងតាមការប្រកសាព័ត៌មានពីក្រុមអ្នកជួយសង្រ្គោះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ។ អ្នកជំនាញអភិរក្សសត្វព្រៃរបស់អង្គការWildlife Alliance បានបញ្ជាក់ថា ខ្លាពពក បានស្លាប់ ក្រោយពីទទួលបានការវះកាត់ជោគជ័យ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារកម្លាំងរបស់វាខ្សោយពេក ហើយក៏បានស្លាប់ទៅ ។ខ្លាពពកមួយក្បាលនេះ ត្រូវបានក្រុមការងាររបស់អង្គការWildlife Alliance ចុះទៅយកពីមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពត ដើម្បីនាំយកទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលជាកន្លែងព្យាបាលរបួស និងថែទាំសុខភាពសត្វព្រៃ។ សត្វខ្លាពពក ជាប្រភេទសត្វកម្រ បើយោងតាមច្បាប់របស់ប្រទេសកម្ពុជា ពួកវាត្រូវបានការពារ និងចាត់ ថ្នាក់ជាប្រភេទសត្វជិតផុតពូជ។ ក្រសួងបរិស្ថាននិងដៃគូសហការអំពាវនាវដល់ប្រជាជនទាំងអស់ឱ្យឈប់បរិភោគសត្វព្រៃ តម្រូវការសាច់សត្វព្រៃ ជំរុញឱ្យមានការឈឺចាប់ និងការស្លាប់របស់សត្វកម្រ និងសត្វជិត ផុតពូជ នៅក្នុងប្រទេសកម្ពុជា ដូចជាខ្លាពពកមួយក្បាលនេះជាដើម។ លោក និក ម៉ាក តំណាងក្រុមការងារអង្គការWildlife Alliance បានបញ្ជាក់ថា អន្ទាក់គឺជាឃាតករសម្លាប់ ហើយអន្ទាក់រាប់ពាន់ត្រូវបានដាក់ពាសពេញព្រៃ នៅក្នុងប្រទេសកម្ពុជា ដែលលទ្ធផលចុងក្រោយនឹងក្លាយជាព្រៃទទេស្អាត។ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស។ ខ្លាប្រភេទនេះទទួលរងនូវការគំរាមកំហែងដោយសារតែការបរបាញ់ និងការបាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅ។ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN…

  • តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្សនយោបាយ​ចំនួន​បី​ដែល​អសកម្ម​ភាព​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​

    តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្សនយោបាយ​ចំនួន​បី​ដែល​អសកម្ម​ភាព​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​

    ភ្នំពេញ​៖ តុលាការ​កំពូល​កម្ពុជា​បានសម្រេច​រំលាយ​គណបក្ស​នយោបាយ​ចំនួន​បី​ទៀត​ដែល​អសកម្ម​ក្នុង​ការធ្វើសកម្មភាព និង​មិន​បានធ្វើ​របាយការណ៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ការសម្រេច​របស់​តុលាការ​កំពូល​កាលពីពេល​ថ្មី​នេះ បន្ទាប់ពី​មាន​បណ្តឹង​ពី​ក្រសួងមហាផ្ទៃ​។​ ​យោងតាម​សាលដីកា​របស់​តុលាការ​កំពូល​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​បណ្តាញសារព័ត៌មាន​បង្ហា​ញ​ថា គណបក្ស​ទាំងបី​នេះមាន​៖ គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ របស់លោក ហោ ម៉េង​ហ៊ាង ដែល​ត្រូវ​កាត់ទោស​រំលាយ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១, គណបក្ស​វ​ង្គ​ត ខេមរៈ មហានគរ របស់លោក ផាន់ ស៊ីណា ដែល​ត្រូវ​កាត់ទោស​រំលាយ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ និង​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់ លោក ថោង សុវណ្ណារ៉ា ដែល​ត្រូវ​កាត់ទោស​រំលាយ​កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​។​ ​យោងតាម​ប្រភព​បណ្តាញ​ព័ត៌មាន Fresh News​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល បន្ទាប់ពី​គណបក្ស​ទាំងបី​ខាងលើនេះ ស្ងាត់​ដំណឹង និង​អសកម្ម​អស់​រយៈពេល​ច្រើន​ឆ្នាំ ហើយ​មិនអាច​ទាក់ទង​បាន​។​ ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៧​មក រហូតមកដល់​ពេលនេះ គណបក្សនយោបាយ​បួន​ហើយ ត្រូវ​តុលាការ​កាត់ទោស​រំលាយ ដោយ​ការ​ល្មើសច្បាប់​ធ្ងន់ធ្ងរ និង​អសកម្ម​ភាព​។ ទោះជា​យ៉ាង​ក្តី រហូតមកដល់​ពេលនេះ​នៅក្នុង​ប្រទេស​កម្ពុជា មាន​គណបក្ស​ប្រមាណ​ជិត​៥០​ផ្សេងទៀត កំពុង​ធ្វើ​សកម្មភាព​។​ក្នុងនោះ​មាន​មួយចំនួន បានប្រកាស​រួចហើយ ក្នុងការ​ត្រៀមខ្លួន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​ ​ឯកឧត្តម ខៀវ សុភ័គ បានបញ្ជាក់​ទៀតថា ពេលនេះ​គណបក្ស​ថ្មី​ជាច្រើន​ទៀត​កំពុង​រៀបចំ​បង្កើតឡើង និង​បានដាក់​ពាក្យ​ទៅកាន់​ក្រសួងមហាផ្ទៃ​ជា​បន្តបន្ទាប់​ដែរ​៕​

  • សម្តេចតេជោនាយករដ្ឋមន្ត្រី បដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប ដោយសារពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរនាពេលកន្លងមក

    សម្តេចតេជោនាយករដ្ឋមន្ត្រី បដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប ដោយសារពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរនាពេលកន្លងមក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់បុគ្គលចំនួន២រូប ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្រ្គោះជាតិ ដោយសារបុគ្គលទាំងពីររូបនេះ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរផ្សេងៗនាពេលកន្លងមក។ បុគ្គល២រូបដែលសម្តេចតេជោ ហ៊ុន សែន បដិសេធនោះមានរួមមាន៖ លោក ញឹម គឹមញ៉ុល និងលោក ជួង ជូងី។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ឱ្យដឹងថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះ ដោយសារបុគ្គលទាំងពីររូបនេះនាពេលកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងសាលដីការបស់តុលាការកំពូល ដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។ ទី១៖ បុគ្គល ញឹម គឹមញ៉ុល បានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កភាពចលាចលក្នុងសង្គម ដោយបានដឹកនាំបញ្ជាផ្ទាល់សកម្មជនរបស់ អតីតគណបក្សសង្រ្គោះជាតិនៅក្នុងប្រទេសថៃ និងបានបញ្ជាពីខាងក្រៅមកបណ្តាញរបស់ខ្លួន ដើម្បីកៀរគរកម្លាំងត្រៀមចូលផែនការវិលត្រលប់ចូលរបស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះករណីគ្រោះទឹកជំនន់នៅប្រទេសចិន

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះករណីគ្រោះទឹកជំនន់នៅប្រទេសចិន

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក ហ៊្សូ ជេន ប្រធានសមាគមជាតិកាកបាទក្រហមចិន ចំពោះករណីគ្រោះទឹកជំនន់នៅខេត្តហឺណាន ប្រទេសចិន។ ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងហើយមនុស្សជាង ១,២ លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីជំរក ដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តហឺណាន កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នំា២០២១ កន្លងមក។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយ សង្គ្រោះកំពុងតែព្យាយាមទៅជួយសង្គ្រោះជីវិតមនុស្សដែលជាប់គាំងនៅក្នុងទឹក ដោយសារភ្លៀងនៅបន្តធ្លាក់ឥតឈប់ឈរ។» សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា ៖ «ក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងនាមកាកបាទក្រហមកម្ពុជា បុគ្គលិក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូននូវសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ចំពោះសមាគមជាតិកាកបាទក្រហមចិន និងប្រជាជនចិន ជាពិសេសចំពោះក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងឲ្យស្ថានភាពខាងលើនេះវិលមកប្រក្រតីភាពឡើងវិញឆាប់ៗ និងសូមជូនពរជោគជ័យក្នុងការស្តារឡើងវិញតំបន់ទាំងឡាយដែលខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះ។» ទឹកជំនន់នៅភាគកណ្ដាលប្រទេសចិន ជាពិសេសខេត្តហឺណាន បានបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងហោច៣៣នាក់…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសារលិខិតចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះរអិលបាក់ដីនៅប្រទេសឥណ្ឌា

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសារលិខិតចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះរអិលបាក់ដីនៅប្រទេសឥណ្ឌា

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោក Shri Ram Nath Kovind ប្រធានកាកបាទក្រហមឥណ្ឌា ចំពោះគ្រោះរអិលបាក់ដី នៅក្រុងម៉ុមបៃ ប្រទេសឥណ្ឌា។ ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា «ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មនុស្សរាប់សិបនាក់បានស្លាប់ នៅទីក្រុងម៉ុមបៃ បន្ទាប់ពីមានភ្លៀងមូសុង និងបានបង្កឱ្យមានបាក់ដី កាលពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ ២០២១ កន្លងទៅ។ ព្យុះលាយឡំ និងផ្គររន្ទះដែលបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមទីក្រុងនៃប្រទេសឥណ្ឌា នាពេលនេះ គឺពិតជារឿងមិនធ្លាប់កើតមានសោះឡើយនៅក្នុងឆ្នាំនេះ។» សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា ៖ «ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងនាមបុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ យើងខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូនសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែង ជូនចំពោះ ឯកឧត្តម កាកបាទក្រហមឥណ្ឌា និងប្រជាជនឥណ្ឌា ជាពិសេសចំពោះអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ។ ខ្ញុំសូមបួងសួងឲ្យស្ថានភាពដ៏អាក្រក់ខាងលើនេះឆាប់វិលមកប្រក្រតីភាពឡើងវិញ និងសូមឲ្យការស្តារឡើងវិញនូវតំបន់ដែលរងការខូចខាតខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះឆាប់បានល្អប្រសើរឡើងវិញ។» គ្រោះភ្លៀង និងរអិលបាក់ដីនៅភាគខាងលិចប្រទេសឥណ្ឌា គិតត្រឹមថ្ងៃទី២៣កក្កដាឆ្នាំ២០២១…

  • ក្រសួងទេសចរណ៍៖ រុស្ស៉ីសន្យាសហការជំរុញទេសចរខ្លួនឱ្យមកកម្ពុជាបន្ថែមទៀត ពេលស្ថានភាពកូវីដធូរស្រាល

    ក្រសួងទេសចរណ៍៖ រុស្ស៉ីសន្យាសហការជំរុញទេសចរខ្លួនឱ្យមកកម្ពុជាបន្ថែមទៀត ពេលស្ថានភាពកូវីដធូរស្រាល

    (ភ្នំពេញ)៖ ភាគីរុស្ស៉ីបានទទួលយកសំណើរបស់ភាគីកម្ពុជា ក្នុងការបន្តកិច្ចសហការជំរុញទេសចរពីប្រទេសរបស់ខ្លួន ឱ្យមកទស្សនាប្រទេសកម្ពុជាបន្ថែមទៀត ពិសេសគឺក្នុងដំណាក់កាលដែលកម្ពុជាបើកទទួលយក «ទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំង» បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល នាពេលខាងមុខ។ ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំអនឡាញរវាងក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាមួយទីភ្នាក់ងារទេសចរណ៍សហព័ន្ធរុស្ស៉ី ដឹកនាំដោយលោក ឌីមីយាន ស្ម៉ីឡេវៀតស៍ (Demyan Smilevets) ប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិនៃទីភ្នាក់ងារទេសចរណ៍សហព័ន្ធរុស្ស៉ី។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ឱ្យដឹងថា លោក ឌីមីយាន ស្ម៉ីឡេវៀតស៍ ដែលជាតំណាងភាគីរុស្ស៉ី បានទទួលយកសំណើរបស់ភាគីកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជានឹងបើកទទួលយក «ទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំង» បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាលនាពេលខាងមុខ។ ឯកឧត្តម ទ្រី ឈីវ បានបន្តថា ការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសរុស្ស៉ីនេះនឹងប្រព្រឹត្តទៅបាន នៅពេលដែលភាគីកម្ពុជាមានការត្រៀមខ្លួនឱ្យបានស្រេចបាច់ជាមុនសិន ខណៈការងារទាំងនោះក៏ត្រូវបានភាគីទាំងពីរលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះផងដែរ រួមមាន៖ ការបណ្ដុះបណ្ដាលបំប៉នដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសារុស្ស៉ី ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ Road…

  • រដ្ឋបាលខេត្តបាត់ដំបងចុះពិនិត្យមើលរៀបចំទីតាំងធ្វើជាកន្លែងមណ្ឌលចត្តាឡីស័កសម្រាប់ដាក់បងប្អូនពលករវិលត្រឡប់ពីប្រទេសថៃ ស្ថិតនៅក្នុងវិទ្យាល័យអន្លង់វិល ស្រុកសង្កែ

    រដ្ឋបាលខេត្តបាត់ដំបងចុះពិនិត្យមើលរៀបចំទីតាំងធ្វើជាកន្លែងមណ្ឌលចត្តាឡីស័កសម្រាប់ដាក់បងប្អូនពលករវិលត្រឡប់ពីប្រទេសថៃ ស្ថិតនៅក្នុងវិទ្យាល័យអន្លង់វិល ស្រុកសង្កែ

      អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដណើរដោយឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោមនិងជាប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះទៅពិនិត្យមើលនូវទីតាំងសាលារៀនមួយចំនួនក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមរៀបចំទីតាំងសាលាទាំងនោះ ធ្វើជាមណ្ឌលចត្តាឡីស័កក្នុងការត្រួតពិនិត្យសុខភាព និងសម្រាករយៈពេលចំនួន១៤ថ្ងៃក្រោយពីបងប្អូនពលករទាំងនោះបានវិលត្រឡប់ពីប្រទេសថៃវិញគឺត្រូវបញ្ជូនឲ្យមកកាន់មណ្ឌលចត្តាឡីស័កនៅទីនេះ។ ដែលគ្រោងរៀបចំយ៉ាងហោចណាស់ ចំនួន០៣ទីតាំងផ្សេងៗគ្នាក្នុងស្រុកសង្កែ របស់ ខេត្តបាត់ដំបង និងដើម្បីសម្រាប់ត្រៀមទទួលបងប្អូនទាំងនោះ ក្រោយពីបានវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែននានាក្នុងខេត្តឧត្តរមានជ័យ និងខេត្តមួយចំនួនទៀត នៅពេលឆាប់ខាងមុខនេះ។       នេះបើតាមការថ្លែងឲ្យដឹងពីឯកឧត្តមអភិបាលខេត្តបាត់ដំបង នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងមួយកន្លែងស្ថិតនៅវិទ្យាល័យអន្លង់វិល ក្នុងស្រុកសង្កែ របស់ខេត្តបាត់ដំបង ដែលត្រូវរៀបចំធ្វើជាទីកន្លែងមណ្ឌលចត្តាឡីស័កនៅទីនោះ កាលពីល្ងាចថ្ងៃទី២៣ខែកក្កដា២០២១នេះ។ នៅក្នុងការចុះពិនិត្យមើលទីតាំងត្រៀមបំរុងនេះ ក្នុងនោះក៏មានវត្តមាន របស់លោកអភិបាលស្រុកសង្កែ រួមនិងមន្ត្រីពាក់ព័ន្ធសំខាន់ៗ ក្នុងមូលដ្ឋានផងដែរ។        តាមការគូសបញ្ជាក់ពីលោក សុខ ហឿន អភិបាលស្រុកសង្កែ ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ លទ្ធភាពរបស់ស្រុក អាចផ្តល់ទីតាំងចំនួន៣កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ត្រួតពិនិត្យសុខភាព ពលករ ដែលវិលត្រឡប់ពីប្រទេសថៃនិងកន្លែងសម្រាកនៅរយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យសុខភាពយកវត្ថុសំណាកធ្វើតេស្តរកមេរោគកូវីដ-19 មុននិងឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋាននិងស្រុកកំណើតរបស់ខ្លួនវិញ ក្រោយពីធ្វើតេស្ត”អវិជ្ជមាន”លទ្ធផលជាស្ថាពរហើយនោះ។តាមការឲ្យដឹងពីលោកអភិបាលស្រុកសង្កែ ទីតាំងសាលារៀនដែលត្រូរៀបចំ…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ AstraZeneca ចំនួន១លានដូស ដែលជាជំនួយរបស់ជប៉ុន ដែលបានដឹកមកដល់កម្ពុជាហើយ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ AstraZeneca ចំនួន១លានដូស ដែលជាជំនួយរបស់ជប៉ុន ដែលបានដឹកមកដល់កម្ពុជាហើយ

    ភ្នំពេញ៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ AstraZeneca ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលពិធីទទួលត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុតជប៉ុនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតាំណាងអង្គការសុខភាពពិភពលោក និងមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត ។ មានប្រសាសន៍ក្នុងពិធីនេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា៖ យុទ្ធនាការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ នឹងត្រូវចាប់ផ្ដើមនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្ដេចនឹងអញ្ជើញធ្វើជាអធិបតីនៅការចាក់វ៉ាក់សាំងនេះនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ទៅសម្ដេចនឹងធ្វើសន្និសីទសារព័ត៌មាននៅទីនោះ។ សម្ដេចបន្តថា សម្ដេចនឹងនាំចៅដែលមានអាយុលើសពី១២ឆ្នាំ ទៅកាន់ទីនោះ ហើយអាចមានជាមួយសម្ដេច ឯកឧត្ដម លោកជំទាវដែលមានកូន មានចៅអាយុ ១២ឆ្នាំឡើង ទៅចូលរួមចាក់វ៉ាក់សាំងនេះ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំដល់ ១៧ឆ្នាំ នឹងត្រូវចាប់ផ្ដើមពីទីក្រុងភ្នំពេញ…

  • មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បញ្ជាក់អំពីការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ របស់កម្ពុជា

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បញ្ជាក់អំពីការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ របស់កម្ពុជា

    ភ្នំពេញៈ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្តី្រកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានបញ្ជាក់នៅយប់ថ្ងៃទី២៣ ខែកក្កដានេះថា ដោយមានការគិតគូរពីសុវត្ថិភាពរបស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសមានវីរុសបំលែងប្រភេទថ្មី កំពុងរីករាលដាលខ្លាំងនៅទូទាំងពិភពលោក កម្ពុជាបានសម្រេចចិត្តរៀបចំកិច្ចប្រជុំកំពូលនេះ តាមប្រព័ន្ធវីដេអូវិញ។ ទោះជាយ៉ាងនេះក្ដី កម្ពុជាក៏នៅតែជាប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣( ASEM13) ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំជាមួយដៃគូ ASEM ទាំង៥៣ប្រទេស/ស្ថាប័ន នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ថា ដំណើរការ ASEM គឺផ្អែកលើភាពមិនផ្លូវការ ភាពបត់បែន និងស្មារតីកុងសង់ស៊ីស។ ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា គឺជាការគាំទ្រជាឯកច្ឆ័ន្ទរបស់សមាជិកទាំង៥៣ប្រទេស/ស្ថាប័ន។ ក្រោមការធ្វើជាប្រធានអង្គប្រជុំរបស់កម្ពុជា ប្រទេសអាស៊ី-អឺរ៉ុបទាំងអស់ មានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងមានភាពស្អិតរមួតមួយកម្រិតទៀត ជាពិសេសនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ដែលប្រទេសទាំងអស់នៅទូទាំងពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងរួមគ្នា។ក្នុងន័យនេះ កាលពីឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប ដែលតំណាងដោយរដ្ឋមន្ត្រីការបរទេសនៃកម្ពុជា និងប្រទេសសម្របសម្រួលទាំងបួន រួមមានសហភាពអឺរ៉ុប សិង្ហបុរី រស្ស៊ី និងអាល្លឺម៉ង់…