Category: ព័ត៌មានជាតិ

  • ក្រុមហ៊ុន កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមចំនួន៦០ធុងដល់ឃុំ៣ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងការចូលរួមបែងចែកសំរាម ដើម្បីបរិស្ថានស្អាតក្នុងសហគមន៍យើង

    ក្រុមហ៊ុន កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមចំនួន៦០ធុងដល់ឃុំ៣ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងការចូលរួមបែងចែកសំរាម ដើម្បីបរិស្ថានស្អាតក្នុងសហគមន៍យើង

    កំពង់ចាម ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រគល់ធុងបែងចែកសំរាម ចំនួន៦០ធុង ដល់ឃុំ៣ នៃស្រុកព្រៃឈរ ក្នុងខេត្តកំពង់ចាម ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម ដើម្បីបន្តគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិកឱ្យកាន់តែមានប្រសិទ្ធភាព ។ ពិធីប្រគល់-ទទួលនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា ធុងបែងចែកសំរាមទាំង ៦០ធុងនេះ ត្រូវបានប្រគល់ជូនរដ្ឋបាលឃុំទាំងបីខាងលើ ដើម្បីផ្តល់ជូនទៅតាមសាលារៀន សាលាឃុំ មណ្ឌលសុខភាព វត្តអារាម និងផ្សារនានា នៅក្នុងមូលដ្ឋានឃុំនីមួយៗ ទុកសម្រាប់ប្រើប្រាស់ ក្នុងការចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថានប្រកបដោយចរីភាព ដោយគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិចឱ្យកាន់តែមានប្រសិទ្ធភាព…

  • សម្ដេចតេជោ ផ្ញើសារចូលរួមរំលែកទុក្ខ ជូនចំពោះរដ្ឋាភិបាលបែលហ្ស៊ិក ដែលរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ

    សម្ដេចតេជោ ផ្ញើសារចូលរួមរំលែកទុក្ខ ជូនចំពោះរដ្ឋាភិបាលបែលហ្ស៊ិក ដែលរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តម Alexander De CROO នាយករដ្ឋមន្តី នៃប្រទេសបែលហ្ស៊ិក ដែល បានរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស និងបាត់ខ្លួនជាច្រើននាក់ ហើយប្រជាជន ក៏ត្រូវ បានជម្លៀសរាប់ម៉ឺននាក់ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ ខ្ញុំពិតជាមានសេចក្តីក្រៀមក្រំជាពន់ពេក នៅពេល បានទទួលដំណឹងអាក្រក់កាល ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ អំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគអាគ្នេយ៍ នៃប្រទេស បែលហ្ស៊ិក ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សជាង២០នាក់ មានមនុស្សបាត់ខ្លួនជាច្រើន ហើយមានអ្នកត្រូវបាន ជម្លៀសរាប់ម៉ឺននាក់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងក្នុង នាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះ ឯកឧត្តម ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ និង សូមសម្ដែងនូវសមានចិត្តអាណិតអាសូរដ៏ស្មោះរបស់ខ្ញុំ…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើសាររំលែកទុកប្រទេសបែលហ្ស៊ិក ដែលជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើសាររំលែកទុកប្រទេសបែលហ្ស៊ិក ដែលជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរ

    រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ បានផ្ញើសារលិខិតជូនលោកស្រី Sophie Wilmès ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃប្រទេសបែលហ្សិក ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគអាគ្នេយ៍ប្រទេសនោះ។ សេចក្ដីរាយាករណ៍បានឲ្យដឹងថា ទឹកជំនន់នៅប្រទេសបែលហ្ស៊ិកចាប់ពីថ្ងៃទី១៥កក្កដា ដល់ថ្ងៃ២២កក្កដាឆ្នាំ២០២១ បានបណ្ដាលឲ្យមនុស្ស៣៧នាក់ស្លាប់ និង៦នាក់កំពុងបាត់ខ្លួននៅឡើយ។

  • ឯកឧត្តម សុខ វាសនា ប្រគល់ម៉ាស់ចំនួន ១០ម៉ឺនបន្ទះ អាល់កុល ១០០កាន និងម៉ាស៊ីនសម្លាប់មេរោគ ចំនួន២គ្រឿង ដល់រដ្ឋបាលខេត្តបាត់ដំបង

    ឯកឧត្តម សុខ វាសនា ប្រគល់ម៉ាស់ចំនួន ១០ម៉ឺនបន្ទះ អាល់កុល ១០០កាន និងម៉ាស៊ីនសម្លាប់មេរោគ ចំនួន២គ្រឿង ដល់រដ្ឋបាលខេត្តបាត់ដំបង

        នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា២០២១នេះ ឯកឧត្តម សុខ វាសនា ប្រធានក្រុមការងារអភិវឌ្ឃន៍យុវជនខេត្តបាត់ដំបង រួមនិងអស់លោកលោកស្រីជាសមាជិកសមាជិកានៃក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបាត់ដំបង បាននាំយកនូវសម្ភារៈប្រើប្រាស់ក្នុងការការពារប្រយុទ្ធប្រឆាំងនូវជម្ងឺឆ្លងកូវីដ-19ជូនដល់អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ក្រោមវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងឯកឧត្តមអភិបាលរងខេត្តនិងមន្ត្រីសំខាន់ៗសាលាខេត្តមួយចំនួន។        ពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅបរិវេណមុខអគារសាលាខេត្តបាត់ដំបង អំណោយជាសម្ភារៈប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការឆ្លង ពីកូវីដ-19នៅពេលនោះរួមមាន៖ម៉ាស់ ចំនួន១០ម៉ឺនបន្ទះ,អាល់កុល ចំនួន១០០កាន និងម៉ាស៊ីនសម្លាប់មេរោគ ចំនួន០២គ្រឿងផងដែរ។        ថ្លែងក្នុងឱកាសប្រគល់និងទទួលនេះ ឯកឧត្តម សុខ វាសនា បានថ្លែងថា៖សម្ភារៈដែលយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃនេះគឺដើម្បីរួមចំណែកជាមួយនិងរដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ-19ដែលមកដល់ពេលនេះ អាជ្ញាធរនៅតែប្រឈមនិងកង្វល់ពីការប្រយុទ្ធប្រឆាំងក្នុងវិធាននៃការទប់ស្កាត់ពីជម្ងឺនេះ ទៅក្នុងសហគមន៍កន្លងមក។       ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបាត់ដំបងដែលបានផ្តល់នូវសម្ភារៈទាំងនេះ ក្នុងការរួមចំណែកជាមួយនិងរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការការពារនូវជម្ងឺឆ្លងពីមេរោគកូវីដ-១៩ ហើយសម្ភារៈទាំងនេះក៏ជាការរួមចំណែកក្នុង ការជួយគាំទ្រដល់រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ ក្នុង ខេត្ត នូវក្នុងយុទ្ធនាការនៃការប្រយុទ្ធប្រឆាំងទៅនិងការរីករាលដាលនៃកូវីដ-19កន្លងមកនេះ។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង…

  • ដំណាច់ខែកក្កដានេះ កម្ពុជានឹងទទួលវ៉ាក់សាំងគ្រប់២០លានដូស ខណះវ៉ាក់​សាំង Johnson & Johnson របស់អាមេរិក១​លាន​ដូសក៏ត្រូវបានផ្តល់ជូនកម្ពុជានាពេលខាងមុខនេះដែរ (មានវីដេអូ)

    ដំណាច់ខែកក្កដានេះ កម្ពុជានឹងទទួលវ៉ាក់សាំងគ្រប់២០លានដូស ខណះវ៉ាក់​សាំង Johnson & Johnson របស់អាមេរិក១​លាន​ដូសក៏ត្រូវបានផ្តល់ជូនកម្ពុជានាពេលខាងមុខនេះដែរ (មានវីដេអូ)
  • ស្ថានការចុងក្រោយនៅក្រុងព្រះសីហនុក្រោយរដ្ឋបាលខេត្តប្រកាសបិទផ្សារលើ បណ្តោះអាសន្នអស់រយ:ពេលជាច្រើនខែមកហើយ ដោយសារផ្ទុះឆ្លងជំងឺកូវីដ-១៩​ទៅលើអាជីវករក្នុងផ្សារ (មានវីដេអូ)

    ស្ថានការចុងក្រោយនៅក្រុងព្រះសីហនុក្រោយរដ្ឋបាលខេត្តប្រកាសបិទផ្សារលើ បណ្តោះអាសន្នអស់រយ:ពេលជាច្រើនខែមកហើយ ដោយសារផ្ទុះឆ្លងជំងឺកូវីដ-១៩​ទៅលើអាជីវករក្នុងផ្សារ (មានវីដេអូ)
  • ស្ថានភាពបច្ចុប្បន្ននៅខេត្តស្វាយរៀង ក្រោយកម្ពុជាសម្រេច​បិទ​ព្រំដែន កម្ពុជា-វៀតណាម ជាបណ្តោះអាសន្នរយ:ពេល១ខែ ដើម្បី ទ​ប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (មានវីដេអូ)

    ស្ថានភាពបច្ចុប្បន្ននៅខេត្តស្វាយរៀង ក្រោយកម្ពុជាសម្រេច​បិទ​ព្រំដែន កម្ពុជា-វៀតណាម ជាបណ្តោះអាសន្នរយ:ពេល១ខែ ដើម្បី  ទ​ប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (មានវីដេអូ)
  • ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីររូប​

    ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាត​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីររូប​

    ​ភ្នំពេញៈ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីររូប ​មិន​ត្រូវបាន​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ផ្តល់​សិទ្ធិ​នយោបាយឡើងវិញ​នោះទេ​។ ​ការមិន​ផ្តល់​សិទ្ធិ​នយោបាយ​ឡើងវិញ​នេះ​ដោយសារតែ​បុគ្គល​ទាំងពីរ​រូបនេះ​បាន​បំពាន​នឹង​សាលដីកា​របស់​តុលាការ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​។ ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​AMS នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែកក្កដា​នេះ​ថា ​ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាតផ្តល់​សិទ្ធិនយោបាយ​ឡើងវិញ​បុគ្គល​ចំនួន​ពីររូប​គឺ​បុគ្គល​ឈ្មោះ ញឹម គឹម​ញ៉ុ​ល និង​បុគ្គល​ឈ្មោះ ជូ​ង ជូ​ងី​។ ការមិន​អនុញ្ញាត​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ឱ្យ​បុគ្គល​ទាំងពីរ​រូបនេះ គឺ​ដោយសារ​ធ្វើ​សកម្មភាព​បំពាន​នឹង​សាលដីកា​របស់​តុលាការ ហើយសំណុំរឿង​នៅ​តុលាការ​កំពុងដំណើរកា​រ​នីតិវិធី​។​ ​គួររំលឹកថា លោក ជូ​ង ជូ​ងី និងលោក ​ញឹម គឹម​ញ៉ុ​ល ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយកនៃ​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា​កន្លងទៅ​។​ ​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែ​កក្កដានេះ មាន​មន្ត្រីជាន់ខ្ពស់នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ជាង​២០​រូប​ហើយ ដែល​ទទួលបាន​នីតិសម្បទា​ឡើងវិញ​។ ដោយ​ក្នុងចំណោម​ជាង​២០​រូបនោះ មាន​អ្នកខ្លះ​បាន​បង្កើត​គណបក្សនយោបាយ​ដោយ​ខ្លួនឯង និង​ខ្លះ​បាន​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ដែល​បង្កើត​ថ្មី​។​ មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ជាង​២០​រូប ​ដែល​ទទួលបាន​នីតិសម្បទា​ឡើងវិញ មានដូចជា​៖១. លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​។២. លោក គង់ បូរ៉ា…

  • សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអប់រំកាយ និងកីឡា”

    សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអប់រំកាយ និងកីឡា”

    រាជធានីភ្នំពេញ៖ នាយកដ្ឋានផែនការបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអប់រំកាយ និងកីឡា” ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងទទួលបន្ទុកអនុវិស័យ ការអប់រំកាយ និងកីឡា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន នាយកដ្ឋានគាំទ្រ ដៃគូអភិវឌ្ឍន៍ និងមន្រ្តីជំនាញ សរុបចំនួន ៧៩ នាក់ ស្រី ១១ នាក់។ ក្នុងគោលបំណងជាក់លាក់នៃអង្គសិក្ខាសាលា៖ ១. វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ រយៈពេលពីរឆ្នាំកន្លងមក២. វាយតម្លៃអំពីប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ និងភាពពាក់ព័ន្ធ នៃការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ៣. កែសម្រួល អាទិភាព យុទ្ធសាស្រ្ត សូចនាករ និងចំណុចដៅ ឱ្យស្របទៅនឹងតម្រូវការអប់រំក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩៤. ធ្វើបច្ចុប្បន្នកម្មផែនការហិរញ្ញប្បទានសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តឱ្យស្របទៅនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច។ អនុសាសន៍ដឹកនាំគន្លឹះៗ របស់ ឯកឧត្តមរដ្ឋលេខាធិការ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់រួមមាន៖១. សូមពិនិត្យឡើងវិញនូវវត្ថុបំណងរបស់អនុវិស័យ ការអប់រំកាយ…

  • កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរស្តីពីហិរញ្ញប្បទានជំនួយឥតសំណងសម្រាប់គម្រោងមួយ

    កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរស្តីពីហិរញ្ញប្បទានជំនួយឥតសំណងសម្រាប់គម្រោងមួយ

    ភ្នំពេញៈ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស្សព្វផ្សាយនៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ។ សូមអានសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖