-
អភិបាលខេត្តកំពង់ចាម ចុះសិក្សាលម្អិតគម្រោង កែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម

ក្រុងកំពង់ចាម ជាក្រុងមួយដែលទទួលបានជ័យលាភី រំដួល៣ទង ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីឆ្នាំ២០១៨ ប៉ុន្តែជាអកុសលនៅឆ្នាំបន្ទាប់គ្រោះធម្មជាតិទឹកជំនន់ទន្លេមេគង្គបានវាយប្រហារនូវផ្នែកមួយចំនួននៃសួនច្បារនៅតាមបណ្តោយមាត់ទន្លេ ស្ថិតនៅសង្កាត់ចំនួន៣ ក្នុងក្រុងកំពង់ចាម ប្រវែងរាប់ពាន់ម៉ែត្រ។ ដើម្បីស្តារសោភ័ណភាពទីក្រុងកំពង់ចាមឲ្យកាន់តែមានភាពស្រស់បំព្រងគួរជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន បន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់នោះ នៅរសៀលថ្ងៃទី២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត, មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងសិក្សាលម្អិតអំពីស្ថានភាពនៃសួនច្បារខាងលើដើម្បីធ្វើការជួសជុលកែលម្អ និងដាំឈើផ្កាបន្ថែម៕
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្លាស់ប្ដូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ពីថ្ងៃទី០៦ មកថ្ងៃទី០១ ខែសីហា ខាងមុខនេះវិញ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ជូនជនរួមជាតិ ឲ្យបានជ្រាបថា សម្តេចតេជោ បានសម្រេចផ្លាស់ប្ដូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ស៉ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ពីថ្ងៃទី០៦ មកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះវិញ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេច នឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេច នឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ទៅទទួលវ៉ាក់សាំងផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា កម្ពុជា ក៏មានផែនការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ អាយុចន្លោះពី១២ទៅ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គម ឱ្យកាន់តែទូលាយ ជាពិសេស ការបើកសាលារៀនឡើងវិញ ។ សម្តេចតេជោ ហ៊ុន…
-
រដ្ឋបាលរាជធានីភ្នំពេញបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់

រដ្ឋបាលរាជធានីភ្នំពេញបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។
-
អាជ្ញាធររាជធានីភ្នំពេញចេញសេចក្តីណែនាំ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

-
អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ ដល់កម្មករ និងប្រជាពលរដ្ឋ នៅបុរីML ធារ៉ា

ខេត្តកណ្ដាល៖ កម្មករ កម្មការិនីសំណង់ និងប្រជាពលរដ្ឋ នៅបុរីML ធារ៉ា ក្រុងតាខ្មៅ ចំនួន១០០ នាក់ ត្រូវបានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ មានប្រសាសន៍សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្តែងនូវការកោតសរសើរដល់ម្ចាស់បុរីML ធារ៉ា ដែលបានមកវិនិយោគ នៅក្នុងទឹកដីខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ ដែលការវិនិយោគសាងសង់បុរី នៅពេលនេះ គឺពិតជាបានផ្ដល់ការងារ និងប្រាក់ចំណូលជាច្រើន ដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ព្រមទាំងបានជួយលើកម្ពស់សោភ័ណភាព ធ្វើឲ្យទីក្រុងតាខ្មៅ កាន់តែទាក់ទាញសម្រាប់ការរស់នៅប្រកបដោយភាពស៊ីវីល័យ និងរួមចំណែកដល់ការអភិវឌ្ឍ ភាពទំនើប ក្នុងក្រុងតាខ្មៅផងដែរ។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា និងអ្នកវិនិយោគទាំងអស់ អញ្ជើញមកវិនិយោគនៅខេត្តកណ្ដាល ព្រោះខេត្តកណ្ដាល ជាភូមិសាស្រ្តមួយល្អ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង សម្រស់អ្នកវិនិយោគ មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ជាមួយគ្នានេះផងដែរ…
-
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម”

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម” ដែលមានលោក អូក អ៊ី ជាតំណាងស្ថាបនិក។ ប៉ុន្តែដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របដោយស្របច្បាប់ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ការអនុញ្ញាតឱ្យបង្កើតនេះ បានធ្វើឡើងបន្ទាប់ពីតំណាងស្ថាបនិកគណបក្សនេះ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានធ្វើលិខិតជម្រាបជូនលោក អូក អ៊ី ជាតំណាងស្ថាបនិកគណបក្សកម្ពុជានិយមបានឱ្យដឹងថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម” ដែលសរសេរជាអក្សរកាត់ “ប.ក” ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្តេចក្រឡាហោមបានបញ្ជាក់ថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប)ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២…
-
ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ បានបញ្ចប់ដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត រយៈពេល៨ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានប្រព្រឹត្តទៅដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ ដោយពុំមានបញ្ហាអ្វីកើតឡើងនោះទេ។ លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា ការឃោសនាបោះឆ្នោត ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ។ លោកបានបន្តថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងអស់ បានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន១ ក្នុងចំណោម គណបក្សនយោបាយទាំង៤ បានធ្វើសកម្មភាពឃោសនា គឺគណបក្សប្រជាជនកម្ពុជា មានការប្រមូលផ្តុំសមាជិក២០០នាក់ ក្នុងក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរថយន្តចំនួន ៨០គ្រឿង និងម៉ូតូចំនួន៣០គ្រឿង ហើយក៏មានការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្សក្រុង សង្កាត់ និងតាមភូមិ។ ដោយឡែកគណបក្សចំនួន ៣ ផ្សេងទៀត ពុំមានសកម្មភាពឃោសនាទេ។…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លាអាមេរិក ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លាអាមេរិក រួមនឹងបរិក្ខាពេទ្យជាច្រើន ត្រូវបានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទ ក្រហមកម្ពុជា នាំយកមកប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងឱកាសដែលមន្ទីរពេទ្យនេះ កំពុងជួបការខ្វះខាត មូលនិធិសម្រាប់ការព្យាបាល និងថែទាំសុខភាពកុមារ-ទារកប្រមាណជាង ៥០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ ក្នុងពេលជួបនូវវិបត្តិកូវិដ១៩ ។ តាមសេចក្តីរាយការណ៍របស់ប្រធានមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា មន្ទីរពេទ្យដំណើរការទៅបាន ដោយពឹងផ្អែក ទៅលើមូលនិធិរបស់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដើមី្បប្រើប្រាស់សម្រាប់ព្យាបាល ថែទាំសុខភាពកុមារ ទារក មកពីបណ្តាខេត្តនានា ចូលមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ។ លោកបានបញ្ជាក់ផងដែរថា ចាប់ពីមន្ទីរពេទ្យបានដំណើរ ការព្យាបាលជម្ងឺជូនកុមារមកដល់ពេលបច្ចុប្បន្ននេះ មានចំនួនប្រមាណជាង២លាន៥សែននាក់ ។ លោកជំទាវ ពុំ ចន្ទីនី ក៏បាននាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជាពិសេសការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ…
-
គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រ កម្ពុជា (គអឆក) អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនាផ្លូវ និងស្ថានីយ៍ចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ
គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គអឆក) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវនិងស្ថានីយ៍ចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ។ ក្នុងដំណើរចុះពិនិត្យមើលអំពីវឌ្ឍនភាពរចនាសម្ព័ន្ធនានេះ បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងប្រធានគណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីអមដំណើរជាច្រើនរូបទៀត។ ដំណើរការចុះពិនិត្យមើលអំពីវឌ្ឍនភាពរចនាសម្ព័ន្ធនានេះមាន៖ ១. លទ្ធផលនៃការស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ២. ការកងសាងផ្លូវមួយខែ្សទៀតភ្ជាប់ពីចំណុចឆ្នេរសុខាព័ទ្ធជុំវិញពយតាម៉ូង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ៣. ការកសាងស្ថានីយ៍ទឹកកខ្វក់ចំនួន២កន្លែង ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងកំពុងរៀបចំធ្វើកសាងស្ថានីយ៍ចម្រោះទឹកកខ្វក់ទី៣មួយកន្លែងទៀត។ ៤. ការកសាងនៅទីលានចាក់សំរាម ដែលមានទីតាំងនៅជាង៤០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ ៥. ការកែលំអរឆ្នេរសមុទ្រ បើកឆ្នេរឡើងវិញ ការស្ថាបនាសួន បន្ទប់ទឹកសាធារណៈ បំពាក់អគ្គីសនី ។ ៦. រៀបចំគោលនយោបាយប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ…
-
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ពិនិត្យមើលវឌ្ឍនភាព នៃការអភិវឌ្ឍ ខេត្តព្រះសីហនុ

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការ គ.អ.ឆ.ក. ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការគ.អ.ឆ.ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការគ.អ.ឆ.ក. អមដំណើដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រ្តីជំនាញមួយចំនួន នៅព្រឹកថ្ងៃសុក្រ ទី ២៣ ខែកក្កដា ឆ្នាំ២០២១ បានចុះពិនិត្យដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ និងការពិនិត្យទីតាំងសម្រាប់ស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅជាប់ស្ពានពយអូរឈើទាល ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ២០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងពិនិត្យការស្ថាបនាផ្លូវពយតាមូង និងទីតាំងស្ថាបនាបដិមាព្រះស្កន្ទទ្រង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វត្រីកោណ និងសមិទ្ធិផលនានាក្នុងក្រុងព្រះសីហនុ ។ ក្នុងឱកាសនោះគណ:ប្រតិភូនៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញទៅពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ ស្ថិតនៅរង្វង់មូលរាម ស្រុកព្រៃនប់ បន្តមករង្វង់ព្រះថោង នាងនាគ ត្រង់រង្វង់មូលចំណុចខ្មែរធ្វើបាន បន្តពិនិត្យគម្រោងសាងសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅចុងពយ៣៩ ភូមិ៤ សង្កាត់លេខ៤…