Category: ព័ត៌មានជាតិ

  • កម្ពុជាមាតុភូមិយើង ២៣ កក្កដា ២០២១

    កម្ពុជាមាតុភូមិយើង ២៣ កក្កដា ២០២១

    Video https://fb.watch/6VWFU_Tmt4/មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២៣.០៧.២០២១ 1 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងពីរដ្ឋាភិបាលជប៉ុន១លានដូសនាយប់នេះ បើមិនមានអ្វីប្រែប្រួលទេនោះ៕2 ដំណាច់ខែកក្កដានេះ កម្ពុជានឹងទទួលវ៉ាក់សាំងគ្រប់២០លានដូស ខណះវ៉ាក់សាំង Johnson & Johnson របស់អាមេរិក១លានដូសក៏ត្រូវផ្តល់ជូនកម្ពុជានាពេលខាងមុខនេះ ៕3 ស្ថានទូតចិននៅកម្ពុជា ប្រតិកម្មនឹងការបំភ្លៃរបស់សារព័ត៌មាន Reuters ថា «ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គ ពីក្រសួងការបរទេសកម្ពុជា»៕4 ស្ថានការចុងក្រោយនៅក្រុងព្រះសីហនុក្រោយរដ្ឋបាលខេត្តប្រកាសបិទផ្សារលើបណ្តោះអាសន្នអស់រយ:ពេលជាច្រើនខែមក ហើយ ដោយសារផ្ទុះឆ្លងជំងឺកូវីដ-១៩ទៅលើអាជីវករក្នុងផ្សារ៕ លោកខៀវ សាវុន រាយការណ៍ផ្ទាល់5 ស្ថានភាពបច្ចុប្បន្ននៅខេត្តស្វាយរៀង ក្រោយកម្ពុជាសម្រេចបិទព្រំដែន កម្ពុជា-វៀតណាមជាបណ្តោះអាសន្នរយ:ពេល១ខែ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ៕ លោកនុត នាង រាយការណ៍ផ្ទាល់ព័ត៌មានអន្តរជាតិពេលព្រឹក6 ថៃកត់ត្រាពីអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន៤ពាន់៥៧៥ករណី និងស្លាប់១១៤នាក់បន្ថែមទៀតនៅក្នុងថ្ងៃសុក្រនេះ ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)7 វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជាង៦ពាន់ករណីបន្ថែមទៀតគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)

  • អាជ្ញាធរមីនកម្ពុជានិងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងសាខាកាកបាទក្រហមខេត្ត ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយស្បៀងជូនដល់ក្រុមប្រតិបត្តិករដោះមីន នៃអង្គការMAG ក្នុងស្រុកសំឡូតដែលធ្វើចត្តាឡីស័ក ពាក់ព័ន្ធអ្នកជម្ងឹកូវីដ-19 នៅក្នុងអង្គភាព

    អាជ្ញាធរមីនកម្ពុជានិងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងសាខាកាកបាទក្រហមខេត្ត ចុះសាកសួរសុខទុក្ខនិងនាំយកអំណោយស្បៀងជូនដល់ក្រុមប្រតិបត្តិករដោះមីន នៃអង្គការMAG ក្នុងស្រុកសំឡូតដែលធ្វើចត្តាឡីស័ក ពាក់ព័ន្ធអ្នកជម្ងឹកូវីដ-19 នៅក្នុងអង្គភាព

       បុក្គលិកប្រតិបត្តិករ នៃ អង្គការម៉េក(MAG)​ ប្រមាណជាង១០០នាក់ ដែលជាប់ពាក់ព័ន្ធជាប្រយោលជាមួយបុគ្គលិក០៣នាក់ ដែលបានឆ្លងជម្ងឺកូវីដ-19 ស្ថិតនៅក្នុងស្រុកសំឡូត និង កំពុងស្ថិតក្នុងការបិទខ្ទប់ និងធ្វើចត្តាឡីស័កទាំង ១៨៤នាក់បានទទួលអំណោយមនុស្សធម៌ពីអាជ្ញាធរមីនកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ពីឯកឧត្តម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាអនុប្រធានកិត្តិយសសាខា(កក្រកខេត្ត) និងវត្តមានកិត្តិយស ពីឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ពិធីនេះធ្វើឡើងនៅទីកន្លែងស្នាក់នៅរបស់ក្រុមប្រតិបត្តិករដោះមីនអង្គការម៉េគ (MAG) ស្ថិតនៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងនៅព្រឹក ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ នេះ។        តាមរយៈនៃការចុះសាកសួរសុខទុក្ខដល់ក្រុមប្រតិបត្តិករអង្គការMAGដែលកំពុងធ្វើចត្ឡីស័កនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី  លី ធុជ និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាអនុប្រធានប្រធានកិត្តិយសសាខាខេត្ត បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះបេសកកម្មមិនអាចកាត់ថ្លៃបានរបស់អង្គការMAGកម្ពុជា និងប្រតិបត្តិករដោះមីនទាំងអស់រួមនិងអង្គការដៃគូពាកព័ន្ធនៅទីនេះក្នុងបេសកក្មមនុស្សធម៌ក្នុងការដោះមីននៅក្នុងស្រុកសំឡូត និងក្នុងខេត្តបាត់ដំបងទាំងអស់។        ជាមួយគ្នានេះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន…

  • កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ នៃសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង

    កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ នៃសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង

    កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ នៃសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ហៅកាត់ថា ស.ទ.ស. បានប្រព្រឹត្តិទៅនាថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ហួត ពុំ ប្រធានក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលរបស់សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹងស.ទ.ស. មានសមាសភាព៧រូប បានជួបប្រជុំ លើកទី១ ដើម្បីពិនិត្យ កែសម្រួលខ្លឹមសារនិងអនុម័ត លក្ខន្តិកៈសហគ្រាស លក្ខន្តិកៈបុគ្គលិក អង្គការលេខ និងរចនាសម្ព័ន្ធរបស់សហគ្រាស។ សូមបញ្ជាក់ថា សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ស.ទ.ស. បានត្រូវបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៨៩ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ មាត្រ៣ នៃអនុក្រឹត្យ បានចែងថា ស.ទ.ស. មានបេសកកម្មគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសំរាម…

  • ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម Xi JinPing

    ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខជូន ឯកឧត្តម Xi JinPing

    ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសំដែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជវង្សានុវង្សកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល ជូនចំពោះ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធរណរដ្ឋប្រជាមានិតចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្ត Henan ដែលបានបណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាជន ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ផលប៉ះពាល់ជាច្រើន ៕ ដោយ វណ្ណលុក

  • ជ្រូកពោនឬជ្រូកព្រុលជាសត្វកម្រកំពុងរស់ នៅតំបន់ការពារធម្មជាតិកម្ពុជា

    ជ្រូកពោនឬជ្រូកព្រុលជាសត្វកម្រកំពុងរស់ នៅតំបន់ការពារធម្មជាតិកម្ពុជា

    រាជធានីភ្នំពេញ៖ជ្រូកពោនឬជ្រូកព្រុលជាប្រភេទសត្វស្ថិតក្នុងក្រុមមានដោយកម្រស្ថិតក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។           សត្វដ៏កម្រទាំងនេះត្រូវបានគេបន្តរកឃើញនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ពួកវាកំពុងរស់នៅជាមួយ ប្រភេទសត្វកម្រៗផ្សេងទៀតដូចជាសត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពកជាដើម។           គួរបញ្ជាក់ថាកម្ពុជាដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសដែលសម្បូណ៌ដោយជីវៈចម្រុះក្នុងនោះ សរុបប្រមាណ ៣៩៩៣ ប្រភេទដែលរួមានមានរុក្ខជាតិប្រមាណ ២ ៣០០ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ, សត្វស្លាបប្រមាណ, ៥៤៥ប្រភេទ ឧរង្គសត្វ, ៨៨ប្រភេទ, ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ។ ចំនួននេះអាចកើនឡើងបន្ថែមទៀតដោយសារតែនៅមានជីវៈចម្រុះជាច្រើនទៀតដែលមិនទាន់បានសិក្សាអស់នៅឡើយ។               រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមាននៃប្រភេទជ្រូកពោន ឬជ្រូកព្រុល នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិគឺជាមោទកភាពរបស់កម្ពុជានិងស័ក្តិសម ដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូណ៌ដោយធនធានជីវៈចម្រុះ។           ឯកឧត្តមបានថ្លែងថា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីគិតគូរ និងរៀបចំផែនការសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាន ហើយបច្ចុប្បន្ននេះ ស្ថានភាពនៃការការពារនិង អភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ព្រៃឈើនិងសត្វព្រៃត្រូវបានការពារ។ សត្វព្រៃកម្រៗ មួយចំនួនបន្តមានវត្តមាន…

  • រដ្ឋបាលស្រុកសៀមប៉ាង មានកិច្ចប្រជុំ បង្កើតគណៈកម្មការ​ចំពោះ​កិច្ច គាំទ្រអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃតំបន់​សៀម​ប៉ាង (មានវីដេអូ)

    រដ្ឋបាលស្រុកសៀមប៉ាង មានកិច្ចប្រជុំ បង្កើតគណៈកម្មការ​ចំពោះ​កិច្ច គាំទ្រអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃតំបន់​សៀម​ប៉ាង (មានវីដេអូ)
  • មន្ទីរកសិកម្ម្ជ ជម្រុញដល់កសិករនៅស្រុកសៀមប៉ាង ឲ្យពង្រឹង​បន្ថែម​លើការដាំដុះ​តាមបែបកសិកម្ម ខណៈពួកគាត់ដាំដុះ​នៅមាន​កម្រិត(មានវីដេអូ)

    មន្ទីរកសិកម្ម្ជ ជម្រុញដល់កសិករនៅស្រុកសៀមប៉ាង ឲ្យពង្រឹង​បន្ថែម​លើការដាំដុះ​តាមបែបកសិកម្ម ខណៈពួកគាត់ដាំដុះ​នៅមាន​កម្រិត(មានវីដេអូ)
  • ឯកឧត្តម ស៊ុន ចាន់ថុល៖ រាយការណ៍ពីវឌ្ឍនភាពការងារកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេច ស ខេង

    ឯកឧត្តម ស៊ុន ចាន់ថុល៖ រាយការណ៍ពីវឌ្ឍនភាពការងារកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេច ស ខេង

    ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជួបប្រជុំរាយការណ៍វឌ្ឍនភាពការងារលើការដាក់ដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងក្រុមការងារបច្ចេកទេស តាមប្រព័ន្ធវីដេអូពីចម្ងាយ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានគោរពរាយការជូន សម្តេចក្រឡាហោម អំពីគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក និងដំណើរការរៀបចំប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ដែលនឹងត្រូវអនុវត្តនៅ៥ឆ្នាំ ក្រោយពីវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ ចូលជាធរមាន។ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ…

  • វ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងដឹកពីប្រទេសចិន មកដល់កម្ពុជាព្រឹកថ្ងៃនេះ (មានវីដេអូ)

    វ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងដឹកពីប្រទេសចិន មកដល់កម្ពុជាព្រឹកថ្ងៃនេះ (មានវីដេអូ)
  • គោលនយោបាយជាតិថ្មីមួយ នឹងប្រែក្លាយកម្ពុជាទៅជា​ប្រទេស​ផលិត និងផ្គត់ផ្គង់ស្វាយចន្ទីដ៏សំខាន់ សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក(មានវីដេអូ)

    គោលនយោបាយជាតិថ្មីមួយ នឹងប្រែក្លាយកម្ពុជាទៅជា​ប្រទេស​ផលិត និងផ្គត់ផ្គង់ស្វាយចន្ទីដ៏សំខាន់ សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក(មានវីដេអូ)