-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះទឹកជំនន់នៅប្រទេសអាល្លឺម៉ង់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១កក្កដាឆ្នាំ២០២១ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Gerda HASSELFELDT ប្រធានកាកបាទក្រហមអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់រាប់រយនាក់ និងជាច្រើនពាន់នាក់ទៀតកំពុងបាត់ខ្លួន។ ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា «ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង អំពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋ North Rhine-Westphalla និងរដ្ឋ Rhineland-Palatinate កាលពីថ្ងៃទី១៥ ខែកក្កដា ២០២១ កន្លងទៅនេះ ហើយដែលបានបណ្តាលឲ្យមនុស្សជាងមួយរយនាក់ត្រូវបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន។» សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា ក្នុងនាមគណៈកម្មាធិការកណ្តាល សមាជិក មន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការចូលរួមរំលែកទុក្ខ និងសមានចិត្តអាណិតអាសូរដ៏ស្មោះស្ម័គ្រ តាមរយៈកាកបាទក្រហម អាល្លឺម៉ង់ ដល់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងដល់អ្នករងរបួស ឲ្យឆាប់បានជាសះស្បើយ និងសូមឲ្យប្រតិបត្តិការរុករកអ្នកបាត់ខ្លួនសម្រេចបានជោគជ័យ និងសូមឲ្យការស្តារឡើងវិញនូវតំបន់ទឹកជំនន់ឆាប់ទទួលបានភាពប្រសើរឡើងវិញ។
-
ក្រសួងទេសចរណ៍៖ តំបន់ទេសចរណ៍ផ្សងព្រេង ទាំងអស់ត្រូវ ពង្រឹង ការអនុវត្តស្ដង់ ដាឱ្យបានត្រឹមត្រូវ មុននឹងឱ្យភ្ញៀវទេស ចរណ៍ចូលទៅតំបន់ ផ្សងព្រេងរបស់ខ្លួន (មានវីដេអូ)

-
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បាន ជាង ១៥១៥លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២១នេះ(មានវីដេអូ)

-
ស្ថានភាពជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា និងបណ្តា ប្រទេសជាប់ព្រំប្រទល់ (មានវីដេអូ)

-
កម្មវិធីថ្មី គ្រាន់តែ Scan QR Code លោក អ្នក ក៏អាចដឹងថាអ្នកបានចាក់វ៉ាក់សាំងហើយ ឬក៏មិនទាន់ចាក់បានដែរ(មានវីដេអូ)

-
ឯ.ឧ នេត្រ ភត្រ្តា៖ក្រសួងបរិស្ថាន គ្រោងដាក់តំបន់ ការពារ ទេស ភាពបឹងព្រែកល្ពៅ ខេត្តតាកែវជាតំបន់«រ៉ាមសារ»(មានវីដេអូ)

-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហម នេប៉ាល់ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធជំងឺកូវីដ១៩(មានវីដេអូ)

-
ព្រឹកនេះ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូល សេចក្តីព្រាងច្បាប់ ចំនួន៤ក្នុងរបៀបវារៈសម័យ ប្រជុំរដ្ឋសភា នាពេលខាងមុខ(មានវីដេអូ)

-
ក្រុមការងារអ្នកម្តាយមនុស្សធម៌ ដឹកនាំដោយលោកជំទាវ ហុង ផាន្នី ងួន រតនៈ និងជាតំណាងលោកជំទាវ ញ៉ែមសាខន-សខេង បាននាំយកទៀនព្រះវស្សារួមនិងទេយ្យទាន-ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគ ព្រមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន៣

ទៀនព្រះវស្សាចំនួន០១គូ, អង្ករ ១០០គក្រ. មី១ កេសធំ, ត្រីខ ០១កេសធំ, ទឹកក្រូច ៣កេស,ទឹកសុទ្ធ៣កេស, ទឹកដោះគោខាប់ចំនួន១០កំប៉ុងនិងទេយ្យទាន-ទេយ្យវត្ថុ គ្រឿងឧបភោគ-បរិភោគចាំបាច់មួយចំនួនទៀតដូចជា៖ទឹកត្រី ទឹកស៊ីអ៊ីវ,អំបិល, ស្ករស, សៀង, ប៊ីចេងនិងប្រេងឆា ព្រមទាំងសាដក់និងបច្ច័យចំនួន៣០០ដុល្លារ ក្នុងមួយវត្តៗដូចៗគ្នា ត្រូវបានលោកជំទាវ ហុង ផាន្នី-ងួនរតនៈ និងជាតំណាងលោកជំទាវ ញែមសាខន – សខេង ប្រធានក្រុមការងារអ្នកម្តាយមនុស្សធម៌ ព្រមទាំងសហការីអមដំណើរជាច្រើនរូបទៀត បាននាំយកបច្ច័យ និងទេយ្យទានទេយ្យវត្ថុ ខាងលើនេះ ដើម្បីយកទៅវេរប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តចំនួន៣តាមបណ្តាស្រុកចំនួន០៣ផងដែរ។ក្នុងនោះមានវត្តព្រៃស្វាយ ក្នុងឃុំគារ ស្រុកមោងឫស្សី។ វត្តថ្លុងជ្រៃ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។និង វត្តធិបតី ឃុំធិបតីស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង។ហើយត្រូវបានវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តទាំង ៣ខាងលើ នៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១នេះ។ តាមការគូសបញ្ជាក់ ពីក្រុមការងារអ្នកម្តាយមនុស្សធម៌ បានឲ្យដឹងបន្ថែមទៀតថា៖ បើតាមការគ្រោងទុក ទេយ្យទាន-ទេយ្យវត្ថុនិងគ្រឿងឧបភោគ-បរិភោគមួយចំនួន ព្រមទាំងស្លាដកនិងបច្ច័យផងនោះ ក្រុមការអ្នកម្តាយមនុស្សធម៌ ដែលដឹកនាំដោយលោកជំទាវ ហុង ផាន្នី-ងួន រតនៈនិងយកទៅវេរប្រគេនដល់វត្តចំនួន៣ដែលស្ថិតនៅក្នុងស្រុកចំនួន៣ផងដែរដូចជា៖ស្រុករតនមណ្ឌល, សំឡូតនិង ស្រុកបាណន់៕ …
-
កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២១
ដីឥដ្ឋ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២១ របស់មជ្ឈមណ្ឌល តាមប្រព័ន្ធអនឡាញ(ZOOM) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឈឹម ថាណាវណ្ណ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិនៃមជ្ឈមណ្ឌលនៅថ្ងៃ ទី២០ ខែ កក្កដា ឆ្នាំ២០២១ ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯកប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ចំពោះសមាជិក សមាជិកាអង្គប្រជុំ និងអនុញ្ញាតឱ្យការិយាល័យរដ្ឋបាល-សរុបនៃមជ្ឈមណ្ឌល អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២១ ជូនអង្គប្រជុំ ដើម្បីមានមតិចូលរួមផ្តល់យោបល់។ បន្ទាប់មក លោកឧត្តមសេនីយ៍ឯកប្រធានមជ្ឈមណ្ឌល មានប្រសាសន៍ណែនាំនិងដាក់ទិសដៅការងារបន្ត ដូចខាងក្រោម៖១-បន្តអនុវត្តគោលការណ៍ណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលិខិតបទដ្ឋាននានាពាក់ព័ន្ធមុខងាររបស់ខ្លួន។ ២-ត្រួតពិនិត្យអក្ខាវិរុទ្ធលើរបាយការណ៍ឡើងវិញ មុននឹងបញ្ជូនទៅមន្ទីរចាត់ការ។៣-ត្រៀមគ្រប់គ្រងថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២-៣។៤-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មជ្ឈមណ្ឌល។៦-បន្តគ្រប់គ្រងវត្តមាន-អវត្តមានមន្ត្រីនគរបាលជាតិនៃមជ្ឈមណ្ឌល។៧-បន្តចូលរួមការធ្វើអនាម័យថ្នាក់រៀន បន្ទប់ធ្វើការងារ និងបរិស្ថានតំបន់E ដែលមជ្ឈមណ្ឌលទទួលខុសត្រូវ។៨-បន្តចូលរួមបង្ការទប់ស្កាត់ការរីករាលដាលពីជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការណែនាំ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល៕ដោយ -រ៉ាវុធ