Category: ព័ត៌មានជាតិ

  • រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន ៤ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ

    រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន ៤ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ។ សេចក្តីព្រាងច្បាប់ថ្មីចំនួន៣ ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាលមានសេចក្តីព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម ជស/រកម/០៣៩៧/០១/ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។ សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភាទើបតែបញ្ចប់ការពិនិត្យ សិក្សា ដែលត្រូវគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ រួមមាន សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសេចក្តីព្រាងច្បាប់ស្តីការប្រកួតប្រជែង។ នៅកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នាព្រឹកនេះ ក៏បានអនុម័តជ្រើសតំាង ឯកឧត្តម ម៉ែន…

  • វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ ឆមាសទី២ ឆ្នាំ២០២១

    វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ ឆមាសទី២ ឆ្នាំ២០២១

    ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សុខ ច័ន្ទរិទ្ធី អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២១ របស់វិទ្យាស្ថាន តាមប្រព័ន្ធអនឡាញ(ZOOM) ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជាច្រើន នៅថ្ងៃ ទី២០ខែ កក្កដា ឆ្នាំ ២០២១ ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកទាំងអស់និងអនុញ្ញាតឱ្យលោកនាយកវិទ្យាស្ថាន រាយការណ៍អំពីលទ្ធផលសម្រេចបានសម្រាប់ឆមាសទី១និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ របស់វិទ្យាស្ថាន។ បន្ទាប់ពីបានត្រួតពិនិត្យរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានឯកភាពទាំងស្រុងចំពោះរបាយការណ៍ខាងលើ។ ជាចុងក្រោយ ឯកឧត្តមប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់និងជំរុញឱ្យបន្តការអនុវត្តផែនការដែលបានដាក់ចេញបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមបានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ៕ដោយ -រ៉ាវុធ

  • រដ្ឋមន្ដ្រីក្រសួងសាធារណៈការ បន្ដចុះពិនិត្យគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប

    រដ្ឋមន្ដ្រីក្រសួងសាធារណៈការ បន្ដចុះពិនិត្យគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប

    នៅថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ការរៀបចំសោភណ្ឌភាពផ្លូវ ការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាន និងផ្លូវដើម្បីធានាបាន គុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស សក្តិសមជាទីក្រុងទេសចរណ៍សម័យទំនើប ។ សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ ។ គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន ១.កងវិស្វកម្មលេខ ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២. កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣. កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤. អគ្គនាយកដ្ឋាន…

  • សម្ដេចតេជោ ហ៊ុន សែន៖ ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូប រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក

    សម្ដេចតេជោ ហ៊ុន សែន៖ ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូប រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រលប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូបដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក ។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា របៀបហាត់ខុសៗគ្នាទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាពដែលអាចធ្វើបាន ដែម្បីរក្សាសុខភាព ។ សម្ដេចតេជោ បន្ថែមថា តាំងពីកូវីដ-១៩ រាតត្បាតខ្លាំង ខ្ញុំបានជ្រើសរើសយកការធាក់កង់ជាប្រចាំ ១ថ្ងៃ៦០នាទី-៩០នាទី និងច្រើនបំផុត១២០នាទី ទៅតាមទម្ងន់មុនពេលហាត់ ។ សម្ដេចថា ខ្ញុំរក្សាទម្ងន់ ៧៦, ៧៧, ៧៨ ដែលកាលពី៥ខែមុន ឡើងដល់ ៨៧ ស្ទើរតែរកខោស្លៀកលែងបាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ថ្ងៃនេះ ខ្ញុំស្លៀកខោខ្លីជិះកង់ហាត់ប្រាណប្លែកពីលើកមុនដែលស្លៀកខោវែង ។ និយាយតិចៗ កុំឲ្យប្រពន្ធខ្ញុំលឺ គាត់ប្រាប់ខ្ញុំថា (បើទៅហាត់ប្រាណត្រូវស្លៀកវែងកុំស្លៀកខោខ្លី)។ ខ្ញុំមិនដឹងថា តើគាត់ខ្លាចខ្ញុំត្រូវក្តៅខ្មៅ? ឬគាត់ខ្លាចមនុស្សផ្សេងឃើញជើងខ្ញុំក្រៅពីគាត់? (សូមទោសនិយាយលេងទេកុំប្រកាន់)៕ ដោយ…

  • អភិបាលរាជធានី ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត

    អភិបាលរាជធានី ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត

    ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យនិងអាជ្ញាធររបស់យើង ស្ម័ក្រចិត្ត ព្យាបាលតាមផ្ទះកាន់តែច្រើន។បន្ថែមពីនេះ លោកឃួង ស្រេងក៏បានជំរុញឱ្យមន្ទីរទេសចរណ៍និងអាជ្ញាធរខណ្ឌបន្តចុះត្រួតពិនិត្យ រិតបន្តឹងការគ្រប់គ្រងការជួបជុំ ការលួចបើក ទីតាំងម៉ាស្សា KTVនិងកន្លែងសប្បាយភាពផ្សេងៗទៀត។ការជំរុញបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងតាមរយះកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជុំវិញ ការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះតាមរយះVideo Conferenceនាល្ងាច ថ្ងៃទី២០ កក្កដា ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អ ហើយត្រូវបានប្រជាពលរដ្ឋស្ម័ក្រចិត្តចូលរួមក្នុងការព្យាបាលតាមផ្ទះនេះកាន់តែច្រើនឡើង។ ដូច្នេះអ្វីដែលត្រូវអនុវត្តនោះ គឺអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យនិងអាជ្ញាធររបស់យើង។លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះខណ្ឌនិមួយៗត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ ប្រជាពលរដ្ឋពេលមានបញ្ហាអ្វីមួយ ហើយ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺ នៅពេលមានបញ្ហាអ្វីយើងអាចជួយសូវ៉េ បានទាន់ពេលវេលាមិនគ្រោះថ្នាក់ដល់អាយុជីវីត។លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា…

  • សម្តេច​តេ​ជោ​៖​ហាត់ប្រាណ​ គឺជា​វិធី​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប

    សម្តេច​តេ​ជោ​៖​ហាត់ប្រាណ​ គឺជា​វិធី​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប

    ​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ហាត់ប្រាណ​។ ហាត់ប្រាណ​គឺជា​វិធី​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប​។​ ជាមួយ​រូបថត​ជាច្រើន​សន្លឹក​របស់​សម្តេច​ក្នុង​សកម្មភាព​កំពុង​ហាត់ប្រាណ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នៅ​ល្ងាច​ថ្ងៃទី​២០​ ខែ​ក្កដា​នេះ​ថា ហាត់ប្រាណ​ គឺជា​វិធី​ដ៏​ល្អ សម្រាប់​មនុស្ស​គ្រប់រូប​ដែល​អាច​ហាត់​បាន​រាប់ទាំង​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩​ដែល​មិន​ធ្ងន់ធ្ងរ​ ​និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក។ ​របៀប​ហាត់​ខុសៗ​គ្នា​ទៅតាម​ចំណូលចិត្ត តាម​វ័យ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​ដើម្បី​រក្សា​​សុខភាព ។​ ​សម្តេច​បន្តថា​” តាំងពី​កូ​វីដ​-១៩​រាតត្បាត​ខ្លាំង ខ្ញុំ​បានជ្រើសរើស​យក​ការ​ធាក់​កង់​ជាប្រចាំ មួយថ្ងៃ​៦០​នាទី​-៩០​នាទី និង​​ច្រើន​បំផុត​១២០​នាទី​ទៅតាម​ទម្ងន់​មុនពេល​ហាត់។ ​ខ្ញុំ​រក្សា​ទម្ងន់​៧៦, ៧៧, ៧៨ ដែល​កាលពី​៥​ខែ​មុន​ឡើងដល់ ៨៧​ស្ទើរតែ​រក​ខោ​ស្លៀក​លែង​បាន​។ ​ថ្ងៃនេះ​ខ្ញុំ​ស្លៀកខោ​ខ្លី​ជិះ​កង់​ហាត់ប្រាណ​ប្លែក​​ពី​លើក​មុន​ដែល​ស្លៀកខោ​វែង “​។​ ​ក្នុង​សារ​នេះ ​សម្តេច​តេ​ជោ ​ឆ្លៀត​និយាយ​លេងសើច​ថា ​”​និយាយ​តិចៗ​កុំ​ឱ្យ​ប្រពន្ធ​ខ្ញុំ​លឺ គាត់​ប្រាប់​ខ្ញុំ​ថា (​បើ​ទៅ​ហាត់ប្រាណ​ត្រូវ​ស្លៀក​វែង​កុំ​ស្លៀក​ខោខ្លី​) ។​ ខ្ញុំ​មិនដឹងថា​តើ​គាត់​ខ្លាច​ខ្ញុំ​ត្រូវ​ក្តៅ​ខ្មៅ​? ឬ​គាត់​ខ្លាច​មនុស្ស​ផ្សេង​ឃើញ​ជើង​ខ្ញុំ​ក្រៅពី​គាត់​? (​សូមទោស​និយាយ​លេង​ទេ​កុំ​ប្រកាន់​)”៕ដោយៈជម្ពូនុទ

  • អភិបាលខេត្តបាត់ដំបង ស្នើសុំឲ្យព្រះសង្ឃជួយផ្សព្វផ្សាយ ដល់​ប្រជាពុទ្ធបរិស័ទបន្ថែមទៀត អំពីរបត់រស់នៅតាមគន្លងបែបថ្មី ក្នុងកាលៈទេសៈ កូវីដ១៩ (មានវីដេអូ)

    អភិបាលខេត្តបាត់ដំបង ស្នើសុំឲ្យព្រះសង្ឃជួយផ្សព្វផ្សាយ ដល់​ប្រជាពុទ្ធបរិស័ទបន្ថែមទៀត អំពីរបត់រស់នៅតាមគន្លងបែបថ្មី ក្នុងកាលៈទេសៈ កូវីដ១៩ (មានវីដេអូ)
  • លោកជំទាវ ម៉ែន សំអន ផ្តល់អានុសាសន៍ ៦ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

    លោកជំទាវ ម៉ែន សំអន ផ្តល់អានុសាសន៍ ៦ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃអង្គារ ១១កើត ខែទុទិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១។ ឆ្លៀតឱកាសនោះ លោកជំទាវក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ ដែល បានយកចិត្តទុកដាក់សហការ បំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្ដបន្ទាប់ ជាពិសេស ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ការរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សាធារណៈបានល្អប្រសើរ ក្នុងការអនុវត្តដោយជោគជ័យយ៉ាងត្រចះត្រចង់ មានការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់គ្រប់មូលដ្ឋាន ភូមិ-ឃុំ-សង្កាត់ទូទាំងខេត្ត រួមចំណែកយ៉ាងខ្លាំងក្លាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ បង្កើនបាន នូវជំនឿ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបន្តការតាមដាន ការអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រដ្ឋាភិបាលអណត្តិទី ៦ នៃរដ្ឋសភា ក្រុមការងារត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម…

  • នៅឆមាសទី១ ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាកើនឡើង០,៩ភាគរយ (មានវីដេអូ)

    នៅឆមាសទី១ ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាកើនឡើង០,៩ភាគរយ (មានវីដេអូ)

    កម្ពុជា៖ ទោះនៅក្នុងបរិបទនៃការរីករាលដាលកូវីដ១៩ ប៉ុន្តែការនាំចេញផលិតផលកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅតែមានការកើនឡើងនៅក្នុងរយៈពេលមួយឆមាសទីមួយដើមឆ្នាំ២០២១ ។យោងតាមរបាយការណ៍ពន្ធគយនៅឆមាសទីមួយដើមឆ្នាំ២០២១នេះ បានអោយដឹងថា ការនាំចេញផលិតផលកាត់ដេរមានទឹកប្រាក់ចំនួន៤.៧២១,៤លានដុល្លារ កើនឡើងប្រមាណ ៤០,១លានដុល្លារ ស្មើនឹង០,៩ភាគរយ ។ បើតាមរបាយការណ៍ដដែលនេះ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំ ខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានទឹកប្រាក់ចំនួន១.៨៩៩,៧លានដុល្លារ កើនឡើងប្រមាណ៦៣២,៥លានដុល្លារ ស្មើនឹង ៤៩,៩ភាគរយ ។របាយការណ៍ខាងលើនេះបានអោយដឹងទៀតថា កំណើនល្អប្រសើរនៃការនាំចេញផលិត ផលវិនិយោគ មិនមែនកាត់ដេរបាន ឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា ៕ ប្រភព៖ រស្មីកម្ពុជា

  • រដ្ឋបាលរាជធានីភ្នំពេញប្រកាស ឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូស​ទី២ត្រឹមថ្ងៃទី១៥ សីហា ជាកំហិត (មានវីដេអូ)

    រដ្ឋបាលរាជធានីភ្នំពេញប្រកាស ឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូស​ទី២ត្រឹមថ្ងៃទី១៥ សីហា ជាកំហិត (មានវីដេអូ)