-
ក្រសួងធនធានទឹក៖ កម្ពុជាទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំងពីប្រទេសចិន, ប្រព័ន្ធសម្ពាធទាបភ្ជាប់ និងព្យុះទី៧ សេម៉ាកាចាប់ពីថ្ងៃទី២១-២៧ ខែកក្កដា បង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ រលកសមុទ្រខ្ពស់ៗ(មានវីដេអូ)

-
លោកជំទាវ ឱ វណ្ណឌីន នាំយកថវិកាឧបត្ថម្ភ ១០លានរៀល និងសម្ភារផ្សេងទៀត របស់សម្ដេចតេជោ ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដទី៦លាន នៅខេត្ដកំពង់ចាមព្រឹកថ្ងៃនេះ(មានវីដេអូ)

-
កិច្ចប្រជុំផ្សព្វផ្សាយ ការចូលកាន់មុខតំណែង និងបំពេញការងារ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន នៅបរិវេណសាលាខេត្តប៉ៃលិន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ចំណុះឲ្យរដ្ឋបាលខេត្ត ប៉ៃលិន នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ ។ រាជរដ្ឋាភិបាល បានសម្រេចផ្ទេរភារកិច្ច លោកស្រី ជា លាភ ពីអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិនឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំងលោកស្រី ឡូញ ឈាង ឲ្យកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនជំនួសលោកស្រី ជា លាភ ដែលដល់អាណត្តិកាងារ ០៨ឆ្នាំ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់។ ទន្ទឹមនោះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរភារកិច្ច លោក គោស៊ុម…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនអធិកាបតីអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ បណ្តាលឱ្យស្លាប់រាប់រយនាក់ និងបាត់ខ្លួនរាប់ពាន់នាក់ (មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនអធិកាបតីអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ បណ្តាលឱ្យស្លាប់រាប់រយនាក់ និងបាត់ខ្លួនរាប់ពាន់នាក់ (មានវីដេអូ)

-
បទអត្ថាធិប្បាយ៖ ចំណងមិត្តភាពរវាងចិន និងកម្ពុជា ក្នុងរយៈពេល ៦៣ឆ្នាំ «មិត្ដដែកថែប» ដែលមិនអាចបំបែកបំបាក់បាន (មានវីដេអូ)

-
កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០២៦

នារសៀលចន្ទថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដឹកនាំមន្ត្រីជំនាញតំណាងក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដោយមានមានអញ្ជើញចូលរួមពីក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ឋជាច្រើនរូបផងដែរ។ សូមជម្រាបជូនថា សេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០២៦ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្ដល់សេវាប្រៃសណីយ៍ជូនអ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរឡើង និងចូលរួមចំណែកគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន៨ រួមមាន ៖ទី១- ពង្រឹងក្របខណ្ឌបទដ្ឋានគតិយុត្ត, ទី២-បង្កើតយន្តការលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍, ទី៣- លើកកម្ពស់ការការពារបរិស្ថាន និងសុវត្ថិភាពការងារ, ទី៤-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញបរិវត្តកម្មឌីជីថល, ទី៥-កំណត់វិសាលភាព នៃការធ្វើអាជីវកម្មផ្តល់សេវារបស់វិស័យឯកជន, ទី៦-បង្កើនសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជា, ទី៧ -បង្កើតយន្តការគាំទ្រកាតព្វកិច្ចសេវាប្រៃសណីយ៍សកល និងទី៨-ជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍៕ដោយ -រ៉ាវុធ
-
វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញលើកទី២ សម្រាប់មន្រ្តីរាជការលើជំនាញសារព័ត៌មាន រៀបចំដោយភ្នាក់ងារសារព័ត៌មានរុស្ស៊ី

នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ពង្រីង និងពង្រឹកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញជាលើកទី២ សម្រាប់មន្ត្រីរាជការលើជំនាញសារព័ត៌មាន រៀបចំដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ក្រោមប្រធានបទស្តី “How to verify Information in the new media environment and how to avoid fake news” ។ដោយ -រ៉ាវុធ
-
សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងឲ្យចូលរួមក្នុងពិធីបុណ្យ ៧ថ្ងៃ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឧត្តម ហុង ថែម

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបុណ្យ ៧ថ្ងៃ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឯកឧត្តម ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានប្រគល់ជូនក្រុមគ្រួសារសពនូវ លិខិតរំលែកមរណទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ បានបញ្ជាក់ថា «មរណភាពរបស់ ឯកឧត្តម ហុង ថែម គឺជាការបាតបង់ បិតា ជីតា ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិតរបស់ ឯកឧត្តម បានពលិកម្មជាច្រើន…
-
មន្ត្រីឧទ្យាននុរក្សគិរីរម្យសហការជាមួយកម្លាំសហគមន៍តំបន់កាពារចំបក់ បន្តប្រតិបត្តិការបង្ក្រាបការលួចដាំបង្គោលយកដីឧទ្យានជាតិ

កំពង់ស្ពឺ ៖ ក្រោមការដឹកនាំរបស់លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះដោយមានការចង្អុលបង្ហាញពីលោក សួស សុផល អនុប្រធានមន្ទីរទទួលបន្ទុក មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យសហការជាមួយកម្លាំងសហគមន៍តំបន់កាពារចំបក់ បានចុះបង្ក្រាបការលួចដាំបង្គោលរបងហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋគោលបំណងយកធ្វើជាកម្មសិទ្ធិនៅចំណុចនិយាមកាឃ្លុំប្រាំជ្រុង ស្ថិតក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តពង់ស្ពឺ នៃឧទ្យានជាតិព្រះសុរាម្រិត-កុសម:គិរីរម្យ (អញ្ញាតជន) បន្ទាប់ពីបានពិនិត្យបរិវេណកន្លែងកើតហេតុឃើញមានការដាំបង្គោលរបងឈើហ៊ុមព័ទ្ធចំនួន ១៥០០ដើម និងលួសបន្លាចំនួន ៣ខ្សែប្រវែង ២០០០ម៉ែត្រដោយឃើញទង្វើបែបនេះវាផ្ទុយពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ក្រុមការងារយើងក៏បានដកបង្គោលរបង និងលួសបន្លាទាំងអស់នោះកម្ទេចនៅនិងកន្លែងកើតហេតុតែម្តង ។ ក្រុមកាងារកំពុងបន្តស្រាវជ្រាវរកជនសង្ស័យដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ។លោក សួស សុផល អនុប្រធានមន្ទីរបរិស្ថានខេត្តបានអោយដឹងថា សកម្មភាពចុះបង្ក្រាបនេះគឺក្រុមការងារយើងនៅតែបន្តដោយមិនទុកឲ្យមានបទល្មើសទាំងនេះកើតមានទៀតនោះទេ ។ សូមបញ្ជាក់ ថា ជនណាដែលបោះបង្គោលហ៊ុមព័ទ្ធដាក់សញ្ញាសម្គាល់ និងកាប់គាស់រុករានដីព្រៃ ឆ្ការដុតឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិត្រូវផ្ដន្ទាទោសក្នុងមាត្រាទី៦០ និងមាត្រាទី៦២ នៃច្បាបស្ដីពីតំបន់ការពារធម្មជាតិជាប់ទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំនិងទោសពិន័យជាប្រាក់ពីដប់ប្រាំលានរៀលដល់ មួយរយហាសិបលានរៀល ៕ ដោយ ៖ តុង សីហា