Category: ព័ត៌មានជាតិ

  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំកម្មវិធីកិច្ចសន្ទនាអនឡាញ ស្តីពីខួប ៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន

    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំកម្មវិធីកិច្ចសន្ទនាអនឡាញ ស្តីពីខួប ៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន

    នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំទំនាក់ទំនងការទូតកម្ពុជា-ចិន នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។ មានមតិបូកសរុប និងបិទកម្មវិធីនាឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតក្នុងឱកាសដ៏វិសេសវិសាលនៃខួបលើកទី៦៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ឯកឧត្តមក៏បានរំលឹកអំពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា និងចិន ដែលត្រូវបានបង្កើតឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ និងឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានលើកឡើងថា ចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន បានបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ប្រទេសចិនតែងចាត់ទុកទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនគឺជាទំនាក់ទំនងដែកថែប ដែលមិនមានអ្នកណាអាចបំបែកបាន។ ប្រទេសកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង«ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» បង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ដែលជាយុទ្ធសាស្ត្រនយោបាយការទូត និងសេដ្ឋកិច្ច ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍរវាងប្រទេសក្នុងតំបន់ខែ្ស ក្រវ៉ាត់ និងផ្លូវសូត្រ តាមរយៈការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីបង្កើនការវិនិយោគ ការដឹកជញ្ជូន ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ជាដើម ។ ការវិនិយោគរបស់ចិនដោយផ្ទាល់នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។…

  • ប្រមុខការទូតកម្ពុជានឹងធ្វើជាសហប្រធានជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១

    ប្រមុខការទូតកម្ពុជានឹងធ្វើជាសហប្រធានជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១

    ភ្នំពេញៈ ប្រមុខការទូតកម្ពុជានឹងអញ្ជើញធ្វើជាសហប្រធានជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ថ្ងងៃទី១៩ ខែកក្កដានេះ បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១ (11th MGC FMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួមមាន៖ ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ រដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាលើកទី១០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា…

  • ឯកឧត្តម ខាន់ ម៉ាណេរ បាននាំយកនូវទៀនព្រះវស្សា រួមនិងទេយ្យទានទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅតាមវត្តចំនួន ៣៣វត្ត នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង

    ឯកឧត្តម ខាន់ ម៉ាណេរ បាននាំយកនូវទៀនព្រះវស្សា រួមនិងទេយ្យទានទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅតាមវត្តចំនួន ៣៣វត្ត នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង

      វត្តចំនួន៣៣ ក្នុងឃុំទាំង៨ របស់ ស្រុកបវេលនៃខេត្តបាត់ដំបង ទទួលបាននូវទៀនព្រះវស្សា រួមទេយ្យទាន-ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ពីឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារក្រឡាហោមមនុស្សធម៌ខេត្តបាត់ដំបងនិងពីឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១នេះ ដោយមានវត្តមានចូលរួម និងអមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបវេល ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក-សមាជិកាក្រុមក្រឡាហោមមនុស្សធម៌ និងមន្ត្រីក្រុមការងារចុះជួយមូលដ្ឋានឃុំ-ស្រុកជាច្រើនរូបផងដែរ។       គ្រឿងសម្ភារៈបរិក្ខា ដែលយកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង៣៣វត្តនោះ រួមមានទៀនព្រះវស្សា ព្រមទាំងទេយ្យទានទេយ្យនិងគ្រឿងឧបភោគបរិភោគមួយចំនួន ដូចជា៖អង្ករជិត០៣តោន, មីចំនួន៨៤កេស,ទឹកក្រូចចំនួន៤១កេស,ទឹកត្រី-ទឹកស៊ីអ៊ីវ ៨០យួរ, ស្ករស២១៧គក្រ. ប៊ីចេងចំនួន៦៩កញ្ចប់, ប្រេងឆាចំនួន ៧៣ដប, ទឹកសុទ្ធ ១២០កេស, បច្ច័យប្រគេនវត្ត សរុបចំនួន៦លាន៨៥០ពាន់រៀល ព្រមទាំងម៉ាស់ និង អាលកុល មួយចំនួន ផងដែរ។      ក្នុងឱកាសប្រគេននូវទៀនព្រះវស្សា…

  • មោទកភាពកម្ពុជា៖ កូនខ្មែរពីររូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ

    មោទកភាពកម្ពុជា៖ កូនខ្មែរពីររូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ

    អតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ពីររូបគឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី។ យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី និស្សិតទាំងពីរបានបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលជំនាន់ទី០១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុន។ បច្ចុប្បន្នក្រោមការសម្របសម្រួលរបស់ ក្រសួងបរិស្ថាន និស្សិត ៦រូបផ្សេងទៀតបាននិងកំពុងបន្តការសិក្សាលើជំនាញនេះ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបង្ហាញមោទកភាពដែលកម្ពុជាមានធនធានមនុស្សដ៏កម្រលើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលក្នុងសម័យតេជោសែន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដោយសារតែមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗដើម្បីចូលរួមបង្កើនល្បឿនអភិវឌ្ឍជាតិ។ ទន្ទឹមនឹងថ្លែងអំណរគុណថ្នាក់ដឹកនាំសាស្ត្រាចារ្យសាលាតិចណូក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសហព័ន្ធរុស្សី ដែល បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជា ពិសេសជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលនេះ។ ប្រទេសកម្ពុជាត្រូវការធនធានមនុស្សក្នុងវិស័យនេះបន្ថែមទៀត។ ការសិក្សាស្រាវជ្រាវ…

  • ស្នងការនគរបាលខេត្តព្រះវិហារ បានឧបត្ថម្ភថវិកា សម្ភារៈសុខាភិបាល និងគ្រឿងបរិភោគ ដល់អាជ្ញាធរ និងកងកម្លាំងទាំង៣ ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ ៦គោលដៅ ក្រោយការផ្ទុះជំងឺកូវីដ-១៩ និងដើម្បីអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា

    ស្នងការនគរបាលខេត្តព្រះវិហារ បានឧបត្ថម្ភថវិកា សម្ភារៈសុខាភិបាល និងគ្រឿងបរិភោគ ដល់អាជ្ញាធរ និងកងកម្លាំងទាំង៣ ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ ៦គោលដៅ ក្រោយការផ្ទុះជំងឺកូវីដ-១៩ និងដើម្បីអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា

    ខេត្តព្រះវិហារ ៖ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា បានចាត់តាំងលោកវរៈសេនីយ៍ឯក រស់ សុធី ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកា សម្ភារៈសុខាភិបាល រួមទាំងគ្រឿងបរិភោគមួយចំនួន ទៅឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ ៦គោលដៅ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះវិហារ នាម៉ោងជាង ៣រសៀល ថ្ងៃទី១៨កក្កដាឆ្នាំ២០២១នេះ។ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក រស់ សុធី បានថ្លែង ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា ចំពោះកងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាន ដែលបាន និងកំពុងរួមគ្នា ពង្រឹងការអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងការអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល នៅតំបន់បិទខ្ទប់ចំនួន ៦គោលដៅក្នុងក្រុង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងៗទៀត និងក៏ដើម្បីធានាដល់សុខមាលភាពសាធារណៈ ផងនោះដែរ។លោកវរៈសេនីយ៍ឯក រស់ សុធី បានបន្តឲ្យដឹងទៀតថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងក្រោយពីបានដឹង ពីស្ថានភាពរបស់កងកម្លាំងទាំង៣ ដែលកំពុងឈរជើងការពារនៅតំបន់បិទខ្ទប់ទាំង…

  • លោឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៉ីស្រ៊ន សទ្ធាជ្រះថ្វាយប្រកេនទៀនចំណាំព្រះវស្សាដល់ព្រះពុទ្ធរូបអង្គធំ និងព្រះសង្ឃគងនូវ វត្តវិហារសំណ

    លោឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៉ីស្រ៊ន សទ្ធាជ្រះថ្វាយប្រកេនទៀនចំណាំព្រះវស្សាដល់ព្រះពុទ្ធរូបអង្គធំ និងព្រះសង្ឃគងនូវ វត្តវិហារសំណ

    កណ្តាល: នាថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១នៅវត្ត វិហារសំណរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ លោឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន មហាឧបាសិកា តាំង បាក់ហៀង ព្រមទាំងកូនក្មួយ ញាតិមិត្តទាំងអស់ មានសទ្ធាជ្រះថ្វាយប្រកេនទៀនចំណាំព្រះវស្សាដល់ព្រះពុទ្ធរូបអង្គធំ និងបានប្រគេនទេយ្យទាន រួមទាំងគ្រឿងបរិក្ខាផ្សេងៗសម្រាប់ព្រះសង្ឃ វត្ត វិហារសំណ ប្រើប្រាស់នារដូវចូលព្រះវស្សា៣ខែខាងមុខនេះ។ លោឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតន:ត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការថ្វាយបង្គំព្រះ ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ។ លោកឧកញ៉ាក៏បានបួងសួង បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត…

  • មោទកភាពកម្ពុជា៖ កូនខ្មែរពីររូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ

    មោទកភាពកម្ពុជា៖ កូនខ្មែរពីររូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ

    អតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ពីររូបគឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី ទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី។ យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី និស្សិតទាំងពីរបានបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលជំនាន់ទី០១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុន។ បច្ចុប្បន្នក្រោមការសម្របសម្រួលរបស់ក្រសួងបរិស្ថាន និស្សិត៦រូបផ្សេងទៀត បាននិងកំពុងបន្តការសិក្សាលើជំនាញនេះ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបង្ហាញមោទកភាពដែលកម្ពុជាមានធនធានមនុស្សដ៏កម្រលើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលក្នុងសម័យតេជោសែន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដោយសារតែមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗដើម្បីចូលរួមបង្កើនល្បឿនអភិវឌ្ឍជាតិ។ ទន្ទឹមនឹងថ្លែងអំណរគុណថ្នាក់ដឹកនាំសាស្ត្រាចារ្យសាលាតិចណូក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសហព័ន្ធរុស្សី ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជា ពិសេសជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលនេះ។ ប្រទេសកម្ពុជាត្រូវការធនធានមនុស្សក្នុងវិស័យនេះបន្ថែមទៀត។ ការសិក្សាស្រាវជ្រាវ ការអនុវត្ត និងការលើកកម្ពស់ការយល់ដឹងអំពីវិទ្យាសាស្ត្រ…

  • ឯកឧត្តម ព្រួញ រិទ្ធថា សមាជិកអចិន្ត្រៃយ៍ស.ស.យ.ក នាំយកអាល់កុល១៥០លីត្រនិងម៉ាស់ ជាង ១ម៉ឺនម៉ាស់ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

    ឯកឧត្តម ព្រួញ រិទ្ធថា សមាជិកអចិន្ត្រៃយ៍ស.ស.យ.ក នាំយកអាល់កុល១៥០លីត្រនិងម៉ាស់ ជាង ១ម៉ឺនម៉ាស់ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

      តាមរយៈ ឯកឧត្តម ព្រួញ រិទ្ធថា សមាជិកអចិន្រ្តៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បាននាំយកសម្ភារ: អាល់កុលចំនួន១៥០លីត្រ និងម៉ាស់ចំនួន ១២.៥០០ម៉ាស់ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធុយវជនកម្ពុជា ទទួលបន្ទុកខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រៃវែង ដើម្បីយកទៅប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៧ខែកក្កដាថ្មីៗនេះ ដើម្បីចូលរួមទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាតជាសកលពីកូវីដ-19 ជាមួយរាជរដ្ឋាភិបា និងសាខា(កក្រក)ខេត្តនិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបង។         ក្នុងឱកាសប្រគល់និងទទួល នូវសម្ភារៈការពារជម្ងឺឆ្លងកូវីដ-19 រួមមាន៖ អាល់កុល និងម៉ាស់នេះលោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាតំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំ នូវ ប្រសាសន៍ថ្លែងអំណរគុណ របស់ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន និងជាពិសេសក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងផ្តាំផ្ញើ និងសាកសួរសុខទុក្ខដបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនិងរើសអើងនូវពណ៌សម្បុរនោះឡើយ។      ជាមួយគ្នានេះផងដែរ…

  • កម្ពុជាផ្សព្វផ្សាយសក្តានុពលគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកនានាដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២ និង ២០២៣ ទៅកាន់ទីផ្សារចិន

    កម្ពុជាផ្សព្វផ្សាយសក្តានុពលគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកនានាដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២ និង ២០២៣ ទៅកាន់ទីផ្សារចិន

    (ខេត្តសាន់ស៊ី, ចិន)៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាន់ស៊ី បានចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិវិថីសូត្រស៊ីអានលើកទី ៤ ឆ្នាំ២០២១ (XSRITE 2021) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦-១៨ ខែកក្កដា ឆ្នាំ ២០២១ នៅស៊ីអានខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍ XSRITE 2021 មានការចូលរួមពីអ្នកទិញ អ្នកលក់ជាតិ-អន្តរជាតិជាច្រើន រួមមាន ស្តង់ពិព័រណ៍ចំនួន ៥០០ ស្តង់ អ្នកលក់ក្នុងស្រុកចំនួន ៣០០ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចំនួន ៣០ ។ ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះត្រូវបានគេរំពឹងថានឹងទទួលបានភ្ញៀវទេសចរជាង ២ ម៉ឺននាក់។ ក្នុងនោះ ស្តង់របស់ប្រទេសកម្ពុជាមានទំហំ ៥៤ ម៉ែត្រការ៉េសម្រាប់ផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។ តាមការពិនិត្យក្នុងសន្ទុះនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ១០លាននាក់ ចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ ដែលគ្រោងនឹងបញ្ចប់នាពេលប៉ុន្មានខែចុងឆ្នាំ២០២១ ខាងមុខនេះ។ ថ្មីៗនេះដោយមានការឯកភាពពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍នឹងរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ លើប្រធានបទ “អាស៊ាន –…

  • មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលបានម៉ាស៊ីនផលិតខ្យល់អុកស៊ីសែនប្រើប្រាស់ដោយខ្លួនឯង

    មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលបានម៉ាស៊ីនផលិតខ្យល់អុកស៊ីសែនប្រើប្រាស់ដោយខ្លួនឯង

    តាមរយៈ ឯកឧត្តម គួច ចំរើន ម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន ត្រូវបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីផលិតអុកស៊ីសែនសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យនិងត្រៀមជួយសង្គ្រោះពលរដ្ឋដែលកំពុងប្រឈមទៅនឹងការរាតត្បាតនៃជំងឺcovid-19។ម៉ាស៊ីននេះត្រូវបានដំឡើងនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនិងកំពុងដាក់អោយដំណើរការជំហានដំបូង។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ឯកឧត្តម គួច ចំរើន បានអញ្ជើញចុះត្រួតពិនិត្យមើលដំណើរការផលិត ។ ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុលោក សេង ណុង បានឲ្យដឹងថា ម៉ាស៊ីននេះទើបតែបានដំឡើងនិងបានសាកល្បងប្រើប្រាស់ក្នុងរយៈពេលថ្មីៗនេះទេ។តាមការណែនាំម៉ាស៊ីននេះមានសមត្ថភាពផលិតអុកស៊ីសែនបាន 35ម៉ែត្រគូបក្នុងមួយម៉ោង។ដំណើរការជំហានដំបូងនេះ យើងបានផលិតខ្យល់ឧកស៊ីសែនចន្លោះពី40 ទៅ50បំពង់ក្នុងមួយថ្ងៃ។លោក សេង ណុង បានថ្លែងអំណរគុណចំពោះអភិបាលខេត្តព្រះសីហនុ តែងបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ចំពោះមន្ទីរពេទ្យមួយនេះ ៕