-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម សម្រេចជួយឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា

(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម។ នេះជាសមានចិត្តរបស់ប្រជាជនកម្ពុជា ដើម្បីជួយមិត្តវៀតណាមក្នុងគ្រាមានអាសន្ន ក្នុងនាមមិត្តភាព និងសាមគ្គីភាពរវាងសមាគមមិត្តភាព នៃប្រទេសទាំងពីរ។ កន្លងមកភាគីវៀតណាមក៏បានជួយដល់កម្ពុជា តាមរយៈសមាគមមិត្តភាពកម្ពុជា-វៀតណាម ជាបន្តបន្ទាប់ ក្នុងការការពារទប់ស្កាត់ ជំងឺកូវីដ-១៩ រួមមាន ៖ សម្ភារពេទ្យ ម៉ាស់ និងថវិកាផងដែរ។
-
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីអបអរសាទរ រុក្ខទិវាជាតិ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតក្នុងស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល សហការជាមួយកាកបាទក្រហមកម្ពុជា រៀបចំពិធីអបអរសាទរ រុក្ខទិវាជាតិ ៩កក្កដា ឆ្នាំ២០២១ ក្រោមប្រធានបទ “យុវជនកាកបាទក្រហមកម្ពុជា រួមគ្នាថែរក្សាបរិស្ថាន” ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្ស ដែលពិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងអនុសាខា ក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានា។ ឯកឧត្ដមបន្តថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់ សម្រាប់លោកគ្រូ…
-
រថយន្ត Starex បត់ខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរស២នាក់ជិះម៉ូតូជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ មានរថយន្ត មួយគ្រឿង បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូ មួយគ្រឿង ជ្រុលទៅបុកពេញទំហឹងនៅតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចស្ពានទី៨ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសបាក់ជេីងខាងឆ្វេង។ បុរសរងគ្រោះមានឈ្មោះ គង់ រដ្ឋនា អាយុ ២១ឆ្នាំ មានស្រុកកំណេីតនៅភូមិល្បេីក ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ រឺឯជនរងគ្រោះម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡេីយទេ។ ចំណែកឯម្ចាស់រថយន្តមានឈ្មោះ ឡន នូច អាយុ ២៧ឆ្នាំ មានស្រុកកំណេីតភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បេីតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុ គេបានឃេីញម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីម សង់ សេ១២៥ ស៊េរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1B-3159 ជិះគ្នា ២នាក់…
-
កាកបាទក្រហមកម្ពុជា ប្រកាសឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមវៀតណាម សម្រាប់ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីចូលរួមដល់យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសវៀតណាម ។ សូមរំលឹកដែរថា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាមផងដែរ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ១៩ ។ សូមបញ្ជាក់ថា ប្រទេសវៀតណាម បាននិងកំពុងរងការរាតត្បាតជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤,១៨៦នាក់ ស្លាប់ ២២៥នាក់៕ ដោយ៖ វណ្ណលុក
-
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ កែ ច័ន្ទមុនី បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥ ក្នុងឃុំពង្រ ស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌី ដារ៉ាវុធ តំណាងឯកឧត្ដមហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងមូលដ្ឋានឃុំពង្រ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដែលពិធីនេះរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោក ជំទាវកែ ច័ន្ទមុនីព្រមទាំងក្រុមការងារបានប្រគេននូវទេយ្យទានព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត ក្នុងឃុំពង្រ មានវត្តព្រះទ្វារ វត្តបល្ល័ង្ក វត្តព្រះធាតុ វត្តគិរីធម្មរាជ វត្តភ្នំថ្លុកត្របែក ក្នុងមួយវត្តៗទទួលបានទានព្រះវស្សា ០១គូរ,អង្ករ ៥០គីឡូក្រាម,ទឹកសុទ្ធ ០១កេស,ទឹកផ្លែឈើ ០១កេស, ភេសជ្ជៈ vigor ០១កេស,មី ០១កេស, ត្រីខ…
-
សម្តេចតេជោនាយករដ្ឋមន្ត្រី ឧបត្ថម្ភម៉ាស់ចំនួន១លាន១សែន, ម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង និងថវិកាចំនួន២០ម៉ឺនដុល្លារ ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងម៉ាសចំនួន១លាន១សែនម៉ាស់ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ម៉ាស់ដែលផ្តល់ទៅវៀតណាមនេះ មានម៉ាស់ធម្មតាចំនួន១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រចំនួន១០ម៉ឺនម៉ាស់។ ក្រៅពីជួយឧបត្ថម្ភម៉ាស់ និងថវិកា សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រទេសវៀតណាម បាននិងកំពុងរងការរាតត្បាតជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅទីក្រុងហូជីមិញ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ខ្ទង់ពាន់ជារៀងរាល់ថ្ងៃ។ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាម មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៤,១៨៦នាក់ ស្លាប់ ២២៥នាក់។ សូមបញ្ជាក់ថា កម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាស់ទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា…
-
សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង សំរេចផ្តល់ការជួសជុលបន្ទាន់នូវផ្លូវក្រួសក្រហមមួយខ្សែក្នុងស្រុកភ្នំព្រឹក ដែលរងការខូចខាត និង កាត់ផ្តាច់ដោយទឹកជំនន់

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតាមរយៈការស្នើសុំកញ្ចប់ថវិកាឆ្លើយតបបន្ទាន់ពីក្រសួងសាធារណការនិងដឹកជញ្ជូន និងតបតាមសំណូមពរចាំបាច់ដ៏ទទូចពព្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងដ៏អាក្រក់ដែលបានបំផ្លាញនិងកាត់ផ្តាច់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រួសក្រហមមួយខ្សែនិងប្រអប់លូស្ពាននៅក្នុងភូមិសាស្ត្រឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានសម្តេចក្រឡាហោម សម្រេចឲ្យធ្វើការជួសជុលបន្ទាន់ភ្លាមៗជូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានឃុំ-ស្រុកទីនោះតាមរយៈកញ្ចប់ថវិកាបន្ទាន់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ ខាងលើនេះ គឺជាការថ្លែងគូសបញ្ជាក់យ៉ាងច្បាស់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងឱកាសដឹកនាំថ្នាក់ដឹកសំខាន់ៗតាមបណ្តាមន្ទីរវិស័យជំនាញពាក់ព័ន្ធមួយចំនួនក្នុងខេត្ត និងទីប្រឹក្សាសម្តេចក្រឡាហោមផ្ទាល់ ជាពិសេសឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដើម្បីចុះទៅពិនិត្យមើលស្ថានភាពពីការបំផ្លិចបំផ្លាញដោយជំនន់ទឹកភ្លៀងកន្លងមក កាលពីយប់ថ្ងៃទី១៤ខែកក្កដា ២០២១ ស្ថិតក្នុងភូមិសាស្ត្រឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបន្ទាប់ពីឯកឧត្តមនិងក្រុមការងារបានចុះចែកអំណោយជាស្បៀងសង្គ្រោះបន្ទាន់ជាមួយក្រុមការងារមនុស្សធម៌សម្តេចក្តឡាហោម ជូនដល់ក្រុមគ្រួសាររងគ្រោះដោយទឹកជំនន់ នៅទីនោះចំនួន៦៤គ្រួសារ កាលពីថ្ងៃទី១៦ខែកក្កដាថ្មីៗនេះ។ នៅក្នុងសេចក្តីរាយការណ៍ របស់ លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានឲ្យដឹងក្នុងឱកាសចែកអំណោយស្បៀងសង្គ្រោះបន្ទាន់របស់ក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ដល់ប្រជាជនរងគ្រោះដោយជំនន់កភ្លៀងនៅទិនោះ បានឲ្យដឹងផងដែរថា៖ជំនន់ទឹកភ្លៀងបានបង្ក នូវ ផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១០៨គ្រួសារនិងផលដំណាំមួយចំនួន នៅក្នុងឃុំចំនួន៤ របស់ ស្រុក។ ដោយឡែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន ០២កន្លែង។ក្នុងនោះ១កន្លែងប្រវែងប្រមាណ១៥០ទៅ៣០០ម៉ែត្រដោយសារទឹកជំនន់ហូរច្រោះកាត់ផ្តាច់ធ្ងន់ធ្ងរនិងលូប្រអប់ចំនួន០២កន្លែងនៅចំណុចភូមិបួរ ឃុំបួរ។ និងមួយកន្លែងទៀត…
-
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បង្ហាញការដឹងគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការជាយុទ្ធសាស្ត្រ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ

ភ្នំពេញ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំង ១១៨គ្រឹះស្ថានសិក្សា គាំទ្រ ចំពោះវិធានការជាយុទ្ធសាស្ត្រ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ។ ការបង្ហាញការដឹងគុណនេះ ធ្វើឡើងបន្ទាប់ពី សារសម្លេងពិសេស របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការសម្រេច ឱ្យមានយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ដល់កុមារ និងយុវវ័យ សរុបប្រមាណ ២លាននាក់ នាពេលខាងមុន។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់សមាគម ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី ឆេង ប្រធានសមាគមគ្រឹះស្ថានសិក្សាកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងលិខិត ឯកឧត្តម លី ឆេង បានគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅក្រៃលែងឥតឧបមា ចំពោះដំណោះស្រាយជាតិ ប្រកបដោយបញ្ញាញាណ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ…
-
អភិបាលខេត្តបាត់ដំបង បានអំពាវនាវធ្វើការក្រើនរម្លឹកទៅដល់អាជ្ញាធរស្រុកក្រុង ត្រូវតែត្រួតពិនិត្យត្រៀមទូកកាណូតជាមុន ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ ពេលមានជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានខ្លួន

ក្នុងឱកាសចុះពិនិត្យទៅមើលនូវផលប៉ះពាល់ និងផ្ដល់អំណោយមនុស្សធម៌របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនិងជួបសំណេះសំណាលជាមួយបងប្អូននៅក្នុងស្រុកភ្នំព្រឹក នៅថ្ងៃទី១៦ខែកក្កដា២០២១ថ្មីៗនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងក្រើនរម្លឹក និងធ្វើការជំរុញដល់គ្រប់អាជ្ញាធរនៃរដ្ឋបាលស្រុក-ក្រុង ត្រូវយកចិត្តទុកដាក់និងខិតខំដោះស្រាយនូវបញ្ហាប្រឈម និងគ្រោះធម្មជាតិនានា ជូនប្រជាពលរដ្ឋរបស់ខ្លួនធ្វើឲ្យបានទាន់វេលាទៅតាមលទ្ធភាព ហើយគ្រប់ស្រុកទាំងអស់ដែលកន្លងមក ទទួលបាននូវទូក-កាណូត ពីប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីទឹកជំនន់ធំ នៅក្នុងអំឡុងឆ្នាំ២០២០កន្លងទៅ ត្រូវត្រៀមនិងរៀបចំទុកដាក់បញ្ឆេះម៉ាស៊ីនធ្វើការថែទាំជាមុននិងឲ្យបានទាន់ពេល ក្នុងការត្រៀមជួយសង្គ្រោះពលរដ្ឋ ដែលអាចនឹងកើតមាននូវបញ្ហាគ្រោះទឹកជំនន់នៅពេលក្រោយៗទៀតនិងដោយសារតែពេលនេះ គឺជារដូវវស្សានិងមានភ្លៀងធ្លាក់នៅគ្រប់ទីកន្លែង ហើយដែលអាចបង្កកើតឡើងដោយជំនន់ទឹកភ្លៀង និងបានជួយជន្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា។ ការថ្លែងបែបនេះក្នុងខណៈ ដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំថ្នាក់ដឹកនាំសំខាន់ៗជាទីប្រឹក្សាសម្តេចក្រឡាហោម និងក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ដោយបាននាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាន់ដើម្បីជួយដល់ក្រុមគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៤ខែកក្កដាថ្មីៗនេះ ដែលស្ថិតនៅក្នុងឃុំ ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារៗទទូលបាន នូវអង្ករ១ការ៉ុង មី១កេះតូច , ត្រីខ១យួរ, ទឹកត្រី-ទឹកសុីអុីវ ១យួរ, ទឹកបរិសុទ្ធ ០៥យួរ រួមជាមួយ…
-
គណបក្ស២ក្នុងចំណោម៤បានធ្វើសកម្មភាពថ្ងៃទី១នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

រាជធានីភ្នំពេញ៖គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២១នេះបានប្រកាសព័ត៌មានពីថ្ងៃទី១ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បបានបញ្ជាក់ថា ក្នុងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន ២ ក្នុងចំណោម គណបក្សនយោបាយ ទាំង ៤ បានធ្វើសកម្មភាពឃោសនាដូចខាងក្រោម៖គណបក្សប្រជាជនកម្ពុជា ៖ មានរថយន្ត ចំនួន ៧០ គ្រឿង និងម៉ូតូ ចំនួន ៣០ គ្រឿងសរុបអ្នកចូលរួមមានចំនួន ២០០ នាក់ -គណបក្សសញ្ជាតិកម្ពុជា ៖ មានរថយន្ត ចំនួន ២ គ្រឿង និងម៉ូតូ ចំនួន ៥ គ្រឿង សរុបអ្នកចូលរួមមានចំនួន ២០ នាក់។ ពាក់ព័ន្ធក្នុងរឿងនេះ លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនា…