-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្របសម្រួលបញ្ចប់ករណីទំនាស់ផលប្រយោជន៍ លើផ្ទៃដីទំហំ ១.៨៦០ហិកតា នៅខេត្តក្រចេះ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ករណីទំនាស់ផលប្រយោជន៍រវាងក្រុមហ៊ុនសាយឌុងកៅស៊ូឌុកឌុង (របស់ប្រទេសវៀតណាម) និងភាគី លោកស្រី សូ ណារ៉េន លើផ្ទៃដីទំហំ ១.៨៦០ ហិកតា ស្ថិតនៅក្នុងភូមិ២ឆ្នូ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នារសៀលថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។នៅក្នុងកិច្ចប្រជុំនោះ គូរភាគីទាំងសង្ខាងនិងតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសម្តែងនូវការសប្បាយចិត្ត ដោយករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ ដោយឈរលើគោលការណ៍តម្លាភាព ភាតរភាព សន្តិវិធី និងយុត្តិធម៌ ហើយគ្រប់ភាគីសុទ្ធតែឈ្នះ ស្របតាមយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវក៏បានរំលឹកអំពីប្រសាសន៍របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុង ការពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជន ទាំងពីរឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង…
-
ក្រុមអ្នកស្រាវជ្រាវរកឃើញសត្វខ្ទីងជាច្រើនក្បាលនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា

រាជធានីភ្នំពេញ៖ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានបានរកឃើញហ្វូងសត្វខ្ទីងដែលមានទាំងសត្វខ្ទីងធំ សត្វខ្ទីងតូចៗជាច្រើននៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។ ការរកឃើញសត្វខ្ទីងដែលជា សត្វដ៏កម្រកំពុងមានវត្តមាននៅកម្ពុជានេះគឺ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។រូបភាពបង្ហាញពីកូនសត្វខ្ទីងជាច្រើននៅកម្ពុជានេះ គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្សនិងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២១នេះថាគេមិនទាន់មានទិន្នន័យច្បាស់លាស់ នៅកម្ពុជានៅសល់សត្វខ្ទីងចំនួនប៉ុន្មានឡើយ តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងការពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាម តំបន់ការពារធម្មជាតិនានា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានា។ នៅក្នុងហ្វូង ខ្ទីងដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីងនិងសត្វខ្ទីងជំទង់ជាច្រើនដែលនេះបង្ហាញថាសត្វខ្ទីងបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ។ ឯកឧត្តមបានឱ្យដឹងបន្ថែមថាចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ ការដាក់អន្ទាក់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត ព្រមទាំងការឆ្លងជំងឺពីសត្វស្រុក។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។ អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ដែលចាំបាច់ត្រូវទប់ស្កាត់និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ អន្ទាក់ជាង ៧ ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងកែច្នៃជាង ១០០០ដើមត្រូវបានរឹបអូសក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដោយបញ្ជាក់ថា ក្រសួងបរិស្ថានក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តច្បាប់លើកិច្ចការ ពារនិងគ្រប់គ្រងអភិរក្សជីវៈចម្រុះសត្វព្រៃគ្រប់ប្រភេទ…
-
ប្រជាពលរដ្ឋក្នុងសូទ្រនិគម ខេត្តសៀមរាប សាទរចំពោះការទទួល បានការចាក់វ៉ាក់សាំងការពារកូវិដ១៩ ពីរាជរដ្ឋាភិបាល

ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប បាននិមន្ត នឹងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ដើម្បីការពារជម្ងឺកូវិដ.១៩ នៅទូទាំងស្រុកសូទ្រនិគម ដែលមានអាយុពី១៨ឡើងទៅ មានចំនួនសរុបប្រមាណ៣៥ពាន់៧៦២នាក់ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋ ទទួលបានការចាក់វ៉ាក់សាំង ដើម្បីការពារជម្ងឺកូវិដ.១៩ ដែលអាជ្ញាធរខេត្ត បានសហការជាមួយ កងពលធំអន្តរាគមន៍លេខ៣ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ ដោយមានវត្តមានចូលរួមរបស់លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និង អាជ្ញាធរស្រុក ឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក កម្លាំងសមត្ថកិច្ចនគរបាលស្រុក ប្រជាការពារភូមិផងដែរ ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្តើមប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។ តាមការបញ្ជាក់របស់លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ក្រោយពីបាន ទទួលនូវផែនការរួម របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសហការជាមួយកងពលធំអន្តរាគមន៍លេខ៣ ក្រុមការងារបានចុះពិនិត្យ និង កំណត់ទីតាំងសុវត្ថិភាព ដើមី្បប្រតិបត្តិការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ ជូនប្រជាពលរដ្ឋនៅ តាមបណ្តាឃុំក្នុងស្រុក ដែលមានប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំង ចំនួន៣៥ពាន់៧៦២នាក់…
-
ឯកឧត្តម ណុប ចាន់ណារិន្ទ មានប្រសាសន៍ថា៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងមានការផ្សព្វផ្សាយច្បាប់ តាមបណ្តាញសង្គម និងអាចតាមវិទ្យុ និងទូរទស្សន៍

ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ( ទ រ ព អ ) ឯកឧត្តម ណុប ចាន់ណារិន្ទ បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ ក្រសួងនឹងធ្វើការ អប់រំ ផ្សព្វផ្សាយច្បាប់ នៅតាមបណ្តាញសង្គម នាពេលឆាប់ៗខាងមុខ ។ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា កន្លងមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង ទ រ ព អ បានចាត់តាំងថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញ ចុះធ្វើវេទិការ អប់រំ និងផ្សព្វផ្សាយច្បាប់ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្ត នៅតាមមូលដ្ឋានជនបទ ទូទាំងប្រទេស ដើម្បចុះផ្តល់ការអប់រំ ជូនពលរដ្ឋឲ្យមានចំណេះដឹងផ្លូវច្បាប់ ។ ឯកឧត្តម រដ្ឋលេខាធិការ បានបន្តទៀតថា ក្នុងបរិបទនៃកូវីដ-១៩ ដោយបានទទួលការណែនាំពីលោកជំទាវកិត្តិសង្គហបណ្ឌិត លោកជំទាវបានអនុញ្ញាតឲ្យក្រុមការងារធ្វើការផ្សព្វផ្សាយច្បាប់ផ្សេងៗ ជូនដល់ពលរដ្ឋក្នុងកំរិតក្របខណ្ឌតាមប្រព័ន្ធបណ្តាញសង្គម និងគ្រោងសុំកិច្ចសហការពីទូរទស្សន៍ឲ្យជួយផ្សព្វផ្សាយផងដែរ ។…
-
ថ្ងៃបើកឆាក! គណបក្សនយោបាយចំនួនពីរ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

ភ្នំពេញៈ នៅថ្ងៃបើកឆាកឃោសនាដំបូង មានគណបក្សនយោបាយចំនួនពីរ ក្នុងចំណោមគណបក្សនយោបាយចំនួន៤ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា មិនបានធ្វើសកម្មភាពឃោសនានោះទេ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូក នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែក្កកដា ឆ្នាំ២០២១ ខាងមុខនេះ។ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយទាំង៤ បានធ្វើសកម្មភាពឃោសនា គឺគណបក្សប្រជាជនកម្ពុជា៖ មានរថយន្តចំនួន៧០គ្រឿង និងម៉ូតូចំនួន៣០គ្រឿង សរុបអ្នកចូលរួមមានចំនួន២០០នាក់។ គណបក្សសញ្ជាតិកម្ពុជា៖មានរថយន្តចំនួន២គ្រឿង និងម៉ូតូ ចំនួន៥ គ្រឿង សរុបអ្នកចូលរួមមានចំនួន២០នាក់។ លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។ លោកបានបន្តថាសកម្មភាពឃោសនាប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងបានទៅដល់គោលដៅដែលបានកំណត់ដោយសន្តិវីធី។ សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង១០:០០យប់។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។…
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកតំណែងលោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

ភ្នំពេញៈ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាដកតំណែងលោក ឌុច សុវណ្ណារី ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ គួររម្លឹកឱ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសាធារណៈអំពីការមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀត ដោយខ្វះគុណធម៌។ សម្តេចតេជោបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា “ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាពបង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពី បាតដៃទទេនាឆ្នាំ១៩៧៩។ ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន…
-
ក្នុងរយៈ០៦ខែដើម ឆ្នាំ២០២១នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងកន្លងមក ក្នុងខេត្តសៀមរាបបានទទួលលទ្ធផលល្អប្រសើរ ដោយពុំមានផលប៉ះពាល់ អ្វីធំដុំនោះឡើយ (មានវីដេអូ)

-
ឯកឧត្តម វេង សាខុន ឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿងបន្ថែមទៀត ជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រាប់បម្រើវិស័យសុខាភិបាល (មានវីដេអូ)

-
អភិបាលខេត្តឧត្តរមានជ័យ សង្ឃឹមថា អភិបាលរងខេត្តថ្មី នឹងអនុវត្តបំពេញភារកិច្ច សិក្សាស្រាវជ្រាវ ស្វែងយល់បន្តចូលរួមទាំងការគ្រប់គ្រងអភិវឌ្ឍខេត្តឧត្តរមានជ័យ បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត(មានវីដេអូ)

-
ក្រសួងពាណិជ្ជកម្ម៖ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ នឹងដាក់ឲ្យប្រើប្រាស់ផ្លូវការយ៉ាងយូរនៅដើមខែសីហា

រាជធានីភ្នំពេញ៖ ផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ (Cambodia Trade)ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅចុងខែកក្កដា ឬដើមខែសីហាខាងមុខនេះ។នេះបើតាមការឱ្យដឹងពីសំណាក់មន្រ្តីក្រសួងពាណិជ្ជកម្ម។ គួរបញ្ជាក់ថាផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ នៅពេលបើកដំណើរការនឹងជួយសម្រួល ដល់ការលក់ទំនិញ និងផលិតផលរបស់កម្ពុជា ទៅកាន់អតិថិជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ពាក់ព័ន្ធក្នុងរឿងនេះលោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងពិធីបិទសិក្ខាសាលាជាសាធារណៈ ស្តីពីនីតិវិធីនៃការចុះឈ្មោះលើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថា ផ្សារពាណិជ្ជកម្មនេះ បង្កើតឡើងដោយក្រសួងពាណិជ្ជកម្មដើម្បីជំរុញការលក់ផលិតផលក្នុងស្រុករបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។ លោកអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រំពឹងថា សហគ្រាសទាំងអស់នឹងចូលរួមជាមួយក្រសួង ក្នុងការពង្រីកសកម្មភាពធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្នុងគោលបំណងឲ្យមានកំណើនប្រាក់ចំណូលដល់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ។ ជុំវិញការបើកដំណើរការផ្សារបែបទំនើបថ្មីនេះ អ្នកស្រី យូ ប៉ោនី ម្ចាស់ក្រុមហ៊ុន ហ្វរខេ អាហ្គ្រីត្រេដ អេនសឺវីស ខូអិលធីឌី (ផ្គត់ផ្គង់ម្រេចកំពតសិរីរាង្គ) បញ្ជាក់ថា នៅពេលផ្សារនេះបើកដំណើរនឹងជួយសម្រួលដល់ទីផ្សារ លក់ផលិតផលតាមរយៈផ្សារអេឡិចត្រូនិកក កាន់តែច្រើនថែមទៀត ជាពិសេសទៅកាន់ទីផ្សារក្រៅប្រទេស ដែលទទួលស្គាល់ដោយពិភពលោក ។ពិសេសជាងនេះគឺខាងប៉ែកអឺរ៉ុប ដែលគេឲ្យតម្លៃរសជាតិម្រេចកំពត…