-
ទោះក្នុងបរិបទ ជំងឺកូវីដ១៩ ខេត្តព្រៃវែង នៅតែឈានមុខ ក្នុងការនាំស្រូវទៅលក់នៅវៀតណាម ក្នុងរយៈពេល ៧ខែ បានជាង ១លានតោន

ខេត្តព្រៃវែង ៖ ទោះបីក្នុងបរិបទជំងឺកូវីដ១៩ កំពុងរាលដាល នៅក្នុងប្រទេសកម្ពុជា ខេត្តព្រៃវែង នៅតែបន្តឈានមុខក្នុងការបង្កបង្កើនផលស្រូវវស្សា និងស្រូវប្រាំងដោយរលូន ក្នុងរយៈពេល៧ខែនេះ បាននាំស្រូវទៅលក់នៅប្រទេសវៀតណាម បានជាង១លានតោន ។ នេះបើយោងតាមការឲ្យដឹងពីលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារទូរទស្សន៍អប្សរា នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២១ ។ លោក អ៊ុក សំណាង បានបន្តថា ដោយសារមានការយកចិត្តទុកដាក់ ពីក្រសួងកសិកម្ម និងឯកឧត្តមអភិបាលខេត្តព្រៃវែង និងក្នុងនាមលោកជាប្រធានមន្ទីរកសិកម្ម បានខិតខំជំរុញការបង្កបង្កើនផល ស្រូវវស្សានិងស្រូវប្រាំង ធ្វើឲ្យប្រជាកសិករខេត្តព្រៃវែង បានប្រមូលផលស្រូវជាបន្តបន្ទាប់ ទទួលបានទិន្នផល សមរម្យហើយបាននាំស្រូវ ទៅលក់នៅប្រទេសជិតខាង ជាបន្តបន្ទាប់ បង្កើនប្រាក់ចំណូល ដល់ក្រុមគ្រួសារ បានមួយកម្រិតផងដែរ ។ លោកបានបន្តថា ចំពោះខេត្តព្រៃវែង ការនាំស្រូវទៅលក់នៅប្រទេសជិតខាងមួយថ្ងៃ មានចំនួនចាប់ពី ៣០០០ ទៅ៤០០០តោន ហើយភាគច្រើន គឺស្រូវនៅក្នុងខេត្ត និងក្រៅខេត្ត មានតិចតួចប៉ុណ្ណោះ ។ ចំពោះស្រូវដែលនាំទៅលក់នេះដែរ គឺមានជារៀងរាល់ខែ…
-
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាជាមួយមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)

ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធ សភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសមត្ថភាពនិងជំនាញរបស់មន្រ្តីសភាកម្ពុជា និងសម្រាប់ការអនុវត្តសកម្មភាពដទៃ ក្នុងការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរវាងសភាក្នុងតំបន់ និងសភាដទៃ សំដៅលើកកម្ពស់ការអនុវត្តមុខងាររបស់សភា ។ ការចុះអនុស្សរណៈនេះមានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការ ក្នុងភាពជាដៃគូរវាងសភាកម្ពុជា និងមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីរួមគ្នារៀបចំកម្មវិធីបណ្តុះបណ្តាលក្នុងការពង្រឹងសមត្ថភាពដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានសភាទំាងពីរ លើជំនាញចាំបាច់ដែលជាតម្រូវការរបស់សភា ជាអាទិ៍ ជំនាញស្រាវជ្រាវសភា ការបណ្តុះបណ្តាលគ្រូបង្គោល វិភាគសារពើព័ន្ធ ការទូតសភា ការប្រាស្រ័យឆ្លើយឆ្លងសភា បច្ចេកទេសក្នុងការតាក់តែងសេចក្តីព្រាងច្បាប់/សេចក្តីស្នើច្បាប់ ការងាររបស់គណៈកម្មការសភា និងជំនាញពាក់ព័ន្ធកិច្ចការសភាផ្សេងទៀត ព្រមទាំងសហការគាំទ្រដល់ការរៀបចំវេទិកា និងសិក្ខាសាលាលើប្រធានបទសំខាន់ៗជាតម្រូវការរបស់សភា។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និង ឯកឧត្តម ឡេង ប៉េងឡុង…
-
ពិធីប្រកាស និងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សា នៅតាមសាលារៀននានានៃ Westline Education Group

រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចូលរួមជាអធិបតីក្នុងពិធីប្រកាស និងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធ គ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សា នៅតាមសាលារៀននានានៃក្រុមហ៊ុន Westline Education Group ។ តាមរយៈការរៀនសូត្រពី សាលារៀនជំនាន់ថ្មី និងកំណែទម្រង់សាលារៀនក្នុងបរិបទ កូវីដ-១៩ ក្រុមហ៊ុនក៏រៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និង Mobile App ដើម្បីជាប្រយោជន៍ដល់ការងារគ្រប់គ្រង ការបង្រៀន និងរៀន និងបង្កើនទំនាក់ទំនងជាមួយនឹងមាតាបិតាសិស្ស។ដោយ-រ៉ាវុធ
-
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសិក្សាធិការ និងមហាវិទ្យាល័យនគរបាលខេត្តយូណាន នៃសាធារណៈរដ្ឋប្រមានិតចិន

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកសិក្សាធិការ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា(PAC) និងមហាវិទ្យាល័យនគរបាលខេត្តយូណាន(YNPC) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក Liu Gonghua លេខាធិការរងគណបក្ស និងជានាយកមហាវិទ្យាល័យនគរបាលខេត្តយូណាន តាមប្រព័ន្ធអនឡាញ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងវិស័យទាំង៦ រួមមាន ៖ ១- ការស៊ើបអង្កេត និងការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។២- ការបង្ការ និងការបង្រ្កាបបទល្មើសឆ្លងដែន។៣- ការសិក្សាអំពីបទល្មើសខុសច្បាប់របស់ជនជាតិចិននៅកម្ពុជា។៤- សន្តិសុខនៃផលប្រយោជន៍សហគ្រាសក្រៅប្រទេសរបស់ប្រទេសនីមួយៗ។៥- ការបង្ការ និងការបង្រ្កាបបទល្មើសគ្រឿងញៀន។ និង៦- ការស្រាវជ្រាវផ្នែកច្បាប់។ដោយ-រ៉ាវុធ
-
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ

-
គម្រោងពង្រីកផ្លូវជាតិលេខ ១១ត្រូវបានភាគីចិនបានប្រគល់ជូនកម្ពុជា ក្រោយការសាងសង់រួចរាល់ដោយជោគជ័យ

យោងតាមស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៤កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា ថ្មីៗនេះ វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ១១ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រតភ្ជាប់ពីអ្នកលឿង ខេត្តព្រៃវែង ទៅខេត្តត្បូងឃ្មុំ ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ។ ស្ថានទូត បានបន្តថា ក្នុងអំឡុងពេលនៃការដ្ឋានគម្រោងខាងលើនោះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ដែលជាភាគីទទួលសាងសង់បានប្រើប្រាស់កម្មករប្រមាណ១ពាន់១០០នាក់សម្រាប់កិច្ចការនោះ។ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែលនៅតាមដងផ្លូវមានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។ ក្នុងរយៈពេលនៃការសាងសង់ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចុះត្រួតពិនិត្យជាច្រើនដង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។ លោកទេសរដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ថា ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។ រដ្ឋាភិបាលចិនបានផ្តល់ការជួយនិងគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងជំរុញគម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាដោយតាមរយៈការផ្តល់ជំនួយឥតសំណងនិងហិរញ្ញប្បទានសម្បទាន។ ផ្លូវជាតិលេខ១១នោះ មានប្រវែងសរុប៩៦គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរាចរណ៍ គូសគំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ…
-
តាលីបង់អះអាងថា ខ្លួនកាន់កាប់ព្រំដែនសំខាន់ជាប់ប៉ាគីស្ថាន

ហួន ឌីណា ក្រុមឧទ្ទាមតាលីបង់បាននិយាយថា ខ្លួនបានកាន់កាប់ច្រកព្រំដែន Spin Boldak ជាប់ប៉ាគីស្ថាន និងបន្តពង្វាតទី ខណៈក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានអះអាងថា កងកម្លាំងរដ្ឋាភិបាលបានគ្រប់គ្រង និងបង្ក្រាបជាស្ថាពរលើការវាយប្រហាររបស់ក្រុមប្រដាប់អាវុធមួយនេះ។ លោក Arif Kakar មន្ត្រីរដ្ឋបាលមូលដ្ឋានប៉ាគីស្ថានបានបញ្ចាក់ពីការអះអាងនេះ ដោយនិយាយថា ប៉ាគីស្ថានបានបិទច្រកព្រំដែន Chaman-Spin Boldak ជាប់អាហ្វហ្គានីស្ថាន ដោយមិនអនុញ្ញាតិឱ្យទំនិញ ឬប្រជាជនឆ្លងកាត់តាមច្រកសំខាន់នេះឡើយ។ លោកបានប្រាប់សារព័ត៌មាន Al Jazeera ថា គេអាចឃើញពីវត្តមានរបស់ពួកតាលីបង់នៅខាងក្រៅព្រំដែនប្រទេស ដោយគ្មានកងកម្លាំងទ័ពរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាននោះទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានលោក Tareq Arian បានបដិសេធការអះអាងនេះដោយនិយាយថា ពួកភេរវជនបានធ្វើសកម្មភាពនៅក្បែរព្រំដែន ប៉ុន្តែត្រូវបានកងកម្លាំងសន្តិសុខបង្រ្កាប។ យ៉ាងណាមិញ ប្រជាជនដែលរស់នៅក្នុងតំបន់ បានបដិសេធនឹងការឆ្លើយតបរបស់រដ្ឋាភិបាល។ លោក Raz Mohammad អ្នកលក់ឥវ៉ាន់ម្នាក់នៅក្បែរព្រំដែនបាននិយាយថា៖ «ខ្ញុំទៅកន្លែងលក់ឥវ៉ាន់កាលពីព្រឹកមិញ ទាំងឃើញពួកតាលីបង់គ្រប់កន្លែងទាំងអស់ ហើយខ្ញុំក៏ឮសម្លេងបាញ់គ្នាក្បែរនោះដែរ»។ ពួកតាលីបង់បានធ្វើការវាយលុកពាសពេញអាហ្វហ្គានីស្ថាន ចាប់តាំងពីដើមខែឧសភា នៅពេលដែលកងកម្លាំងបរទេសដឹកនាំដោយសហរដ្ឋអាមេរិក និងអង្គការណាតូបានចាប់ផ្តើមដកខ្លួនចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ។ តាំងពីពេលនោះមក ក្រុមនេះបានចាប់យកច្រកឆ្លងកាត់យ៉ាងតិចចំនួន ៣ ទៀតនៅតាមបណ្តោយព្រំដែនជាមួយតាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន…
-
ក្នុងរយៈពេល៦ខែការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ៤.២៣៨ ករណី និងក្នុងនេះ៥១៥ ករណីបញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានឱ្យដឹងថា គិតក្នុងរយៈពេល៦ខែពោលគឺចាប់ពី ខែ មករា ដល់ ខែ មិថុនា ឆ្នាំ ២០២១មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបបានចំនួន ១៤.៤២២ លើកក្នុង នោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤.២៣៨ ករណី។ ក្នុងចំណោមបទល្មើស ទាំងនោះ បានធ្វើការពិន័យអន្តរការណ៍ចំនួន ៥១១ ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅ តុលាការបានចំនួន ៥១៥ ករណី ។ បើតាម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១៥ ខែ កក្កដានេះថាក្នុងចំណោមបទល្មើសដែលបង្ក្រាបបានទាំងនេះ ភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការបកាប់បំផ្លាញឈើ ការបរបាញ់សត្វជាដើម។ ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងដែរថាក្នុងចំណោមបទល្មើសដែលបង្ក្រាបច្រើនជាងគឹមានដូចជា ខេត្ត កំពង់ធំ ព្រះវិហារ សៀមរាប ពោធិ៍សាត់ កោះកុង ខេត្តស្ទឹងត្រែង និងក្រចេះជាដើម។ ជាមួយគ្នាឯកឧត្តម នេត្រ ភក្រ្តាបានលើកឡើងដែរថាបទល្មើសដែលបង្រ្កាបបានទាំងនេះគឺកិច្ចរួមគ្នារវាងមន្រ្តីឧទ្យាននុរក្សនៃក្រសួងបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូ។ ឯកឧត្តមថាក្រសួងបរិស្ថានក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវរួម…
-
ក្រសួងការងារជូនដំណឹងពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៦៣ ជូន កម្មករសរុបចំនួន៣១៨០នាក់

រាជធានីភ្នំពេញ៖នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយស្តីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៦៣ ជូន កម្មករនិយោជិតសរុបមានចំនួន៣១៨០នាក់នៅរោងចក្រ សហគ្រាស ចំនួន ៣២។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់បន្ថែមថា ក្នុងចំណោមកម្មករនិយោជិតដែលបានទទួលបើកផ្តល់ប្រាក់ឧបត្ថម្ភនេះគឺស្ថិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕