Category: ព័ត៌មានជាតិ

  • ប្រជាពលរដ្ឋប្រមាណជិត២ម៉ឺននាក់ ក្នុងស្រុកអង្គរធំ និងទទួលបាន ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត

    ប្រជាពលរដ្ឋប្រមាណជិត២ម៉ឺននាក់ ក្នុងស្រុកអង្គរធំ និងទទួលបាន ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត

    ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩  របស់កងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ  នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានចេញដំណើរទៅកាន់គោលដៅ  ដើម្បីរៀបចំទីកន្លែង សម្រាប់ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ប្រមាណជិត២ម៉ឺននាក់ ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានបញ្ជាក់ថា  យុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ គឺធ្វើឡើងដោយស្ម័គ្រចិត្ត  និងមិនមានការបង្ខិតបង្ខំឡើយ។ លោកថា ចំពោះយុទ្ធនាការ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាជននៅក្នុងស្រុកអង្គរធំ គឺធ្វើឡើងស្របទៅតាមផែនការ របស់ក្រសួងការពារជាតិផងដែរ។ លោកមេបញ្ជាការ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់កងពលតូចអន្តរាគមន៍លេខ៨  បានធ្វើដំណើរទៅកាន់គោលដៅរួចរាល់ហើយដែរ។ ហើយនិងធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីព្រឹកថ្ងៃសុក្រ ទី១៦  ខែកក្កដា  ឆ្នាំ២០២១ តទៅ ដែលមានប្រជាជនសរុបចំនួន ១ ៧៨៦០នាក់៕ សួន លីណា

  • រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋក្នុងខេត្ត ដែលមិនទាន់​បាន​​ចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ សូមរួសរាន់​ទៅចាក់​វ៉ាក់សាំងអោយបានទាន់ពេលវេលា

    រដ្ឋបាលខេត្តព្រះសីហនុ  អំពាវនាវពលរដ្ឋក្នុងខេត្ត ដែលមិនទាន់​បាន​​ចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ សូមរួសរាន់​ទៅចាក់​វ៉ាក់សាំងអោយបានទាន់ពេលវេលា

    យុទ្ធនាកាចាក់វ៉ាក់សាំងជូពលរដ្ឋនៅខេត្តព្រះសីហនុ រយៈពេល២៣ថ្ងៃមកហើយ ចាប់តាំងពីបានប្រកាសដាក់អោយដំណើរកាជាផ្លូវការកាលពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រោមបេសកកម្មរួមគ្នារវាងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងពេទ្យកងទ័ពកម្ពុជា និងបានដំណើរការដោយរលូន។ ប្រជាជន កម្មករនិយោជិត រួមទាំងជនបរទេសដែលធ្វើការនៅខេត្តព្រះសីហនុ បានមកទទួលវ៉ាក់សាំងយ៉ាងច្រើនកុះករ ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។ ទោះជាបែបនេះក្តីនៅមានពលរដ្ឋចំនួនដ៏តិចតួចបំផុតមិនទាន់បានមកទទួលវ៉ាក់សាំង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា ពលរដ្ឋបានមកទទួលវ៉ាក់សាំងមានចំនួន១៧ម៉ឺន ៨ពាន់ ៥៦១នាក់ លើចំនួនគ្រោង១៩ម៉ឺន៣ពាន់១៦៥នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលបានត្រៀមបម្រុងទុក។​ ចំពោះមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋក្នុងខេត្តព្រះសីហនុ ចាប់ពីអាយុ១៨ឆ្នាំឡើងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសទី១ សូមរួសរាន់ទៅចាក់វ៉ាក់សាំងនៅទីតាំងសាលាអនុវិទ្យាល័យ បឋមសិក្សាតេជោសែនកម្មករ ស្ថិតនៅសង្កាត់លេខបួន ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ យុទ្ធនាការនេះគ្រោងបិទបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១   ផុតកាលបរិច្ឆេទនេះនៅតែមិនមកទទួលវ៉ាក់សាំងទៀតរដ្ឋបាលខេត្តព្រះសីហនុ មិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនទៀតឡើយ៕ សាវ៉ុន

  • កម្ពុជាៈការលើកកម្ពស់ ការពារ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គ្មាន​បទដ្ឋាន​ណាមួយ​ដែល​អនុវត្តបាន​គ្រប់កាលៈទេសៈ​នោះទេ​

    កម្ពុជាៈការលើកកម្ពស់ ការពារ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គ្មាន​បទដ្ឋាន​ណាមួយ​ដែល​អនុវត្តបាន​គ្រប់កាលៈទេសៈ​នោះទេ​

    ភ្នំពេញៈ​ប្រមុខ​ការទូត​នៃ​ប្រទេស​កម្ពុជា​ បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ប៉ុន្តែ​ទន្ទឹមនេះ ​ឯកឧត្តម​បាន​បញ្ជាក់​អំពី​ភាពចាំបាច់​ក្នុងការ​ទទួលស្គាល់ថា គ្មាន​បទដ្ឋាន​ណាមួយ​ដែល​អនុវត្តបាន​គ្រប់​កាលៈទេសៈ​នោះទេ​។​ ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បានលើកឡើង​ពី​ចំណុច​នេះ​ នៅក្នុង​កិច្ចប្រជុំ​ពិសេសរដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក (​ស​.​រ​.​អា​)​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​១៤​ ខែកក្កដា ​ឆ្នាំ​២០២១​នេះ​។​ ​ក្នុង​កិច្ចប្រជុំ​ពិ​សេ​សនេះ ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ​ក៏បាន​ផ្លាស់ប្តូរ​យោបល់​គ្នាផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​ដែល​ផ្តល់​សារៈសំខាន់​ដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។​ ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​-​នយោបាយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន បាន​ចែករំលែក​ការព្រួយបារម្ភជាមួយ​រដ្ឋមន្ត្រី​ផ្សេងៗ​ទៀត​ជុំវិញ​ការកើនឡើង​នូវ​ភាពស្មុគស្មាញ​នៃ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើតចេញពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម​ និង​បច្ចេកវិទ្យា ការប្រែប្រួល​អាកាសធាតុ​ និង​ការគំរាមកំហែង​ផ្សេងៗ ទៀត​។ ​ឯកឧត្ដម​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ស្របពេលឯកឧត្ដម​គូសបញ្ជាក់​អំពី​ភាពចាំបាច់​ក្នុងការ​ទទួលស្គាល់ថា​ គ្មាន​បទដ្ឋាន​ណាមួយ​ដែលអនុវត្តបាន​គ្រប់​កាលៈទេសៈ​នោះទេ​។ ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ឯកឧត្ដម​បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់​ប្រកាន់ខ្ជាប់​ភាព​អត់ធ្មត់​ជា​អតិបរិមា ​ដើម្បី​ចៀសវាង​ការ​បន្តឹង​ស្ថានការណ៍​បន្ថែមទៀត​ និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ​រួមទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់សមុទ្រ​(UNCLOS)​ឆ្នាំ​១៩៨២​ផងដែរ​។ ​ឯកឧត្តម​បញ្ជាក់ថា​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ គួរ​ត្រូវបាន​ផ្តោតការយកចិត្តទុកដាក់លើ​កា​រព​ន្លឿ​ន​ការបញ្ចប់​ក្រម​ប្រតិបត្តិសមុទ្រ​ចិន​ខាងត្បូង ដែល​ប្រកបដោយ​ខ្លឹមសារ​ និង​មាន​ប្រសិទ្ធភាព​ព្រមទាំងការអនុវត្ត​យ៉ាង​ពេញលេញ​នូវ​វិធានការដែល​បាន​ឯកភាពគ្នា​រួច ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។ ​ក្នុង​ព្រឹត្តិការណ៍​ដដែល​នេះដែរ ​ទាក់ទង​នឹង​ប្រទេស​មី​យ៉ាន​ម៉ា ​ឯកឧត្ដម​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ បានបញ្ជាក់​អំពីគោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង…

  • លោកជំទាវ ឱ វណ្ណឌីន នាំយកសំភារៈ និងថវិការ ជូនដល់លោក​តាវ័យ​​៧០ឆ្នាំម្នាក់ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ទី៥លាន

    លោកជំទាវ ឱ វណ្ណឌីន នាំយកសំភារៈ និងថវិការ ជូនដល់លោក​តាវ័យ​​៧០ឆ្នាំម្នាក់ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ទី៥លាន

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បាននាំយកថវិការឧបត្ថម្ភចំនួន១០លានរៀល និងសំភារៈផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកប្រគល់ជូនដល់ដៃ លោកតា ណុប មាន អាយុ៧០ឆ្នាំ ជាកសិកររស់នៅភូមិ សែនសំ ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៥លាន។ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា  នេះរង្វាន់ជាថវិកា និងស្បៀងអាហារ គឺជាការលើកទឹកចិត្តចំពោះលោក ណុប មាន ដែលបានយល់ច្បាស់ពីគុណតម្លៃវ៉ាក់សាំង ហើយស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង។ លោកជំទាវ បានបន្តថា បំណងរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញប្រជាពលរដ្ឋគ្រប់រូបមានសុវត្ថិភាព និងចៀសផុតពីការវាយប្រហារនៃជំងឺកូវីដ១៩។ ព្រោះហេតុនេះហើយ ទើប    សម្តេចតេជោ បានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។សម្រាប់លោកជំទាវ ឱ វណ្ណឌីន ការអញ្ជើញទៅចាក់វ៉ាក់សាំងរបស់លោក ណុប មាន…

  • លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ​អាមេរិក តាម​​ប្រព័ន្ធ​វីដេអូ ​

    លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ​អាមេរិក តាម​​ប្រព័ន្ធ​វីដេអូ ​

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ​ការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០​២​១ បានអញ្ជើញ​ចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ​អាមេរិក (ស.រ.អា) តាម​​ប្រព័ន្ធ​វីដេអូ។  កិច្ចប្រជុំនេះ ត្រូវបានធ្វើជាសហប្រធាន ដោយឯកឧត្តម សាឡឺមសាយ គុំម៉ាស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន–ស.រ.អា និងឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានត្រូវបានអញ្ជើញចូលរួមដោយរដ្ឋមន្រ្តីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម អេនតូនី ប្លីនខេន​ បានផ្លាស់ប្តូរទស្សនពីសារៈសំខាន់នៃការ​ពង្រឹងឡើងវិញនៃទំនាក់ទនងអាស៊ាន–ស.រ.អាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទំាងបញ្ហាផ្សេងៗ​​ដែលជាការព្រួយបារម្ភ និងជាផលប្រយោជន៍រួម ទំាងក្នុងតំបន់ និងក្រៅតំបន់។ អាស៊ានបានអបអរសាទរចំពោះការតំាងចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងឡើងវិញនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន​ជាពិសេស​នៅចំពោះមុខការប្រឈមពហុវិស័យ​នៅក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្ត្រីការបរ​ទេស​​អាស៊ាន បានស្វាគមន៍ការប្តេជ្ញាចំពោះពហុភាគីនិយម​របស់រដ្ឋបាលថ្មីសហរដ្ឋអាមេរិក ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការធ្វើទំនាក់ទំនងជាថ្មីជាមួយអង្គការអន្តរជាតិធំៗ ក្នុងការដោះស្រាយបញ្ហាបន្ទាន់សកល ដូចជា…

  • មន្ត្រីជំនាញបានរកឃើញអាកុលក្លែងក្លាយចំនួនជាង២០០ លីត្រនិងទឹកដោះគោខួចគុណភាពមួយចំនួននៅក្រុងស្វាយរៀង

    មន្ត្រីជំនាញបានរកឃើញអាកុលក្លែងក្លាយចំនួនជាង២០០ លីត្រនិងទឹកដោះគោខួចគុណភាពមួយចំនួននៅក្រុងស្វាយរៀង

    (ស្វាយរៀង)៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងថ្ងៃទី ១៤ខែ កក្កដាឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញនិងឃ្លាំមើលទំនិញចេញពីប្រភពដើមរហូតដល់ទីតាំងកន្លែងចែកចាយផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ ជាពិសេសតំលៃអាកុល ស្លាកសញ្ញា តំលៃម៉ាស់ នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញ ឪសថស្ថានស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោកផឹង និលប្រធាន(ក ក ប)ខេត្តស្វាយរៀងបានថ្លែងថាសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថានបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល និង ជែលលាងដៃដើម្បីស្វែងរកអាល់កុលក្លែងក្លាយផងដែរ។ លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញអាល់កុល ក្លែងក្លាយ ចំនួន ២៤០ លីត្រម្សៅទឹកដោះគោ ម៉ាក DUMEX ចំនួន ៦ កំប៉ុង ខូចគុណភាព ទឹកដោះគោកំប៉ុងក្រដាស់ ចំនួន ៤៦ កំប៉ុង ខូចគុណភាព។ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះនិងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលតែម្តង។ លោក ផឹង និល បានបន្តថាអាល់កុល…

  • ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន

    ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន

    ភ្នំពេញ ៖ ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានអញ្ជើញជាតំណាងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom ។ ក្នុងកិច្ចប្រជុំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំសមាគម និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ៧៦គ្រឹះស្ថាន ផងដែរ ។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើ ៖១. ការផ្សព្វផ្សាយអំពីក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ( ក.យ.គ ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក. ) ។២. ការស្នើសុំកិច្ចសហការជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំងអស់ ទៅលើការងារ ទី១. ការអញ្ជើញឯកឧត្តម លោកជំទាវ…

  • សម្ដេច ស ខេង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ

    សម្ដេច ស ខេង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ

    នាព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ដោយមានការចូលរួម ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក្រសួងស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកាក.ជ.ក អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបា លរាជធានី-ខេត្ត និងតំណាងអង្កការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត។ គួរបញ្ជាក់ជូនថា កម្មពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ នាពេលព្រឹកនេះ រៀបចំដោយ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សហការជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ជាកិច្ចចាប់ផ្តើម…

  • កម្ពុជាជូនដំណឹងទៅភាគីវៀតណាមអំពីការផ្អាកជាបណ្ដោះអាសន្នការចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី១៨ ខែកក្កដា

    កម្ពុជាជូនដំណឹងទៅភាគីវៀតណាមអំពីការផ្អាកជាបណ្ដោះអាសន្នការចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី១៨ ខែកក្កដា

    ភ្នំពេញ:ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងទៅភាគីវៀតណាមអំពីការផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរយៈពេល១ខែ ដោយអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិតសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ប្រាប់ទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជូនដំណឹងទៅភាគីវៀតណាមស្តីពីការផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ការសម្រេចផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមគឺយោងចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៣ ខែកក្កដា ម្សិលមិញនេះ បានធ្វើលិខិតជម្រាបទៅអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាមថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាមរយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។ លិខិតបន្តថាថាសូមឯកអគ្គរាជទូត សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរនៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ចូននាំចេញ…

  • រថយន្ត ១៤គ្រឿងត្រូវរងការពិន័យឃាត់ទុករយៈពេល ១ឆ្នាំ ក្រោយការរកឃើញដឹកលើសទម្ងន់កំណត់ក្នុងរយៈពេល២ថ្ងៃ

    រថយន្ត ១៤គ្រឿងត្រូវរងការពិន័យឃាត់ទុករយៈពេល ១ឆ្នាំ ក្រោយការរកឃើញដឹកលើសទម្ងន់កំណត់ក្នុងរយៈពេល២ថ្ងៃ

    យោងតាមក្រសួងការធាណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងប្រតិបត្តិការចល័តរយៈពេល២ថ្ងៃ គឺថ្ងៃទី១២និងថ្ងៃទី១៣កក្កដា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យ និងឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន២០គ្រឿង។ ការឃាត់រថយន្តទាំងនោះ គឺនៅក្នុងខេត្ត៣គឺខេត្តសៀមរាប កណ្តាល និងខេត្តកំពង់ស្ពឺ។ ក្រសួងសាធារណការ បានឲ្យដឹងថាទៀតថា ចំពោះប្រតិបត្តិការនៅខេត្តសៀមរាប ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន១៣គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី៥តោន ដល់ ២៨តោន មានចំនួន៧គ្រឿង ក្នុងនោះយានយន្តចំនួន៣គ្រឿងដែលលើសចាប់ពី២០%នៃទម្ងន់អនុញ្ញាត ត្រូវឃាត់ទុករយៈពេល១ឆ្នាំ។ ដោយឡែក នៅខេត្តកណ្តាល លើផ្លូវជាតិលេខ២០ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន ៧គ្រឿង ដោយលើសទម្ងន់កម្រិតកំណត់ចាប់ពី១០តោនដល់២២តោន។ រថយន្តទាំង៧គ្រឿង ដែលលើសទម្ងន់ចាប់ពី២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុករយៈពេល១ឆ្នាំ។ ក្នុងប្រតិបត្តិការចុងក្រោយលើផ្លូវជាតិលេខ៤១ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រុមការងារបានត្រួតពិនិត្យយានយន្តដឹកជញ្ជូនចំនួន៦គ្រឿង ដោយដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ១៥តោន ដល់២០តោន ចំនួន៦គ្រឿង ក្នុងនោះយានយន្តចំនួន៤គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាតត្រូវឃាត់ទុក១ឆ្នាំ។ យោងតាមទិន្នន័យខាងលើយានយន្តចំនួន២០គ្រឿងត្រូវបានពិន័យ ក្នុងនោះយានយន្តចំនួន១៤គ្រឿងត្រូវឃាត់ទុកចំនួន១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។