-
ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យរ៉ាស្រ្ទីរ័កហ្សា(RRC) នៃសាធារណៈរដ្ឋឥណ្ឌា

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងបណ្ឌិត្យសភានគរបាលកម្ពុជា(PAC) និងសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា(RRU) នៃសាធារណរដ្ឋឥណ្ឌា ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ បណ្ឌិត Bimal N. Patel សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា តាមប្រព័ន្ធអនឡាញ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្ដោតសំខាន់ទៅលើការងារបណ្ដុះបណ្ដាល ដែលភាគីទាំង២ បានឯកភាពគ្នាក្នុងការផ្ដល់កិច្ចសហការគ្នា ដូចខាងក្រោម ៖ ១- ផ្ដល់ការពង្រឹងសមត្ថភាពវិជ្ជាជីវៈនគរបាលលើការងារសន្តិសុខ ការគ្រប់គ្រង និងការដឹកនាំបញ្ជាកងកម្លាំងនគរបាល។ ២- សិក្សាស្រាវជ្រាវរួមគ្នាលើវិស័យវិទ្យាសាស្ត្រនគរបាលនិងច្បាប់ ដែលការងារនេះនឹងផ្ដោតទៅលើការជ្រើសរើសប្រធានបទ ដើម្បីអនុវត្តគម្រោងស្រាវជ្រាវពាក់ព័ន្ធទៅនឹងការអនុវត្តការងាររបស់កងកម្លាំងនគរបាល និងការអនុវត្តច្បាប់ ក្នុងការទប់ស្កាត់បទល្មើសដែលមានលក្ខណៈស្មុគស្មាញ ជាពិសេស បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសដែលមានអង្គការចាត់តាំង។ ៣- ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតនៃបណ្ឌិត្យសភានគរបាលកម្ពុជាឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជាប្រចាំឆ្នាំ ដោយមានការជួយឧបត្ថម្ភនិងគាំទ្រពីស្ថានទូតឥណ្ឌា និងក្រសួងពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត នៃសាធារណរដ្ឋឥណ្ឌា…
-
ប្រមុខការទូតកម្ពុជា៖ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌

ភ្នំពេញ: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នាពេលបច្ចុប្បន្ន ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈពេល០២ឆ្នាំចុងក្រោយនេះ រួមនឹងការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។ ការរើបកាន់តែខ្លាំងឡើងវិញ នៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលដែលអាចនឹងកើតមាន ឡើងនាពេលបន្ទាប់។ ប្រមុខការទូតកម្ពុជាបានថ្លែងដូចនេះ នៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក» នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្តថាកម្ពុជាជឿជាក់យ៉ាងមុតមាំថា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ជាសកលទាំងនេះ ការខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាននៅក្នុងប្រព័ន្ធបទបញ្ញត្តិនានា ដោយស្របតាមគោលការណ៍បានឌុងសេចក្តីថ្លែងការណ៍បាគូឆ្នាំ២០១៩ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត យើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់នេះ មានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រទេសជាសមាជិក ចលនាមិនចូលបក្សសម្ព័ន្ឋដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ វិធីសាស្រ្តទិសដៅពីរបច្ចុប្បន្នរបស់ប្រទេសអភិវឌ្ឍន៍ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍អាចនឹងទទួលបរាជ័យដោយខ្លួនឯង។ ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ ការប្រឈមនានាដែលយើងកំពុងជួបប្រទះត្រូវការចាំបាច់នូវវិធីសាស្រ្តរួមមួយដែលកើតចេញពីការសាមគ្គីភាពការប្តេជ្ញាចិត្តដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន…
-
សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាសនៃចលនាមិនចូលបក្សសម្ព័ន្ធ

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងមូល របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី “ចលនាមិនចូលបក្សសម្ព័ន្ធនៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក” នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១៖ ១. នាពេលបច្ចុប្បន្ន ក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈពេល០២ឆ្នាំចុងក្រោយនេះ រួមនឹងការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុតនៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។ ការរើបកាន់តែខ្លាំងឡើងវិញនៃគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដែលអាចនឹងកើតមានឡើងនាពេល បន្ទាប់។ ២. កម្ពុជាជឿជាក់យ៉ាងមុតមាំថា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលទាំងនេះ ការខិតខំប្រឹងប្រែងកិច្ចសហប្រតិបត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាន នៅក្នុងប្រព័ន្ធបទបញ្ញត្តិនានា ដោយ ស្របតាមគោលការណ៍បានឌុង សេចក្តីថ្លែងការណ៍បាគូឆ្នាំ២០១៩ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ៣. ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត យើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់នេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ វិធីសាស្រ្តទិសដៅពីរបច្ចុប្បន្នរបស់ប្រទេសអភិវឌ្ឍន៍ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍…
-
សិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលការណ៍ណែនាំ សម្រាប់ការផលិតវីដេអូ និងសម្ភារៈផ្សេងៗ សម្រាប់ ការសិក្សាពីចម្ងាយ

រាជធានី ភ្នំពេញ៖ សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី គោលការណ៍ ណែនាំ សម្រាប់ ការផលិតវីដេអូ និង សម្ភារៈ ផ្សេងៗ សម្រាប់ការសិក្សាពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញ (Google Meet) ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋាន បច្ចេកវិទ្យា ព័ត៌មាន នៃក្រសួង អប់រំ យុវជន និង កីឡា ក្នុងគោលបំណង ធ្វើការ ផ្សព្វផ្សាយ និង ចែករំលែក នូវគោលការណ៍ ណែនាំបច្ចេកទេស ក្នុង ការផលិតវីដេអូ ឬ សម្ភារៈ ឌីជីថល ដែលផលិត ចេញ មក មាន គុណភាព និង ស្តង់ដារ តែ មួយ របស់ ក្រសួង អប់រំ យុវជន និង កីឡា ឯកសារ គោលការណ៍ សម្រាប់ ការ…
-
រើសយកថ្ងៃហុងស៊ុយ!ពិតជាហេងក្លាយជាម្ចាស់លុយសុទ្ធ៩០០០០ដុល្លារ

រាជធានីភ្នំពេញ៖ពិតជាសំណាងលុយទាំងម៉ឺនៗ ត្រូវបានបុរសម្នាក់ចូលរួមផ្សងសំណាងក្នុងកម្មវិធី«ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ» ហើយទីបំផុតគាត់បានឈ្នះទឹកប្រាក់រហូតដល់ ៩០០០០ដុល្លារ។ នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២១នេះសែលកាត បាននាំយកទឹកប្រាក់ទៅប្រគល់ជូនអតិថិជននៅភ្នំពេញម្នាក់ទៀត ដែលបានឈ្នះរង្វាន់លុយសុទ្ធរហូតដល់ទៅ ៩០០០០ដុល្លារ ដែលមានឈ្មោះថាលោក ឆេង ស៊ុនហេង ។បុរសរូបនេះបានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ លោក ស៊ុនហេង ជាប្រធានសន្ដិសុខ រស់នៅក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិតជាសំណាងគាត់ណាស់! ជ្រើសរើសថ្ងៃល្អ ថ្ងៃសំណាង ថ្ងៃហុងស៊ុយ បានត្រឹមត្រូវគឺឈ្នះប្រាក់រាប់ម៉ឺនតែម្តង។ គួរបញ្ជាក់ថាអតិថិជន សែលកាត ទាំងអស់ក៏អាចមានសំណាងដូចគាត់ផងដែរ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច – លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ – ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ កម្មវិធីឈ្នះលុយសុទ្ធ ១០០០០ ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន…
-
សំណល់ថ្មពិលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្សយើង

រាជធានីភ្នំពេញ៖សំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសំណល់នេះមានផ្ទុកទៅដោយសារធាតុគ្រោះថ្នាក់ដែលមានកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ។ ដូចនេះ ការទុកដាក់ ឬ បោះចោលសំណល់ថ្មពិលមិនបានត្រឹមត្រូវនឹងបង្កអោយមានការសាយភាយសារគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។ ចំពោះផលអាក្រក់ដែលកើតចេញពីថ្មពិល ហើយតែងបង្កការប៉ះពាល់ ដល់សុខភាពមនុស្សយើងមានដូចជា៖ (១)បង្កឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង (២)បង្កឱ្យខូចប្រព័ន្ធប្រសាត ខូចចលនាសាច់ដុំ បាត់បង់ការចងចាំ (៣)បង្កឱ្យកើតជំងឺមហារីក ខូចប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកា (៤)បង្កការរលូតគភ៌ ធ្វើឱ្យទារកកើតមិនមានភាពប្រក្រតី (៥)បង្កវិរូបកាយទារកដែលទើបកកើតក្នុងផ្ទៃ ឬ ទារកក្នុងផ្ទៃ ក្រសួងបរិស្ថានបានឱ្យដឹងថាដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងការពារសុខភាពមនុស្សពីផលប៉ះពាល់ ក្រសួងបរិស្ថានបានកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងសំណល់ថ្មពិលនៅតាមទីតាំងបុរី ផ្សារទំនើប ស្ថានីយ៍ប្រេងឥន្ធនៈ រួមមាន ជីប ម៉ុង នរោម៉លនិងមណ្ឌល ជីប ម៉ុងបាក់ទូក បុរីប៉េង ហួត បឹងស្នោរ និងស្ថានីយប្រេងឥន្ធនៈភីធីធីវត្តនាគវ័ន បូកគោ ផ្សារតូច និងបឹងស្នោរ។ ក្រសួងបរិស្ថាននឹងបន្តដាក់ធុងសំណល់ថ្មពិលនៅតាមទីតាំងផ្សេងទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយកសំណល់ថ្មពិលមកទុកដាក់បានត្រឹមត្រូវ និងលុបបំបាត់ការបោះសំណល់ថ្មពិលលាយលំជាមួយសំណល់ធម្មតា ប្រមូលសំណល់ថ្មពិលយកមកទុកដាក់អោយបានត្រឹមត្រូវ ។ ទន្ទឹមជាមួយគ្នានេះដែរ ក្រសួងបរិស្ថានបានថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ…
-
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ជំហាន៣ ជាងកន្លះលានដូស ដោយឥតគិតថ្លៃ

នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង និងបានចុះឈ្មោះជាមួយអាជ្ញាធរឃុំ-សង្កាត់ ក្នុងស្ទឹងត្រង់ ស្រុកចំការលើ ស្រុកស្រីសន្ធរ ស្រុកកងមាស និងស្រុកោះសូទិន ខេត្តកំពង់ចាម។ ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានលើកឡើងថា យើងត្រូវជម្រុញការនៃចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចុះឈ្មោះសុំចាក់វ៉ាក់សាំងប្រមាណជាង ៧០មុឺននាក់ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ឲ្យបានរួចរាល់ ១០០ភាគរយ នៅពាក់កណ្តាលខែ សីហា ឆ្នាំ២០២១ ៕
-
កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា

ភ្នំពេញៈឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ជាឧត្តមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានប្រកាសជាផ្លូវការថា កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកាចុងឆ្នាំនេះតាមរយៈប្រព័ន្ធវីដេអូ។ សេចក្តីសម្រេចនេះធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្តគឺនឹងមិនមានសុវត្ថិភាពដល់បណ្តាថ្នាក់ដឹកនាំនៃ ប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺ រាតត្បាតនេះបាននិងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តាប្រទេសជាច្រើនលើសកលលោក បានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរសារជាថ្មី។ ឯកឧត្តមបានបន្តថា ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេចឡើងនៃវីរុសបំប្លែងថ្មីៗ បានបង្កើតឱ្យមានរលកនៃការឆ្លងថ្មីនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជាផងនោះ។កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ី-អឺរ៉ុប (ASEM SOM) កាលពីថ្ងៃទី០៧ និងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រីនៃបណ្តាប្រទេសជាដៃគូ ASEM ចំនួន៥១រូបរួមទាំងតំណាងមកពីសហភាពអឺរ៉ុប លេខាធិការដ្ឋានអាស៊ាន និងមូលនិធិអាស៊ី-អឺរ៉ុប (ASEF) ផងដែរ។ លោកបន្តថាកិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិតលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារ សេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលវានឹងក្លាយជាឯកសារមួយក្នុងចំណោមឯកសារលទ្ធផល ដ៏សំខាន់ចំនួនពីរដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ សេចក្ដីថ្លែងការណ៍នេះ ឆ្លុះបញ្ចាំងពីគោលដៅរួមគ្នារបស់ថ្នាក់ដឹកនាំ ASEM ទាំងអស់ក្នុងការធានាឱ្យបាននូវការស្តារឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩…
-
រដ្ឋាភិបាលជប៉ុនប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណមួយលានដូសដល់កម្ពុជា

ភ្នំពេញៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឲ្យដឹងថា ថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណមួយលានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តថា វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facilityបានបញ្ចប់។លោកសង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ ឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ ជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិកដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ ឯកអគ្គរាជទូតជប៉ុនក៏សូមឆ្លៀតក្នុងឱកាសនេះសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង។ឯកអគ្គរាជទូតជប៉ុនសង្ឃឹមថា ស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាងប្រទេសទាំងពីរក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ។ សូមបួងសួងឲ្យប្រជាជនកម្ពុជាទាំងអស់មានសុខភាពល្អ និងមានសុវត្ថិភាព៕ ដោយៈ ពលជ័យ
-
សមាគមទេសចរណ៍ធំៗចំនួន ៦ថ្លែងអំណរគុណ រាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលនយោបាយជួយដល់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩

សមាគម និងសហព័ន្ធធំៗក្នុងវិស័យទេសចរណ៍ចំនួន៦ តាមរយៈក្រសួងទេសចរណ៍ បានរួមគ្នាថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការជួយដល់វិស័យទេសចរណ៍បានទាល់ពេលវេលា និងចំគោលដៅ ក្នុងអំលុងពេលជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា។ តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចំនួន៦ រួមមាន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA), សហព័ន្ធទេសចរណ៍កម្ពុជា (CTF), សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC), សមាគមសណ្ឋាគារកម្ពុជា (CHA), សមាគមភោជនីយដ្ឋានកម្ពុជា (CRA) និងសមាគមសហគមន៍ចុងភៅកម្ពុជា (CCS) ត្រូវគេឃើញបានសរសេរលិខិត សម្ដែងការថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លិខិតបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការបានទាល់ពេលវេលា និងចំគោលដៅ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបបានចំនួន៩ ជុំហើយ ដែលបានជួយសម្រួលបន្ទុក និងការលំបាករបស់អាជីវកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេស រួមទាំងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ផងដែរ។ លិខិត បានបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ដល់ការបង្កើតភាពស៊ាំក្នុងសហគមន៍ ដោយបានដាក់ចេញផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩…