-
តុលាការកាណាដាបដិសេធសំណើររបស់នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei

សុខ ស្រីលុច កាលពីថ្ងៃសៅរ៍ ទី៩ កក្កដាតុលាការកាណាដាបានបដិសេធសំណើរបស់នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies ក្នុងការបញ្ជូនភស្តុតាងថ្មីទៅក្នុងសវនាការបត្យាប័នរបស់លោកស្រី។ តាមការស្រង់សម្តីរបស់សារព័ត៌មាន Reuters ប្រធានផ្នែកយុត្តិធម៍នៃតុលាការកំពូល លោកស្រី Heather Holmes បាននិយាយកាលពីថ្ងៃទី ៨ កក្កដាថា សំណើររបស់លោកស្រី Meng Wanzhou ត្រូវបានបដិសេធ។ កួរបញ្ជាក់ផងដែរថា កាណាដាបានចាប់ខ្លួនលោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei នៅឯអាកាសយានដ្ឋាន Vancouver កាលពីឆ្នាំ ២០១៨ តាមសំណើរបស់សហរដ្ឋអាមេរិកដែលចង់ឲ្យលោកស្រីធ្វើបត្យាប័នប្រឈមនឹងការចោទប្រកាន់ពីបទឆបោក។ សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមហ៊ុន Huawei ថា បានប្រើក្រុមហ៊ុនហុងកុងមួយដើម្បីលក់ឧបករណ៍ទៅឱ្យអ៊ីរ៉ង់ដោយរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អាមេរិកបានចោទប្រកាន់លោកស្រី Meng ថាបានបំភាន់ធនាគារ HSBC អំពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសអ៊ីរ៉ង់។ ឯកសារមេធាវីលោកស្រី Meng បានស្នើរធ្វើជាភស្តុតាងរួមមាន បណ្តាញអ៊ីម៉ែល និងសៀវភៅបញ្ជីរបស់ក្រុមហ៊ុនរបស់លោកស្រី។ https://www.washingtonpost.com/world/canada-judge-wont-allow-huawei-exec-to-submit-new-evidence/2021/07/09/13d86496-e122-11eb-a27f-8b294930e95b_story.html
-
ក្រសួងប្រៃសណីយ៍ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)

រាជធានីភ្នំពេញ៖ក្នុងការជំរុញក៏ដូចជាដើម្បីពន្លឿនផ្តល់ភាពងាយស្រួល និងសម្រួលដល់ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់បញ្ជាទិញឧបករណ៍តេស្គរហ័ស បន្ថែម លើយន្តការដែលមានស្រាប់។ ពាក់ព័ន្ធក្នុងរឿងនេះក្រសួងប្រៃសណីយ៍បានឱ្យដឹងថាតាមរយៈប្រព័ន្ធនេះ អ្នកដាក់សំណើបញ្ជាទិញនឹងទទួលបានព័ត៌មានអំពីការបញ្ជាទិញ បរិមាណអាចទិញបាន របៀបនៃការទូទាត់ និងកាលបរិច្ឆេទមកទទួលឧបករណ៍ តាមរយៈតេឡេក្រាម Bot ដោយ ស្វ័យប្រវត្តិ។ ដើម្បីដាក់សំណើបញ្ជាទិញ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្ដុំដែលមានការគ្រប់គ្រង អាចចូលទៅកាន់តំណភ្ជាប់ mptc.gov.kh/rt ហើយ ចុចលើពាក្យ “ដាក់បញ្ជាទិញ” រួចអនុវត្តតាមជំហ៊ានទាំង ៦ ដូចខាងក្រោម៖ ១.ចុចលើពាក្យ “Start” រួចចុចលើពាក្យ “ចុចទីនេះដើម្បីបញ្ជូនលេខទូរសព្ទរបស់អ្នក” ហើយចុចលើពាក្យ “OK” ក្នុងផ្ទាំង Share Your Phone Number ២.សូមបំពេញឈ្មោះអ្នកទិញ ឈ្មោះស្ថាប័ន ចំនួនបុគ្គលិក ចំនួនឧបករណ៍តេស្តរហ័សគិតជាឯកតា ៣.សូមពិនិត្យ ហើយចុចលើពាក្យ “ត្រឹមត្រូវ” ក្នុងករណីដែលព័ត៌មានបញ្ជាទិញរបស់អ្នកត្រឹមត្រូវ ៤.លោកអ្នកនឹងទទួលបានសារបញ្ជាក់អំពីការទទួលបានសំណើបញ្ហាទិញ ដោយសំណើនេះនឹងត្រូវអនុម័ត…
-
ក្រសួងប្រៃសណីយ៍ ចុះ MOU ជាមួយក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល

រាជធានីភ្នំពេញ៖តាមរយៈប្រព័ន្ធវីដេអូ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់(MOU)ស្តីពីការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលជាមួយក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ ។ ពិធីនេះគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត និងឯកឧត្តម Jeon Hae-cheol រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសន្តិសុខកូរ៉េ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំ កម្ពុជា ។ គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីដំណើរការមជ្ឈមណ្ឌលរដ្ឋាភិបាលឌីជីថល ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងការផ្ទេរនូវបច្ចេកវិទ្យា ក្រោមជំនួយឥតសំណងនៃសាធារណរដ្ឋកូរ៉េ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ ភាគីទាំងពីរបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថាមជ្ឈមណ្ឌលនេះនឹងបម្រើជាថ្នាលសម្រាប់រាជរដ្ឋាភិបាលកម្ពុជាកំណត់ទិសដៅកាន់តែច្បាស់សម្រាប់បរិវត្តកម្មឌីជីថល និងសម្រេចនូវគោលដៅក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព៕ដោយ៖ម៉ាដេប៉ូ
-
អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ភ្ញៀវទេសចរ ចូលរួមថែរក្សាជីវៈចម្រុះនានា និងកុំបេះប្រភេទផ្ការុក្ខជាតិព្រៃ
-
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ

-
សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការងារចំនួន ១០មាត្រា ត្រូវបានរាជរាជរដ្ឋាភិបាល សម្រេចអនុម័តទាំងស្រុង

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការររបស់ឯកឧត្តម ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ថា កិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧”។ ឯកឧត្តម ផៃ ស៉ីផាន បានឱ្យដឹងថា “សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ…
-
សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល សម្រេចអនុម័ត ដោយមានការកែសម្រួលនូវពាក្យពេចន៍ និងខ្លឹមសារ នៃមាត្រា៩ ជំពូកទី៣

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័ត ដោយមានការកែសម្រួលនូវពាក្យពេចន៍ និងខ្លឹមសារ នៃមាត្រា៩ ជំពូកទី៣ លេី“សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា”។ ឯកឧត្តម ផៃ ស៉ីផាន បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារសង្ខេបដូចខាងក្រោម៖ សាវតារនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា (តទៅនេះហៅថា សេចក្តីព្រាងច្បាប់) ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវបានផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ក្នុងន័យនេះ ការងារសិក្សាស្រាវជ្រាវ និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក. អ. ក)។នៅក្នុងកិច្ចដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។ គោលបំណងនៃសេចក្តីព្រាងច្បាប់, សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល…
-
សម្ដេចតេជោ៖ សូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ ថែរក្សាការពារ ព្រៃឈើ និងថែរក្សាការពារ បរិស្ថាន ធម្មជាតិឱ្យបានគង់វង្ស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែងដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លូនយើងផងសហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដូច្នេះថា ៖អបអរសាទរបុណ្យ«រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២១បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញនិងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើជាពិសេសដើម្បីបណ្តុះគំនិតថែរក្សាការពារនិងគំនិតស្រលាញ់ព្រៃឈើនិងបរិស្ថានធម្មជាតិរបស់ប្រទេស។ សម្ដេចតេជោហ៊ុនសែនក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើនឹងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែងដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លូនយើងផងសហគមន៍យើងផងនិងជីវិតសត្វព្រៃគ្រប់ប្រភេទផងព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់៕ដោយវណ្ណលុក
-
កិច្ចប្រជុំពិភាក្សាស្តីពី Programmatic Review of the UNICEF Country Programme (2019-2023) តាមប្រព័ន្ធអនឡាញ

កិច្ចប្រជុំពិនិត្យឡើងវិញនៅពាក់កណ្តាលអាណត្តិ ឆ្នាំ២០២១ ដោយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ UNICEF ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖ (១) ដើម្បីពិនិត្យមើលឡើងវិញសមិទ្ធផលដែលសម្រេចបានពាក់កណ្តាលអណត្តិនៃការអនុវត្តកម្មវិធីប្រចាំប្រទេស ដោយគិតចាប់ពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ (២) ចូលរួមផ្តល់អនុសាសន៍ជាយុទ្ធសាស្រ្ត និងជាធាតុចូលដើម្បីកែលម្អ និងពនឿនលទ្ធផលសម្រាប់កុមារ រហូតដល់បញ្ចប់អណត្តិ ក្នុងឆ្នាំ២០២៣ និង(៣) ដើម្បីពង្រឹងបន្ថែមសម្រាប់កម្មវិធី និងជំហានបន្ទាប់ប្រចាំប្រទេសរបស់ អង្គការ UNICEF ជាមួយក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមអនឡាញ ក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអង្គប្រជុំ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្រ្តីជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសមាសភាពពីដៃគូអភិវឌ្ឍដូចជា៖ UNICEF UNESCO SIDA EU USAID ដោយសមាសភាពចូលរួមសរុបប្រមាណចំនួន៦០រូប។ សូមជម្រាបជូនថា…
-
រុស្ស៊ីគាំទ្រមូលមតិអាស៊ានលើវិបត្តិមីយ៉ាន់ម៉ា ហើយប្រឆាំងដាច់ខាតនឹងការដាក់ទណ្ឌកម្ម

ហ៊ីម រដ្ឋា រុស្ស៊ីនៅតែបង្ហាញពីគោលជំហរក្នុងការគាំទ្រ ចំណុចមូលមតិទាំង៥ របស់អាស៊ានក្នុងការនៅដោះស្រាយវិបត្តិប្រទេសមីយ៉ាន់ម៉ា និងធ្វើឲ្យស្ថានភាពប្រក្រតីឡើងវិញ នេះបើតាមការលើកឡើងរបស់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីធ្វើឡើងអំឡុងពេលធ្វើទស្សនកិច្ចនៅឥណ្ឌូនេស៊ី កាលពីថ្ងៃទី៦ ខែកក្កដា។ លោក Lavrov បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ លោកបានចូលជួបស្ដេចស៊ុលតង់ប្រ៊ុយណេ Hassanal Bolkiah ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២១ ហើយក្រោយមកបានបន្តដំណើរទៅឥណ្ឌូនេស៊ី រួចទៅឡាវមុននឹងត្រលប់មករុស្ស៊ីវិញ។ ទស្សនកិច្ចនេះជាផ្នែកមួយក្នុងការពង្រឹងវត្តមានរបស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងសន្និសីទកាសែតរួមគ្នា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានស្នើឱ្យរុស្ស៊ីជួយគាំទ្រអាស៊ានក្នុងអនុវត្តចំណុចមូលមតិទាំង ៥ ដែលឆ្លុះបញ្ចាំងពីស្មារតីក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីខែមេសា។ លោកស្រីបានសង្កត់ធ្ងន់ថា ការអនុវត្តគោលការណ៍នេះអាស្រ័យលើឆន្ទៈនយោបាយរបស់យោធាមីយ៉ាន់ម៉ា ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានទាំងអស់។ ចំណែកលោក Larov វិញបានលើកឡើងក្នុងសន្និសីទនោះថា រុស្ស៊ីបន្តគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍របស់អាស៊ាន។ លោកបានលើកឡើងថា «ជាមួយនឹងទំនាក់ទំនងរបស់យើង [រុស្ស៊ី] និងមេដឹកនាំយោធាមីយ៉ាន់ម៉ា យើងលើកកម្ពស់គោលជំហររបស់អាស៊ាន ដែលក្នុងទស្សនៈរបស់យើងយល់ថា គោលការណ៍នេះជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងនាំយកភាពប្រក្រតីមកកាន់ប្រទេសនេះវិញ»។ នៅអំឡុងពេលទស្សនកិច្ចទៅឥណ្ឌូនេស៊ី លោក Larov ក៏បានធ្វើជាសហប្រធានជាមួយលោកស្រី Marsudi ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីផងដែរ។ ប៉ុន្តែក្នុងសេចក្ដីថ្លែងការណ៍របស់សហប្រធានអង្គប្រជុំ បានបង្ហាញថាបញ្ហាពាក់ព័ន្ធនឹងស្ថានភាពនៅមីយ៉ាន់ម៉ាមិនត្រូវពិភាក្សាទេ។ កាលពីចុងខែមិថុនាកន្លងទៅ…