-
ស៊ី ជីនភីង ប្រឆាំងដាច់ខាតនឹងសកម្មភាពឯកតោភាគីនិយម ក្រោមស្លាកពហុភាគីនិយម

ហ៊ីម រដ្ឋា លោក ស៊ី ជីនភីង ប្រធានាធិបតីចិន និងអគ្គលេខាធិការគណបក្សកុម្មុយនិស្តចិនបានថ្លែងកាលពីរាត្រីថ្ងៃអង្គារថា សកម្មភាពឯកតោភាគីនិយម ក្រោមស្លាកពហុភាគីនិយម ត្រូវតែប្រឆាំងដាច់ខាត នេះបើតាមការលើកឡើងរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលគណបក្សនយោបាយពិភពលោក ដែលមានការចូលរួមពីសំណាក់គណបក្សនយោបាយចំនួន ៥០០ បក្សមកពី ១៦០ ប្រទេស។ «ទាំងអស់គ្នា យើងត្រូវតែប្រឆាំងនឹងសកម្មភាពឯកតោភាគីនិយមទាំងឡាយ ដែលប្រព្រឹត្តិទៅនៅក្នុងនាមជាពហុភាគីនិយម»។ លោក ស៊ី បាននិយាយបែបនេះ ហើយបានបន្ថែមថា «មើលពីជ្រុង ‘ប្រទេសយើងមុន’ ពិភពលោកតូចចង្អៀតណាស់ ហើយពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងក្ដៅគគុក»។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឲ្យមានការកសាង «សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ» ដែលជាសហគមន៍ផ្ដួចផ្ដើមឡើងដោយចិន អមជាមួយនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ហើយព្រមទាំងច្រានចោលនូវគំនិត «បិទខ្ទប់បច្ចេកវិទ្យា» និង «អភិវឌ្ឍន៍ដោយផ្ដាច់ចេញពីគ្នា»៕ ប្រភព៖ China’s Xi takes dig at U.S. in speech to political parties around world…
-
ក្រុមហ៊ុនអាមេរិក Johnson&Johnson ត្រៀមផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ទៅរុស្សី

សុខ វេងឈាង ក្រុមហ៊ុន Janssen ស្ថាប័នមួយនៃក្រុមហ៊ុនឱសថអាមេរិក Johnson&Johnson បានប្រកាសពួកគេនឹងសហការជាមួយគ្រប់ភាគីដែលចាប់អារម្មណ៍ក្នុងការផ្សព្វផ្សាយ និងចែកចាយវ៉ាក់សាំងកូវីដ១៩ របស់ពួកគេនៅប្រទេសរុស្សី និងបណ្ដាប្រទេសអតីតរដ្ឋរបស់សហភាពសូវៀត (CIS)។ នៅពេលត្រូវបានសួរថាតើក្រុមហ៊ុនបានទាក់ទងទៅអាជ្ញាធររុស្ស៊ីដើម្បីចុះបញ្ជីវ៉ាក់សាំងរបស់ពួកគេ អ្នកនាំពាក្យក្រុមហ៊ុន J&J លោកស្រី Marea Feinberg បានឆ្លើយតបថា៖ « ចាប់តាំងពីការចាប់ផ្ដើមនៃការផ្ទុះជំងឺ Johnson&Johnson បានធ្វើការឥតឈប់ឈរដើម្បីជួយបញ្ចប់ការរីករាលដាលកូវីដ១៩»។ លោកស្រីបានបន្តទៀតថា៖ «យើងប្ដេជ្ញាធានាការទទួលបានជាសកលនូវបេក្ខជនវ៉ាក់សាំងកូវីដ១៩ របស់យើង ដែលចាក់តែមួយដូស នៅលើមូលដ្ឋានមិនរកប្រាក់ចំណេញសម្រាប់ការរីករាលដាលអាសន្ន ហើយយើងនឹងធ្វើការជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីនាំបេក្ខជនវ៉ាក់សាំងកូវីដ១៩របស់យើងទៅកាន់ទីផ្សាររុស្ស៊ី និង CIS បន្ទាប់ពីជំហានចាំបាច់ទាំងអស់ ដូចជាការសាកល្បងក្នុងស្រុក និងការអនុញ្ញាតទីផ្សារត្រូវបានឆ្លងកាត់»។ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានបញ្ជាក់ថាក្រុមហ៊ុនបរទេសមួយចំនួន បានដាក់ពាក្យសុំចុះបញ្ជីវ៉ាក់សាំងរបស់ពួកគេនៅលើទីផ្សារនៃប្រទេសរុស្ស៊ី។ Source: https://tass.com/world/1311253
-
អ៊ីរ៉ង់ចាប់ផ្ដើមផលិតអ៊ុយរ៉ាន្យោមភាពសុទ្ធខ្ពស់ ធ្វើឱ្យអាមេរិក និងអំណាចអឺរ៉ុបខឹងសម្បារ

សុខ វេងឈាង កាលពីថ្ងៃអង្គារ ទី៦ កក្កដា ភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមផលិតលោហៈអ៊ុយរ៉ាន្យោមដែលភាពសុទ្ធខ្ពស់ ហើយសកម្មភាពនេះគឺខិតទៅជិតសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ ហើយធ្វើឱ្យអាមេរិក និងប្រទេសក្នុងសហភាពអឺរ៉ុបចំនួនបីខឹងសម្បារ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានរាយការណ៍ពីផែនការនេះ ដែលក្រុងតេហេរ៉ង់បានអះអាងថាធ្វើឡើងដើម្បីសិក្សាការធ្វើរ៉េអាក់ទ័រនុយក្លេអ៊ែរសម្រាប់ការស្រាវជ្រាវ។ មន្ត្រីសហរដ្ឋអាមេរិក និងអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់ថាការសម្រេចចិត្តរបស់អ៊ីរ៉ង់ នឹងធ្វើឱ្យមានការស្មុគស្មាញ ឬសូម្បីបញ្ឈប់ការចរចាដោយប្រយោលរវាងក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ក្នុងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលអតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានដកខ្លួនចេញកាលពីឆ្នាំ ២០១៨។ កិច្ចព្រមព្រៀងនេះបានដាក់បម្រាមលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីធ្វើឱ្យទីក្រុងតេអេរ៉ង់ពិបាកក្នុងការអភិវឌ្ឍន៍សម្ភារៈសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ បន្ទាប់ពីលោកត្រាំដកខ្លួនចេញ អ៊ីរ៉ង់បានចាប់ផ្ដើមរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ ទីក្រុងតេហេរ៉ង់បានផលិតលោហៈអ៊ុយរ៉ាន្យោមក្នុងបរិមាណតិចតួច និងភាពសុទ្ធទាបនៅឆ្នាំនេះ។ នោះគឺជាការរំលោភលើកិច្ចព្រមព្រៀង ដែលហាមឃាត់រាល់ការងារទាក់ទងការផលិតលោហៈអ៊ុយរ៉ាន្យោមដោយសារវាអាចត្រូវបានប្រើដើម្បីផលិតស្នូលនៃគ្រាប់បែកនុយក្លេអ៊ែរ។ Source: https://www.reuters.com/world/middle-east/iran-informs-iaea-plans-produce-enriched-uranium-2021-07-06/
-
កូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃក្នុងចំនួនច្រើនបំផុតតាំងពីខែធ្នូ

មឹង ច័ន្ទសុម៉ានីតា កាលពីថ្ងៃពុធ ទី៦ កក្កដា ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីជាង ១.២០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីចុងខែធ្នូមក នេះបើយោងតាម លោកនាយករដ្ឋមន្ត្រី Kim Boo-kyum បានប្រាប់កិច្ចប្រជុំប្រយុទ្ធប្រឆាំងកូវីដ១៩។ លោក Kim បាននិយាយថាវិធានការណ៍រក្សាគម្លាតសង្គម នឹងត្រូវបានអនុម័ត ហើយបន្តអនុវត្តនៅក្នុងពេលពីរទៅបីថ្ងៃ ខាងមុខនេះ ។ បន្ទាប់មក ក្រុមមន្ត្រីពាក់ព័ន្ធនឹងពិចារណាថាតើត្រូវរឹតបន្តឹងច្បាប់ដែលមានស្រាប់ នៅពេលដែលប្រទេសនេះ កំពុងប្រយុទ្ធនឹងរលកឆ្លងទីបួន ដែលបានបង្កដោយវីរុសកូរ៉ូណាបម្លែងដែលតា ដែលមានប្រភពមកពីប្រទេសឥណ្ឌា ហើយមានសមត្ថភាពចម្លងខ្លាំង និងលឿនជាងវីរុសបម្លែងផ្សេង។ លោក Kim បាននិយាយថាវីរុសនេះ បានរីករាលដាល យ៉ាងឆាប់រហ័ស ក្នុងចំណោមមនុស្សដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ក្នុងវ័យប្រហែល២០ ដល់ ៣០ ឆ្នាំ ។ គួរបញ្ជាក់ផងដែរថា ប្រហែល ៣០ ភាគរយនៃប្រជាជនសរុបចំនួន ៥២ លាននាក់របស់ប្រទេសនេះបានទទួលការចាក់វ៉ាក់សាំង កូវីដ១៩ យ៉ាងហោចណាស់មួយដូស។ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ភ្ញៀវទេសចរដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញគ្រប់ដូសអាចរំលងការធ្វើចត្តាឡឺស័ករយៈពេល ២…
-
កិច្ចប្រជុំពិភាក្សាលើកិច្ចព្រមព្រៀងកម្មវិធីអនុវត្តន៍ គម្រោងជំនួយបច្ចេកទេសសម្រាប់ការអប់រំនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិភាក្សានេះផ្តោតសំខាន់លើគម្រោងផ្នែកទន់ ក្រោមគម្រោងចិន គោលគំនិត ការងារអភិវឌ្ឍ ICT បម្រើការបង្រៀននឹងរៀនឲ្យមានប្រសិទ្ធភាព សកម្មភាពអនុវត្តនៃសំណើគម្រោងលើផ្នែកទន់ (Soft Part) មានគោលបំណងធានាឲ្យបាននូវការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងក្របខ័ណ្ឌនៃគម្រោង “កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព គាំទ្រការគ្រប់គ្រង ICT សម្រាប់វិស័យអប់រំ និងការសិក្សាពេញមួយជីវិតតាមរយៈការសិក្សាតាមអេឡិចត្រូនិកនិងការអប់រំពីចម្ងាយ ។ ក្រោមគម្រោងនេះ ភាគីចិន នឹងជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ១. កសាងរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យអប់រំ២. អភិវឌ្ឍកម្មវិធី សៀវភៅសិក្សាគោលបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងសម្ភារៈ ឧបទេសឌីជីថល ជំនួយការបង្រៀន និងរៀនសម្រាប់កម្រិតមធ្យមសិក្សាថ្នាក់ទី១០៣. អភិវឌ្ឍឯកសារសម្ភារៈឧបទេសឌីជីថលជំនួយដល់ការប្រឡងថ្នាក់ជាតិ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី។ ក្នុងឱកាសនោះ ឯកឧត្ដមបានមានប្រសាសន៍គាំទ្រដល់់ការអនុវត្តគម្រោងនេះ និងផ្តល់អនុសាសន៍ដល់ក្រុមការងារ ប្រជុំការងាររៀបចំគោលនយោបាយស្ដីពីឌីជថល ដែលប្រមូលផ្ដុំនូវព័ត៌មានរួមមួយប្រកបដោយសុគតភាព និងជាផែនទីបង្ហាញផ្លូវក្នុងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍…
-
សម្តេច ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីវឌ្ឍនភាព នៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី នៅក្នុងតំបន់ការពារធម្មជាតិ

នាព្រឹកថ្ងៃអង្គារ៍ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងការត្រួតពិនិត្យ និងវាយតម្លៃលើសូចនាករសម្រាប់ការប្រឡងប្រណាំងនៅការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ៕ដោយ -រ៉ាវុធ
-
ស្រ្តីបុរស ២ រូបសាកល្បងផ្ញើសារ ឈ្នះប្រាក់រង្វាន់លុយសុទ្ធ៤០០០០ដុល្លារ

រាជធានីភ្នំពេញ៖ដោយឃើញគេឈ្នះប្រាក់រង្វាន់បន្តបន្ទាប់ បុរសស្រ្តី ២រូប ដែលជាអតិថិជនរបស់ក្រុមហ៊ុនសែលកាត បានសាកល្បងចូលរួមផ្ញើរសារក្នុងកម្មវិធី ផ្ញើសារឈ្នះលុយសុទ្ធ១ម៉ឺនដុល្លាររាល់ថ្ងៃ ទីបំផុត បុរសម្នាក់ឈ្នះ ១ម៉ឺនដុល្លារ និងស្រ្តីម្នាក់ទៀតឈ្នះ ៣ម៉ឺនដុល្លារ។ ក្រុមហ៊ុនសែលកាតបានឱ្យដឹងថា អតិថិជនទី ១ គឺលោក ស៊ាវ លីន មានមុខរបរជា បុគ្គលិកក្រុមហ៊ុន រស់នៅក្នុង ភូមិផ្សារសាមគ្គី សង្កាត់កណ្ដាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលលោកបានឈ្នះរង្វាន់លុយសុទ្ធ ១០០០០ ដុល្លារ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១។ ចំណែក ឯអតិថិជនទី២ មានឈ្នោះថា ស៊ាង សុខា ជាអាជីវករម្នាក់ មានទីលំនៅ ភូមិយុលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ បានឈ្នះរង្វាន់លុយសុទ្ធ ៣០០០០ដុល្លារ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ គួរបញ្ជាក់ថា អតិថិជនរបស់សែលកាតបើចង់មានឱកាសឈ្នះប្រាក់រង្វាន់នេះ គ្រាន់តែផ្ញើសារ ឬួទូរស័ព្ទទៅលេខ 8888 រួចចុច៖…
-
កិច្ចប្រជុំសម្របសម្រួលការងាររវាងស្ថាប័នកម្ពុជា ក្នុងវិស័យក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្ដិសុខអាស៊ាន

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូសន្និសីទ បានអញ្ជើញចូលរួមកិច្ចប្រជុំសម្របសម្រួលការងាររវាងស្ថាប័នកម្ពុជា ក្នុងវិស័យក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្ដិសុខអាស៊ាន ជាមួយក្រសួងការបរទេស ក្រោមអធិបតីភាព ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអាស៊ាន។ សូមជម្រាបជូនថា នេះគឺជាកិច្ចប្រជុំកម្រិតបច្ចេកទេសលើកទី១ ដើម្បីពង្រឹងរចនាសម្ព័ន្ធសម្របសម្រួល និងពិភាក្សាអំពីបញ្ហាប្រឈម ក្នុងការអនុវត្តបន្ទាត់សកម្មភាពក្នុងវិស័យជំនាញ ក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្ដិសុខអាស៊ាន សម្រាប់ត្រៀមពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងបង្កើនប្រសិទ្ធភាពអនុវត្តការងារ ក្នុងក្របខណ្ឌអាស៊ាន៕ដោយ -រ៉ាវុធ
-
ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំណែនាំការងារមួយចំនួន និងពង្រឹងវិន័យគ្រូបន្តវេននៃបណ្ឌិត្យសភានគរបាលកម្ពុជា

ដីឥដ្ឋ ៖ នៅរសៀល ថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំ ណែនាំការងារមួយចំនួន និងពង្រឹងវិន័យដល់គ្រូបន្តវេនចំនួន៣៣រូប តាមប្រព័ន្ធអនឡាញហ្សូម(Zoom Meeting) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម បានមានមតិស្វាគមន៍ដល់គ្រូបន្តវេន ណែនាំឲ្យគ្រូបន្តវេនទាំងអស់ពង្រឹងសមត្ថភាព និងត្រៀមរៀបចំខ្លួនដើម្បីឡើងបង្ហាត់បង្រៀននាពេលខាងមុខនេះ និងសូមឲ្យគ្រូបន្តវេនទាំងអស់ខិតខំស្រាវជ្រាវឯកសារថ្មីៗដែលទាក់ទងក្នុងការបង្ហាត់បង្រៀននិង ដើម្បីពង្រឹងនូវសមត្ថភាពផ្ទាល់ខ្លួនផងដែរ។ លើសពីនេះទៀត ឯកឧត្តមប្រធានអង្គប្រជុំក៏បានផ្តោតលើការពង្រឹងវិន័យ គោរពក្រមសីលធម៌របស់កងកម្លាំងនគរបាលជាតិ ជាពិសេសប្អូនៗជាគ្រូនគរបាលជាតិត្រូវប្រុងប្រយត្នឲ្យបានខ្ពស់ក្នុងនាមយើងជាគ្រូនគរបាលជាតិ។ ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឲ្យប្អូនៗជាគ្រូបន្តវេនត្រូវគោរពវិន័យ ខិតខំបំពេញភារកិច្ច និងជួយការងាររបស់អាសនៈ ក៏ដូចជាការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។ ឯកឧត្តមសង្ឃឹមនិងជឿជាក់លើគ្រូបន្តវេនទាំងអស់និងខិតខំបំពេញភារកិច្ច ស្រាវជ្រាវបំពេញបន្ថែមនូវសមត្ថភាព ហើយត្រូវគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ៕ដោយ -រ៉ាវុធ
-
៦ ខែបន្ទាប់ពីការវាយលុកចូលវិមានកាពីតូល ការសន្យានិងបេ្តជ្ញាចិត្តរបស់ក្រុមហ៊ុនធំៗនៅអាមេរិកចាប់ផ្ដើមធ្លាក់ចុះ

មឹង ច័ន្ទសុម៉ានីតា នៅពេលដែលភាពភ្ញាក់ផ្អើល និង ច្រួលច្របល់បានរាលដាលពាសពេញសហរដ្ឋអាមេរិកបន្ទាប់ពីព្រឹត្តិការណ៍កូដកម្មវាយលុកវិមានកាពីតូល (អគារសភាអាមេរិក)នៅថ្ងៃទី ៦ ខែមករា ក្រុមហ៊ុនសាជីវកម្មធំៗជាច្រើននៅអាមេរិកបានប្រកាន់ជំហរប្រឆាំងនឹងការភូតភរដែលបានជំរុញហ្វូងមនុស្សឱ្យធ្វើសកម្មភាពបែបនេះ ប៉ុន្តែការសន្យាហាក់ដូចជាមិនបានគោរព។ ក្រុមហ៊ុនធំៗ រាប់សិបបានលើកឡើងពីការប្ដេជ្ញាចិត្ត របស់ពួកគេចំពោះការថែរក្សាលទ្ធិប្រជាធិបតេយ្យ ហើយបានសន្យាផ្អាកបរិច្ចាគប្រាក់ដល់សមាជិកសភាចំនួន ១៤៧ នាក់ ដែលបានជំទាស់នឹងការបញ្ជាក់លទ្ធផលជ័យជម្នះរបស់លោកចូ បៃដិនក្នុងការបោះឆ្នោតឆ្នាំ២០២០ ក្រោយពីមានការសំណើដោយសម្ព័ន្ធរបស់លោកដូណាល់ ត្រាំឱ្យសើររើលទ្ធផលបោះឆ្នោតនេះដោយផ្អែកលើការចោទប្រកាន់គ្មានភស្តុតាងថាមានការលួចបន្លំ សន្លឹកឆ្នោត ។ ក្រុមហ៊ុនធំៗបំផុតរបស់អាមេរិកដូចជាWalmart, Pfizer, Intel, General Electric និង AT&T ស្ថិតក្នុងចំណោមក្រុមហ៊ុនដែល បានប្រកាសការសន្យានិងប្ដេជ្ញារបស់ពួកគេ ក្នុងនាមការពារលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ពីអ្នកគាំទ្រលោកត្រាំបានសម្រុកចូលអាគារកាពីតូលក្នុងគោលបំណងបង្អាក់ការផ្ទេរអំណាចប្រធានាធិបតីដោយប្រើ ហិង្សា។ ប្រាំមួយខែក្រោយមក ក្រុមហ៊ុនទាំងនេះ នៅតែបន្តផ្ញើប្រាក់ទៅទ្រទ្រង់គណៈធម្មាធិការសកម្មភាពនយោបាយដែលគាំទ្រសមាជិកសភាទាំងនេះដូចកាលពីមុនដដែល ហើយបានផ្ទុយពីការសន្យារបស់ពួកគេ។ លោក Daniel Weiner អតីតអ្នកប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មការរៀបចំការបោះឆ្នោតជាតិ ដែលឥឡូវនេះកំពុងធ្វើការនៅកម្មវិធីកែទម្រង់ការបោះឆ្នោតនៅមជ្ឈមណ្ឌលយុត្តិធម៌ Brennan បាន មាននិយាយថា៖ «កាប្ដេជ្ញាចិត្តមិនផ្ដល់ប្រាក់ឧបត្ថម្ភទៅឱ្យបុគ្គលជាក់លាក់មួយចំនួន មិនមានន័យ បានការច្រើនទេ នៅពេលដែលក្រុមហ៊ុនធំៗទាំងនោះនៅតែមានមធ្យោបាយជាច្រើន ដើម្បីបន្តផ្គត់ផ្គង់ប្រាក់ទៅដល់មន្ត្រីជាប់ឆ្នោតទាំងនោះ»។ ជិតប្រាំមួយខែបន្ទាប់ពីមានកុបកម្ម នៅសហរដ្ឋអាមេរិក ក្រសួងយុត្តិធម៌របស់អាមេរិកបានចាប់ផ្ដើមចាប់ខ្លួនឧក្រិដ្ឋជន ដែលត្រូវបានគេចោទប្រកាន់ថាមានការពាក់ព័ន្ធនឹង…