Category: ព័ត៌មានជាតិ

  • កម្លាំងមីយ៉ាន់ម៉ាសម្លាប់​​ពលរដ្ឋខ្លួនចំនួន​​ ២៥ នាក់

    កម្លាំងមីយ៉ាន់ម៉ាសម្លាប់​​ពលរដ្ឋខ្លួនចំនួន​​ ២៥ នាក់

    សុខ ស្រីលុច កាលពីថ្ងៃអាទិត្យ ទី ៤ កក្កដាប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងតិច ២៥ នាក់កាលពីថ្ងៃទី ២​ កក្កដានៅក្នុងការប្រឈមមុខដាក់គ្នាជាមួយក្រុមប្រឆាំងរបបយោធានៅតំបន់ Sagaing ។ យុវជនមកពីកងកំលាំងការពារប្រជាជនមូលដ្ឋានដែលបង្កើតឡើងដើម្បីប្រឆាំងនឹងរបបយោធាបានកាន់កាប់មុខតំណែងដើម្បីប្រឈមមុខជាមួយយោធា ។ យោងតាមការស្រង់សម្តីរបស់សារព័ត៌មាន Reuters ជនជាតិមីយ៉ាន់ម៉ាម្នាក់បាននិយាយថា សាកសពសរុប ២៥ ត្រូវបានប្រមូលបន្ទាប់ពីមានការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។ កម្លាំងការពារប្រជាជនដេប៉ូគីនបាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាសមាជិក ១៨ នាក់ត្រូវបានសម្លាប់និង ១១ នាក់រងរបួស។ អ្នកនាំពាក្យយោធាមិនបានធ្វើការអត្ថាធិប្បាយទាក់ទងនឹងអំពើហឹង្សានៅក្នុងតំបន់ Sagaing ឡើយ។ https://www.reuters.com/world/asia-pacific/myanmar-forces-kill-25-raid-town-resident-media-say-2021-07-04/

  • សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអភិវឌ្ឍយុវជន

    សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអភិវឌ្ឍយុវជន

    រាជធានី ភ្នំពេញ៖ អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអភិវឌ្ឍយុវជន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ លោកជំទាវអគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋាន ដៃគូអភិវឌ្ឍន៍ និងមន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនរូប។ ក្នុងនោះ ជាអនុសាសន៍ចូលរួមរបសឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ក្នុងពិធីបើកអង្គសិក្ខាសាលា បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ស្នើសុំឲ្យអង្គភាព ចុះ អគ្គនាយកដ្ឋាន យុវជន អនុវត្ត និងពីនិត្យឡើងវិញនូវ សកម្មភាព រួមមាន៖ • ពិនិត្យឡើងវិញលើវត្ថុបំណងអនុវិស័យដើម្បីឱ្យឆ្លើយ នឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន គោលនយោបាយការសិក្សាអប់រំពេញមួយជីវិត ផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យយុវជនឆ្នាំ២០១៨-២០២៣ ផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩-២០២៣ និងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលឆ្នាំ២០២១-២០២៥ និងសូមផ្តោតការយកចិត្តទុកដាក់លើ សូនាករផលសម្រេច និងចំណុចដៅ• គួរយកចិត្តទុកដាក់ការប្រឡងប្រណាំងចលនា៣ល្អ ផ្តោតលើសូចនាករទី៤ ៥…

  • អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានប្រគល់ជូនគ្រួសារដែលរងគ្រោះអគ្គិភ័យឆាបឆេះផ្ទះ ចំនួន ចំនួន ២គ្រួសារ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង

    អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានប្រគល់ជូនគ្រួសារដែលរងគ្រោះអគ្គិភ័យឆាបឆេះផ្ទះ ចំនួន ចំនួន ២គ្រួសារ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង

    ព្រៃវែង៖ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ ចំនួន ២គ្រួសារ ដែលស្ថិតនៅក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២១ ។ អំណោយដែលផ្ដល់ជូនដោយក្នុងមួយគ្រួសារ ទទួលបាននូវសម្ភារៈដូចជា៖-អង្ករ 25 គីឡូ-មី 1 កេះ-ទឹកស៊ីអ៊ីវ 1យួ-យួរទឹកត្រី 1 យួរ-ត្រីខ ១យួ-ស្ករស ១គីឡូ-ប៊ីចេង-ម៉ាស២ប្រអប់ និងថវិកា 50ម៉ឺនរៀលសរុបថវិកា ១,២៦៥,០០០រៀល ៕

  • កម្ពុជានាំអង្ករចេញបានជាង ២៨ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជាង ២០០លានដុល្លារ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១

    កម្ពុជានាំអង្ករចេញបានជាង ២៨ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជាង ២០០លានដុល្លារ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១

    យោងតាមសហពន្ធ័ស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ប្រទេស នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨ម៉ឺន៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២លាន៦សែន៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ការនាំចេញក្នុងឆមាសទី១នោះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧១% ផងដែរ ពោលគឺក្នុងឆមាសទី១ឆ្នាំ២០២០ ទទួលបានទឹកប្រាក់ ២៦៥លាន៦សែន៦ម៉ឺនដុល្លារ មកត្រឹម២០២លាន៦សែន៧ម៉ឺនដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ ។ ការធ្លាក់ចុះទាំងបរិមាណ និងតម្លៃ ត្រូវសហពន្ធ័ស្រូវអង្ករ បញ្ជាក់ថា ដោយសារបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសសម្រាប់ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្វើឱ្យតម្រូវការ និងតម្លៃលក់នាំចេញនៅត្រឹមកំពង់ផែ របស់អង្ករក្រអូបកម្ពុជាធ្លាក់ចុះយ៉ាងគំហុកពីតំលៃមធ្យមប្រមាណ ៩០០ ដុល្លារ មកត្រឹមតម្លៃប្រហាក់ប្រហែល ៧៣០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ។ សម្រាប់ទីផ្សារដែលកម្ពុជាបាននាំអង្ករទៅកាន់នៅក្នុង ឆមាសទី១ នៃ ឆ្នាំ២០២១គឺមាន ប្រទេសនាំមុខចំនួន៥ រួមមាន ទី១ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៥១.០៩% ស្មើនឹង ១៤ម៉ឺន៣ពាន់២៩៣តោន ទី២ ប្រទេសបារាំង ១០.៥០% ស្មើនិង២ម៉ឺន៩ពាន់៤៣៤…

  • អានុភាព​យោធា​ចិន៖ ពីអ្នក​នាំ​ចូល មក​ក្លាយ​ជា​អ្នក​​នាំចេញអាវុធ​ដ៏​ធំ​មួយ​លើ​លោក

    អានុភាព​យោធា​ចិន៖ ពីអ្នក​នាំ​ចូល មក​ក្លាយ​ជា​អ្នក​​នាំចេញអាវុធ​ដ៏​ធំ​មួយ​លើ​លោក

    ហ៊ីម រដ្ឋា កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​កន្លង​ទៅ ចិន​បាន​ប្រារព្ធ​ពិធី​ខួប​ទី​ ១០០​នៃ​ការ​បង្កើត​គណបក្ស​កុម្មុយនិស្ត​ចិន។ ខុស​ប្លែក​ពី​ខួប​ទី​ ៧០​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​ កាល​ពី​ខែ​តុលា​ ឆ្នាំ២០១៩ ពិធី​ដ៏​ធំ​លើក​នេះ​មិន​មាន​ព្យុហយាត្រា​យោធា​នៅ​លើ​គោក​នោះ​ទេ តែ​នៅ​លើ​អាកាស​វិញ​ គេ​សង្កេត​ឃើញ​មាន​យន្តហោះ​ចម្បាំង​ចំនួន ៧១ គ្រឿង​ត្រូវ​បាន​បង្ហោះ​បង្អួត​សាធារណជន។ ទោះ​ជា​គ្មាន​ព្យុហយាត្រា​បញ្ចេញ​សាច់ដុំ​កងទ័ព រថក្រោះ និង​អាវុធ​ធុន​ធ្ងន់​ផ្សេងៗ ក្នុង​សារ​របស់​លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន និង​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ចិន​បាន​បង្កប់​នូវ​ខ្លឹមសារ​មួយ​ចំនួន​ថា ចិន​មិន​ចុះ​ចាញ់​នឹង​ការ​យាយី​របស់​បរទេស​ដាច់​ខាត។ «ប្រជាជន​ចិន​នឹង​មិន​ឲ្យ​កម្លាំង​របស់​បរទេស​មក​មើលងាយ ជិះជាន់ ឬ ធ្វើ​ជា​ចៅហ្វាយ​នោះ​ទេ។ នរណា​ដែល​រវើរវាយ​បង្កើត​គំនិត​នេះ នឹង​ត្រូវ​បោក​បំបែក​ក្បាល​ច្រាប​ឈាម​ពាសពេញ​មហាកំពែង​នៃ​ដែកថែប​ ដែល​សាងសង់​ដោយ​ប្រជាជន​ចិន ១,៤ពាន់​លាន​នាក់​។ ខ្ញុំ​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ថា ប្រជាជន​ចិន​បាន​ងើប​ឈរ​ហើយ។ ជំនាន់​ដែល​គេ​ជិះជាន់​ និង​កេងប្រវ័ញ្ច​បាន​ចប់​អស់​ហើយ»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក ស៊ី ជីនភីង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ លោក​ក៏​សង្កត់​ធ្ងន់​ថា ចិន​ត្រូវ​តែ​បំពាក់​នូវ​អានុភាព​ឲ្យ​ខ្លាំងក្លា​ជាង​នេះ ក៏​ដូច​ជា​ពន្លឿន​នូវ​ទំនើបកម្ម​វិស័យ​ការពារ​ជាតិ និង​កងកម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ សន្តិសុខ​ជាតិ និង​ផលប្រយោជន៍​នៃ​អភិវឌ្ឍន៍​ជាតិ។ ងាក​មក​មើល​អានុភាព​យោធា​របស់​ចិន​វិញ ចិន​បាន​ចំណាយ​អស់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ លើ​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន។ យោង​តាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខម (SIPRI) ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​របស់​ស៊ុយអែត​លើ​ផ្នែក​សន្តិសុខ​ប្រដាប់​អាវុធ​បាន​ឲ្យ​ដឹង​ថា ថវិកា​ជាតិ​របស់​ចិន​បាន​កើន​ឡើង​ដោយ​ឥត​អាក់​ខាន​រយៈពេល ២៦ឆ្នាំ​មក​ហើយ។ នៅ​ឆ្នាំ២០២០…

  • នៅ​​ប្រទេស​ថៃ​ ករណី​កូវីដ១៩​បន្ត​កើន​ឡើង​ ខណៈ​ពេល​ដែល​កោះ​ភូកេត​បើក​ទទួល​ភ្ញៀវ​ទេសចរ​

    នៅ​​ប្រទេស​ថៃ​ ករណី​កូវីដ១៩​បន្ត​កើន​ឡើង​ ខណៈ​ពេល​ដែល​កោះ​ភូកេត​បើក​ទទួល​ភ្ញៀវ​ទេសចរ​

    មឹង​ ច័ន្ទ​សុម៉ា​នីតា​ ​ប្រទេស​ថៃ​ បាន​បើកទទួលទេសចរណ៍​បរទេស​សម្រាប់​​​កោះ​ភូកេត​ឡើង​វិញ​ ដើម្បី​ទទួល​ភ្ញៀវ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ បើ​ទោះ​បី​ប្រទេស​នេះ​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​​​អត្រា​ឆ្លង​និង​អត្រា​មរណៈ​​ដោយ​សារ​ជំងឺ​កូវិដ១៩ ដែល​បង្ក​ឱ្យ​មាន​ការ​បិទ​ខ្ទប់​តំបន់​រង​គ្រោះ​ខ្លាំង​បំផុត​ដូច​ជា​រាជធានី​ បាងកកជាដើម​។​ ចំនួន​ករណី​នៅ​ទូទាំង​ប្រទេស​បាន​បន្ត​កើន​ឡើង​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ ដែល​បណ្តាល​មក​ពី​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ នៃ​វីរុស​កូរ៉ូណា​បម្លែង ​Delta​ និង​អត្រា​ការ​ចាក់​វ៉ាក់សាំង​ទាប​របស់​ប្រទេស​ថៃ​។ កាល​ពី​ថ្ងៃសៅរ៍​នេះ រដ្ឋាភិបាល​​ថៃ​​រាយការណ៍​​ថា​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៦.២៣០ ​នាក់​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​កំណត់​ត្រា​ជិត​ ១០.០០០ ​ករណី​ក្នុង​មួយ​ថ្ងៃ​ កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​ និង​មាន​ ៤១ ​នាក់​បាន​បាត់បង់ជីវិត។​ បើ​ទោះបីជា​រលក​ឆ្លង​ទី​បី​កំពុង​បន្ត​កើត​មាន​ក៏​ដោយ ក៏​រដ្ឋាភិបាល​មិន​បាន​ផ្អាក​ ផែនការ​ក្នុង​ការ​បើក​ដំណើរការ​ប្រទេស​និង​តំបន់​ទេសចរណ៍​ម្ដង​ទៀត​ដល់​អ្នកដំណើរ​ទេ​។ ​កាល​ពី​ខែ​មុន​ លោក​នាយក​រដ្ឋមន្ត្រី​ ប្រាយុធ​ ចាន់​អូចា​ បាន​ប្ដេជ្ញា​បើក​ទ្វារ​ទទួល​ទេសចរណ៍​ថៃ​ឡើងវិញ​ក្នុង​រយៈពេល​ ១២០ ​ថ្ងៃ​ទៀត​ ឬ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ។ ជា​ជំហាន​ដំបូង​កោះ​ភូកេត​ បាន​បើក​ទ្វារ​វិញ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំងរួច​​ប្រមាណ​រាប់​រយ​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​កាល​ពី​សប្តាហ៍​មុន  ​រមណីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយភាពមួយ​​នេះ​​បាន​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​តិច​បំផុត​ត្រឹម​មួយ​ខ្ទង់។ ប្រទេស​ថៃ​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ បាន​ខាត​បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​ ៥០​ ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំមុន​ ដោយ​សារ​ការ​មក​ដល់​របស់​ភ្ញៀវ​បរទេស​បាន​ធ្លាក់​ចុះ ​ប្រមាណ​៨៣ ​ភាគរយ​មក​នៅ​ត្រឹម​ ៦,៧ លាន​នាក់​ ខណៈ​ប្រទេស​ថៃ​ធ្លាប់​ទទួល​ ៣៩,៩ លាន​នាក់​ក្នុង​ឆ្នាំ ​២០១៩ ​កន្លងទៅ​។ ប្រភព៖ Covid-19 cases…

  • ស្ពានឆ្លងកាត់ទន្លេបាសាក់ ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ

    ស្ពានឆ្លងកាត់ទន្លេបាសាក់ ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ

    ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទី ម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រលើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ កំណាត់ផ្លូវមេក្នុងទីប្រជុំជន ២,៨០គីឡូម៉ែត្រ មានទទឹង សរុប ២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤,៨០គីឡូ ម៉ែត្រ មានទទឹងសរុប២៥ម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានី ១៥,៤២គីឡូម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្រ ខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ (ផ្លូវមេ៣២,១៩គីឡូម៉ែត្រ និងផ្លូវខ្នែង៥,៣៧គីឡូម៉ែត្រ)។ ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ…

  • ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំតាមរយៈ(GoogleMeeting) ជាមួយសិស្សនិស្សិតអាហារូបករណ៍សម្ពន្ធយុវជន

    ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំតាមរយៈ(GoogleMeeting) ជាមួយសិស្សនិស្សិតអាហារូបករណ៍សម្ពន្ធយុវជន

    ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំតាមរយៈ(GoogleMeeting)ជាមួយសិស្សនិស្សិតអាហារូបករណ៍សម្ពន្ធយុវជនអាហារូបករណ៍ (ស២)ចំនួន៥៨នាក់ដែលត្រៀមទៅសិក្សានៅសាកលវិទ្យាល័យ ឧបុនរាជធានីនៃប្រទេសថៃ។ នៅរសៀលថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២) ព្រមទាំងថ្នាក់ដឹកនាំ អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងលេខាធិការដ្ឋាន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំតាមរយៈ ( Google Meeting) ដើម្បីសំណេះសំណាលជាមួយសិស្សនិស្សិតអាហារូបណ៍សម្ពន្ធយុវជនអាហារូបករណ៍ (ស២) ចំនួន ៥៨ នាក់ ដែលត្រៀមចេញទៅសិក្សានៅសកលវិទ្យាល័យឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ ។ ក្នុងឱកាសនោះផងដែល ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានមតិផ្តាំផ្ញើដល់កូនក្មួយ ដែលជាសិស្សនិស្សិតអាហារូបករណ៍ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងដើម្បីខ្លួនឯង និងយកចំណេះដឹងនោះមកបម្រើប្រទេសជាតិ ព្រមទាំងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ឬឧបាយមុខទាំងឡាយ ។ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្មួយៗដែលទទួលបានចំណាត់ថ្នាក់១, ២…

  • វគ្គសិក្សាក្នុង «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់វិស័យទេសចរណ៍»

    វគ្គសិក្សាក្នុង «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់វិស័យទេសចរណ៍»

    ក្រោមក្របខណ្ឌនៃកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលកម្ពុជា ៤.០ ក្រសួងទេសចរណ៍ រៀបចំវគ្គសិក្សាក្នុង «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់វិស័យទេសចរណ៍» បានចាប់ផ្តើមនារសៀលថ្ងៃនេះ លើមុខវិជ្ជា “ការគ្រប់គ្រងទិន្នន័យ និងឧបករណ៍” (Data Management and Tools) តាមប្រព័ន្ធ Zoom។

  • សភាពាណិជ្ជកម្មលាវនិញនៅកម្ពុជា ផ្តល់សម្ភារៈបង្ការជំងឺកូវីដ-១៩ ដល់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា (មានវីដេអូ)

    សភាពាណិជ្ជកម្មលាវនិញនៅកម្ពុជា ផ្តល់សម្ភារៈបង្ការជំងឺកូវីដ-១៩ ដល់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា (មានវីដេអូ)

    Video Link: https://fb.watch/6uBzWHNL7A/ ភ្នំពេញ៖ តំណាងលោក Wang Peng ប្រធានសមាគមពាណិជ្ជកម្មខេត្តលាវនិញប្រទេសចិនប្រចាំកម្ពុជា ដឹកនាំដោយ លោក Zhang Lingfeng អនុប្រធានសមាគមន នាំយកអំណោយជាម៉ាស់ ជែលលាងដៃ និង ថ្នាំពេទ្យ ផ្តល់ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទូរទស្សន៍អប្សរា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ តាមរយៈវិទ្យុមិត្តភាពកម្ពុជា-ចិន ប្រចាំនៅកម្ពុជា។ ក្នុងឱកាសនោះ លោក Zhang Lingfeng បានផ្តាំផ្ញើសួរសុខទុក្ខពី ប្រធានសមាគមពាណិជ្ជកម្មខេត្តលាវនិញប្រទេសចិន ប្រចាំកម្ពុជា និងបានកោតសរសើរចំពោះទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំកំពូលចិន និងកម្ពុជា ដែលអាចនិយាយបានថា ជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឲ្យពលរដ្ឋ ជាពិសេសអ្នកវិនិយោគទុនចិន-កម្ពុជា អាចមានឱកាសធ្វើពាណិជ្ជកម្មជាមួយគ្នាប្រកបដោយភាពសុខសាន្ត។ លោកក៏បានស្វែងយល់ពីការផ្សព្វផ្សាយរបស់ស្ថានីយវិទ្យុទូរទស្សន៍អប្សរា ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយមានប្រវត្តិ និងការផ្សព្វផ្សាយបានទូលំទូលាយកន្លងមក។ ជាការឆ្លើយតប លោក ខ្វៃ អាទិត្យា អគ្គនាយក អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធាននិងសហការីនៃសមាគមពាណិជ្ជកម្មខេត្តលាវនិញប្រទេសចិនប្រចាំកម្ពុជា ដែលបានចូលរួមសហការផ្តល់សម្ភារៈទប់ស្កាត់ជំងឺ កូវី-១៩ ដែលកាយវិការនេះចូលរួមសហការលើកកម្ពស់សុខភាពសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសការឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងនៃការរីករាលដាលនៃជំងឺនេះនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា។…