Category: ព័ត៌មានជាតិ

  • ក្រុមគ្រួសារងាយរងគ្រោះចំនួន៣ម៉ឺន៩ពាន់៦៥០គ្រួសារ ក្នុងខេត្តចំនួនប្រាំក្នុងប្រទេសកម្ពុជាបានទទួលស្បៀងអាហារ។

    ក្រុមគ្រួសារងាយរងគ្រោះចំនួន៣ម៉ឺន៩ពាន់៦៥០គ្រួសារ ក្នុងខេត្តចំនួនប្រាំក្នុងប្រទេសកម្ពុជាបានទទួលស្បៀងអាហារ។

    កម្មវិធីស្បៀងអាហារពិភពលោកបាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែក ស្បៀងជូនដល់ក្រុមគ្រួសារ​ងាយរងគ្រោះចំនួន៣ម៉ឺន៩ពាន់៦៥០គ្រួសារ ដែលក្នុងនោះមានប្រជាពលរដ្ឋសរុបដែលទទួលបានជំនួយនេះ​ប្រហែល២០​ម៉ឺន​នាក់ នៅក្នុងខេត្តចំនួនប្រាំ។

  • ពលករខ្មែរ៦នាក់បម្រុងឆ្លងដែន ចូលប្រទេសថៃដោយខុសច្បាប់ ត្រូវបានឃាត់ខ្លួន នៅខេត្តបន្ទាយមានជ័យ

    ពលករខ្មែរ៦នាក់បម្រុងឆ្លងដែន ចូលប្រទេសថៃដោយខុសច្បាប់ ត្រូវបានឃាត់ខ្លួន នៅខេត្តបន្ទាយមានជ័យ

    ពលករឆ្លងដែនទៅប្រទេសថៃចំនួន៦នាក់ ក្នុងនោះស្រី២នាក់ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលា ម៉ោង៤ព្រឹកនៅថ្ងៃទី៣០មិថុនា ឆ្នាំ២០២១ ត្រង់ចំនុចភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ អនុសេនីយ៍ត្រី ឡា ប៊ុនហឿង មេក្រុមគោលដៅ បានដឹកនាំកម្លាំងដើរល្បាតក៏ជួប ពលករដែលបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ហើយក៏ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនតែម្តង។ ពលករទាំង៦នាក់ ក្រោយពីបានសាកសួររួច ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ៕

  • គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅច្រកទ្វារព្រំដែនស្ទឹងបត់ ព្រំដែនកម្ពុជា-សម្រេចបានជាង២១%ហើយ

    គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅច្រកទ្វារព្រំដែនស្ទឹងបត់ ព្រំដែនកម្ពុជា-សម្រេចបានជាង២១%ហើយ

    រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី៣០មិថុនាឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាង ស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) មន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសផងដែរ។ បេសកកម្មនោះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព បច្ចេកទេសនៃការសាងសង់ និងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ស្របតាមបទដ្ឋាន បច្ចេកទេសដូចមានចែងក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុក ក៏ដូចជាដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥…

  • សហគមន៍ផ្តល់ជំនួយ ប្រកាសបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីន ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីន នៅត្រឹមឆ្នាំ២០២៥

    សហគមន៍ផ្តល់ជំនួយ ប្រកាសបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីន ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីន នៅត្រឹមឆ្នាំ២០២៥

    ការប្រកាសនោះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៣០មិថុនាឆ្នាំ២០២១ ក្រោមវត្តមានអនុប្រធានទី១អាជ្ញាធរមីនលោកទេសរដ្ឋមន្ត្រី លី ធុជ និងមានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន អង្គការ UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ (KOICA) និងប្រទេសណូវែលហ្សឺឡង់។ កិច្ចប្រជុំនោះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលសម្រេចបានក្នុងឆមាសទី១ និងផែនការសកម្មភាពការងារក្នុងឆមាសទី២ ឆ្នាំ២០២១ នៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។ លោកទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ និងអង្គការ UNDP ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៥ សរុបថវិកាប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតទៅលើសកម្មភាពចំនួន៣ គឺទី១-ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសហគមន៍ផ្តល់ជំនួយ ដែលបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥។ លោកទេសរដ្ឋមន្ត្រី…

  • កិច្ចប្រជុំអន្តរក្រសួងពិភាក្សា និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងអនុក្រឹត្យពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)

    កិច្ចប្រជុំអន្តរក្រសួងពិភាក្សា និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងអនុក្រឹត្យពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)

    ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ៍ទី២៩ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញតំណាងក្រសួងមហាផ្ទៃ ពីអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងអនុក្រឹត្យពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)ដែលដឹកនាំដោយ ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរិញវត្ថុ តាមរយៈប្រព័ន្ឋវីដេអូពីចម្ងាយ ដោយមានអញ្ជើញចូលរួមពីក្រុមការងារ និងមន្ត្រីជំនាញព្រមទាំងតំណាងក្រសួងពាក់ព័ន្ឋជាច្រើនរូបផងដែរ។ សូមជម្រាបជូនថា CamDX គឺជាថ្នាលសម្រាប់ផ្លាស់ប្ដូរទិន្នន័យសម្រាប់ការផ្លាស់ប្ដូរទិន្នន័យក្នុងរដ្ឋាភិបាលឌីជីថល។ សម្រាប់អនុក្រឹត្យនេះគឺកំណត់អំពីការគ្រប់គ្រងការផ្លាស់ប្ដូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត របស់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការតាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ប្រកបដោយសុវត្ថិភាព តម្លាភាព និងគណនេយ្យភាព៕ដោយ -រ៉ាវុធ

  • ឯកឧត្ដម ស៊ុន ចាន់ថុល ដឹកនាំកិច្ចពិភាក្សាលើគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប

    ឯកឧត្ដម ស៊ុន ចាន់ថុល ដឹកនាំកិច្ចពិភាក្សាលើគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប

    សៀមរាប៖ អង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារអន្តរក្រសួង អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគី ពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីជំរុញឱ្យ អង្គភាពសាងសង់ ក៏ដូចជាក្រុមការងារត្រួតពិនិត្យបច្ចេកទេស ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាម បទដ្ឋានបច្ចេកទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានគុណភាពផ្លូវរឹងមាំ អាចប្រើ ប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិលើការសាងសង់ឡើងវិញ និងខាតបង់ពេលវេលា ផងដែរ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់…

  • កិច្ចប្រជុំពិនិត្យឡើងវិញប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់គម្រោង អភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២

    កិច្ចប្រជុំពិនិត្យឡើងវិញប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់គម្រោង អភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២

    កិច្ចប្រជុំពិនិត្យឡើងវិញប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់គម្រោង អភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្នុងអំឡុងពេលឆមាសទី១ នៅឆ្នាំ២០២១ បញ្ហាប្រឈម និងទិសដៅបន្តនៅឆមាសបន្ទាប់ ឆ្នាំ២០២១ ពីគ្រប់អង្គភាព និងភាគីពាក់ព័ន្ធអនុវត្តគម្រោង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមអនឡាញ ក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង ព្រមទាំងវត្តមានថ្នាក់ដឹកនាំ គ្រប់គ្រង មន្ត្រីសម្របសម្រួល និងមន្ត្រីអនុវត្តគម្រោង ទីប្រឹក្សា អ្នកជំនាញការរបស់គម្រោង អង្គការ KAPE អង្គការ VSO មន្ត្រីអនុវត្តគម្រោងថ្នាក់តំបន់ និងទីប្រឹក្សាថ្នាក់តំបន់ ប្រមាណ ១៥០រូប។ សូមជម្រាបថា គម្រោងនេះ តែងតែមានការជួបជុំប្រចាំត្រីមាស ប្រចាំឆមាស និង ប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំ មន្ត្រីអនុវត្តគម្រោងគ្រប់លំដាប់ថ្នាក់ ដើម្បី ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពនិងថវិកា បញ្ហាប្រឈមនានា និងទិសដៅបន្ត ប្រយោជន៍ដើម្បីជំរុញដល់ការអនុវត្តសកម្មភាពគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់៕ដោយ -រ៉ាវុធ

  • លោកស៊ី ជិនពីង៖ កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ី​បានផ្តល់​សន្ទុះវិជ្ជមានដល់សហគមន៍អន្តរជាតិ (មានវីដេអូ)

    លោកស៊ី ជិនពីង៖ កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ី​បានផ្តល់​សន្ទុះវិជ្ជមានដល់សហគមន៍អន្តរជាតិ (មានវីដេអូ)
  • កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់០៥នាក់ស្លាប់ និងរបួសជាច្រើននាក់ ក្រោយលោក ចូ បៃដិន បញ្ជាវាយប្រហារតាមផ្លូវអាកាសនៅព្រំដែនស៊ីរី-អ៊ីរ៉ាក់ (មានវីដេអូ)

    កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់០៥នាក់ស្លាប់ និងរបួសជាច្រើននាក់ ក្រោយលោក ចូ បៃដិន បញ្ជាវាយប្រហារតាមផ្លូវអាកាសនៅព្រំដែនស៊ីរី-អ៊ីរ៉ាក់ (មានវីដេអូ)

    អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសមួយប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនប្រឆាំងយោធាអាមេរិនៅអ៊ីរ៉ាក់ ។ ការវាយប្រហារតាមផ្លូវអាកាសចុងក្រោយនេះ ធ្វើឡើងតាមទិសដៅបញ្ជារបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ជាលើកទី២ ដែលលោកបានបញ្ជាអោយមានការវាយប្រហារសងសឹកប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីចូលកាន់តំណែងកាលពី០៥ខែមុន ។ លោក បៃដិន បានបញ្ជាអោយមានការវាយប្រហារកាលពីដំបូងនៅក្នុងទឹកដីស៊ីរីកាលពីខែកុម្ភៈ ដែលពេលនោះ គឺជាការឆ្លើយតបនឹងការវាយប្រហារដោយរ៉ុក្តែតចេញពីអ៊ីរ៉ាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអាមេរិកបាននិយាយថា ខ្លួនបានកំណត់គោលដៅប្រតិបត្តិការ និងឃ្លាំងផ្ទុកអាវុធនៅទីតាំងចំនួន០២នៅស៊ីរី និងទីតាំងមួយផ្សេងទៀតនៅអ៊ីរ៉ាក់ ។ បើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនោះ យ៉ាងហោចណាស់មានយុទ្ធជនអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់០៥នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់យន្តហោះចម្បាំងអាមេរិក ៕ ប្រភព៖ CNA

  • ក្រុមតាលីបង់អំពាវនាវអោយសហរដ្ឋអាមេរិកគោរពតាមកិច្ចព្រមព្រៀងសន្តិភាព (មានវីដេអូ)

    ក្រុមតាលីបង់អំពាវនាវអោយសហរដ្ឋអាមេរិកគោរពតាមកិច្ចព្រមព្រៀងសន្តិភាព (មានវីដេអូ)

    Video https://fb.watch/6pbsrrNoNJ/