-
ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ថ្មីៗ ប្រចាំថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១

-
កម្ពុជារកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ជិត ៩០០នាក់ ជាសះស្បើយជាង ៦០០នាក់ និងស្លាប់ ១៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៨មិថុនាបានឲ្យដឹងថា នៅថ្ងៃទី២៧នមិថុនាឆ្នាំ២០២១ គបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៨៣នាក់ ក្នុងនោះជាករណីឆ្លងក្នុងសហគមន៍ចំនួន៧៤៨នាក់ និងអ្នកដំណើរមកពីបរទេសចំនួន១៣៥នាក់។ ជាមួយគ្នានោះ កម្ពុជាមានអ្នកជាសះស្បើយចំនួន៦០៧នាក់។ គិតត្រឹមថ្ងៃទី២៧មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤ម៉ឺន៨ពាន់៥៣២នាក់ ក្នុងនោះបានព្យាបាលសះស្បើយចំនួន៤ម៉ឺន២ពាន់៧៦៤នាក់។ ជាមួយគ្នានោះ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៦នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៥៥៦នាក់។
-
គណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកូរ៉េ រៀបចំការជួបជុំ និងសួរសុខទុក្ខគ្នាតាមប្រព័ន្ធវីដូ ក្នុងឳកាសប្រារព្ធខួប៧០ឆ្នាំថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

លោកហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី (KOJAMA) នៅថ្ងៃទី២៦មិថុនាឆ្នាំ២០២១ បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយ ប្រធាន និងអនុប្រធានក្រុមការងារទទួលបន្ទុកនៅតាមតំបន់ នៃសមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សនៅសាធារណរដ្ឋកូរ៉េ ក្រុមការងារនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ប្រធានសមាគមគាំពារពលករខ្មែរនៅតាមតំបន់ ស្ដ្រីរៀបការស្វាមីកូរ៉េ ពលករ និងនិស្សិត ដែលកំពុងបន្ដការសិក្សានៅសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនោះ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom អំពីផែនការសកម្មភាពការងារ និងបានលើកឡើងពីចំណុចខ្លាំង និងបញ្ហាប្រឈមមួយចំនួនក្នុងការរក្សាទំនាក់ទំនងជាមួយសមាជិកបក្សចាស់ និងចងក្រងកសាងសមជិកថ្មី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីក្រុមការងារថ្នាក់កណ្ដាលធ្វើការជួយសម្របសម្រួល និងដោះស្រាយ៕
-
តំណាងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុប រៀបចំមិទិ្ទញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនថ្នាក់កណ្តាល លោក ហួត ហាក់ នៅរសៀលថ្ងៃទី២៧មិថុនាឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីមីទិ្ទញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ កម្មវិធីនោះ ធ្វើឡើងតាមរយៈប្រពន្ធ័វីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក កេត សោផាន់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសបារាំង ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេស និងតំបន់ក្នុងប្រទេសបារាំង។ ជាមួយគ្នានោះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មាធិការបក្ស សាខាបក្ស និងក្រុមការងារយុវជនគណបក្សជាច្រើនរូបទៀត៕
-
គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ប្រារឰបលើកទី៧០ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

លោកគឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ នៅថ្ងៃទីទី២៧មិថុនាឆ្នាំ២០២១ បានចូលរួមក្នុងកម្មវិធីខួបលើកទី៧០ នៃថ្ងៃកំណើតកំណើតគណបក្សប្រជាជនកម្ពុជា តាមរយៈវីដេអូ Zoom ជាមួយក្រុមការងារតំបន់៦ គណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនគណបក្សរួមទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ប្រចាំនៅទីក្រុងអាឌីឡែត (Adelaide) ប្រទេសអូស្ត្រាលី។ កម្មវិធីនោះ មានការចូលរួមពី លោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ លោក អ៊ិន មាត្រា អនុប្រធានគណៈអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារតំបន់៦ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ផងដែរ ព្រមទាំងសមាជិក សមាជិការបក្សជាច្រើនរូបទៀត៕
-
វ៉ាក់សាំងកូវីដជាង ១០លានដូសហើយ ត្រូវបានកម្ពុជាទទួលបានពីប្រទេសចិន

នាព្រឹកថ្ងៃទី២៨មិថុនា វ៉ាក់សាំងចិនសម្រាប់ប្រយុទ្ធប្រឆាំងលើជំងឺកូវីដចំនួន១លានដូសដែលជាការបញ្ជាទិញរបស់ភាគីកម្ពុជាបានដឹកមកដល់រាជធានីភ្នំពេញ។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៨មិថុនា បានឲ្យដឹងថា វ៉ាក់សាំងកូវីដដែលភាគីចិនបានផ្តល់ជូនភាគីកម្ពុជារហូតមកដល់ពេលនេះមានចំនួនលើសពី១០លានដូស។ ស្ថានទូតចិនបានបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិននិងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុសមួយនេះ។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដដល់កម្ពុជាចំនួន២លាន២សែនដូស។ ទន្ទឹមនឹងនោះ ភាគីចិនក៏បានប្រគល់វ៉ាក់សាំងកូវីដចំនួន៨លាន៥សែនដូសដែលជាការបញ្ជាទិញជូនដល់ភាគីកម្ពុជាផងដែរ។ ស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកវ៉ាក់សាំងចិន គឺនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតភាពស៊ាំក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស។ ជាមួយគ្នានោះ ប្រទេសចិនបានបន្យាថា នាពេលបន្តបន្ទាប់ ភាគីចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់វ៉ាក់សាំងជូនដល់ភាគីកម្ពុជា យកសកម្មភាពជាក់ស្តែងបង្ហាញពីអត្ថន័យស្នូលនៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងខិតខំអនុវត្តតាមប្រសាសន៍ដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ដោយចាត់ទុកវ៉ាក់សាំងកូវីដជាផលិតផលសាធារណៈសម្រាប់សកលលោក។ កាលពីថ្ងៃទី២៦មិថុនា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូស ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា។ យោងតាមក្រសួងសុខាភិបាល សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។ វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងនោះ។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា កម្ពុជាមានផែនការចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន យ៉ាងហោច១០លាននាក់ នៅដំណាច់ខែវិច្ឆិកាឆ្នាំ២០២១។ គិតចាប់ពីថ្ងៃទីខែកុម្ភៈ២០២១ ដល់ត្រឹមថ្ងៃទី២៧មិថុនា…
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៥៦នាក់ និងជាសះស្បើយ ៤២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅក្រុងសៀមរាប៣៩នាក់, ស្រុកប្រាសាទបាគង១៣នាក់, ស្រុកស្រីស្នំម្នាក់, មកពីខេត្តព្រៃវែងម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់ និងមកពីខេត្តកំពង់ចាមម្នាក់។នៅថ្ងៃទី២៧មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៤២នាក់ បានជាសះស្បើយផងដែរ។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៩៣៩នាក់, ព្យាបាលជាសះស្បើយចំនួន៣៦២នាក់និងស្លាប់៩នាក់។
-
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្ញើសារ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ថ្ងៃបង្កើតគណ បក្ស ប្រជា ជន កម្ពុជា,កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ ដំណាក់ កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជន កម្ពុជា” នៅរួម សុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា (មានវីដេអូ)

-
ប្រធានថ្មី គ.ជ.ប នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ (មានវីដេអូ)

-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះពង្រឹងវិធានការចាំបាច់ទប់ស្កាត់ពីការចម្លងនៃមេរោគកូវីដ-១៩ បម្លែងថ្មី(ប្រភេទDelta)ដែលមានលំហូរនាំចូលពីក្រៅ តាមច្រកទ្វារនានា (មានវីដេអូ)