Category: ព័ត៌មានជាតិ

  • ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ

    ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ

    ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ ។សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៤០រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖របៀបវារៈទី១៖ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៤ ។ ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈ-កម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភាបានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋយើង។ សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋានតាមរយៈការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ការរៀបចំវេទិកា កិច្ចពិគ្រោះយោបល់ ការឈ្វេងយល់អំពីវឌ្ឍនភាពជាវិជ្ជមានក្រោយការរៀបចំវេទិកា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។ គណៈកម្មការទាំង១០ និងក្រុមនានា ដែលជាសេនាធិការរបស់ព្រឹទ្ធសភាបានចុះជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារតាមវិស័យ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ…

  • អេស្ប៉ាញកត់ត្រាពីករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ក្នុងចំណោម​មនុស្សវ័យក្មេង ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារ (មានវីដេអូ)

    អេស្ប៉ាញកត់ត្រាពីករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ក្នុងចំណោម​មនុស្សវ័យក្មេង ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារ (មានវីដេអូ)

    Video https://fb.watch/6upO-aMd60/

  • រដ្ឋលេខាធិការក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញនៃការអនុវត្តផែនការយុទ្ធសាស្រ្ត វិស័យអប់រំ ២០១៩ ដល់ ២០២៣ សម្រាប់អនុវិស័យកុមារតូច

    រដ្ឋលេខាធិការក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញនៃការអនុវត្តផែនការយុទ្ធសាស្រ្ត វិស័យអប់រំ ២០១៩ ដល់ ២០២៣ សម្រាប់អនុវិស័យកុមារតូច

    សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យកុមារតូច ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា គោលបំណងរួមនៃការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនេះ គឺដើម្បីវាយតម្លៃអំពីវឌ្ឍនភាព ប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ ក្នុងការគ្រប់គ្រងសេវាអប់រំនៅគ្រប់កម្រិតសិក្សា ដើម្បីទទួលបានសេវាអប់រំប្រកបដោយសមធម៌ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ គោលបំណងជាក់លាក់១. វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ រយៈពេលពីរឆ្នាំ កន្លងមក២. វាយតម្លៃអំពីប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ និងភាពពាក់ព័ន្ធ នៃការអនុវត្តយុទ្ធសាស្រ្តកំណែ ទម្រង់ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ៣. កែសម្រួល អាទិភាព យុទ្ធសាស្រ្ត សូចនាករ និងចំណុចដៅ ឱ្យស្របទៅនឹងតម្រូវការអប់រំក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តកំណែទម្រង់សំខាន់ៗ៤. ធ្វើបច្ចុប្បន្នកម្មផែនការហិរញ្ញប្បទានសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តឱ្យស្របទៅនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច។ដោយ -រ៉ាវុធ

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

    នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន និងលោក នៃ ចារី ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាពេលព្រឹកនេះមានការចូលរួមពី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ ជាច្រើនរូបទៀតផងដែរ។ សូមជម្រាបថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តិទៅដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការណ៍សុវត្ថិភាពការពារជំងឺកូវីដ-១៩ រួមមាន ការរក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស់, វាស់កំដៅ និងលាងដៃដោយទឹកអាល់កុលជាដើម។ ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង…

  • គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំពីចម្ងាយ លើរបៀបវីរៈសំខាន់ៗ ចំនួន៥

    គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំពីចម្ងាយ លើរបៀបវីរៈសំខាន់ៗ ចំនួន៥

    គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំពីចម្ងាយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម ៖ ១-ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៤ ។ ២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ។ ៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ ។ ៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម…

  • និស្សិតនាយទាហាន កម្ពុជាម្នាក់ទៀត បានទទួលសញ្ញាប័តក្រហម ពីប្រទេសរុស្សី

    និស្សិតនាយទាហាន កម្ពុជាម្នាក់ទៀត បានទទួលសញ្ញាប័តក្រហម ពីប្រទេសរុស្សី

    យោងតាមទំព័រហ្វេសប៊ុកឈ្មោះថា សិក្ខាកាមយោធាកម្ពុជាសិក្សានៅសហព័ន្ធរុស្ស៊ី នៅយប់ថ្ងៃទី៣០មថុនាឆ្នាំ២០២១ បានឲ្យដឹងថានាយទាហានទី៣ របស់កម្ពុជា ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីគ្រឹះស្ថានអប់រំយោធា នៃក្រសួងការពារប្រទេសរុស្ស៊ី ជាមួយនឹងនិទ្ទេសល្អណាស់ ឬសញ្ញប័ត្រក្រហម ។ នាយទាហានរូបនាោះ គឺលោកអនុសេនីយ៍ទោ អ៊ឹង គឹមហួរ ដែលបានបញ្ចប់សិក្សាពីបណ្ឌិត្យសភាជាន់ខ្ពស់កងទ័ពអាកាស នៃកងកម្លាំងប្រដាប់អាវុធ ទីក្រុងស៊ីហ្សារាន់សហព័ន្ធរុស្ស៊ី។ គូសបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២១ នេះ កម្ពុជាមាននាយទាហានកម្ពុជាចំនួន៣ រូប ដែលបានបញ្ចប់ការសិក្សាដោយនិទ្ទេសល្អណាស់ ទទួលបាន ឬសញ្ញាប័ត្រក្រហម ពីគ្រឹះស្ថានអប់រំយោធារុស្ស៊ីបីផ្សេងៗគ្នា ដោយក្នុងនោះកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ មាននិស្សិតនាយទាហាន២រូបគឺ លោកអនុសេនីយ៍ទោ ច័ន្ទ សុវណ្ណតារា ជំនាញវិទ្យុទាក់ទងកងទ័ពឆ័ត្រយោងនិងលោកអនុសេនីយ៍ទោ ឡេង គន្ធីសុបញ្ញាជំនាញប្រព័ន្ធបណ្តាញប៉ុស្តិវិទ្យុ។ ចំណែកឯថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ គឺលោកអនុសេនីយ៍ទោ អ៊ឹង គឹមហួរ ជំនាញ វិស្វករឧទ្ធម្ភាគចក្រ ពីសាលាបណ្ឌិតសភាយោធាទ័ពអាកាស។ យោងតាមលោកឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ អនុព័ន្ធយោធាកម្ពុជាប្រចាំ សហព័ន្ធរុស្ស៊ីបានអោយដឹងថា ក្នុងឆ្នាំ២០២១នេះ មានសិក្ខាកាមយោធាកម្ពុជា…

  • ឯកឧត្ដម ស៊ុន ចាន់ថុល ដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប

    ឯកឧត្ដម ស៊ុន ចាន់ថុល ដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប

    សៀមរាប៖ អង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារអន្តរក្រសួង អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគី ពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីជំរុញឱ្យ អង្គភាពសាងសង់ ក៏ដូចជាក្រុមការងារត្រួតពិនិត្យបច្ចេកទេស ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាម បទដ្ឋានបច្ចេកទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានគុណភាពផ្លូវរឹងមាំ អាចប្រើ ប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិលើការសាងសង់ឡើងវិញ និងខាតបង់ពេលវេលា ផងដែរ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់…

  • វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចលទ្ធផលការងារបាន៦៣,៨៧%

    វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចលទ្ធផលការងារបាន៦៣,៨៧%

    សៀមរាប៖ សៅរិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញ បច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើន រំលឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកា ជាតិ និងខាតបង់ពេលវេលាផងដែរ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ…

  • ឯកឧត្ដម ស៊ុន ចាន់ថុល ដឹកនាំប្រតិភូក្រសួង ចុះពិនិត្យគុណភាពផ្លូវវាង ក្រុងសិរីសោភ័ណ ឋិតនៅក្នុងគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ

    ឯកឧត្ដម ស៊ុន ចាន់ថុល ដឹកនាំប្រតិភូក្រសួង ចុះពិនិត្យគុណភាពផ្លូវវាង ក្រុងសិរីសោភ័ណ ឋិតនៅក្នុងគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសចុះពិនិត្យគុណភាពផ្លូវវាងក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឋិតនៅក្នុងគម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ ដែលមានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ ជួយ ឱ្យអ្នកធ្វើដំណើរទទួលបានអារម្មណ៍ស្រស់ស្រាយ ។ សូមជម្រាបជូនថា គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរតែ១០០%ហើយ។ កំណាត់ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ ប្រមាណ ១២ ០០០ ដើម ចាប់ខេត្តបាត់ដំបងរហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ ឡែក ផ្លូវវាងក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណមានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវប្រមាណ៦៤០០ដើម ដើម្បីការពារការទន្ទ្រានដីចំណីផ្លូវ បង្កើនសោភ័ណភាព និងជួយទាក់ទាញអ្នកបើកបរ ក៏ដូចជាអ្នកធ្វើដំណើរឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ ។ ទន្ទឹមនឹងនេះផងដែរ សូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាដើមឈើទាំងនេះឱ្យបានគង់វង្ស។ គួររលឹកផងដែរថា៖…

  • ថវិកាចំនួន៥០លានយ៉េនដែលស្នើនិង៤៥ម៉ឺនដុលាអាមេរិក របស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា ខូអិលធីឌីបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ថវិកាចំនួន៥០លានយ៉េនដែលស្នើនិង៤៥ម៉ឺនដុលាអាមេរិក របស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា ខូអិលធីឌីបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ពិធីប្រគល់និងទទួលនេះគឺបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០មិថុនានេះនៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានរបស់រដ្ឋ​មន្រ្តី​ក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យម៉ម ប៊ុនហេង