Category: ព័ត៌មានជាតិ

  • ផ្លែឈើមកពីតំបនតំបន់ ភ្នំវល្លិ៍ កំពុងពេញនិយម ហើយដាក់លក់តាមផ្លូវ លេខ៣៣ ល្បីថាមានរស់ជាតិឆ្ងាញ់

    ផ្លែឈើមកពីតំបនតំបន់ ភ្នំវល្លិ៍ កំពុងពេញនិយម ហើយដាក់លក់តាមផ្លូវ លេខ៣៣ ល្បីថាមានរស់ជាតិឆ្ងាញ់

    កែប៖ ផ្លែជាច្រើនមុខ ដូចជាក្រូច សាវម៉ាវ ដូងក្រអូប ផ្លែទៀប ផ្លែទុរេន ផ្លែត្របែក ផ្លែម្នាស់ និងផ្លែឈើជាច្រើនមុខទៀត ដែលប្រជាកសិករ ប្រមូលផលមកពី តំបន់ភ្នំវល្លិ៍ កំពុងដាក់លក់ នៅតាមបណ្តោយផ្លូវលេខ ៣៣ ហើយអ្នកដំណើរ ដែលធ្វើឆ្លងកាត់តំបន់នេះ ហើយអ្នកដំណើរ ក៍ឈប់ទិញ ផ្លែឈើទាំងនេះ យកទៅពិសារ ហើយពួកគាត់និយាយថា ពិតជាមានរសជាតិមាន ផ្លែឈើធម្មជាតិដំបងភ្នំវល្លិ៍។ អ្នកលក់ផ្លែឈើ នៅទីនោះបានមាន ប្រ សាសន៍ថា មានតាមរដូវកាល ហើយអាចនៅមានលក់ ត្រឹមរយៈពេលតែ១ខែទៀតប៉ុណ្ណោះ អស់ផ្លែឈើ ធម្មជាតិហើយ ព្រោះផ្លែឈើធម្មជាតិ មានតាមរដូវ ។ អ្នកលក់បានបន្តទៀតថា អ្នកដំណើរដែលឆ្លងកាត់ផ្លូវជាតិ៣៣ កំពត-កែប ភាគច្រើ នបានឈប់ការ ធ្វើដំណើររបស់ខ្លួន នៅ ពេលដែលមកដល់ ត្រង់ចំណុចផ្លូវ បត់ចូលទៅកាន់ តំបន់ភ្នំវល្លិ៍ ។ បងស្រី ណាវី ដែល ជាអ្នកលក់ផ្លែឈើ នៅបណ្តោយផ្លូវ ៣៣នេះ…

  • រដ្ឋលេខាធិការក្រសួងបរិស្ថានបញ្ជាក់ថា ការដាំកូនឈើបន្ថែម ពីលើ ឈើធម្មជាតិ ជាការបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើ និង​បន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍ និងបន្សល់កេរ តំណែល ធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ (មានវីដេអូ)

    រដ្ឋលេខាធិការក្រសួងបរិស្ថានបញ្ជាក់ថា ការដាំកូនឈើបន្ថែម ពីលើ ឈើធម្មជាតិ ជាការបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើ និង​បន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍ និងបន្សល់កេរ តំណែល ធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ (មានវីដេអូ)

    Video https://fb.watch/6oc_4m4xvY/

  • សមត្ថកិច្ចដកហូតសត្វតោ១ក្បាល ដែលលួចចិញ្ចឹម ដោយខុស ច្បាប់នៅរាជធានីភ្នំពេញ

    សមត្ថកិច្ចដកហូតសត្វតោ១ក្បាល ដែលលួចចិញ្ចឹម ដោយខុស ច្បាប់នៅរាជធានីភ្នំពេញ

    សមត្ថកិច្ចចម្រុះ បានបានចុះធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងគេហដ្ឋានមួយកន្លែងក្នុងខណ្ឌខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលើ ហើយសមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការស្រាវជ្រាវ ឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាចិញ្ចឹមបីបាច់បន្ត នៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ សមត្ថកិច្ចបានហៅអ្នកចិញ្ជឹមមកអប់រំ ហាមមិនឲ្យប្រព្រឹត្តការចិញ្ចឹមសត្វព្រៃបន្តទៀត។ សូមបញ្ជាក់ថា សត្វតោដែលដកហូត ជាសត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ប្រមាណ៦គីឡូក្រាម។ ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជត្រូវបានហាមឃាត់៕

  • ខ្លាលឿងមាសប្រភេទសត្វ កម្រនៅលើពិភពលោកមានវត្តមានក្នុងតំបន់ការពារធម្មជាតិ

    ខ្លាលឿងមាសប្រភេទសត្វ កម្រនៅលើពិភពលោកមានវត្តមានក្នុងតំបន់ការពារធម្មជាតិ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថាយោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិពីឧទ្យានជាតិ វីរៈជ័យ ក្នុងខេត្តរតនៈគិរី មានវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហមIUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាCITES។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងនៅថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១ ថា យោងតាមទិន្នន័យរូបភាពនិងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ឧទ្យានជាតិវីរៈជ័យដែលជាឧទ្យានបេតិកភណ្ឌធម្មជាតិ អាស៊ានជាតំបន់ដែលសម្បូណ៌ជីវៈចម្រុះក្នុងនោះប្រភេទសត្វព្រៃជាច្រើនដែលជាប្រភេទសត្វកម្រត្រូវបាន រកថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សធម្មជាតិដីគោកខាងកើតទន្លេមេគង្កនៃក្រសួងបរិស្ថានបានដាក់រយៈពេល ៣ ខែពីខែមីនាដល់ខែឧសភា ឆ្នាំ២០២១។ បើតាមលោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សធម្មជាតិដីគោកខាងកើតទន្លេមេគង្គ ខ្លាលឿងមាសមានទម្ងន់ប្រមាណ ៩-១៦ គីឡូក្រាម ហើយភាគច្រើនស៊ីពពួកសត្វដង្កេរ (ដូចជាកំប្រុក កណ្តុរ កង្ហិច កង្ហែន) សត្វស្លាប ល្មូន ក្តាន់ញ៉ែង ពពួកពានរ ហើយជួនកាលសត្វឈ្លូសជាចំណី។ ខ្លាលឿងមាសភាគច្រើនរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។មិនមានការសិក្សាស្រាវជ្រាវច្រើនទេពីប្រភេទសត្វនេះ។ លោក ពិន ច័ន្ទរតនា បានឱ្យដឹងថាតាមការសិក្សាស្រាវជ្រាវ សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានខ្លាធំ ឬខ្លាដំបង (Tiger) ខ្លារខិន (Leopard) ខ្លាពពក (Clouded leopard) ខ្លាត្រី (Fishing cat) ខ្លាលឿងមាស (Asiatic golden cat) ខ្លាភ្ញីថ្មកែវ (Marbled cat) ឆ្មាព្រៃ (Jungle cat) និងឆ្មាដាវ (Leopard cat)។  ទាក់ទងនឹងកិច្ចការស្រាវជ្រាវប្រភេទសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនេះត្រូវបានរដ្ឋលេខាធិការក្រសួងបរិស្ថានឱ្យដឹងថា វត្តមានខ្លាលឿងមាសត្រូវបានកត់ត្រាតិចតួចបំផុត ព្រោះជាប្រភេទសត្វកម្រក្នុងចំណោមត្រកូលសត្វខ្លាទាំង ៨ ប្រភេទ។ គេធ្លាប់ឃើញវត្តមានសត្វខ្លាលឿងមាសនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងក្នុងតំបន់ជួរភ្នំក្រវ៉ាញ ហើយចុងក្រោយនេះគឺសត្វខ្លាលឿងមាសដែលជាប្រភេទសត្វកម្របានរកឃើញនៅឧទ្យានជាតិវីរៈជ័យដែលបង្ហាញថាសត្វខ្លាលឿងមាសបន្ត មានវត្តមាននៅក្នុងប្រទេសកម្ពុជា។  ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការសិក្សាស្រាវជ្រាវពីដើម្បីប្រមូលយកនូវទិន្នន័យសំខាន់ៗអំពីវត្តមានសត្វព្រៃ និងដើម្បីរៀបចំការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមនេត្រ ភក្ត្រា បានថ្លែងថា តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិមាន ៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្សតំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ ហើយការកំណត់បែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់អំពីក្របខ័ណ្ឌគតិយុត្ត ការងារគ្រប់គ្រង បច្ចេកទេស និងផ្អែកលើបទពិសោធន៍ និងការអនុវត្តល្អៗពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ទាំងនេះសំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលគ្រប់គ្រងនិងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ បង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋាន កាត់បន្ថយការពឹងផ្អែកអាស្រ័យលើផលព្រៃឈើ និងធានាបាននូវតុល្យភាពរវាងការបំភាយ និងការស្រូបឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើ៕

  • តើ កម្ពុជាទទួលបានសន្ដិភាពពេញលេញពិតប្រាកដនៅឆ្នាំណា?

    តើ កម្ពុជាទទួលបានសន្ដិភាពពេញលេញពិតប្រាកដនៅឆ្នាំណា?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង !អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • ឯកឧត្តម ហ៊ុនម៉ានី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានតួនាទី និងទំនួលខុសត្រូវខ្ពស់ លើជោគវាសនា និងអនាគត កម្ពុជា (មានវីដេអូ)

    ឯកឧត្តម ហ៊ុនម៉ានី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានតួនាទី និងទំនួលខុសត្រូវខ្ពស់ លើជោគវាសនា និងអនាគត កម្ពុជា (មានវីដេអូ)

    Video https://fb.watch/6nZYCIrtee/

  • ឯកឧត្តម ឥត សារ៉ាត់ បញ្ជាក់ថា «បើប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ ហើយ ព្យាបាលជាសះស្បើយរួច គាត់ចង់មកចាក់វ៉ាក់សាំង ក្នុង​គោល​បំណងចង់បានប័ណ្ណចាក់វ៉ាក់សាំងនោះ សូមជម្រាបទៅគាត់ ថា មិន​បាច់​​ចាក់វ៉ាក់សាំងទៀតទេ ព្រោះអ្នកមានប្រព័ន្ធភាព សុំារួច ទៅហើយ ។ ហើយភាពសុំាគឺឈ្នះនឹងជំងឺកូវីដ១៩ ដូច្នេះហើយទើប គាត់ជាពីជំងឺ​នេះ(មានវីដេអូ)

    ឯកឧត្តម  ឥត សារ៉ាត់ បញ្ជាក់ថា «បើប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ ហើយ ព្យាបាលជាសះស្បើយរួច គាត់ចង់មកចាក់វ៉ាក់សាំង ក្នុង​គោល​បំណងចង់បានប័ណ្ណចាក់វ៉ាក់សាំងនោះ សូមជម្រាបទៅគាត់ ថា មិន​បាច់​​ចាក់វ៉ាក់សាំងទៀតទេ ព្រោះអ្នកមានប្រព័ន្ធភាព សុំារួច ទៅហើយ  ។ ហើយភាពសុំាគឺឈ្នះនឹងជំងឺកូវីដ១៩ ដូច្នេះហើយទើប គាត់ជាពីជំងឺ​នេះ(មានវីដេអូ)

    Video https://fb.watch/6nZPND2_tP/

  • អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាល​សួរសុខ​ទុក្ខបង ប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងក្រុងសែន​មនោរម្យ

    អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាល​សួរសុខ​ទុក្ខបង ប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងក្រុងសែន​មនោរម្យ

    ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង គណៈអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ អមដំណើរដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ រួមនឹងមន្ត្រីមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងក្រុងសែនមនោរម្យ បន្ទាប់ពីបានរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ដោយអនុវត្តទៅតាមការណែនាំក្រសួងសុខាភិបាល ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងនាមអាជ្ញាធរខេត្ត ត្រូវធ្វើការបិទខ្ទប់នៅតាមតំបន់ដែលមានវិជ្ជមានជំងឺកូវីដ១៩ ដើម្បីគ្រប់គ្រងស្ថានការនេះកុំឱ្យមានការរីករាលដាលបន្តទៀត ។ ដូច្នេះសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមានការអត់ធ្មត់ និងយោគយល់ដល់រដ្ឋបាលខេត្ត ដែលបានធ្វើការបិទខ្ទប់នៅក្នុងតំបន់ដែលបងប្អូនរស់នៅ។   ឯកឧត្តម បន្តថា មកទល់ពេលនេះរដ្ឋបាលខេត្តមណ្ឌលគិរី បានគ្រប់គ្រង់ស្ថានការ និងទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយមានការថយចុះនៃការចម្លងជំងឺនេះជាបន្តបន្ទាប់ ទន្ទឹមនោះសូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់បងប្អូនប្រជាពលរដ្ឋ…

  • អភិបាលខេត្តក្រចេះ អញ្ចើញចុះពិនិត្យកាបិតទីតាំង ភោជនីយ ដ្ឋាន​និងអាហារដ្ឋានជាច្រើនកន្លែងនៅក្រុងក្រចេះ ក្រោយរក​ឃើញអ្នក​មានវិជ្ជមានកូវីដ -១៩ថ្មី ចំនួន២៨នាក់

    អភិបាលខេត្តក្រចេះ អញ្ចើញចុះពិនិត្យកាបិតទីតាំង ភោជនីយ ដ្ឋាន​និងអាហារដ្ឋានជាច្រើនកន្លែងនៅក្រុងក្រចេះ ក្រោយរក​ឃើញអ្នក​មានវិជ្ជមានកូវីដ -១៩ថ្មី ចំនួន២៨នាក់

    ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ចើញចុះពិនិត្យនិងបិតទីតាំង ភោជនីយដ្ឋាននិងអាហារដ្ឋានជាច្រើនកន្លែងនៅក្នុងក្រុងក្រចេះ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីផ្ទុះករណីឆ្លងកូវីដ -១៩ថ្មី ដែលមានអ្នកឆ្លងចំនួន២៨នាក់។ អ្នកឆ្លងចំនួន២៨នាក់ ក្នុងនោះស្រី្ត២០នាក់ គឺជាបុគ្គលិកបម្រើការងារ នៅក្នុងភោជនីយដ្ឋានកំសាន្ត យីហោ ដាយ៍មែនKTV និងដាយ៍មែនរើវើផាប់  មន្ត្រីរាជការ  រួមនិងប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះផងដែរ។ ដើម្បីឆ្លើយតបភ្លាមៗបន្ទាប់ពីរកឃើញករណីឆ្លងកូវីដ-១៩ថ្មីនេះ អាជ្ញាធរខេត្តបានសម្រេចបិទជាបណ្ដោះអាសន្ន នូវទីតាំងភោជនីយដ្ឋានកំសាន្តខាងលើរួមទាំងអាហារដ្ឋាន និងតូបលក់ដូរឥវ៉ាន់ជាច្រើនកន្លែង ដែលស្ថិតនៅតាម (ផ្លូវមាត់ទន្លេ) ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ឯកឧត្តម វ៉ា ថន បានអញ្ចើញចុះពិនិត្យទីតាំងផ្ទាល់ បានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅតាមតូបហាង និងភោជនីយដ្ឋានទាំងនោះ និងបានណែនាំដល់ពួកគាត់អោយយល់អំពីបញ្ហា នៃជំងឺកូវីដ-១៩ និងចូលរួមអនុវត្តនូវវិធាន៣កុំនិង៣ការពារ អោយបានម៉ឺង ម៉ាត់ទាំងអស់គ្នា ដើម្បីខ្លួនឯងគ្រួសារនិងសហគមន៍។ ឯកឧត្តម មានប្រសាសន៍ថា ក្រុមការងារបានទទួលដំណឹងករណីឆ្លងកូវីដ-១៩ថ្មីនេះ តាំងពីល្ងាចថ្ងៃទី២៥ និងបានបិតទីតាំងនេះបណ្ដោះអាសន្ន ដោយក្រុមការងារបានស្រាវជ្រាវអ្នកពាក់ពន្ធ័យកមកធ្វើ តេស្ដរហ័សរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ សរុប ២៧នាក់ ស្រី២០នាក់ ។  ដោយឡែកសម្រាប់ខេត្ត ក្រចេះ…

  • រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ការដាំកូនឈើបន្ថែមពី លើឈើធម្មជាតិជាការបង្កើភាពបៃតងបង្កើនគម្របព្រៃ ឈើបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍ និងបន្សល់កេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ

    រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ការដាំកូនឈើបន្ថែមពី លើឈើធម្មជាតិជាការបង្កើភាពបៃតងបង្កើនគម្របព្រៃ ឈើបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍ និងបន្សល់កេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ

    «ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រមូលគ្រាប់ពូជឈើ ចូលរួមដាំដើមឈើមិនត្រឹមតែបង្កើភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើដែលបងប្អូនបានដាំនៅពេលនេះនឹងក្លាយជាព្រៃឈើនិងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយរបស់បងប្អូន ហើយក័ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរនាអនាគតផងដែរ»។ នេះគឺជាថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិសាមគ្គីនៅទំបន់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺក្នុងតំបន់ដែនជម្រកសត្វព្រៃឱរ៉ាល់កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលដែលឯកឧត្តមនិងគណៈប្រតិភូ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចុះសាកសួរសួរសុខទុក្ខ និងចូលរួម លើកទឹកចិត្តប្រជាសហគមន៍ ដែលបានចូលរួមក្នុងសកម្មភាពត្រៀមរៀបចំក្នុងពិធីដាំកូនឈើក្រោមប្រធានបទ«យុទ្ធនាការព្យាបាលដំបៅផែនដី»ដែលជាកិច្ចសហការរៀបចំដោយមានការចូលរួមពីក្រសួងនិងអាជ្ញាធរខេត្តកំពង់ស្ពឺ និងក្រុមអ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិដឹកនាំដោយលោក តាន់ គឹមសួរ។   ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះកិច្ចការងាររបស់យុវជនកម្ពុជាក៏ដូចជាបងប្អូនប្រជាសហគមន៍ក្នុងការចូលរួមការពារនិងអភិរក្សធានធានធម្មជាតិប្រកបដោយភាពស្មោះត្រង់ ​និងបានតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍សហ គមន៍ជាធំ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថានេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើនភាពបៃតងនៅក្នុងសហគមន៍ និងជាការចូលរួមកិច្ចការងារថែរក្សាធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងបរិស្ថាននៅតែបន្តជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និងអ្នកស្មគ្រ័ចិត្តចូលរួមថែរក្សាបរិស្ថាន ថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិប្រកបដោយភាពស្មោះត្រង់ និងដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការល្អដើម្បីផលប្រយោជន៍រួម និងមិនយកបរិស្ថាននិងធនធាន ធម្មជាតិជាលេសដើម្បីធ្វើសកម្មភាពដែលបង្កប់របៀបវារៈនយោបាយទុច្ចរិតណាមួយឡើយ។  ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្រ្តា បានកោតសរសើរនូវគំនិតផ្តូចផ្តើមគំនិតរបស់ក្រុមការងារដឹកនាំដោយលោក តាន់ គឹមសួរ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរ ខេត្តក្នុងការដាំដើមឈើនៅតាមតំ​បន់ព្រៃរិចរិល និងក្នុងតំបន់សហគមន៍។ បើតាមរដ្ឋលេខាធិការក្រសួង…