-
តុលាការសម្រេចចោទប្រកាន់មនុស្ស ១២នាក់ក្នុងករណីបទល្មើសព្រៃឈើ នៅអូរហ៊ុច ខេត្តមណ្ឌលគិរី

នៅទីបំផុត នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០២១នេះ តំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ ជនសង្ស័យ១២នាក់ ដែលឃុបឃិតគ្នា បង្កើតបទល្មើសព្រៃឈើ នៅតំបន់អូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនសង្ស័យដែលឃុបឃិតគ្នា បង្កើតបទល្មើសព្រៃឈើ នៅតំបន់អូរហ៊ុច រួមមានៈ ១.ឈ្មោះ អ៊ុក ណាខៃ , ២.ឈ្មោះ ឡឹក ញែក , ៣.ឈ្មោះ វ៉ាន់ ចន្ធារី , ៤.ឈ្មោះ លាង ភារ័ត្ន , ៥.ឈ្មោះ ព្រំ វណ្ណះ , ៦.ឈ្មោះ ផាត់ សុខឡេង , ៧.ឈ្មោះ អ៊ាង ចាន់ឌី និង៨.ឈ្មោះ ផន សុផល ពីបទ – រួមគំនិតក្នុងអំពើនាំចេញ ផលអនុផលព្រៃឈើ ដែលគ្មានអាជ្ញាប័ណ្ណ ,…
-
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់បន្ថែមទៀត

-
លោកជំទាវ ម៉ែន សំអន បានផ្តល់ស្បៀង និងរបស់ប្រើប្រាស់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល នៃខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានផ្តល់ស្បៀង និងរបស់ប្រើប្រាស់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល នៃខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ឯកឧត្តម លោកជំទាវ ដែលបានចូលរួមនាពេលនេះ ដោយក្តីនឹករលឹក ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ។ ទន្ទឹមនឹងនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនក៏បានសំណូមពរឲ្យអាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងការយកចិត្តទុក្ខដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក បានវិលត្រលប់ចូលមកកាន់ខេត្តវិញ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនស្វាយរៀងនៃប្រទេសកម្ពុជា និងវៀតណាម ដោយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់នូវវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់…
-
ខេត្តត្បូងឃ្មុំ រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១១៣នាក់

សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១១៣នាក់ ក្នុងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕
-
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងក្រុងសែនមនោរម្យ បន្ទាប់ពីបានរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។ នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា៖ ដោយអនុវត្តទៅតាមការណែនាំក្រសួងសុខាភិបាល ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងនាមអាជ្ញាធរខេត្ត ត្រូវធ្វើការបិទខ្ទប់នៅតាមតំបន់ដែលមានវិជ្ជមានជំងឺកូវីដ១៩ ដើម្បីគ្រប់គ្រងស្ថានការនេះកុំឱ្យមានការរីករាលដាលបន្តទៀត ។ ដូច្នេះសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមមានការអត់ធ្មត់ និងយោគយល់ដល់រដ្ឋបាលខេត្ត ដែលបានធ្វើការបិទខ្ទប់នៅក្នុងតំបន់ដែលបងប្អូនរស់នៅ។ ឯកឧត្តមអភិបាលខេត្តបន្តថា មកទល់ពេលនេះរដ្ឋបាលខេត្តមណ្ឌលគិរី បានគ្រប់គ្រង់ស្ថានការ និងទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩…
-
សង្រ្គាមរលត់ ការអភិវឌ្ឍឥតឈប់ ក្រោមម្លប់សន្តិភាព ខ្មែរធ្វើបាន

-
រាជរដ្ឋាភិបាល សម្រេចដាក់ខេត្តបាត់ដំបងជាបេក្ខភាព «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ

ភ្នំពេញ៖ យោងតាមសំណើរបស់ ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»។ នេះបើតាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានមានប្រសាសន៍ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងនេះលើផ្នែក «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ។ ការចូលជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឲ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្តាញ ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពល និងភាពពិសេសៗរបស់ទីក្រុងខ្លួនទៅកាន់ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការលើកស្ទួយនូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក ហើយដែលកម្ពុជា ពិសេសទីក្រុងបាត់ដំបងតែម្តង មានសក្តានុពលសម្បូរបែប។…
-
គណបក្សប្រជាជនកម្ពុជាផ្តើមពីចំណុចសូន្យ ឆ្ពោះទៅសន្តិភាព និងវឌ្ឍនភាព

-
ឯកឧត្តុម ហ៊ុន ម៉ានី ៖ យើងរំឮកអ្វីដែលយើងបានខិតខំប្រឹងប្រែងតែយើង (កម្ពុជា) មិនមានពេលវេលាច្រើនដើម្បីអបអរសាទរនោះទេ

-
ចៅសង្កាត់សាក់សំពៅ៖ គ្មានគណបក្សណាដែលមកជួយយើងបានអង្ករមួយគ្រាប់ទេ មានតែគណបក្សប្រជាជន មានតែរាជរដ្ឋាភិបាល និងសប្បុរសជនដែលចូលរួមជួយ
