-
ខេត្តព្រៃវែង ឆ្លង១៤នាក់ (Video Inside)

-
ខេត្តស្វាយរៀង ឆ្លងថ្មី៨៩នាក់ (Video Inside)

-
កម្ពុជាត្រៀមទទួលវ៉ាក់សាំង២លានដូសថែមទៀត មុនដំណាច់ខែមិថុនា (Video Inside)

កម្ពុជានឹងត្រៀមទទួលវ៉ាក់សាំងពីប្រទេសចិនចំនួន២លានដូសនៅមុនដំណាច់ខែមិថុនានេះ ក្នុងនោះគឺមួយ លានដូសនឹងដឹកមកដល់កម្ពុជានៅថ្ងៃស្អែកទី២៦មិថុនានិងមួយលានដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨មិថុនា។ លោកស្រីយក់សម្បត្តិបានថ្លែងប្រាប់អ្នកសារព័ត៌មានថ្ងៃនេះ ជុំវិញការនឹងមកដល់បន្ថែមទៀតនូវវ៉ាក់សាំងចិន ទាំង២លានដូសនោះនៅមុនដំណាច់ខែមិថុនាជិតបញ្ចប់នេះ។
-
ធនាគារពិភពលោក ប្រកាសផ្តល់ឥណទាន២០០លានដុល្លារដល់កម្ពុជា (Video Inside)

-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជូនដំណឹងដល់គណៈកម្មាធិការសាខារាជធានីខេត្តត្រៀមខ្លួនឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២១

-
វឌ្ឍនភាពនៃការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ

រដ្ឋបាលខេត្តកំពតកំពុងរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត។ ការបង្ហាញពីវឌ្ឍនភាពសម្រាប់បង្កើតរដ្ឋបាលក្រុងបូកគោនៃខេត្តកំពត បានធ្វើឡើង នៅថ្ងៃសុក្រ០១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តកំពតរវាងអាជ្ញាធរខេត្ត និងប្រតិភូក្រសួងមហាផ្ទៃ។ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំពេលនេះ វត្ថុបំណងសំខាន់ គឺការពិនិត្យ វឌ្ឍនភាព និងការជំរុញរៀបចំដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោនេះឲ្យបានលឿនឆាប់រហ័ស ដោយផ្អែកតាមអនុលោមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកនិងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដែលនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងនៅថ្ងៃទី២៥ខែកក្កដា២០២១នេះ។ ហើយបន្ទាប់មកការប្រកាសចូលកាន់មុខតំណែង តួនាទីក្រុមប្រឹក្សានិងគណៈអភិបាលក្រុង ក៏នឹងជំរុញឲ្យបានលឿនយ៉ាងយូរនៅថ្ងៃទី០១ខែសីហា២០២១ ខាងមុខនេះ។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថាការអភិវឌ្ឍនៅក្នុងតំបន់ ទីក្រុងបូកគោគឺអភិវឌ្ឍន៍ទៅតាមអ្វីដែលប្លង់គោលរបស់ក្រសួងរៀបចំដែនដីនិងនគររូបនីយកម្ម បានអនុម័ត។ ក៏ប៉ុន្តែតំបន់ការពារធម្មជាតិសូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសហការគ្នាឲ្យបានល្អដើម្បីថែរក្សាឲ្យបានគង់វង្សជៀសវាងកាប់ឆ្កាអនាធិបតេយ្យខុសច្បាប់កំណត់។ បន្ទាប់មកប្រតិភូក្រុមការងារក៏បានអញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោនៅជិតផ្លូវឡើងឧទ្យានជាតិព្រះមុនីវង្សបូកគោនិងទីតាំងអាគាររដ្ឋបាលបណ្ដោះអាសន្ននៅជិតនោះផងដែរ៕ Sila Sarin
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥៧នាក់ទៀត និងជាសះស្បើយ ៤នាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៥៧នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣៨ ដល់ទី៤៤ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង ករណីទី៤៥ ដល់ទី៥០ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង ២ និងករណីទី៥១ និងទី៥២ ជាករណីមកពីរាជធានីភ្នំពេញ។ ចំពោះករណីទី៥៣ និង៥៤ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ ករណីទី៥៥ ដល់ទី៥៦ ជាអ្នកធ្វើដំណើរមកពី ខេត្តតាកែវ និង ករណីទី៥៦ និង៥៧ ជាករណីមកពីខេត្តឧត្តរមានជ័យ។ អ្នកជាសះស្បើយទាំង៤នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨០៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២៧៣នាក់ ស្លាប់៩នាក់ និង៥២៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប…
-
ស្ថានឯកអគ្គរាជទួតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួល ជូនប្រជាពលរដ្ឋខ្មែរបញ្ចប់បេសកកម្មការងារត្រឡប់មកមាតុ ប្រទេសវិញ

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរមួយក្រុមទៀត ដែលបានបញ្ចប់បេសកកម្មការងារ និងជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមជើងហោះហើរសង្គ្រោះ ដែលរៀបចំដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋមីយ៉ាន់ម៉ាពីប្រទេសកម្ពុជា។ នេះគឺជាការរៀបចំជើងហោះហើរសង្គ្រោះលើកទី៦ពីប្រទេសមីយ៉ាន់ម៉ា ហើយដែលនឹងដឹកជញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៤០ នាក់ ពីប្រទេសកម្ពុជា ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញផងដែរ។ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយ ក្រសួងការបរទេសមីយ៉ាន់ម៉ា និងស្ថានឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅរាជធានីភ្នំពេញ ក្នុងការរៀបចំជើងហោះហើរសង្គ្រោះ ចំនួន ៦ លើក និងបានសម្របសម្រួលក្នុងការរៀបចំជើងហោះហើរឯកជន (Charter Flight) ចំនួន ២ លើក ជូនបងប្អូនពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ា សរុបចំនួន ១៨៣ នាក់ ក្នុងនោះរួមមានព្រះសង្ឃ ៥០ អង្គ និងដូនជី ៣ នាក់៕
-
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៣ម៉ឺន៦ពាន់៧៣៧ករណី និងការស្លាប់ថ្មីមានចំនួន៦៨៥នាក់

ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៨គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, និងប្រទេសវៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន១ម៉ឺន៨ពាន់៨៧២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៧ម៉ឺន២ពាន់៨៦៧ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៤២២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ម៉ឺន៦ពាន់៣៧១ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៦ពាន់៨១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៣៨ម៉ឺន៥ពាន់៥៣ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១១៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៤ពាន់១៥២នាក់។ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន៥ពាន់៨១២ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៧២ម៉ឺន២ពាន់៦៥៩ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៨២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់៨០៣នាក់។ប្រទេសថៃមានការឆ្លងថ្មីចំនួន៣ពាន់៦៤៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៣ម៉ឺន៦ពាន់២៩១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤៤ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៨១៩ករណី។ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៧៨៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៥ម៉ឺន៧១៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់២៧៥នាក់។ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន២០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៥១៣ករណី។ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៦៩៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ម៉ឺន៦ពាន់៦៥ករណី។ ចំណែកការស្លាប់ថ្មី១៦ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥០៩នាក់។ប្រទេសវៀតណាមមានការឆ្លងថ្មី៩១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១ម៉ឺន៤ពាន់៣២៣ករណី។ចំណែកការស្លាប់ថ្មីមាន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧២នាក់។ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសឡាវ និងប្រទេសប្រុយណេ។គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៤លាន៦៩ម៉ឺន២ពាន់៨២១ករណី, និងការស្លាប់មាន៩ម៉ឺន១ពាន់៤២នាក់។បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨០លានករណី, និងការស្លាប់មានជាង៣លាន៩១ម៉ឺននាក់។
-
តូបលេខ MS27 នៃ ផ្សារទំនើប ផេនសុលមាត់ទន្លេ មានអ្នកឆ្លងកូវីដ១៩

អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយម្ចាស់តូប ឬលេងជាមួយកូនម្ចាស់តូបតូបលេខ MS27 នៃ ផ្សារទំនើប ផេនសុលមាត់ទន្លេ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ តូបលេខ MS27 នៃ ផ្សារទំនើប ផេនសុលមាត់ទន្លេ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ ,សង្កាត់ចតុមុខ ,ខណ្ឌដូនពេញរាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជាអ្នកលក់នៅតូបលេខ MS27 នៃ ផ្សារទំនើប ផេនសុលមាត់ទន្លេ នោះ កាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។