-
អភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យមើលទីតាំងត្រៀមរៀបចំបន្ថែម មណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩

ប៉ៃលិន៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានដឹកនាំអង្គភាពជំនាញពាក់ព័ន្ធ និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យមើលទីតាំងសាលារៀន មួយ ចំនួនក្នុងស្រុកសាលាក្រៅ ដើម្បីត្រៀមរៀប ចំមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក និងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ថែមទៀត។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។ នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ លោកជំទាវអភិបាលខេត្ត ក៍បានប្រសាសន៍ជម្រុញដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលា និងនៅតាមបន្ទប់រៀននីមួយៗអោយបានស្អាតល្អ និងមានសោភណ្ឌភាព បើទោះបីវិស័យអប់រំ យុវជន និងកីឡាត្រូវបានផ្អាកការសិក្សារៀនសូត្រទូទាំងប្រទេសក៍ដោយ តែយើងមិនត្រូវភ្លេចឡើយ ការសម្អាតបរិស្ថាន…
-
ខេត្តកំពង់ចាម បន្តសុពលភាពនៃការពង្រឹង ការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ០២សប្តាហ៍បន្ថែមទៀត

-
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន ក្នុងការ បរិបទប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩
ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៦ មិថុនា សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុលប្រ៊ូល សៀមរាប បាននាំយកអំណោយ អង្ករ ចំនួន៥តោន , មី ៤០០កេស និងទឹកបរិសុទ្ធ៣៥០កេស មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត នៅសាលាខេត្តសៀមរាប ។ លោកស្រីនាយិការសាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះ ។ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់សាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូល…
-
ក្រុមគ្រូពេទ្យបានចុះយកសំណាកបងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារលើធំថ្មីបន្ទាប់ពីរដ្ឋបាលខេត្តបានបិទផ្សារលើធំថ្មីជាបណ្តោះអាសន្ន

បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបសម្រេចបិទផ្សារលើធំថ្មី ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយសាររកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ជាមួយនឹងការឆ្លងកូវីដ-១៩នៅផ្សារលើធំថ្មីនេះ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មីតាមរយៈតេស្តសំណាក(តេស្តរហ័ស)រួចមក ក្រុមគ្រូពេទ្យបានបង្ហាញថាមានបងប្អូនចំនួន ១១នាក់ ស្រី ៨នាក់មានវិជ្ជមាកូវីដ-១៩។ លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាកា អ្នកវិជ្ជមានកូវីដ-១៩ មានខ្លះជាអ្នកលក់ចាប់ហួយ អ្នកដើរទារលុយផាស៊ី អ្នកមើលថែបន្ទប់ទឹកក្នុងផ្សារ និង ជាអ្នកដេរស្បែងជើងនៅខាងមុខផ្សារនេះផងដែរ ហើយលោក បានបញ្ជាក់ទៀតថា ផ្សារនេះអាចមានអ្នកពាក់ព័ន្ធប្រមាណជាង៤០០នាក់ឯណោះ។ ដោយឡែកចំពោះករណីអ្នកមានវិជ្ជជម្ងឺកូវីដ-១៩នេះ បានដើរឆ្លងកាត់ទីតាំងជាច្រើនទៀត ព្រោះពួកគាត់ជាអ្នកសំអាតអនាម័យផង ដើរទារផាស៊ីផង ហើយអាជ្ញាធរខេត្តបានកំពុងតាមដានគ្រប់ទីតាំងដែលគាត់មានការពាក់ព័ន្ធ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬធ្លាប់ចូលទីតាំងខាងលើ ឬ ធ្លាប់បានចេញ-ចូលផ្សារលើធំថ្មី ត្រូវនាំគ្នាធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និង ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការការគ្នាដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ នៃព្រឹត្តការណ៍ ២០ កុម្ភៈ នេះដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសចូលរួមអនុវត្ត ៣ការពារ និង…
-
ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅមីយ៉ាន់ម៉ា បានសម្រួលជូនប្រជាពលរដ្ឋខ្មែរមួយក្រុមទៀត ដែលបានជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសកម្ពុជាវិញ

នៅថ្ងៃសុក្រ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរមួយក្រុមទៀត ដែលបានបញ្ចប់បេសកកម្មការងារ និងជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសកម្ពុជាវិញតាមជើងហោះហើរសង្គ្រោះដែលរៀបចំដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ពីប្រទេសកម្ពុជា។ នេះគឺជាការរៀបចំជើងហោះហើរសង្គ្រោះលើកទី៦ ពីប្រទេសមីយ៉ាន់ម៉ា ហើយដែលនឹងដឹកជញ្ជូនពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណជាង ១៤០នាក់ពីប្រទេសកម្ពុជា ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញផងដែរ។ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយក្រសួងការបរទេសមីយ៉ាន់ម៉ា និងស្ថានឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅរាជធានីភ្នំពេញ ក្នុងការរៀបចំជើងហោះហើរសង្គ្រោះចំនួន៦ លើក និងបានសម្របសម្រួលក្នុងការរៀបចំជើងហោះហើរឯកជន(CharterFlight)ចំនួន២លើកជូនបងប្អូនពលរដ្ឋខ្មែរ នៅប្រទេសមីយ៉ាន់ម៉ា សរុបចំនួន ១៨៣នាក់ក្នុងនោះរួមមានព្រះសង្ឃ ៥០អង្គ និងដូនជី ៣នាក់។
-
#វីដេអូទី១២ នៃការសារភាពរបស់ ឌុច : វិធីធ្វើទារុណកម្ម និងសួរចម្លើយនៅ ស-២១

-
ធនគារពិភពលោក ប្រកាសផ្ដល់ឥណទាន ២០០លានដុល្លារ ដើម្បីជួយសង្រ្គោះជំងឺកូវិដ-១៩ និងកសាងសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត

ធនាគារពិភពលោក World Bank ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១ បានប្រកាសថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាដើម្បីប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ដែលកំពុងតែកើតមានឡើង និងការចាប់ផ្តើមឈានទៅស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ បានធ្វើឱ្យក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោកអនុម័តកញ្ចប់ឥណទានមានតម្លៃទឹកប្រាក់ចំនួន២០០លានដុល្លារអាមេរិករបស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងរៀបចំគោលនយោបាយហិរញ្ញប្បទានដើម្បីជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF) ។ គម្រោងនោះ ត្រូវធនាគារពិភពលោកបញ្ជាក់ថា នឹងជួយកម្ពុជាក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ, ការសម្រួលឱ្យសេដ្ឋកិច្ចរើបឡើងវិញដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។ ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមដែលមិនធ្លាប់មាន។ ធនាគារពិភពលោក បានបន្តថា ជាលើកដំបូងហើយក្នុងរយៈពេល៣០ឆ្នាំដែលសេដ្ឋកិច្ចនៃប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២០ បានថយចុះ-៣,១ភាគរយ ហើយនៅឆ្នាំ២០២១ កម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩ ចាប់តាំងពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺនោះដំបូងមក។ វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ផ្នែកកាត់ដេរ ទេសចរណ៍ និងសំណង់ ហើយវិស័យទាំងនោះសុទ្ធតែបានផ្តល់ការងារច្រើនជាងគេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យមាននិរន្តភាពឡើងវិញ។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការរាតត្បាតជំងឺកូវីដ-១៩ អាចនឹងបណ្តាលឱ្យភាពអត់ការងារធ្វើ និងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិត១លាននាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការឆ្លើយតបបន្ទាន់នានា ហើយបច្ចុប្បន្នក៏កំពុងតែរៀបចំផែនការសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ (Post-COVID-19…
-
ឯកឧត្តម អ៉ិត សំហេង៖ សហជីព ត្រូវដោះស្រាយលើតុចរចារ ជៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន

(ភ្នំពេញ)៖ ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញទៅដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធសហជីព ត្រូវគិតដល់តុចរចារជាអតិប្បរមា ជៀសវាងឱ្យបានរាល់ការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជននានា ដូចសហជីពមួយចំនួនបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពវឹកវរចលាចល និងអសន្តិសុខដល់សង្គម បង្អាក់ដល់ការប្រកបរបរការងារ រកទទួលទានរបស់ប្រជាពលរដ្ឋ សម្រាប់បុគ្គល រឺក៏ក្រុមដែលធ្វើការញុះញង់ឲ្យប្រព្រឹត្តហឹង្សាអស់ទាំងនេះ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ។ ទន្ទឹមនឹងនោះ ក្នុងនាមជាសហជីព ត្រូវការពារសិទ្ធិ ប្រយោជន៍រួមស្របច្បាប់របស់កម្មករនិយោជិត ជាជាងផលប្រយោជន៍ក្រុម ឬបុគ្គលណាមួយ និងត្រូវធ្វើការផ្អែកលើគោលការណ៍ច្បាប់ សំដៅរក្សាឱ្យបាននូវភាតរភាព ទំនាក់ទំនងល្អជាមួយ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាដៃគូរការងារ បើកទ្វាររង់ចាំផ្តល់សេវា និងកិច្ចសហការទាំងឡាយសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ ។ ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច ដែលមានការប្រកួតប្រជែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ គិតគូរដល់បរិយាកាសការងារ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត…
-
អភិបាលខេត្តកណ្តាលជម្រុញឱ្យគ្រប់ក្រុងស្រុកទាំងអស់ បន្តយកចិត្តដាក់រៀបចំផែនការដាំដើមឈើប្រចាំឆ្នាំក្នុងមូលដ្ឋានរបស់ខ្លួន

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភណ្ឌ អភិបាលនៃគណៈខេត្តកណ្តាល បានជំរុញឱ្យគ្រប់ក្រុង ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែឱ្យបានគ្រប់ទីកន្លែងផងដែរ ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បានដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។ លើសពីនេះទៅទៀត ការដាំដើមឈើមានសារសំខាន់ណាស់ហើយ ប៉ុន្តែសំខាន់ជាងនេះទៅទៀត ការថែទាំដើមឈើឱ្យរស់ដុះលូតលាស់ល្អ វាជាការប្រសើរបំផុតថែមទៀត។ មានប្រសាសន៍បែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញ ដឹកនាំមន្រ្តីរាជការ ខេត្ត ក្រុង ស្រុក ប្រារព្ធពិធីដាំដើមឈើដើម្បីអបអរសាទរពិធីរុក្ខទិវា ៩កក្កដា នៅតាមខ្នងទំនប់បឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ ឯកឧត្តម អភិបាលខេត្តបានបន្ថែមថា ពិធីដាំកូនឈើនាពេលនេះ មានអត្ថន័យសំខាន់ណាស់សម្រាប់ជាសារមួយជួយបំផុសស្មារតីដល់មហាជនបានយល់ដឹងអំពីគុណប្រយោជន៍ នៃដើមឈើ និងជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋចូលរួម ស្រលាញ់ ថែរក្សាដើមឈើ ដែលជាធនធានធម្មជាតិដ៏មានសារសំខាន់សម្រាប់ជីវិតមនុស្ស សត្វ។ ការដាំឈើនៅទីនេះ…
-
៧០ ឆ្នាំកន្លងទៅនេះកម្ពុជា បានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន គណបក្សប្រជាជនកម្ពុជា នៅរួមរស់ជាមួយគ្នាដោះស្រាយបញ្ហានានាគ្រប់ពេលវេលា

សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុទ្ធនារី មន្ត្រី សមាជិក សមាជិកាគណបក្ស និងរួមទាំងជនរួមជាតិរាប់ពាន់រាប់លាននាក់របស់យើង ក្នុងបេសកកម្ម ដើម្បីជាតិមាតុភូមិ ជាមួយការគាំទ្រដ៏ស្មោះសរ ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ សូមរង់ចាំតាមដានទស្សនា វីដេអូ អបអរសាទរខួបលើកទី៧០ កំណើតគណបក្សប្រជាជនកម្ពុជា បង្ហាញពីប្រវត្តិសាស្ត្រ ស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងមានចាក់បញ្ចាំងលើកញ្ចក់ អប្សរា និងបណ្តាញផ្សព្វផ្សាយនានាក្នុងប្រទេសក្នុងពេលឆាប់ៗនេះ។ អបអរសាទរខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា! វីដេអូនេះត្រូវបានសហការផលិតដោយ៖ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា និងអគ្គនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍អប្សរា។