-
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថ្មី ជួបប្រជុំជាមួយសម្ដេចក្រឡាហោម ស ខេង តាមប្រព័ន្ធវីដេអូ

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៣មិថុនាឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូសន្និសីទZoom នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះ លោក Vitit Muntarbhorn បានជម្រាបជូនសម្ដេចទៀតថាក្នុងនាមជាអ្នកស្រាវជ្រាវមួយរូប លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាច្រើនលើក ហើយក្នុងអាណត្តិការងារជាអ្នករាយការណ៍ពិសេសនេះ លោកមានក្ដីសង្ឃឹមថានឹងអាចបន្តនូវកិច្ចសន្ទនាដោយត្រង់ទៅត្រង់មកជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបណ្ដាភាគីពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយបញ្ហានានាដែលជាក្ដីកង្វល់រួមប្រកបដោយការស្ថាបនា។ នៅក្នុងឱកាសនៃជំនួបនោះដែរ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងនូវប្រធានបទចំនួន៤ដើម្បីស្នើសុំកិច្ចពិភាក្សាជាមួយសម្ដេចក្រឡាហោម រួមមាន ទិដ្ឋភាពរួម ឬទិដ្ឋភាពទូទៅនៃជំងឺកូវីដ-១៩នៅកម្ពុជា ទី១ស្ថានភាពនៅក្នុងពន្ធនាគារ, ទី២ លំហរប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់ NGOs និងទី៣វិធានការឆ្លើយតបបន្តបន្ទាប់ទៀតនៅក្រោយស្ថានភាពជំងឺកូវីដ-១៩។ ពាក់ព័ន្ធនឹងទិដ្ឋភាពជារួមនៃជំងឺកូវីដ-១៩នៅកម្ពុជា សម្ដេក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ដោយបានដាក់ចេញនូវយន្តការ និងវិធានការមួយចំនួនជាបន្តបន្ទាប់រហូតដល់ពេលនេះ ក្នុងនោះមានការបន្តជំរុញផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ ការជំរុញយទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការអនុវត្តការបិទខ្ទប់តំបន់មួយចំនួន តាមរយៈការដាក់ចេញវិធានការបង្រួមភូមិសាស្រ្តមានហានីភ័យ ដូចជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺផង និងកាត់បន្ថយផលប៉ះពាល់ឱ្យបានជាអតិប្បមារទៅលើជីវភាពពលរដ្ឋដែលមិនស្ថិតនៅក្នុងតំបន់ហានីភ័យ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការផ្ដល់ជំនួយសង្គមមិច្ចដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំងឺនោះផងដែរ។ ពាក់ព័ន្ធនឹងស្ថានភាពពន្ធនាគារ លោក Vitit Muntarbhorn…
-
សិក្ខាកាមយោធាកម្ពុជា៣រូប បានទទួលបានសញ្ញាបត្រក្រហម ឬសញ្ញាបត្រនិទ្ទេសល្អណាស់ ពីប្រទេសរុស្សី

យោងតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ត្រី ប៉ែន ពិសិដ្ឋ អនុព័ន្ធយោធាកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ីបានអោយដឹងថា ក្នុងឆ្នាំ២០២១នេះ មានសិក្ខាកាមយោធាកម្ពុជា សរុបចំនួន៦៣រូប មកពី១៦គ្រឹះស្ថានឧត្តមសិក្សាជាន់ខ្ពស់ និងសាលាបណ្ឌិតសភាយោធានៃសហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាដោយជោគជ័យ។ លោកបានបន្តថា ក្នុងនោះមានសិក្ខាកាមយោធាកម្ពុជាចំនួន៣ រូបទទួលបានសញ្ញាបត្រក្រហម ឬសញ្ញាបត្រនិទ្ទេសល្អណាស់ថែមទៀត។ និស្សិតយោធាឆ្នើមរបស់កម្ពុជាទាំង៣រូបនោះ គឺ លោកនាយចំណង់ ឡេង គន្ធីសុបញ្ញា សិក្សាជំនាញប្រព័ន្ធបណ្តាញប៉ុស្តិ៍វិទ្យុ មកពីសាលាបណ្ឌិតសភាយោធាវិទ្យុទាក់ទង និងទូរគមនាគមន៍យោធា, លោក នាយចំណង់ ច័ន្ទ សុវណ្ណតារា ជំនាញវិទ្យុទាក់ទងកងទ័ពឆ័ត្រយោង មកពីសាលាបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោង និង លោកនាយចំណង់ អ៊ឹង គឹមហួរ ជំនាញវិស្វករឧទ្ធម្ភាគចក្រ ពីសាលាបណ្ឌិតសភាយោធាទ័ពអាកាស។ សូមជម្រាបថា នៅថ្ងៃទី១៩មិថុនាឆ្នាំ២០២១ សាលាបណ្ឌិតសភាវិទ្យុទាក់ទង និងប្រព័ន្ធទូរគមនាគមន៍យោធារុស្សី បានប្រារព្ធពិធីប្រគល់ សញ្ញាបត្រវិស្វករជំនាញថ្នាក់អនុបណ្ឌិតជូនដល់សិក្ខាកាមយោធាជាតិ-អន្តរជាតិឆ្នាំ២០២១ សរុបជាង៦០០នាក់ ដែលលបានបញ្ចប់វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលដោយជោគជ័យ អស់រយៈពេល៦ឆ្នាំ លើជំនាញបញ្ជូនសារ ក្នុងនោះសិក្ខាកាមកម្ពុជាចំនួន៣រូបផងដែរ។សូមជម្រាបថា យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ក្នុងខែមិថុនាឆ្នាំ២០២១ មាននិស្សិតនាយទាហានកម្ពុជាជិត៣០រូប ដែលទើបបញ្ចប់ការសិក្សានៅប្រទេសរុស្សី ក្នុងនោះមាន៧នាក់ បានបញ្ចប់ការសិក្សាជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងSmolensk…
-
មាតិកាព័ត៌មានថ្ងៃត្រង់ សម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

មាតិកាព័ត៌មានថ្ងៃត្រង់ សម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ១២.៣០នាទី ដល់ ១៣.៣០នាទីរសៀល ១. ព្រះមហាក្សត្រកោតសរសើរ សម្តេច ហេង សំរិន បានដឹកនាំរដ្ឋសភាអនុម័តច្បាប់ជាច្រើន បម្រើឧត្តមប្រយោជន៍ជាតិ ២. ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការអនុវត្តច្បាប់ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ ៣. ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួនជាង ៣លាន៦១ម៉ឺននាក់ (គិតត្រឹមថ្ងៃទី២៣ ខែមិថុនា) ៤. រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកំណត់ភូមិសាស្ត្រ «តំបន់លឿងទុំ» នៅផ្នែកខ្លះ នៃខណ្ឌពោធិ៍សែនជ័យមកជា «តំបន់លឿង» សម្រាប់រយៈពេល១៤ថ្ងៃ ៥. ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៣៧នាក់ ជាសះស្បើយ ៤១នាក់ និងស្លាប់ ចំនួន១នាក់ ៦. រដ្ឋបាលខេត្តកោះកុង បន្តរកឃើញជំងឺកូវីដ-១៩ចំនួន ៩៧នាក់ទៀត និងជាសះស្បើយ ៤នាក់ ៧. ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៩នាក់…
-
ព្រះមហាក្សត្រ ផ្ញើព្រះរាជសារ ជូនរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦

-
សុន្ទរកថារបស់ ឯកឧត្តម ប្រាក់ សុខុន ថ្លែងក្នុងសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក

-
តើ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំណា?

-
ព្រះមហាក្សត្រកោតសរសើរ សម្តេច ហេង សំរិន បានដឹកនាំរដ្ឋសភាអនុម័តច្បាប់ជាច្រើន បម្រើឧត្តមប្រយោជន៍ជាតិ

នៅក្នុងឱកាសរដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយព្រះអង្គបានសម្តែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើន ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បញ្ជាក់ថា អង្គសភាបានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទំាងឡាយបានហ្មត់ចត់និងទាន់ពេលវេលា ជាពិសេសក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ដើម្បីឲ្យប្រើប្រាស់ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាតដោយជំងឺឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់មកនេះ។ ព្រះករុណាជាអម្ចាស់ បានកត់សម្គាល់ថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកស្មុគស្មាញនាអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងសាហាវទូទំាងសកលលោកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ សមាជិកសមាជិកាទំាងអស់ បានខិតខំយកកម្លំាងកាយចិត្ត ជាអាទិ៍ ក្នុងឱកាសវិស្សមកាលកន្លងមកនេះ សុទ្ធតែបានចុះទៅមូលដ្ឋាន សួរសុខទុក្ខ ស្វែងយល់និងជួយដោះស្រាយរាល់ការលំបាកនិងរាល់បញ្ហារបស់បងប្អូនរួមជាតិ ជាពិសេសសម្តេច បានរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុងរាល់កិច្ចប្រតិបត្តិការដោះស្រាយ ទប់ស្កាត់ មានរួមទំាងការផ្សព្វផ្សាយរាល់វិធានការរបស់ក្រសួងសុខាភិបាលនិងការចាក់វ៉ាក់សំាងទៀតផង។…
-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៩នាក់ និងស្លាប់ចំនួន ០៣នាក់

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៩នាក់ និងស្លាប់ចំនួន ០៣នាក់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្ត រកមេរោគកូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមាន សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ អ្នកជំងឺកូវីដ១៩ ចំនួន ០៣នាក់ ស្រី ០២នាក់ បានទទួលមរណភាព។ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៧២៣នាក់ ស្រី៤២៣នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៣២៤នាក់ (ស្រី ១៨៥នាក់) និងស្លាប់ចំនួន ០៨នាក់ (ស្រី ០៦នាក់)។ អ្នកជំងឺដែលនៅសល់ចំនួន ៣៩១នាក់ (ស្រី២៣២នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកស្ទោង មណ្ឌលវិទ្យាល័យ ជា ស៊ីម…
-
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលរួមពិភាក្សាមួយក្នុងកម្មវិធីវិទ្យុ នៅខេត្តកំពង់ចាម

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកឧត្ដម ដាប់បិលយូ ប៉ាទ្រីក ម័រហ្វី (W. PATRICK MURPHY) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្ទនាមតិ នៃវិទ្យុជាតិ របស់មន្ទីរព័ត៌មាន ខេត្តកំពង់ចាម រយ:ពេល ១ម៉ោង ពិភាក្សាស្ដីអំពី ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតអាមេរិក និងខេត្តកំពង់ចាម។ ឯកឧត្ដម ដាប់បិលយូ ប៉ាទ្រីក ម័រហ្វី (W. PATRICK MURPHY) បានជួបពិភាក្សាជាមួយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ដើម្បី ស្វែងយល់អំពីការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាល នៃជម្ងឺកូវីដ-១៩ ក៏ដូចជា ស្វែងយល់អំពីសក្តានុពល និងការងារអភិវឌ្ឍន៍ នៅក្នុងខេត្តកំពង់ចាម ។ ឯកឧត្ដមបានយល់ដឹងកាន់តែច្បាស់ អំពីប្រវត្តិសាស្រ្ត និងប្រពៃណី ក៏ដូចជា បញ្ហាប្រឈមនានា នៅក្នុងខេត្តកំពង់ចាម ផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក…
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៣៧នាក់ទៀត ជាសះស្បើយ ៤១នាក់ និងស្លាប់ ចំនួន១នាក់

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៣៧នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤១នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី១០ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង ករណីទី១១ ដល់ទី១៣ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង ២ និងករណីទី១៤ ដល់ទី២៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះករណីទី២៤ ដល់ទី២៦ ជាអ្នកធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មករកសេវាព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។ ដោយឡែក ករណីទី២៧ ដល់ទី៣៧ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។ អ្នកជាសះស្បើយទាំង៤១នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់…