-
កម្ពុជាកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤មិថុនាឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើមី្បពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលដឹកនាំដោយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា និងមានការចូលរួមពី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ, អគ្គនាយកស្តីទីពាណិជ្ជកម្មក្នុងប្រទេស, អគ្គនាយករងជំរុញពាណិជ្ជកម្ម ប្រធាន-ប្រធានស្តីទីនាយកដ្ឋាន-វិទ្យាស្ថានពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មជាច្រើនរូប។ គោលបំណងនៃសេចក្តីព្រាងគោលនយោបាយជាតិនោះ គឺដើម្បីប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ អង្គប្រជុំបានពិនិត្យតាមរបៀបវារៈនៃមាតិកានីមួយៗ ដោយពិភាក្សា និងផ្តល់ជាធាតុចូលយ៉ាងផុលផុសលើខ្លឹមសារសំខាន់ៗជាអាទិ៍ សេចក្តីផ្តើម ចក្ខុវិស័យ គោលដៅនិងគោលបំណង និងយុទ្ធសាស្ត្រនៃគោលនយោបាយជាតិនោះ។ សម្រាប់កិច្ចការបន្ត នាយកដ្ឋាននឹងកែសម្រួលខ្លឹមសារដែលបានឯកភាព ស្របតាមស្មារតីអង្គប្រជុំ ដើមី្បដាក់ជូនកិច្ចប្រជុំបន្តលើកក្រោយ។ យោងតាមក្រសួងកសិកម្ម កម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ បាននាំចេញគ្រាប់ស្វាយចន្ទីបានចំនួន៨០ម៉ឺន១ពាន់៧៣២តោន ដែលកើនឡើងចំនួន៣២១,៦៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសវៀតណាមចំនួន៧៩ម៉ឺន៥ពាន់៤តោន, ប្រទេសថៃចំនួន៣ពាន់១០៨តោន, ប្រទេសចិនជាង៣ពាន់៥៦៦តោន, ប្រទេសឥណ្ឌាចំនួន១៧តោន, ប្រទេសជប៉ុនជាង៣៣តោន, ប្រទេសឡាវ២តោន និងប្រទេសអារ៉ាប់៥២០គីឡូក្រាម។
-
បញ្ហាចំនួន៣ ត្រូវបានលើកយកមកពិភាក្សារវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី នៅរសៀលថ្ងៃទី២៤មិថុនាឆ្នាំ២០២១បានជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន តាមប្រព័ន្ធអនឡាញ។ កិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ចំនួន៣គឺ៖ ទី១- វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ការងារជំនួយផ្នែកច្បាប់និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ ទី២- វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩។ ពាក់ព័ន្ធបញ្ហានោះ លោក កែវ រ៉េមី បានធ្វើការឆ្លើយបំភ្លឺនិងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីកូវីដ-១៩ ផងដែរ ដោយផ្អែកលើការអនុវត្តវិធានការដូចគ្នានេះនៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិ រួមទាំងបរិបទសង្គមរបស់កម្ពុជា។ ចំណែក ចំណុចទី៣ គឺ លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល។ ពាក់ព័ន្ធបញ្ហានោះ លោក កែវ រ៉េមី បានធ្វើការបង្ហាញពីវឌ្ឍនភាពនៃដំណើការទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល រួមទាំងការបង្កើតនិងធ្វើសកម្មភាពដោយសេរីរបស់បក្សនយោបាយនិងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ ហើយវិធានការច្បាប់លើបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួនដែលបំពានច្បាប់នាពេលកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញជាការអនុវត្តនីតិរដ្ឋ។ នៅទីបញ្ចប់ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការបន្តកិច្ចសហការនិងកិច្ចសន្ទនាគ្នាលើវិស័យសិទ្ធិមនុស្ស ហើយលោក កែវ រ៉េមី ក៏បានស្នើសុំផងដែរឱ្យអ្នករាយការណ៍ពិសេសធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព…
-
កម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ ការពារឯករាជ្យ អធិបតេយ្យជាតិ របស់ខ្លួន

អត្ថបទនយោបាយ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងគ្រប់គ្រងសភាពការណ៍ទូទៅរបស់ប្រទេសជាតិឲ្យមានសុខសន្តិភាព និងស្ថិរភាពយ៉ាងពេញលេញ ហើយបាននិងកំពុងបន្តដំណើរទៅមុខយ៉ាងរឹងមាំ និងស្វាហាប់ដោយរក្សាបាននូវរាល់សមិទ្ធផលសង្គមជាតិ ធ្វើឲ្យកាន់តែប្រសើរនូវបរិយាកាសនយោបាយ លំហប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិសេរីភាព ការពង្រឹងការអនុវត្តនីតិរដ្ឋ និងការការពារយ៉ាងម៉ឺងម៉ាត់នូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ដោយផ្អែកលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ ប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាព សុភមង្គល និងភាពសុខដុមរមនា ហើយកំពុងពួតដៃសាមគ្គីគ្នាធ្វើការអភិវឌ្ឍឲ្យមានការរីកចម្រើនជាលំដាប់។ ប៉ុន្តែពួកប្រឆាំងនិងមជ្ឍដ្ឋានអគតិមួយចំនួនមិនចង់ឲ្យប្រជាជនកម្ពុជាបានសុខសោះឡើយ។ ពួកគេបានរួមគំនិតគ្នាប្រើប្រាស់នូវឧបាយកលទុច្ចរឹតជាច្រើនរាប់មិនអស់ ប៉ុនប៉ងរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងធ្វើឲ្យប្រជាជនកម្ពុជាត្រូវធ្លាក់ទៅក្នុងជ្រោះនៃមហាសោកនាដកម្មសារជាថ្មី។ ការបង្កើតឡើងនូវបដិវត្តពណ៌ក្នុងអំឡុងនៃការបោះឆ្នោត ឆ្នាំ២០១៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា វាយឲ្យបរាជ័យរលត់រលាយងើបក្បាលលែងរួច។ ប៉ុន្តែពួកនេះមិនបានបោះបង់ចោលនូវមហិច្ឆតាដ៏ខ្មៅកខ្វក់របស់ខ្លួនឡើយ។គេនៅតែសាកល្បងទាំងប្រថុយប្រថានបន្តធ្វើការ ការញុះញង់ប្រជាជនឲ្យបះបោរ ប៉ុនប៉ុងបង្កើតឲ្យមានចលាចលសង្គម ការធ្វើវិទ្ធង្សនាទាំងនយោបាយ និងសេដ្ឋកិច្ច ការឃោសនាអុចអាលបន្ទាបបន្ថោកទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ការជេរប្រមាថព្រះមហាក្សត្រជាទីសក្ការៈរបស់ប្រជាជនកម្ពុជាគ្រប់រូប និង ការដៀលត្មិះទៅលើស្ថាប័នរដ្ឋនានាដែលជាទង្វើរំលោភបំពាន ច្បាប់យ៉ាងងងើល ជាទីបំផុត។ មួយរយៈពេលចុងក្រោយនេះទៀតក៏មានការឃោសនាភូតកុហកបំផ្លើស និងបំភ្លៃការពិតអំពីវត្តមានយោធាចិននៅកំពង់ផែរាមដែល ទាំងអស់នេះគឺជាសេណារីយោមួយមានភាពប្រទាក់ ក្រឡាគ្នា ច្បាស់លាស់ក្នុងឧបាយកលដ៏ពិសពុលបំផុត ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ប៉ុន្តែពួកគេមិន អាចធ្វើអ្វីបានតាមចិត្តដូចដែលគេប៉ងប្រាថ្នានោះឡើយហើយពួកនេះតែងតែរងនូវការបរាជ័យនិងទទួលបាននូវការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ បច្ចុប្បន្ននេះនិងតទៅមុខទៀត រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ គឺគ្មានកម្លាំងអមិត្តណាមួយអាចមកបំផ្លាញសុខសន្តិភាព…
-
គណបក្សប្រជាជនកម្ពុជាជាបង្អែកដ៏រឹងមាំ និងជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាជនកម្ពុជា

វិចារណកថា៖ ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០២១ គឺជាទិវាគម្រប់ខួបលើកទី ៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែល នៅគ្រាដំបូងមានឈ្មោះថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» មានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិ របស់ ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយម ដើម្បីឯករាជ្យជាតិ និងបានតស៊ូពុះពារឆ្លងកាត់ឧបសគ្គ រាប់ម៉ឺន រាប់សែនជំពូក លើកំណាត់ផ្លូវយ៉ាងវែង និងបត់បែននៃប្រវត្តិសាស្ត្រកម្ពុជា ។ រយៈពេល ៧០ ឆ្នាំកន្លងទៅនេះ ទោះបីត្រូវប្រឈមនឹងបញ្ហាស្មុគស្មាញបំផុត ប៉ុន្តែគណបក្សប្រជាជន កម្ពុជា បានស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងបានធ្វើការប្រមូលផ្តុំកម្លាំង មហាសាមគ្គី ជាតិ ក្រោកឈរឡើងធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាច បង្កើតបាននូវសមិទ្ធផលសង្គមជាតិដ៏ធំធេងរាប់មិនអស់ និងបានកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ចាប់ពីឆ្នាំ ១៩៥៣-១៩៧០ គណបក្សបានធ្វើការតស៊ូ ប្រឆាំងរបបអាណានិគមនិយម និងបន្ទាប់មក បាន ចូលរួមយ៉ាងសកម្មក្នុងការការពារ ឯករាជ្យ សន្តិភាព និងអធិបតេយ្យជាតិ ។ ពីឆ្នាំ ១៩៧០-១៩៧៥ ក្នុងពេលដែលប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម…
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៩នាក់ទៀត ជាសះស្បើយ៦២នាក់ និងស្លាប់ ១នាក់

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៩នាក់ ជាសះស្បើយ៦២នាក់ និងស្លាប់ ១នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៤៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៥ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង ករណីទី៦ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣៨ ដល់ករណីទី៤១ ជាគឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ចំពោះករណីទី៤២ និងទី៤៣ ជាអ្នកធ្វើដំណើរមកពីខេត្តប៉ៃលិន ករណីទី៤៤ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋាន ហេង ហេង ២ និងករណីទី៤៥ ជាអ្នកធ្វើដំណើរមកពីខេត្តស្ទឹងត្រែង មករកសេវាព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។ ដោយឡែក ករណីទី៤៦ ដល់ទី៤៨ ជាករណីមកពីខេត្តបន្ទាយមានជ័យ និងករណីទី៤៩…
-
លទ្ធផលជំនួបលើកដំបូងរវាងឯកឧត្តម កែវ រ៉េមី ជាមួយលោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន តាមប្រព័ន្ធអនឡាញ ដោយផ្តោតលើចំណុចសំខាន់ចំនួន៣៖ ១.វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ការងារជំនួយផ្នែកច្បាប់និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ ២. វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការឆ្លើយបំភ្លឺនិងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីកូវីដ-១៩ ផងដែរ ដោយផ្អែកលើការអនុវត្តវិធានការដូចគ្នានេះនៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិ រួមទាំងបរិបទសង្គមរបស់កម្ពុជា។ ៣. លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការបង្ហាញពីវឌ្ឍនភាពនៃដំណើការទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល រួមទាំងការបង្កើតនិងធ្វើសកម្មភាពដោយសេរីរបស់បក្សនយោបាយនិងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ ហើយវិធានការច្បាប់លើបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួនដែលបំពានច្បាប់នាពេលកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញជាការអនុវត្តនីតិរដ្ឋ។ នៅទីបញ្ចប់ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការបន្តកិច្ចសហការនិងកិច្ចសន្ទនាគ្នាលើវិស័យសិទ្ធិមនុស្ស ហើយឯកឧត្តម កែវ…
-
កាលបរិច្ឆេទនៃការរំដោះខេត្ដនៅតាមភូមិភាគបូព៌ា

-
លោកអ្នកនឹងបានទស្សនាខែ្សវីដេអូ ដែលបង្ហាញពីប្រវត្តិសាស្ត្រ ស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលឆាប់ៗនេះ

ក្នុងពេលឆាប់ៗនេះ លោកអ្នកនឹងបានទស្សនាខែ្សវីដេអូ ដែលបង្ហាញពីប្រវត្តិសាស្ត្រ ស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ដែលជាការសហការផលិតដោយ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា និងអគ្គនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍អប្សរាដើម្បីចូលរួមអបអរសាទរ ខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ឆាប់ៗនេះ!
-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់ និងជាសះស្បើយចំនួន ២១នាក់

-
អតីតកាល គឺជាប្រវត្តិសាស្តដ៏ជូរចត់របស់កម្ពុជា

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសអង់គ្លេស បន្ទាប់ពីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរួចមក លោកបានអញ្ជើញទស្សនកិច្ចសារមន្ទីរឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងដែលប្រជាជនខ្មែរស្លូតត្រង់ជាង១ម៉ឺន៤ពាន់នាក់ ត្រូវបានចាប់ខ្លួនយកមកឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ ក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់ពីដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីការបរទេសអង់គ្លេស បានបង្ហាញពីចំណាប់អារម្មណ៍ដោយលើកឡើងថា «យើងត្រូវទទួលខុសត្រូវចំពោះអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះ និងធ្វើឱ្យប្រាកដថាពិភពលោកមិនដែលភ្លេចឡើយ។ »ការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងរបស់លោករដ្ឋមន្ត្រី គឺជាសារមួយទៅកាន់ពិភពលោក ឱ្យទទួលស្គាល់ឧក្រិដ្ឋកម្មប្រល័យពូជសាន៍ដែលកើតមានឡើងនៅកម្ពុជា ក៏ដូចជារំលឹកដល់មនុស្សជាតិឱ្យ ចងចាំនូវទុក្ខវេទនារបស់ប្រជាជនកម្ពុជា ដែលបានទទួលរងក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)៕ ប្រភពរូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: #KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel