Category: ព័ត៌មានជាតិ

  • ខេត្តសៀមរាប បិទបញ្ចប់ការកំណត់ជា តំបន់ក្រហម នៅក្នុង ភូមិចំនួន៤

    ខេត្តសៀមរាប បិទបញ្ចប់ការកំណត់ជា តំបន់ក្រហម នៅក្នុង ភូមិចំនួន៤

    សេចក្តីសម្រេច ស្តីពីការបិទបញ្ចប់ការកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រភូមិចំនួន៤ រួមមាន ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១”។

  • ខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣នាក់ បន្ថែមទៀត

    ខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣នាក់ បន្ថែមទៀត

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣នាក់ បន្ថែមទៀត នៅថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២១ នេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

  • កាលបរិច្ឆេទនៃការរំដោះខេត្ដនៅតាមភូមិភាគឦសាន

    កាលបរិច្ឆេទនៃការរំដោះខេត្ដនៅតាមភូមិភាគឦសាន

    ខាងក្រោមនេះជាកាលបរិច្ឆេទនៃការរំដោះបានដោយជោគជ័យរបស់ រណសិរ្សសង្រ្គោះជាតិកម្ពុជា សម្រាប់ខេត្ដចំនួន បួន នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។#ក្អែកខ្មៅ #កម្ពុជាប្រជាធិបតេយ្យ #ប្រវត្ដិសាស្រ្ដកម្ពុជា #រណសិរ្សសង្រ្គោះជាតិកម្ពុជាFacebook Page: Black-Crow Telegram Channel

  • ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៨នាក់ទៀត

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦៨នាក់ ក្នុងនោះ ស្រុកោះសូទិន ០២នាក់ ស្រុកស្ទឹងត្រង់ ០១នាក់, ស្រុកចំការលើ ០១នាក់, ស្រុកកំពង់សៀម ០២នាក់, ស្រុកព្រៃឈរ ០៦នាក់, ស្រុកបាធាយ ១០នាក់, ស្រុកស្រីសន្ធរ ០៣នាក់, ស្រុកជើងព្រៃ ២១នាក់, ស្រុកកងមាស ១១នាក់, មកពីខេត្តកំពង់ធំ ១០នាក់ និងខេត្តតាកែវ ០១នាក់ ក្នុងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

  • សម្ដេច ស ខេង ផ្ដល់កិត្តិយសទទួលជួប លោកជំទាវ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលបញ្ចប់អាណត្តិ ដេីម្បីសម្ដែងការគួរសម និងជម្រាបលា

    សម្ដេច ស ខេង ផ្ដល់កិត្តិយសទទួលជួប លោកជំទាវ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលបញ្ចប់អាណត្តិ ដេីម្បីសម្ដែងការគួរសម និងជម្រាបលា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់កិត្តិយសទទួលជួប លោកជំទាវ Eva Nguyem Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលបញ្ចប់អាណត្តិ ដេីម្បីសម្ដែងការគួរសម និងជម្រាបលា នៅទីស្ដីការក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនៅក្នុងអាណត្តិការងាររបស់ លោកជំទាវ Eva Nguyem Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលបានផ្ដល់កិច្ចសហការល្អ ដែលវត្តមានរបស់លោកជំទាវក៏បានលើកកម្ពស់ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-បារាំង។ លោកជំទាវ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ក៏បានមានប្រសាសន៍ថ្លែងអំណរគុណផងដែរ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមកដែលក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានបង្កលក្ខណៈងាយស្រួលក្នុងការបំពេញបេសកកម្មរបស់លោកជំទាវ បានយ៉ាងល្អប្រសើរ ប្រកបដោយជោគជ័យ និងបង្កើនចំណងមិត្តភាពរវាងកម្ពុជា-បារាំងផងដែរ។ដោយ -រ៉ាវុធ

  • កម្ពុជា និងអង់គ្លេស គូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាព និងភាពជាដៃគូរវាងប្រទេសទាំងពីរ

    កម្ពុជា និងអង់គ្លេស គូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាព និងភាពជាដៃគូរវាងប្រទេសទាំងពីរ

    រដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូជាមួយកម្ពុជា និងបាន អបអរសាទរចំពោះដំណើរការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន និងលើកឡើងថាតើចក្រភពអង់គ្លេសអាចនឹងជួយអ្វីកម្ពុជាបន្ថែមទៀតដើម្បីធ្វើឱ្យកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខទៀត។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងអំឡុងនៃកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងនាមជាមិត្តភ័ក្តិនិងដៃគូ ដោយក្នុងនោះបានលើកឡើងពីប្រធានបទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នា ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លង ដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។ បើតាមមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដូមីនិក រ៉ាអាប់ រដ្ឋមន្ត្រីការបរទេសកំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។ ឯកឧត្តមរដ្ឋមន្ត្រីអង់គ្លេស បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរដែលរហូតមកទល់ពេលនេះមានរយៈពេល ៣០ ឆ្នាំហើយដែលចក្រភពអង់គ្លេសបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ការបរទេសក៏បានកោតសរសើរចំពោះអភិវឌ្ឍរីកចម្រើនដែលកម្ពុជាសម្រេច។ នៅក្នុងជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន…

  • អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងកោតសរសើរ អាជ្ញាធររាជធានី ដែលបានសហការធ្វើឱ្យបេសកកម្មការទូត ៤ឆ្នាំទទួលបានផ្លែផ្កា និងជោគជ័យយ៉ាងធំធេង

    អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្លែងកោតសរសើរ អាជ្ញាធររាជធានី ដែលបានសហការធ្វើឱ្យបេសកកម្មការទូត ៤ឆ្នាំទទួលបានផ្លែផ្កា និងជោគជ័យយ៉ាងធំធេង

    ភ្នំពេញ៖ អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Eva NGUYEN BINH បានសម្ដែងនូវការអរគុណនិងកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានសហការជាមួយស្ថានទូតបារាំងបានយ៉ាងល្អដែលធ្វើឱ្យការងារ ក្នុងបេសកកម្មរបស់លោកស្រីរយៈពេល៤ឆ្នាំនេះទទួលបានផ្លែផ្កានិងជោគជ័យយ៉ាងធំធេង ។ ការលើកឡើងរបស់លោកស្រី Eva NGUYEN BINH បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ មិថុនានេះ ខណៈដែលលោកស្រី ចូលជួបសម្តែងការគួរសមនិងជំរាបលា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់អាណត្តិការទូតរបស់លោកស្រីនៅប្រទេសកម្ពុជា នៅសាលារាជធានីភ្នំពេញ។ ក្នុងជំនួបសម្តែងការគួរសមនិងជំរាបលា លោកឃួង ស្រេងនោះ លោកស្រី Eva NGUYEN BINH ក៏បានសម្ដែងការកោតសរសើរផងដែរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែរ ជម្ងឺនេះ បានរីករាលដាលពេញពិភពលោក ហើយរាជធានីភ្នំពេញក៏បានរីករាលដាលជម្ងឺនេះផងដែរនោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងស្ថានភាពកូវីដ-១៩នេះ បានយ៉ាងល្អប្រសើរ ។ លោកស្រីបញ្ជាក់ទៀតថា ៖លោកស្រីពិតជាមានភ័ព្វសំណាងដែលបានស្នាក់នៅបំពេញការងារការទូតនៅប្រទេសកម្ពុជា ស្របពេលដែលនៅលើពិភពលោកបានមានការរីករាលដាលជំងឺកូវី-១៩ ហើយប្រទេសកម្ពុជាមានការរីករាលដាលជម្ងឺនេះមានកម្រិតតិចតួច។លោកស្រី Eva NGUYEN BINH បានបន្តទៀតថា អាជ្ញាធររាជធានីភ្នំពេញពិតជាមានការលំបាកខ្លាំងណាស់ ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងតស៊ូជាមួយនឹងការទប់ស្កាត់និងជំងឺកូវី-១៩នេះបានយ៉ាងល្អ។…

  • រដ្ឋមន្ត្រីការបរទេសអង់គ្លេស កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

    រដ្ឋមន្ត្រីការបរទេសអង់គ្លេស កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

    រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោកដូមីនិក រ៉ាអាប់ (Dominic Raab) បានមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី២២មិថុនា ឆ្នាំ២០២១ ដោយមានការទទួលពីលោកបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោកដូមីនិក រ៉ាអាប់ (Dominic Raab) បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣មិថុនា ឆ្នាំ២០២១។ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ មានកិច្ចប្រជុំទ្វេភាគីដែលផ្ដោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ ក្នុងឳកាសស្នាក់នៅរាជធានីភ្នំពេញ លោកដូមីនិក រ៉ាអាប់ មានជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាលោកសាយ សំអាល់ ហើយនិងគ្រោងអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចបរស់លោកលោកដូមីនិក រ៉ាអាប់ នៅកម្ពុជានឹងជួយរួមចំណែកជំរុញ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងការបោះជំហានទៅមុខក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌ័អាស៊ាន។

  • ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចុះស្វែងយល់អំពីការងារគ្រប់គ្រងជម្ងឺកូវីដ-១៩ និងសក្តានុពល អភិវឌ្ឍន៍នៅក្នុងខេត្តកំពង់ចាម

    ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចុះស្វែងយល់អំពីការងារគ្រប់គ្រងជម្ងឺកូវីដ-១៩ និងសក្តានុពល អភិវឌ្ឍន៍នៅក្នុងខេត្តកំពង់ចាម

    ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy នៅរសៀលថ្ងៃទី២២មិថុនាឆ្នាំ២០២១ បានបំពេញទស្សនកិច្ចនៅខេត្តកំពង់ចាម ដោយបានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ផងដែរ។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គឺធ្វើឡើង ដើម្បីស្វែងយល់អំពីការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាល នៃជម្ងឺកូវីដ-១៩ ព្រមទាំងសក្តានុពល និងការងារអភិវឌ្ឍន នៅក្នុងខេត្តកំពង់ចាម។ ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត Patrick Murphy បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាមួយផ្នែកដល់យន្តការកូវ៉ាក់(COVAX) តាមរយៈ យន្តការn: កម្ពុជាក៏បានទទួលនូវវ៉ាក់សាំង សម្រាប់បង្ការជម្ងឺកូវីដ-១៩ ផងដែរ។ ក្នុងជំនួបនោះ លោកអភិបាលខេត្តកំពង់ចាម អ៊ុន ចាន់ដា បានលើកឡើងពីសក្ដានុពលនានានៅក្នុងខេត្តដូចជា វិស័យកសិកម្ម, កសិឧស្សាហកម្ម និងទេសចរណ៍ជាដើម។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ- ១៩ នៅក្នុងខេត្តកំពង់ចាម គឺមានការរួមសហការគ្នា ជាមួយអ្នកពាក់ព័ន្ធ ក៏ដូចជា វិស័យឯកជន។ យ៉ាងណាក៏ដោយចាប់តាំងពីឆ្នាំ២០២០មក ខេត្តមានបញ្ហាការគម្រាមកំហែងដោយសារជម្ងឺកូវីដ-១៩…

  • វីដេអូ : ពួកអនាគតខ្មែរក្រហមបោះទីតាំងក្នុងព្រៃភ្នំរតនគិរីនៅ ឆ្នាំ១៩៦៦

    វីដេអូ : ពួកអនាគតខ្មែរក្រហមបោះទីតាំងក្នុងព្រៃភ្នំរតនគិរីនៅ ឆ្នាំ១៩៦៦

    ដើម្បីជ្រាបច្បាស់សូមតាមដានស្តាប់ទាំងអស់គ្នា។#ក្អែកខ្មៅ#BlackCrow#KhmerRougeFacebook Page: Black-Crow Telegram Channel