-
ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សបេះដូងជាតិ ប៉ុន្តែត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ស្ដីពីគណបក្សនយោបាយ

ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សបេះដូងជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ៕ដោយ -រ៉ាវុធ
-
“មន្ទីរសន្ដិសុខ វត្ដស្វាយស” ខេត្ដសៀមរាប

ក្នុងអំឡុងរបបខ្មែរក្រហម វត្ដស្វាយស ជាច្រើននៅទូទាំងខេត្ដសៀមរាប ត្រូវបានប្រែក្លាយទៅជាមន្ទីរសន្ដិសុខ។ ខ្មែរក្រហម ត្រូវការជាចាំបាច់នូវទីតាំងទាំងអស់នេះ នៅតាមតំបន់នីមួយៗ សម្រាប់ទុកធ្វើជាទីឃុំឃាំង ធ្វើទារុណកម្ម ឬសម្លាប់នូវរាល់ជនទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាក្បត់ទៅនឹងអង្កការ។ ខាងក្រោមនេះគឺជារូបភាពនៃមន្ទីរសន្ដិសុខ វត្ដស្វាយស។ #ក្អែកខ្មៅ #KhmerRouge #កម្ពុជាប្រជាធិបតេយ្យ #វត្ដស្វាយសFacebook Page: Black-Crow Telegram Channel
-
កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ត្រីមាសទី២ ឆមាសទី១ និងការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២១

ដីឥដ្ឋ៖ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ត្រីមាសទី២ ឆមាសទី១ និងការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២១របស់វិទ្យាស្ថាន ក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រី ជានាយករង នាយការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថានមួយចំនួនទៀតនៅថ្ងៃ ទី២១ ខែធ្នូឆ្នាំ២០២១ ។ នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោសាស្ត្រាចារ្យរង ប្រធានអង្គប្រជុំមានមតិស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ បន្ទាប់មកបាននាយការិយាល័យនីមួយៗ រាយការណ៍អំពីរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ត្រីមាសទី២ ឆមាសទី១ និងការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ខ្លួន ដើម្បីត្រួតពិនិត្យ។ ជាបន្តទៀត លោកប្រធានអង្គប្រជុំ បានឱ្យសមាជិក សមាជិកា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ក្នុងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់វិទ្យាស្ថាន។ ជាលទ្ធផលអង្គប្រជុំបានឯកភាពលើខ្លឹមសារដែលបានកែសម្រួលរួចនិងណែនាំដាក់ចេញនូវទិសដៅបន្តដូចខាងក្រោម៖-ស្នើឱ្យនាយការិយាល័យនីមួយៗពិនិត្យ អនុវត្តកម្មវិធីការងារប្រចាំខែ ដោយផ្អែកលើផែនការសកម្មភាពប្រចាំឆ្នាំ២០២១-ជំរុញការពង្រឹងវិន័យការងារ ថែរក្សាសុខភាពឱ្យបានល្អ ជាពិសេស៣កុំ ៣ការពារ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើរ៕ដោយ-រ៉ាវុធ
-
គួរឲ្យសង្វេគ!! ក្មេងប្រុសអាយុ៣ខួបម្នាក់លង់ទឹកពាងស្លាប់ ធ្វេីឲ្យឪពុកម្ដាយយំសោកបោកខ្លួន ឡេីងសន្លប់

ភ្នំពេញ ៖ ក្មេងប្រុសអាយុ៣ខួបម្នាក់បានដាំក្បាលចូលទឹកពាងលង់ស្លាប់ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង និងសមត្ថកិច្ចកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិជេីងឯក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សពក្មេងប្រុសមានឈ្មោះ សុខ វុធី អាយុ៣ឆ្នាំ រស់នៅជាមួយម្ដាយឈ្មោះ ជាង អេម អាយុ២៥ឆ្នាំ និងឪពុកឈ្មោះ ហុក សុក អាយុ២៨ឆ្នាំ ។
-
អភិបាលខេត្តរតនគិរី អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អភិបាលស្រុក និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ ឯកឧត្តម បានមានប្រសាសន៍ផ្ដាំផ្ញើអោយ បងប្អូនអ្នកសម្រាកព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់ លេបថ្នាំ ហាត់ប្រាណ បរិភោគអោយបានគ្រប់គ្រាន់ និងស្ដាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យអោយបានត្រឹមត្រូវ ដើម្បីឆាប់បានជាសះស្បើយពីជំងឺនេះ នឹងបានត្រឡប់ទៅផ្ទះវិញ ។ ឯកឧត្តមបានបន្ថែមទៀតថា នៅពេលជាសះស្បើយត្រឡប់ទៅវិញត្រូវបន្ដចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀត ដើម្បីការពារករណីរើឡើងវិញ ព្រមទាំងត្រូវបន្ដអនុវត្តវិធានការ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួន ។ ឯកឧត្តមក៏បានកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យ យ៉ាងជ្រាលជ្រៅដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ របស់យើងអោយឆាប់បានជាសះស្បើយ ។ ឯកឧត្តមបានប្រគល់អំណោយរបស់អង្គការយូនីសេហ្វ តាមរយៈមន្ទីរសង្គមកិច្ចខេត្តប្រគល់ជូនគ្រួសារកុមារចំនួន៩នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ដោយក្នុង១គ្រួសារទទួលបានរួមមាន អង្ករ៥០គីឡូ មីជាតិ១កេស ទឹកស៊ីអ៊ីវ១យួ ប៊ីចេង ១កញ្ចប់ ស្ករស ១គីឡូ ប្រេងឆា ២លីត្រ សាប៊ូ១កញ្ចប់ សាប៊ូដុសខ្លួន២ដុំ នំធុង ១ធុង…
-
សមរភូមិស្រុកស្អាង នាខែមេសា ឆ្នាំ១៩៧០

-
ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវិដ-១៩ថ្មី ចំនួន ៤០នាក់ទៀត

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យ ចំនួន៨៨៧នាក់ ទទួលបានលទ្ធផលតេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៤០នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង៤០នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាល ចំនួន៥០០នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ។
-
មេដឹកនាំខ្មែរមានពិសោធន៍គ្រប់គ្រាន់ក្នុងការកាច់ចង្កូតនាវាកម្ពុជា ទោះក្នុងបរិបទពិភពលោក បែបណាក៏ដោយ (វីដេអូ)

-
រដ្ឋមន្ត្រីក្រសួងសាធារណការ ជំរុញឲ្យស្ថាបនាផ្លូវល្បឿនលឿនៅភ្នំពេញ ក្រុងព្រះសីហនុ ឲ្យបញ្ចប់ឲ្យបានមុនផែនការ

ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនៅព្រឹកថ្ងៃទី២១មិថុនានេះ ក្នុងឳកាសដែលលោក រួមនឹងលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ ដឹកនាំគណៈប្រតិភូចំរុះចុះបំពេញបេសកកម្មពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។ គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ឧសភា ឆ្នាំ២០២៣។ ផ្លូវនោះតភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គម្រោងស្ថាបនាផ្លូវនោះ សម្រេចបាន ៥៥,០៥% គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ឲ្យបញ្ចប់បានមុនផែនការ អាចនឹងរួចរាល់នៅខែកញ្ញាឆ្នាំ២០២២។ ក្នុងឳកាសចុះពិនិត្យនោះ ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា លោកស្រី និន សាផុន បានថ្លែងកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំធ្វើឲ្យមានគម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ដែលជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា…
-
លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន គ្រោងនឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិកនៅសប្ដាហ៏នេះ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២១មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងនឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ មិថុនា ឆ្នាំ ២០២១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្រសួងការបរទេសបានបន្តថា លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន គ្រោងនឹងធ្វើជាប្រធានដឹកនាំសន្និសីទ ដោយមានាករចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសដៃគូនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។ សន្និសីទនោះគ្រោងនឹងពិភាក្សា ព្រមទាំងផ្លាស់ប្ដូរយោបល់រិះរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងដើម្បីសម្រេចបាននូវការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ព្រមទាំងលើកកម្ពស់ភាពជាដៃគូសម្រាប់អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន័។ ក្នុងសន្និសីទនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងថ្លែងបទអន្តរាគមន៍ ដោយផ្ដោតលើទិដ្ឋភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ពហុភាគីនិយមដែលបើកចំហរ និងប្រកបដោយបរិយាបន្ន័ ការជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅធានានូវការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌សម្រាប់សកលលោក និងការស្ដារសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព។