Category: ព័ត៌មានជាតិ

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៩នាក់ និងស្លាប់ ចំនួន១នាក់

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៩នាក់ និងស្លាប់ ចំនួន១នាក់

    រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៣ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង ករណីទី៤ ដល់ទី១៨ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋាន ហេង ហេង ២ និងករណីទី១៩ ដល់ទី៣២ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះករណីទី៣៣ ដល់ទី៣៥ ជាអ្នកធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មករកសេវាព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។ ដោយឡែក ករណីទី៣៦ ជាករណីមកពីរាជធានីភ្នំពេញ និងករណីទី៣៧ ដល់ទី៣៩ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។ នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ កុក ប៊ុនថា…

  • ខេត្តសៀមរាបបញ្ចប់ការកំណត់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង

    ខេត្តសៀមរាបបញ្ចប់ការកំណត់ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង

    រដ្ឋបាលខេត្តសម្រេចបញ្ចប់ការកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងភូមិសាស្ត្រ ស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១”។

  • ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា

    ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់អំពីគោលបំណងថា ដំណើរទស្សនកិច្ច របស់ពួកគាត់ ដើម្បី ស្វែងយល់អំពីការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាល នៃជម្ងឺកូវីដ ១៩ ។ ស្វែងយល់អំពីសក្តានុពល និងការងារអភិវឌ្ឍន៍ នៅក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាមួយផ្នែក ដល់យន្តការកូវ៉ាក់ ។ តាមរយៈ យន្តការនេះ កម្ពុជា ក៏បានទទួលនូវវ៉ាក់សាំង សម្រាប់បង្ការជម្ងឺកូវីដ-១៩ ផងដែរ ។ ក្រៅអំពីការជម្រាបជូនអំពីសក្តានុពល របស់ខេត្តកំពង់ចាម ទៅដល់ភ្ញៀវ ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ទាក់ទងការគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរាលដាល…

  • តើ សមរភូមិស្រុកស្អាងផ្ទុះឡើងដោយសារមូលហេតុអ្វី?

    តើ សមរភូមិស្រុកស្អាងផ្ទុះឡើងដោយសារមូលហេតុអ្វី?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង !អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ទៀត និងជាសះស្បើយ ៥០នាក់

    ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ទៀត និងជាសះស្បើយ ៥០នាក់

    សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០១នាក់ ស្រុកកំពង់សៀម ១០នាក់, ស្រុកព្រៃឈរ ១៥នាក់, ស្រុកបាធាយ ០៨នាក់,ស្រុកស្រីសន្ធរ ០៧នាក់, ស្រុកជើងព្រៃ ០៧នាក់, ស្រុកចំការលើ ០២នាក់ និងករណីជាសះស្បើយចំនួន ៥០នាក់ ក្នុងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

  • ខេត្តតាកែវ បើកយុទ្ធនាកា ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការនី នៅស្រុកសំរោង និងស្រុកបាទី

    ខេត្តតាកែវ បើកយុទ្ធនាកា ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការនី នៅស្រុកសំរោង និងស្រុកបាទី

    ឯកឧត្តមអភិបាលខេត្ត អញ្ជើញបើកយុទ្ធនាកាចាក់វ៉ាក់សាំង ជូនដល់ មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការនី នៅស្រុកសំរោង និងស្រុកបាទី។ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ចំនួន ៤០ម៉ឺនដូស តាមរយៈក្រសួងការពារជាតិ ជូន មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការនី នៅស្រុកសំរោង និងស្រុកបាទី ។មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់ បងប្អូនប្រជាពលរដ្ឋរបស់យើងឲរួចផុត ពីការគម្រាមកំហែង នៃជម្ងឺឆ្លងកូវីដ១៩ ដែលនៅលើស កលលោកបាននឹងកំពុងមានការកម្រាមកំហែង និងស្លាប់ដោយសារតែមេរោគកូវីដនេះ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងការពារឲបានគ្រប់ៗគ្នា…

  • ប្រទេសចិន យល់ព្រមផ្ដល់បច្ចេកទេសដល់កម្ពុជា ក្នុងការផលិតវ៉ាក់សាំងជំងឺសារទឹក និងជំងឺអុតក្តាម គោ ក្របី ដោយខ្លួនឯង

    ប្រទេសចិន យល់ព្រមផ្ដល់បច្ចេកទេសដល់កម្ពុជា ក្នុងការផលិតវ៉ាក់សាំងជំងឺសារទឹក និងជំងឺអុតក្តាម គោ ក្របី ដោយខ្លួនឯង

    យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅថ្ងៃទី២២មិថុនានេះ បានឲ្យដឹងថា តាមសំណើរបស់ភាគីកម្ពុជា ភាគីចិនបានឯកភាពផ្តល់ជូនវ៉ាក់សាំងសារទឹកចំនួន១០ម៉ឺនកម្រិត ជាលើកទី១ និងវ៉ាក់សាំងជំងឺអុតក្តាមចំនួន១០ម៉ឺនកម្រិតជាលើកទី២ ត្រូវបានប្រទេសចិនផ្ដល់ជូនកម្ពុជានាពេលថ្មីៗនេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ភាគីចិនបានគាំទ្រលើសំណើរបស់កម្ពុជាដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ ករណីនោះ ភាគីចិននឹងចុះមកសិក្សាផ្ទាល់ក្រោយស្ថានភាពកូវីដ-១៩ បានល្អប្រសើរ ។ ថ្នាំការពារដែលជាជំនួយរបស់ភាគីចិន ត្រូវបានបែងចែក និងបាននិងកំពុងចុះអន្តរាគមន៍ចាក់ឲ្យគោ-ក្របីជូនប្រជាកសិករ នៅតាមបណ្តាខេត្តដែលមានផ្ទុះជំងឺច្រើនជាងគេទាំង ១២ ខេត្ត ក្នុងនោះមានខេត្ត ព្រៃវែង កំពង់ចាម តាកែវ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយ មានជ័យ បាត់ដំបង រតនះគីរី ត្បូងឃ្មុំ កំពង់ឆ្នាំង និង ពោធិសាត់។ យោងតាមក្រសួងកសិកម្ម បានឲ្យដឹងថា ផលិតកម្មចិញ្ចឹមសត្វ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយ:ការផ្តល់ចំណូលឲ្យគ្រួសារ លក់សត្វរស់ លក់ពូជ លក់ស៊ុត និងលាមក និងបង្កើតការងារនៅក្នុងមូលដ្ឋានផ្ទាល់ ។ មិនតែប៉ុណ្ណោះ វិស័យផលិតកម្មចិញ្ចឹមសត្វបានចូលរួមប្រើប្រាស់ វត្ថុធាតុដើមផលិតក្នុងស្រុកមាន ស្រូវ…

  • ឯកឧត្តម ប្រាក់ សុខុន គ្រោងនឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ក្នុងគម្រប់ខួប ២៥ឆ្នាំ

    ឯកឧត្តម ប្រាក់ សុខុន គ្រោងនឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ក្នុងគម្រប់ខួប ២៥ឆ្នាំ

    លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ នៅក្នុងពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

  • កម្ពុជាស្នើឲ្យចិនជួយផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេស ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ

    កម្ពុជាស្នើឲ្យចិនជួយផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេស ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ

    ការស្នើរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងឳកសដែលលោក ជួបប្រជុំការងារទ្វេភាគីតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយលោក Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២២មិថុនាឆ្នាំ២០២១។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% គិតត្រឹមថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ មុនការគ្រោងទុករយៈពេល៦ខែ, លោកទេសរដ្ឋមន្ត្រីក៏បាន ការសម្ពោធដាក់ឱ្យដំណើរការទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោ សែន សាធារណការ និង ដឹកជញ្ជូន ដែលជាមជ្ឍមណ្ឌលបណ្តុះបណ្តាលវិស្វករកម្ពុជាលើមុខជំនាញបច្ចេកទេសឱ្យចេះសាងសង់ផ្លូវ ស្ពានប្រកបដោយគុណភាពរឹងមាំ។ ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រ និងជំនួយពីប្រទេសចិនលើវិស័យក៏ដូចជាមុខជំនាញជាច្រើន ជាពិសេសផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសតាមរយៈអនុស្សារណៈកិច្ចសហប្រតិបត្តិការចិនកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម។ អង្គប្រជុំបានពិភាក្សាលើការចូលរួមសន្និសីទស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាពជាសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែតុលា…

  • ហាងសាច់អាំងបែបចិនផ្លូវសហព័ន្ធរុស្ស៊ីមានអ្នកឆ្លងកូវីដ-១៩

    ហាងសាច់អាំងបែបចិនផ្លូវសហព័ន្ធរុស្ស៊ីមានអ្នកឆ្លងកូវីដ-១៩

    អ្នកដែលធ្លាប់បានទៅ ហាងសាច់អាំងបែបចិនផ្លូវសហព័ន្ធរុស្ស៊ី ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាងសាច់អាំងបែបចិន មានទីតាំង ស្ថិតនៅផ្លូវសហព័ន្ទរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹង ថាមាន អ្នកជំងឺកូវីដ-១៩ បានចូលទៅហូបអាហារនៅហាងសាច់អាំងបែបចិន ផ្លូវសហព័ន្ទរុស្សី នេះ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែងនិងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។