-
ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងក្រសួងសន្តិសុខសាធារណៈចិន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងក្រសួងសន្តិសុខសាធារណៈចិន ដែលដឹកនាំដោយ លោក Wu JianMin អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្របសម្រួលអនុវត្តច្បាប់ចិននិងកម្ពុជា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមការងារតំណាងក្រសួងសន្តិសុខសាធារណៈចិន ដែលពាក់ព័ន្ធផងដែរ៕ដោយ -រ៉ាវុធ
-
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូអន្តរក្រសួងការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប)

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ នៅព្រឹកថ្ងៃទី២១មិថុនាឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពlokកិត្តិសេដ្ឋាបណ្ឌិត ជៀម យាប ប្រធានគណៈកម្មការទី២, លោក ឈាង វុន ប្រធានគណៈកម្មការទី៥ និងលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។ គោលបំណងសំខាន់នៃកិច្ចប្រជុំនោះ គឺដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដើម្បីកិច្ចព្រមព្រៀងនោះអាចចូលជាធរមានបាននៅថ្ងៃទី១មករា ឆ្នាំ២០២២ខាងមុខ។ នៅក្នុងកិច្ចប្រជុំនោះ ប្រធាន និងសមាជិកគណៈកម្មកររដ្ឋសភារដ្ឋមន្រ្តីទាំងអស់ បានស្វែងយល់ពីភាពចាំបាច់នៃកិច្ចព្រមព្រៀងអាសិប ដែលនឹងបង្កើតនូវក្របខណ្ឌភាពជាដៃគូដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។ ជាចុងបញ្ចប់ ប្រធាន និងសមាជិក គណៈកម្មការជំនាញ នៃរដ្ឋសភា បានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នោះ។ សូមរំលឹកផងដែរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ ការធ្វើសេចក្តីសម្រេចចិត្ត និងត្រូវបានដាក់ឱ្យចាប់ផ្តើមជាផ្លូវការ ដោយថ្នាក់ដឹកនាំអាស៊ាន និងដៃគូពាណិជ្ជកម្មសេរីអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រជុំឆ្លងរបាយការណ៍លទ្ធផលនៃការអង្កេតស្រាវជ្រាវ នៅភូមិអន្តូងថ្មមាស

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលនៃការអង្កេតស្រាវជ្រាវបណ្តឹងរបស់ប្រជាពលរដ្ឋ នៅភូមិអន្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕
-
សម្តេចពិជ័យសេនា ទៀ បាញ់ ៖ ផ្ទាំងសិលាមួយផ្ទាំងនេះ គឺជាជោគជ័យមួយដែលកម្ពុជាចង់បាន ដើម្បីតម្កល់ទុកជាតឹកតាង ជាមរតកប្រវត្តិសាស្ត្រនៃដំណើរតស៊ូរំដោះប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ នៅចំពោះមុខសមភាគី គឺលោកឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ ហ្សាង បានហៅវត្តមានផ្ទាំងសិលាមួយផ្ទាំងនេះ គឺជាជោគជ័យមួយដែលកម្ពុជាចង់បាន ដើម្បីតម្កល់ទុកជាតឹកតាង ជាមរតកប្រវត្តិសាស្ត្រនៃដំណើរតស៊ូរំដោះប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត។ការលើកឡើងនេះធ្វើឡើងនៅក្នុងពិធីរំលឹកខួបនៃដំណើរការតស៊ូនេះ ព្រមទាំងបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម និងសម្ពោធសមិទ្ធផលមួយចំនួន ដែលបានសាងសង់នៅភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទីតាំងស្លាកស្នាមនៃតម្រាយផ្លូវសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានភាសខ្លួនទាំងយប់ទៅកាន់វៀតណាម កាលពី ៤៤ឆ្នាំមុន។ សម្តេចពិជ័យសេនា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សំខាន់បំផុត ដែលខ្ញុំបានលើកឡើងជាបន្តបន្ទាប់ការធ្វើផ្លូវភ្ជាប់ពីតំបន់ X16 ទៅលើដល់ស្រុកឡក់នីញ នៃសាធារណរដ្ឋសង្កមនិយមវៀតណាម។ ថ្ងៃនេះយើងបានឃើញច្បាស់ សម្រេចបានយ៉ាងល្អប្រពៃបំផុត សំខាន់ជាងនេះទៅទៀត គឺសិលាចារឹកមួយ ដែលយើងតម្រូវការដាក់តាំងឱ្យទាល់តែបាន ដូច្នេះក្នុងរយៈពេលដ៏ខ្លីសិលាចារឹកនេះ ត្រូវបានរៀបចំសម្ពោធនៅក្នុងថ្ងៃនេះ»។ ក្រៅតែពីសមិទ្ធផលដែលបាននិងកំពុងបង្ហាញវត្ត ហើយសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាខួប ៤៤ឆ្នាំនៃដំណើរតស៊ូរបស់សម្តេចតេជោហើយនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងវៀតណាម ក៏បានអញ្ជើញរួមគ្នាបញ្ចុះបឋមសិលាដើម្បីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាមមួយខ្នងទៀត ដែលមានការជួយគាំទ្រការសាងសង់ពីភាគីវៀតណាម ។ ក្រុមការងារក៏គ្រោងនឹងសាងសង់ជាបន្តនូវសំណង់ជាច្រើនផ្សេងទៀតដូចជា រូបនាគពីថ្មភក់ព័ទ្ធជុំវិញស្រះទឹក,…
-
គ្រូពេទ្យជំនាញព្យាបាលជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាម របស់ប្រទេសចិនបានស្ម័គ្រចិត្តបណ្ដុះបណ្ដាលគ្រូពេទ្យកម្ពុជានៅស្រុកស្អាង

(កណ្តាល)៖ ចំណងមិត្តភាពកម្ពុជា-ចិនលើវិស័យសុខាភិបាល ត្រូវបានសម្ដែងឱ្យឃើញមួយផ្នែកទៀត តាមរយៈកិច្ចសហការរបស់មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន អង្គការ YUNDI និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានស្ម័គ្រចិត្តបណ្ដុះបណ្ដាលជំនាញព្យាបាល «ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម» ជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ដែលបម្រើការងារមណ្ឌលសុខភាពទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ កម្មវិធីបណ្ដុះបណ្ដាលនេះធ្វើឡើងតាមរយៈប្រព័ន្ធ Online ក្នុងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់គ្រូពេទ្យកម្ពុជា ១០ រូប ដែលសុទ្ធតែបម្រើការងារនៅមណ្ឌលសុខភាពទឹកវិលខាងលើនោះ។ ក្នុងពេលបើកកម្មវិធីបណ្ដុះបណ្ដាល លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ ទីមួយ ដើម្បីបង្កើនការយល់ដឹងពីការរករោគវិនិច្ឆ័យដោយបច្ចេកវិទ្យាថ្មីលើការវិភាគពីជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាមលើបុគ្គលដែលមានអាយុចាប់ពី ៣៥ ឆ្នាំឡើងទៅ និងទីពីរ ដើម្បីចូលរួមសិក្សាស្រាវជ្រាវរួមគ្នាជាមួយក្រុមគ្រូពេទ្យជំនាញបេះដូងនៅមន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ប្រទេសចិន។ លោកវេជ្ជបណ្ឌិត សុខា ដារ៉ាពិសិដ្ឋ ដែលជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលនេះ បានគូសបញ្ជាក់ថា ក្រោយពីចូលរួមសិក្ខាសាលាស្តីពីជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាម កាលពីចុងឆ្នាំ២០១៩ នៅមន្ទីរពេទ្យបេះដូង FUWAI…
-
រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងបំពេញទស្សនកិច្ច នៅកម្ពុជាក្នុងសប្ដាហ៍នេះ

-
អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ និង ប្រធាន អនុប្រធានការងារចុះជួយឃុំចុងជាច ផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

ត្បូងឃ្មុំ ៖ ឯកឧត្តម ឡោ រស្មី លោក ភុំ រ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតំបែរ និង សហការីក្រុមការងារចុះជួយឃុំចុងជាច និងឃុំទឹកជ្រៅ ព្រមទាំងមានការចូលរួមពីមន្ត្រីគណបក្សប្រជាជនឃុំចុងជាច បានអញ្ជើញចូលរួមផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២១ ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅឃុំ ចុងជាចដោយមានសមាជិក សមាជិកា ចូលរួមចំនួន៥០នាក់ ដោយអនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ ។ លោក ភុំ រ៉ា និង ឯកឧត្តម ឡោ រស្មី បានសូមណូមពរអោយក្រុមការងារគណបក្ស និងមន្រ្តីគណប្សឃុំដែលជាក្បាលម៉ាស៊ីនគណបក្ស ត្រូវចិញ្ចឹមចលនាឲ្យដូចភ្លៀងរលឹម ធ្វើការជិតស្និត និងគាំពារសមាជិក និងអ្នកគាំទ្រ ពិសេសផ្តោតសំខាន់លើអ្នកគាំទ្រតែម្តង គឺថាបើទោះមិនទាន់ក្លាយជាសមាជិកបក្សក្តី ខណៈដែលពួកគាត់មើលឃើញទង្វើដ៏ល្អ និងការកសាងជាបន្តបន្ទាប់របស់គណបក្ស ជាហេតុធ្វើឲ្យគាត់គាំទ្រនឹងបោះឆ្នោតជូនគណបក្ស នេះជាចំណុចសំខាន់ ។…
-
នាយទាហានកម្ពុជា ១៩នាក់ បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតយោធា Specialist degree ពីប្រទេសរុស្សី

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២០មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងចំណោមនិស្សិតនាយទាហានកម្ពុជាទាំង១៩រូប ដែលទើបបញ្ចប់ការសិក្សានៅប្រទេសរុស្សីរួមមាន ៧នាក់ បានបញ្ចប់ការសិក្សាជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងSmolensk សហព័ន្ធរុស្ស៊ី ។ នាយទាហានកម្ពុជាទាំង៧រូប រួមមាន ១- អនុសេនីយ៍ទោ សុវត្ថិ ដាវីត, ២- អនុសេនីយ៍ទោ ច័ន្ទ ពិសិដ្ឋ, ៣- អនុសេនីយ៍ទោ ប្រុក ធូឆវ័ន្ត, ៤- អនុសេនីយ៍ទោ អ៊ុក សុវណ្ណារ៉ា, ៥- អនុសេនីយ៍ទោ លុយ វ៉ាវី , ៦- អនុសេនីយ៍ទោ អួង ធៀង និង៧- អនុសេនីយ៍ទោ អែម ឌី។ ចំណែកនាយទាហានកម្ពុជា២រូបទៀត ក៏បានបញ្ចប់ការសិក្សាថ្នាក់ Specialist degree ថ្នាក់អនុបណ្ឌិតយោធា ជំនាញវិស្វកម្ម ពីបញ្ជារការវិស្វកម្មយោធាជាន់ខ្ពស់ ទីក្រុងTyumensk សហព័ន្ធរុស្ស៊ី រួមមាន លោក អនុសេនីយ៍ទោ…
-
សារលិខិត សម្តេចតេជោ ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១

-
តើ ពាក្យស្លោកណាមួយដែលបង្ហាញពីមនសិការស្នេហាជាតិដ៏មហិមារបស់យុវជនខ្មែរ?
