Category: ព័ត៌មានជាតិ

  • ស.ស.យ.ក រាជធានីភ្នំពេញ សហការជាមួយការិយាយល័យអប់រំខណ្ឌព្រែកព្នៅបានចុះពិនិត្យលក្ខណៈវិនិច្ឆ័យសាលាមេត្រីបរិស្ថាន

    ស.ស.យ.ក រាជធានីភ្នំពេញ សហការជាមួយការិយាយល័យអប់រំខណ្ឌព្រែកព្នៅបានចុះពិនិត្យលក្ខណៈវិនិច្ឆ័យសាលាមេត្រីបរិស្ថាន

    រាជធានីភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសហការជាមួយ ស.ស.យ.ក  ខណ្ឌព្រែកព្នៅ  និងការិយាល័យ អប់រំខណ្ឌ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ចុះពិនិត្យ ស្ថានភាពទូទៅនៃការវិវឌ្ឍ ការរៀបចំរចនាសម្ព័ន្ធសាលារៀន សម្ភាររូបវ័ន្ត និងលក្ខណៈវិនិច្ឆ័យសាលាមេត្រីបរិស្ថាន ។  ការចុះពិនិត្យនេះគឺធ្វើឡើងនៅគ្រប់សាលាគោលដៅ នៅទូទាំង១៩ ខណ្ឌ  ដើម្បីចងក្រងទិន្នន័យឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយសំដៅ អាចធ្វើការវាយតម្លៃពីចំណុចខ្លាំង ចំណុចខ្វះខាតតម្រូវការនិងសំណូម ពរជាអាទិភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល លើវិស័យអប់រំ និងបរិស្ថាន៕

  • សម្តេចតេជោ ហ៊ុន សែន ធ្វើចត្តាឡីស័ក១៤ ថ្ងៃបន្ទាប់ពី ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩

    សម្តេចតេជោ ហ៊ុន សែន ធ្វើចត្តាឡីស័ក១៤ ថ្ងៃបន្ទាប់ពី ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩

    បើយោងតាមគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចសុំធ្វើចត្តាឡីស័ក ១៤ គឺចាប់ពីថ្ងៃទី១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។ ការធ្វើចត្តាឡីស័កនេះ ដោយសារតែសម្តេចតេជោ ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ក្នុងនោះដែរ សម្តេចតេជោ សូមអភ័យទោសដែលតម្រូវអោយសម្តេចលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២១ ខាងមុខនេះនៅវិមានសន្តិភាព។ បើទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវអោយមានមនុស្សចូលមកជិតសម្តេចនោះទេ៕

  • ថ្ងៃនេះ កាលពី ៤៤ឆ្នាំមុន ដំណេីរស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន

    ថ្ងៃនេះ កាលពី ៤៤ឆ្នាំមុន ដំណេីរស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន

    ដេីម្បីឆ្លើយតបទៅនឹងភាពឈឺចាប់ វិនាសកម្មសង្រ្គាម និងអាយុជីវិតប្រជាជន ដែលបានរស់នៅយ៉ាងវេទនា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គ្រប់គ្រងដោយ ប៉ុល ពត។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានសម្រេចចិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ យកជីវិតធ្វេីដេីមទុន ឆ្លងដែនចូលទឹកដីប្រទេសវៀតណាម ក្នុងគោលដៅស្វែងរកនូវការគាំទ្រ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការសម្រេចចិត្តយកជីវិតជាដេីមទុនរបស់សមមិត្ត ហ៊ុន សែន នាពេលនោះ បានធ្វេីឡេីងទាំងការឈឺចាប់ ដោយត្រូវចាកចេញពីប្រពន្ធកូនជាទីស្រឡាញ់ស្មើជីវិត ទាំងមេឃងងឹត និងទឹកចិត្តក្តុកក្តួលឥតឧបមាក្នុងចិត្តសង្ឃឹមថានឹងទទួលបានការគាំទ្រពីសមភាគីវៀតណាម ដើម្បីវាយរំដោះប្រជាជន រកសន្តិភាពជូនជាតិមាតុភូមិវិញឱ្យបាន និងលុបបំបាត់ចោលទាំងស្រុងនូវរបបដ៏ឃោរឃៅនេះ។ ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សមមិត្ត ហ៊ុន សែន កាលពី ៤៤ឆ្នាំមុន គឺជាការចាប់ផ្ដើមនូវចលនាតស៊ូមួយដ៏ខ្លាំងខ្លាគួបផ្សំនឹងចលនាតស៊ូនានាពេញផ្ទៃប្រទេស ដើម្បីផ្ដួលរំលំក្រុមខ្មែរក្រហម និងបញ្ចប់របបប្រល័យពូជសាសន៍ ដោយជំនួសមកវិញនូវការរស់រានមានជីវិតថ្មី ប្រកបដោយភាពថ្លៃថ្នូរ សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ខាងក្រោមនេះគឺជាស្ថាបនិកមួយរូប ក្នុងចំណោមស្ថានិកទាំងបីដែលផ្ដួចផ្ដើមបង្កើតឱ្យមាននូវរណសិរ្សសង្រ្គោះជាតិកម្ពុជា និងជាបិតាសន្តិភាព របស់កម្ពុជា៕ #ក្អែកខ្មៅ #កម្ពុជាប្រជាធិបតេយ្យ #ប្រវត្ដិសាស្រ្ដកម្ពុជា #រណសិរ្សសង្រ្គោះជាតិកម្ពុជាFacebook Page: Black-Crow Telegram Channel

  • ហោរាសាស្រ្តប្រចាំថ្ងៃ១១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងារនានារបស់អ្នកពឹងផ្អែកទាំងស្រុងលើគម្រោងផែនការ ដូច្នេះបើគ្មានគម្រោងច្បាស់លាស់ទេអាជីពការងាររបស់អ្នកអាចបង្ករអស្ថេរភាព យ៉ាងខ្លាំងដែរ។ ក្នុងនោះដែរ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់។ ចំពោះការនិយាយចរចារឿងគ្មានប្រយោជន៍ គួរជៀសវាងដាច់ខាត។​ ដោយឡែកក្នុងអនាគតដ៏ខ្លីនេះ អ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នា ហើយមានស្ថេរភាពយូរអង្វែង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ។ ដោយឡែក ថ្ងៃនេះមានអំណោយផលដល់ការដោះស្រាយបញ្ហាធំតូចយ៉ាងងាយស្រួលផងដែរ។​ ប្រសិនបើអ្នកមានលទ្ធភាពបោះទុន ក៏ដូចជាការលក់ចេញទិញចូលចលន និងអចលនទ្រព្យ គឺនឹងទទួលបានផលចំនេញច្រើនលើសពីការរំពឹងទុក។ ដោយឡែក អ្នកគួរប្រយ័ត្នកំហុសដែលនឹងអាចកើតមានទាក់ទងនឹងឯកសារ ជាមួយដៃគូការងារ និងពាណិជ្ជកម្ម។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានដំណើរការល្អជាប្រក្រតី។ រាសីថ្ងៃនេះហាមប្រាមមិនឲ្យធ្វើការហួសកំរិត។ សក្តានុពលនៃថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែសូមសន្សំកម្លាំងទើបជាការល្អប្រសើរជាង។ លើសពីនេះ សូមកុំបង្កើតសកម្មភាពច្រើន ឬធំដុំ ប្រសិនបើអ្នកមានអារម្មណ៍អស់កំលាំង ប្រយ័ត្នកាន់តែមានភាពស្មុគ្រស្មាញ។ ចំពោះហិរញ្ញវត្ថុ សូមគិតគូរឲ្យបានម៉ត់ចត់ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អបញ្ចេញលុយកាក់នោះទេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ និងជាសះស្បើយចំនួន ១៤នាក់

    ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ និងជាសះស្បើយចំនួន ១៤នាក់

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៣នាក់ និងជាសះស្បើយចំនួន ១៤នាក់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្ត រកមេរោគកូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុម គ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ១៤នាក់ ស្រី ០៨នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ ដោយត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៦៣៥នាក់ ស្រី ៣៧៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៣០៣នាក់ ស្រី ១៧៥នាក់ និងស្លាប់ ចំនួន ០៤នាក់ ស្រី ០១នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ៣២៨នាក់ ស្រី ១៩៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត…

  • សមមិត្ត ជា ស៊ីម សមាជិកមួយរូបក្នុងចំណោមស្ថាបនិកទាំងបីរូប នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

    សមមិត្ត ជា ស៊ីម សមាជិកមួយរូបក្នុងចំណោមស្ថាបនិកទាំងបីរូប នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

    របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម បានបង្ខំឱ្យប្រជាជនខ្មែរស្លូតត្រង់រាប់លាននាក់ ធ្វើការជាទម្ងន់ បង្អត់អាហារ ឈឺគ្មានថ្នាំព្យាបាល គ្មានសម្លៀកបំពាក់សមរម្យ គ្មានទីជម្រករស់នៅ គ្មានប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ ជាពិសេសពួកឃាតកអាវខ្មៅទាំងនេះ បានចាប់ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ប្រជាជនខ្មែររាប់សែននាក់ដោយគ្មានកំហុស។ សម្រាប់របបកម្ពុជាប្រជាធិបតេយ្យ យើងអាចហៅរបបនេះបានថាជា ឋាននរកមនុស្សរស់ និងគុកឥតជញ្ជាំង។ ដោយឃើញនូវទុក្ខវេទនា និងការឈឺចាប់ឥតស្រាកស្រាន្តរបស់ប្រជាជនខ្មែរ យុវជនខ្មែរបានក្រោកឈរឡើងសាមគ្គីគ្នាជាធ្លុងមួយ ហើយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីវាយផ្តួលរំលំរបបដ៏យង់ឃ្នងមួយនេះ។ ខាងក្រោមនេះ គឺជាស្ថាបនិកមួយរូប ក្នុងចំណោមស្ថាបនិកទាំងបីរូបដែលបានផ្តួចផ្តើមបង្កើតឱ្យមានរណសិរ្សសង្គ្រោះជាតិកម្ពុជា៕#កម្ពុជាប្រជាធិបតេយ្យ#ប្រវត្ដិសាស្រ្ដកម្ពុជា#រណសិរ្សសង្រ្គោះជាតិកម្ពុជាFacebook Page: Black-Crow Telegram Channel

  • អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ផ្តល់ជូនពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ក្នុងឃុំដាក់ដាំ ស្រុកអូររាំង

    អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ផ្តល់ជូនពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ក្នុងឃុំដាក់ដាំ ស្រុកអូររាំង

    ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងលោក សៀក មុន្នី អភិបាលស្រុកអូររាំង និងសមត្ថកិច្ចជំនាញ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្ន នៃភូមិពូឡេះ ភូមិពូឆប និងភូមិពូត្រែង ក្នុងឃុំដាក់ដាំ ស្រុកអូររាំង ដែលប្រជាពលរដ្ឋបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។នាឱកាសនោះ ឯកឧត្តម ស្វាយ…

  • ខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤នាក់ទៀត

    ខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤នាក់ទៀត

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤នាក់ បន្ថែមទៀត នៅថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២១ នេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ (សូមធារណជនមេត្តាជ្រាបជាព័ត៌មានដូចខាងក្រោម)៕

  • ខេត្តរតនគិរី រកឃើញករណីវិជ្ជមានកូវិដ-១៩ ចំនួន ១០៤នាក់ ផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូង

    ខេត្តរតនគិរី រកឃើញករណីវិជ្ជមានកូវិដ-១៩ ចំនួន ១០៤នាក់ ផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូង

    សេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានកូវូដ-១៩ ចំនួន ១០៤នាក់ ផ្ទុះក្នុងសហគមន៍ទ្រង់ទ្រាយធំលើកដំបូងនៅក្នុងខេត្ត។

  • ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់ និងជាសះស្បើយ ៧៩នាក់

    ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់ និងជាសះស្បើយ ៧៩នាក់

    សេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៩នាក់ ក្នុងនោះ ស្រុកបាធាយ០២នាក់,ស្រុកកងមាស ០១នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកស្ទឹងត្រង់ ០១នាក់,ក្រុងកំពង់ចាម ០៦នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកជើងព្រៃ ០៧នាក់,ស្រុកព្រៃឈរ ១៦នាក់ មកពីខេត្តកំពង់ធំ ០១នាក់, ខេត្តត្បូងឃ្មុំ ០៣នាក់ និងករណីជាសះស្បើយចំនួន ៧៩នាក់ ក្នុងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។