-
អគ្គនាយកអន្តោប្រវេសន៍បញ្ជាក់ប្រាប់ទូតវៀតណាមថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជាគឺមិនដែលមានការរើសអើងឡើយ

ការបញ្ជាក់របស់ អគ្គនាយកអន្តោប្រវេសន៍នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើឡើងថា ក្នុងឳកាសដែលលោកអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជាលោក Vu Quang Minh ចូលជួបពិភាក្សាការងារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជានៅរសៀលថ្ងៃទី១៧មិថុនាឆ្នាំ២០២១។ ក្នុងជំនួបនឡ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតវៀតណាម ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ថា នឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។ ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម…
-
កម្ពុជា ស្នើឲ្យភាគីចិនសម្របសម្រួលក្នុងការពន្លឿនការបញ្ជូនខ្លួនជនល្មើស និងជនសង្ស័យជនជាតិចិន ចេញពីកម្ពុជាដែលកំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន

ការស្នើរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានធ្វើឡើងក្នុងឳកាសលោកបានជួបពិភាក្សាការងារ ជាមួយ លោក Wu JianMin អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងជាប្រធានតំណាងភាគីចិន នៃការិយាល័យសម្រសម្រួលអនុវត្តច្បាប់ចិននិងកម្ពុជា នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២១។ នៅក្នុងជំនួបនោះ លោក Wu JianMin តំណាងក្រសួងសន្តិសុខសាធារណ:ចិន បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានខិតខំអនុវត្ត និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ លើការងារបង្ការ និងទប់ស្កាត់បទល្មើសដែលបានបង្កឡើងដោយជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននៅកម្ពុជា នាពេលកន្លងមក។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងអំណរគុណភាគីចិន ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់កម្ពុជា ទាំងសម្ភារ: បច្ចេកទេស និងបរិក្ខារពេទ្យ ក្នុងការបង្ការ និងទប់ស្កាត់ជម្ងឺ Covid-19 ដល់ស្ថាប័នជាតិគ្រប់ជាន់ថ្នាក់ នាពេលកន្លងមក។ នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមក លោកបានស្នើឲ្យភាគីចិនពិចារណាអំពីការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍ចិន លើការងារបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដោយស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណ:ចិន។…
-
រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ បង្កើនការកែច្នៃ នាំឱ្យសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួច

ខេត្តកំពត៖ «ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ ព្រមទាំងបង្កើនការកែច្នៃឱ្យបានច្រើនអស់លទ្ធភាព នោះសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួចប៉ុណ្ណោះ»។ នេះគឺជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងកម្មវិធីប្រគល់និងទទួលទ្រុងសំណាញ់ធ្វើពីដែកសម្រាប់ដាក់សំរាមសំណល់រឹងជូនរដ្ឋបាលខេត្តកំពតដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមគឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាទ្រុងសម្រាប់ដាក់សំណល់ប្លាស្ទិកដែលក្រុមហ៊ុនកូកាកូឡាផ្តល់ជូនរដ្ឋបាលខេត្តកំពតតាមរយៈក្រសួងបរិស្ថាននេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមគ្រប់ គ្រងសំណល់ប្លាស្ទិក មិនឱ្យបោះចោលបែបអនាធិបតេយ្យ និងហូរចូលសមុទ្រ។ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកាកូឡាដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថាននិងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យបរិស្ថានតាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀតដែលមានមេត្រីភាពបរិស្ថាន។ «នេះគឺជាការចូលរួមទទួលខុសត្រូវរបស់ក្រុមហ៊ុនកូកាកូឡាលើវិស័យ បរិស្ថាន»។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានចាត់ទុកទ្រុង ដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុនកូកាកូឡានាពេលនេះគឺជាដៃគូសហការមួយយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងដូច្នេះ មុននឹងបន្តថា៖«ការគ្រប់គ្រងសំណល់សំរាមគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការញែកសំរាមតាមប្រភេទច្បាស់លាស់ និងការជំរុញលើការកែច្នៃឱ្យអស់លទ្ធភាពនឹងចូលរួមកាត់បន្ថយសំណល់សំរាមដែលបោះចោលនៅលើទីលាន និងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចថែមទៀតផង»។ ឯកឧត្តមបានថ្លែងថាបច្ចុប្បន្ននេះ បរិមាណសំរាមចន្លោះពី ៧០ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០%ប៉ុណ្ណោះដែលបានដកហូតយកទៅកែច្នៃ។ ឯកឧត្តមបានថ្លែងថា ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន…
-
សភាកម្ពុជា ប្រជុំត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស CLV

នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ដឹកនាំដោយលោកជំទាវ មាន សំអាន ជាប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសនៃអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ក្រោមអធិបតីភាពឯកឧត្តម ឈាវ វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា តាមរយៈប្រព័ន្ធវីដេអូ នៅសាលសិក្ខាសាលាបណ្ណាល័យវិមានព្រឹទ្ធសភា។ កិច្ចប្រជុំនេះដំណើរការដោយមានរបៀបវារៈដូចខាងក្រោម៖១-មតិស្វាគមន៍ឯកឧត្តមប្រធានអង្គប្រជុំ។២-ពិភាក្សាអំពីកាលបរិច្ឆេទ ទីកន្លែង ប្រធានបទ និងទម្រង់សន្និសីទលើកទី៨។៣-បញ្ហាផ្សេងៗ។៤-មតិបូកសរុបរបស់ឯកឧត្តមប្រធានអង្គប្រជុំ។សូមជម្រាបថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទលើកទី៨នេះ ពីថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២១ នាពេលខាងមុខនេះ។
-
កិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.)

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងកម្ពុជា នៅព្រឹកថ្ងៃទី ១៧ មិថុនា ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលដឹកនាំដោយ ឯកឧត្តម Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ។ រដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន. បានផ្លាស់ប្តូរទស្សនៈលើផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ និងបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការក្នុងតំបន់និងតួនាទីដ៏សំខាន់របស់ វ.ប.ន. ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច។ ដើម្បីបង្កើននូវភាពប្រកួតប្រជែងរបស់អាស៊ាន ក្នុងដំណាក់កាលក្រោយកូវីដ១៩ អង្គប្រជុំបានឯកភាពលើការកសាងនូវផែនការតំបន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីអាស៊ានផ្នែក វ.ប.ន.។ អង្គប្រជុំក៏បានគូសបញ្ជាក់អំពីសារៈសំខាន់សម្រាប់កិច្ចសហការលើការសិក្សាស្រាវជ្រាវអំពីជំងឺកូវីដ ១៩ និង វ.ប.ន. លើបរិវត្តកម្មឧស្សាហកម្មនិងមូលដ្ឋានគ្រឹះសម្រាប់អនាគត។ រដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន. ក៏បានឯកភាពកំណត់អាទិភាពសម្រាប់ឆ្នាំ២០២១ លើវិស័យ វ.ប.ន. មួយចំនួនដូចខាងក្រោម៖១.…
-
តើ ចលនាបដិវត្ដន៍របស់ សាឡុត ស យកគំរូតាមបដិវត្ដន៍ប្រទេសណា?

-
ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦០នាក់ និងជាសះស្បើយ ២៣នាក់

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៦០នាក់ ក្នុងនោះ ស្រុកបាធាយ ០៥នាក់, ស្រុកស្រីសន្ធរ ០៦នាក់ ស្រុកស្ទឹងត្រង់ ០១នាក់, ស្រុកព្រៃឈរ ១១នាក់, ស្រុកជើងព្រៃ ៣៣នាក់, ស្រុកចំការលើ ០១នាក់, ក្រុងកំពង់ចាម ០២នាក់ មកពីខេត្តត្បូងឃ្មុំ ០១នាក់ និងករណីជាសះស្បើយចំនួន ២៣នាក់ ក្នុងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
-
បុរសជនជាតិខ្មែរម្នាក់ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺកូវីដ-១៩

-
លោក បៃដិន និងលោក ពូទីន សាទរចំពោះកិច្ចពិភាក្សាប្រកបដោយ ភាពវិជ្ជមាន ប៉ុន្តែសហរដ្ឋអាមេរិកព្រមានអំពីសង្គ្រាមផ្នែកព័ត៌ មាន វិទ្យា (មានវីដេអូ)

-
“មន្ទីរសន្ដិសុខ វត្ដខ្សាច់” ខេត្ដសៀមរាប

ក្នុងអំឡុងរបបខ្មែរក្រហម វត្ដខ្សាច់ ជាច្រើននៅទូទាំងខេត្ដសៀមរាប ត្រូវបានប្រែក្លាយទៅជាមន្ទីរសន្ដិសុខ។ ខ្មែរក្រហម ត្រូវការជាចាំបាច់នូវទីតាំងទាំងអស់នេះ នៅតាមតំបន់នីមួយៗ សម្រាប់ទុកធ្វើជាទីឃុំឃាំង ធ្វើទារុណកម្ម ឬសម្លាប់នូវរាល់ជនទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាក្បត់ទៅនឹងអង្កការ។ខាងក្រោមនេះគឺជារូបភាពនៃមន្ទីរសន្ដិសុខ វត្ដខ្សាច់។#ក្អែកខ្មៅ #KhmerRouge #កម្ពុជាប្រជាធិបតេយ្យ #វត្ដសុវណ្ណបុប្ឋារាមFacebook Page: Black-Crow Telegram Channel