-
ដឹកនាំកិច្ចប្រជុំ ឆ្លងខ្លឹមសារ សារាចរណែនាំ ស្តីពី ការរៀបចំ ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ

-
ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួង ផ្តល់ជូនដល់បងប្អូនកម្មករ កម្មាការិនី ថែសួនច្បារក្នុងរាជធានីភ្នំពេញ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ

ភ្នំពេញ៖ ដើម្បីចូលរួមសម្តេងនូវមនោសញ្ចេតនាអបអរសាទរដោយគារវភក្តី និងកត្តញូតាធម៌ដ៏ជ្រាលជ្រៅបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវក្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ បាននាំយកអំណោយសប្បុរសធម៌ រួមទាំងថវិកាមួយចំនួន របស់ក្រុមការងារអន្តរក្រសួង ផ្ដល់ជូនកម្មាការិនី ថែសួនច្បារក្នុងរាជធានីភ្នំពេញនិងកងកម្លាំងប្រជាការពារក្នុងមូលដ្ឋាន ដែលជួបការខ្វះខាតសរុបចំនួន ២០០នាក់ ពិសេសដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ហើយកាយវិការសប្បុរសធម៌ដ៏ធំធេងមួយនេះក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងបរិបទចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមដែល បណ្តាលមកពីវីរុសកូរ៉ូណា ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ថា នៅទូទាំងប្រទេស គ្រប់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានសិក្សា ស្ថាប័នសាសនា ទាំងអស់…
-
នាទីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម

-
គណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចស្វែងយល់នៅក្រសួងសាធារណការកម្ពុជា

គណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (American Chamber of Commerce In Cambodia) នៅកម្ពុជាដឹកនាំដោយលោក Anthony Galliano ប្រធានAmChamនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនCambodia Investment Management នៅព្រឹកថ្ងៃទី១៦មិថុនាឆ្នាំ២០២១ បានបំពេញទស្សនកិច្ចនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឳកាសនោះ រដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូអំពីការតភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុងកៅស៊ូ(AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហកទាំងអស់ ដើម្បីពង្រីកទំនាក់ទំនង និងពង្រីកវិសាលភាពសេដ្ឋកិច្ចរបស់កម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែល សម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតដែលក្នុង នោះរួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៣១ ៣៣ ៤១…
-
ហ្វីលីពីនរំពឹងថា វ៉ាក់សាំង AstraZeneca ចំនួន១៧លានដូសដែលផលិតនៅថៃនឹងមកដល់ក្នុងឆ្នាំនេះ ក្រោយមានការពន្យារពេលដឹកជញ្ជូន (មានវីដេអូ)

-
កម្ពុជា ស្នើឱ្យស៊ុយអែត បន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ របស់ខ្លួនមកកម្ពុជា

ការស្នើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិ បានធ្វើឡើងក្នុងឳកាសដែលលោក បានទទួលជួប លោក BJÖRN HÄGGMARK ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបនោះ លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម អប់រំ ការកសាងសមត្ថភាពមន្រ្តីរាជការ និងការគាំទ្រភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នៅកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលក្នុងនោះ លោកមរដ្ឋមន្រ្ដីប៉ាន សូរស័ក្ដិ បានជម្រាបជូន លោកឯកអគ្គរាជទូតស៊ុយអែត អំពីគោលជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យដោយអនុលោមតាមបទដ្ឋានអន្តរជាតិ និងមានការគិតគូរដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។ ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានសំណូមពរឲ្យលោកឯកអគ្គរាជទូត ឱ្យជម្រាបជូនថា្នក់ដឹកនាំរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប អំពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងខឿនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ចនៅកម្ពុជា…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

-
ឯកអគ្គរដ្ឋទូតបារាំង បង្ហាញការពេញចិត្ត ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកំណែទម្រង់ច្បាប់នានារបស់កម្ពុជា

-
តើ នរណាជាអ្នកកំណត់ប្រភេទឧបករណ៍ធ្វើទារុណកម្មនៅមន្ទីរ ស-២១?

-
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេ ស្រុកស្រីសន្ធរ និងស្រុកកងមាស

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ អភិបាលរងខេត្ត មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ លក្ខណៈបច្ចេកទេសនៃការសាងសង់ច្រាំងទន្លេ នៅតំបន់កោះតូច ប្រវែង២.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស ដេីម្បីត្រៀមលក្ខណ:ការពារច្រាំងទន្លេកុំឲ្យបាក់ស្រុតខណ:រដូវវទឹកឡើងខិតជិតចូលមកដល់នោះ។ នៅក្នុងដំណើរអញ្ជើញចុះពិនិត្យការ សាងសង់ច្រាំងទន្លេនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យក្រុមហ៊ុនទទួលការត្រូវពន្លឿនការងារ សាងសង់ព្រោះរដូវទឹកឡើងជិតឈាន ចូលមកដល់នាពេលខាងមុខនេះហេីយ។ ជាមួយគ្នានោះក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងការបូមដីកោះដុះថ្មី និងដីខ្សាច់តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូចចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់ស្រុតច្រាំងទន្លេ ដែលនាំឱ្យរងផលប៉ះពាល់ដល់លំនៅដ្ឋាន និងចម្ការដំណាំរបស់ប្រជាពលរដ្ឋយើង។ បេីតាមការបញ្ជាក់ពីអ្នកបច្ចេកទេស របស់ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បាន ឲ្យដឹងថា ចំពោះគម្រោងការសាងសង់ ច្រាំងទន្លេនេះ ក្រុមការងារបច្ចេកទេស បានរៀបចំបាវខ្សាច់(Geo-textile) ដើម្បីទប់ច្រាំងទន្លេ ប្រវែង២០០០…