Category: ព័ត៌មានជាតិ

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី15 មិថុនា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី15 មិថុនា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី15 មិថុនា​ ២០២១

  • នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅសង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោគ

    នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅសង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោគ

    ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបទរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅសង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោគរាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្រ្គាម ដោយមានការចូលរួមពីសំណាក់អគ្គនាយករង និងនាយក នាយកដ្ឋានជំនាញភស្តុភា ហិរញ្ញវត្ថុ និងសុខាភិបាល ជំនាញធនធានមនុស្ស និងបណ្តុះបណ្តាល នាយកដ្ឋានប្រតិបត្តិការ និងហ្វឹកហ្វឺន និងនាយកដ្នានស្តង់ដាស៉ភារៈបច្ចេកទេសជាច្រើនរូប ។ នាយឧត្តមសេនីយ៍​ សែម​ សុវណ្ណនី​ បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ជាពិសេសសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ មន្រ្តីរាជធានី និងក្រសួងការពារជាតិ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះបានប្រែក្លាយមកជាតំបន់មិនមានហានិភ័យខ្ពស់​ ដោយសារនេះជាឧបករណ៍សំខាន់ប្រឆាំងនឹងជំងឺកូវីដ១៩។ នៅពេលខាងមុខនាយឧត្តមសេនីយ៍​ សែម​ សុវណ្ណនី​ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលដូសទី១ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សូមមេត្តារួសរាន់ទៅទទួលការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាតាមការកំណត់​ របស់អាជ្ញាធរមូលដ្ឋាន…

  • សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

    សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២១ ដោយកិច្ចប្រជុំនេះប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះថា របៀបវារៈនៃកិច្ចប្រជុំគឺទី១៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមអនុម័តឯកសារទស្សនទានចំនួន៤ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។ទី២៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកប្រមុខការពារជាតិកម្ពុជា នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ។ ក្នុងពេលនោះ សម្តេចពិជ័យសេនា នឹងចូលរួមអនុម័តសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគតសន្តិភាពនិងវិបុលភាពអាស៊ាន។ទី៣៖ ស្របគ្នានឹងកិច្ចប្រជុំនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន។ ក្នុងកិច្ចប្រជុំនេះសម្តេចពិជ័យសេនា…

  • កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរបន្តទៀត

    កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរបន្តទៀត

    (ភ្នំពេញ)៖ កម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ Teo Lay Cheng អគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី។ ក្នុងឱកាសនោះ លោកជំទាវអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ផ្តោតទៅលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះឲ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកជំទាវ Teo Lay Cheng ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជម្នះឧបសគ្គគ្រប់បែបយ៉ាង ក្នុងការចូលរួមស្តារ និងកសាងប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។ លោកជំទាវអគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ…

  • កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៩៥នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង៦០០នាក់ និងមានអ្នកស្លាប់ចំនួន១៣នាក់

    កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៩៥នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង៦០០នាក់ និងមានអ្នកស្លាប់ចំនួន១៣នាក់

    យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ១៤មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៩៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន៤៤នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ១៤មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦០៤នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី១៤មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣ម៉ឺន៩ពាន់៤៦៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣ម៉ឺន៣ពាន់៥៧១នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១៣នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣៦១នាក់ហើយ។

  • នគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ លួចមានស្ថានទម្ងន់ទោស

    នគរបាលខណ្ឌច្បារអំពៅ  ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ  លួចមានស្ថានទម្ងន់ទោស

    ភ្នំពេញ ៖ នៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា បានចាប់ខ្លួនជនជាប់ចោទឈ្មោះ ចក់ វិចិត្រ នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ បេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ ៨៦៦ ចុះថ្ងៃទី ២៤-១០-២០១៩ ចេញដោយលោក ហន សុខេមរិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលា ដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ បេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៤-០៤-២០១៩ រួចបញ្ជូនឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត។

  • ខេត្តមណ្ឌលគិរីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    ខេត្តមណ្ឌលគិរីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

    រដ្ឋបាលខេត្តមណ្ឌលគិរីបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ គឺជាប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំងនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្នុងនោះដែរ រដ្ឋបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ ខេត្តមណ្ឌលគិរីត្រូវគេមើលឃើញថា ទើបនឹងការឆ្លងជំងឺកូវីដ-១៩ច្រើន នៅរយៈពេល២ថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដោយនៅថ្ងៃទី១៣មិថុនាមានអ្នកឆ្លងថ្មី១១នាក់ និងនៅថ្ងៃទី១៤មានអ្នកឆ្លងថ្មី១០នាក់។ ប៉ុន្តែចាប់ពីថ្ងៃទី១១មិថុនាមក ខេត្តមណ្ឌលគិរីមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២នាក់ហើយ។

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨២ម៉ឺននាក់ និងជាសះស្បើយ១៦១លាន២០ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨២ម៉ឺននាក់ និងជាសះស្បើយ១៦១លាន២០ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៧លាន២ម៉ឺន៧ពាន់៦៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨២ម៉ឺន៧ពាន់៦៤៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦១លាន២០ម៉ឺន៨ពាន់៤១០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៣ម៉ឺន៥ពាន់២៣៩នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់២៣២នាក់ និងជាសះស្បើយចំនួន២៨លាន៤៣ម៉ឺន៦ពាន់៩៨១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៥៧ម៉ឺន៣៥នាក់ ស្លាប់៣៧ម៉ឺន៧ពាន់៦១នាក់ និងជាសះស្បើយ២៨លាន២៧ម៉ឺន២ពាន់៧៨០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៤៥ម៉ឺន៤ពាន់៨៦១នាក់ ស្លាប់ចំនួន៤៨ម៉ឺន៨ពាន់៤០៤នាក់ និងជាសះស្បើយ១៥លាន៨៥ម៉ឺន៤ពាន់២៦៤នាក់ ៕ ប្រភព៖ worldometers

  • សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ៣២នាក់

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ៣២នាក់

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញ អ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ៣២នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ០១នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។

  • ខ្វះការប្រុងប្រយ័ត្ន!! បុរសម្នាក់រថយន្តដឹកទំនិញធុនធំបុកគូទរថយន្តទំនេីប Mazda នៅស្ទុបចំការមន រងការខូចខាត

    ខ្វះការប្រុងប្រយ័ត្ន!! បុរសម្នាក់រថយន្តដឹកទំនិញធុនធំបុកគូទរថយន្តទំនេីប  Mazda នៅស្ទុបចំការមន  រងការខូចខាត