-
តើ នរណាក្រោកឡើងច្បាំងតទល់ជាមួយនឹងការឈ្លានពានទឹកដីរបស់យួនយៀកកុងនៅឆ្នាំ ១៩៧០?

-
ស្រ្តីមានផ្ទៃពោះ៧ខែ នៅខេត្តកំពត បានស្លាប់ដោយសារជំងឺកូវីដ-១៩

-
ម៉ាស៊ីនរាវមីនចំនួន ៥០គ្រឿងត្រូវបានស៊ីម៉ាក់ផ្ទេរ ជូនកងយោធពលខេមរភូមិន្ទ

រាជធានីភ្នំពេញៈម៉ាស៊ីនរាវមីនចំនួន៥០គ្រឿងត្រូវបានស៊ីម៉ាក់ ផ្ទេរ និងប្រគល់ ជូនកងយោធពលខេមរភូមិន្ទ ក្នុងការគាំទ្រដល់យោធ ភូមិភាគទី៣ យោធភូមិភាគទី៥ និងកងពលធំអន្តរាគមន៍លេខ២នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១នេះ។ គួរបញ្ជាក់ថាការប្រគល់នូវម៉ាស៊ីនរាវម៉ីននេះបន្ទាប់ពីពេល កងយោធពលខេមរភូមិន្ទភូមិភាគទាំងពីរបានទទួលការហ្វឹកហ្វឺនកំលាំងជំនាញបោសសំអាតមីននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនស៊ីម៉ាក់កំពង់ឆ្នាំងចំនួន១០០នាក់កន្លងមក។ បញ្ជាក់ក្នុងពិធីនេះលោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានថ្លែងអំណរអរគុណ លោក ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ព ជើងគោក ដែលតែងតែជំរុញលើកទឹកចិត្តឱ្យមានការសហការគ្នាល្អិតរមួតក្នុងការ បោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌ័ពីសង្គ្រាម ឱ្យបានឆាប់បំផុត ប្រយោជន៍ដើម្បីធានាសុខសុវត្ថិភាពការប្រើប្រាស់ដីធ្លីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និងពង្រឹងសុខសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តជូនប្រជាពលរដ្ឋដែលកំពុងរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់ពីសង្គ្រាម៕
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៣៥នាក់(១៧នាក់មកពីថៃ) និងជាសះស្បើយ ចំនួន៤នាក់

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៣៥នាក់(១៧នាក់មកពីថៃ) និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី១៧ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពដើមមកពីស្រុកជីក្រែង។ ករណីទី១៨ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន។ ដោយឡែក ករណីទី១៩ ដល់ទី៣៥ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។ អ្នកជាសះស្បើយទាំង០៤នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៧នាក់ ស្លាប់៣នាក់ និង៣៧៤នាក់…
-
បើកឱ្យដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរឡើងវិញ ផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ

-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ០១នាក់

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ០១នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្ត រកមេរោគកូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុម គ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ០១នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ ដោយត្រូវបន្តធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៤៥៤នាក់ ស្រី ២៦៣នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២៥០នាក់ ស្រី ១៤០នាក់ និងស្លាប់ ចំនួន ០២នាក់ ស្រី ០១នាក់។ អ្នកជំងឺដែលនៅសល់ចំនួន ២០២នាក់ ស្រី ១២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក…
-
គ្រួសារអតីតយុទ្ធពលី បានទទួលខ្នងផ្ទះទី១៩២ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ ៖ គ្រួសារអតីតយុទ្ធពលី មានជីវភាពខ្វះខាត មានជម្រកស្នាក់នៅមិនសមរម្យ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៩២ តាមរយៈឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងសាងសង់ដោយ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ជូនលោកស្រីរស់ គៀនរស់នៅ ភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ នៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ប្រគល់ផ្ទះខ្នងទី១៩២ ជូនលោកស្រី រស់ គៀន ត្រូវជាភរិយាលោក សុខ សំអាត នៅអង្គភាព កងពលធំលេខ១ វរសេនាតូចលេខ១៥ ឈរជើងនៅបន្ទាយលង្វែក ក្នុងខេត្តកំពង់ស្ពឺ បានមរណភាពនៅក្នុងឆ្នាំ1998 ដោយសារជំងឺគ្រុនចាញ់ នៅសម័យសង្គ្រាម ។ លោកស្រី រស់ គៀន អាយុ ៦៩ឆ្នាំ មានសមាជិកគ្រួសារនៅក្នុងបន្ទុក៦នាក់ ស្រី៥នាក់…
-
វីដេអូ : កំហឹងនិស្សិតចំពោះការឈ្លានពានរបស់ យួនយៀកកុង

-
របកគំហើញថ្មី! អ្នកវិទ្យាសាស្រ្តអូស្រ្តាលីទើបរកឃើញបំណែកឆ្អឹងសត្វដាយណូស័រប្រភេទថ្មីធំជាងគេបំផុតនៅលើពិភពលោក (មានវីដេអូ)

អូស្ត្រាលី៖ បំណែកឆ្អឹងសត្វដាយណូស័រប្រភេទថ្មីមួយ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញនៅក្នុងប្រទេសអូស្ត្រាលី ដែលវាជាប្រភេទមួយដែលធំជាងគេបំផុតនៅលើពិភពលោកក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ។ បើតាមអ្នកជំនាញខាងផ្នែកសារមន្ទីរ និងស្រាវជ្រាវសត្វនៅសារមន្ទីរឃ្វីនលែន លោក Scott Hocknull របកគំហើញនេះ គ្រាន់តែជាព័ត៌មានជំនួយប៉ុណ្ណោះ ខណៈដែលក្រុមអ្នកជំនាញផ្នែកសត្វពីបុរាណ បានដាក់ឈ្មោះប្រភេទនេះថា “Otitan Coorensis” ។ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា ដាយណូស័រប្រភេទនេះ មានកម្ពស់៥ទៅ៦.៥ ម៉ែត្រ និងមានប្រវែង២៥ទៅ៣០ម៉ែត្រ ជាប្រវែងដូចទៅនឹងទីលានបាល់បោះ និងមានកម្ពស់ដូចអាគារកម្ពស់ពីរជាន់ដែរ ធ្វើឱ្យវាក្លាយជាប្រភេទសត្វដាយណូស័រថ្មីធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី និងស្ថិតក្នុងលំដាប់កំពូលទាំង៥ នៅលើពិភពលោក ។ យោងតាមឯកសារស្រាវជ្រាវបង្ហាញថា ដាយណូស័រស៊ីរុក្ខជាតិនេះ បានរស់នៅក្នុងសម័យ Cretaceous ចន្លោះពី៩២លានទៅ៩៦លានឆ្នាំមុន នៅពេលដែលប្រទេសអូស្ត្រាលីជាប់នឹងតំបន់ Antartica ៕ ប្រភព៖ Ajazeera
-
ឯឧ សោម ពិសិដ្ឋ និងភរិយា នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនបងប្អូនប្រជាពលរដ្ឋ ១១១គ្រួសារ

ខេត្តកែប ៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯ ឧ សោម ពិសិដ្ឋ និងភរិយា នាំយកអំណោយ និងបានពាំនាំនូវសេចក្តីផកតាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១១១គ្រួសារ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ៕ #SomPiseth#Kep#Cambodia