Category: ព័ត៌មានជាតិ

  • ធនាគារវីងសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកៀរគរការបរិច្ចាគពីសប្បុរសជនសំដៅរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា

    ធនាគារវីងសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកៀរគរការបរិច្ចាគពីសប្បុរសជនសំដៅរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា

    ភ្នំពេញ៖ ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិគន្ធបុប្ផាកម្ពុជា បានសហការគ្នាដើម្បីកៀរគរថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ។ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយ លោកវេជ្ជបណ្ឌិត Beat Richner ។ ទោះជាយ៉ាងណាក៏ដោយការរីករាតត្បាតពីវីរុសកូវីដ-១៩ បានធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនថវិកាបរិច្ចាគ តាមរយៈមូលនិធិគន្ធ-បុប្ផាកម្ពុជា ។ លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមាររាប់មិនអស់ និងបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលជិត៣០ឆ្នាំ កន្លងមកនេះ។ ខណៈពេលដែលអនាគតនៃប្រទេសកម្ពុជាពឹងផ្អែកលើការរីកចម្រើន ក៏ដូចជាការអភិវឌ្ឍកុមារ, រាល់ការបរិច្ចាគដើម្បីគាំទ្រចំពោះមន្ទីរពេទ្យដ៏អស្ចារ្យនេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់ ដោយសារតែឥទ្ធិពលរបស់វាចំពោះសហគមន៍” ។ តាមរយៈកិច្ចសហការនេះ ធនាគារវីងគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការទទួលការបរិច្ចាគ និងកៀរគរវិភាគទានសប្បុរសធម៌នានា។ យុទ្ធនាការនេះ នឹងត្រូវធ្វើឡើងជាមួយនឹងបណ្តាញនៃធនាគារវីង ដែលរួមមាន៖ គេហទំព័ររបស់វីង បណ្តាញសង្គមកម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីងដែលមានជិត១០ ០០០ កន្លែងជាដើម ។ តាងនាមឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា,…

  • លោក នុត ពុធដារ៉ា ចុះពិនិត្យដំណើការយុទ្ធនាការចាក់វ៉ាក់សាំង និងរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្តាល

    លោក នុត ពុធដារ៉ា ចុះពិនិត្យដំណើការយុទ្ធនាការចាក់វ៉ាក់សាំង និងរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្តាល

    កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក រួមនិងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចុះពិនិត្យដំណើរការយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកខ្សាច់កណ្តាល ព្រមទាំងចុះពិនិត្យទីតាំងរៀបចំជាកន្លែងព្យាបាល អ្នកវិជ្ជមានកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ។

  • ខេត្តមណ្ឌលគិរី សម្រេច បិទខ្ទប់បណ្ដោះអាសន្នផ្នែកខ្លះនៃក្រុងសែនមនោរម្យ

    ខេត្តមណ្ឌលគិរី សម្រេច បិទខ្ទប់បណ្ដោះអាសន្នផ្នែកខ្លះនៃក្រុងសែនមនោរម្យ

    សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នផ្នែកខ្លះនៃក្រុងសែនមនោរម្យ រួមមាន៖ ភូមិចំបក់ ក្នុងសង្កាត់ស្ពានមានជ័យ ភូមិជ្រៃសែន ក្នុងសង្កាត់មនោរម្យ និងភូមិដើមស្រល់ ក្នុងសង្កាត់មនោរម្យ (សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មានដូចខាងក្រោម)៕

  • កម្មវិធីភូមិសាស្រ្តនយោបាយ ប្រធានបទ៖ ការប្រជុំកំពូលមេដឹកនាំក្រុម G7

    កម្មវិធីភូមិសាស្រ្តនយោបាយ ប្រធានបទ៖ ការប្រជុំកំពូលមេដឹកនាំក្រុម G7

    សូមទស្សនា​ កម្មវិធីភូមិសាស្រ្តនយោបាយ ប្រធានបទ៖ ការប្រជុំកំពូលមេដឹកនាំក្រុម G7 14-06-2021

  • តំបន់ការពារទេសភាពអាងត្រពាំងថ្ម ជាអាងស្តុកទឹកដ៏សំខាន់មួយ និងជាជម្រកសំរាប់សត្វស្លាបច្រើនប្រភេទ

    តំបន់ការពារទេសភាពអាងត្រពាំងថ្ម ជាអាងស្តុកទឹកដ៏សំខាន់មួយ និងជាជម្រកសំរាប់សត្វស្លាបច្រើនប្រភេទ

    ប្រភព៖ សាយ សំអាល់ – Say Samal

  • ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ និងជាសះស្បើយចំនួន ២៧នាក់

    ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ និងជាសះស្បើយចំនួន ២៧នាក់

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ ក្នុងនោះ ស្រុកកោះសូទិន ០១នាក់, ក្រុងកំពង់ចាម ០២នាក់, ស្រុកស្រីសន្ធរ ០៥នាក់, ស្រុកជើងព្រៃ ០៥នាក់, ស្រុកចំការលើ ០៦នាក់ និងករណីជាសះស្បើយចំនួន ២៧នាក់ ក្នុងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

  • ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ចុះពិនិត្យទំនប់ទប់ទឹក និងការងារដាំដុះ របស់កងទ័ពតាមខ្សែត្រៀមជួរមុខព្រំដែន កម្ពុជា.ថៃ

    ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ចុះពិនិត្យទំនប់ទប់ទឹក និងការងារដាំដុះ របស់កងទ័ពតាមខ្សែត្រៀមជួរមុខព្រំដែន កម្ពុជា.ថៃ

    លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចុះពិនិត្យមើលទំនប់ទប់ទឹក និងការដាំដុះដំណាំផ្សេងៗ របស់បងប្អូនកងទ័ពដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ នៃទិសទី១ប្រាសាទព្រះវិហារ។ លោកមេបញ្ជាការ ថ្លែងថា ក្រៅពីភារកិច្ចស្នូល នៅក្នុងកាតព្វកិច្ចការពារជាតិមាតុភូមិ និងរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋហើយនោះ បងប្អូនកងទ័ព ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះការបង្កបង្កើនផលដាំដុះបន្លែចម្រុះ ចិញ្ចឹមសត្វ ជាលក្ខណៈអង្គភាព និងនៅតាមផ្ទះបងប្អូនគ្រួសារកងទ័ព។ បន្ថែមពីនោះ អង្គភាពបានដាក់ចេញទិសដៅប្រឡងប្រណាំង ទៅលើការកសាងជួសជុល សំណង់អគារ ផ្ទះស្នាក់នៅបន្ថែម លើការងារអភិវឌ្ឍន៍អង្គភាព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។ សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមិថុនា លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានអញ្ជើញចូលរួមអបអរសាទរចំពោះ ការវិលត្រលប់មកកាន់លំនៅដ្ឋានរបស់បងប្អូនពលរដ្ឋ ដែលពាក់ព័ន្ធនិងអ្នកផ្ទុកជំងឺកូវីត-១៩ ដែលអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទទួលយកដើម្បីធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ ពីមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ថ្ងៃនេះត្រូវបានក្រុមការងារសុខាភិបាល នៃមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត និងក្រុមការងារសុខាភិបាលកងពល អនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ដោយសារពួកគាត់ទាំង១៧នាក់នេះ មិនមានរោគសញ្ញាវីរុស covid-19ឡើយ។…

  • ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ចុះពិនិត្យទំនប់ទប់ទឹក និងការងារដាំដុះ របស់កងទ័ពតាមខ្សែត្រៀមជួរមុខព្រំដែនកម្ពុជា.ថៃ

    ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ចុះពិនិត្យទំនប់ទប់ទឹក និងការងារដាំដុះ របស់កងទ័ពតាមខ្សែត្រៀមជួរមុខព្រំដែនកម្ពុជា.ថៃ

    ព្រះវិហារ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ អមដំណើរដោយក្រុមការងារ ចុះពិនិត្យមើលទំនប់ទប់ទឹក និងការដាំដុះដំណាំផ្សេងៗ របស់បងប្អូនកងទ័ពដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ នៃទិសទី១ប្រាសាទព្រះវិហារ។ លោកមេបញ្ជាការ ថ្លែងថា ក្រៅពីភារកិច្ចស្នូល នៅក្នុងកាតព្វកិច្ចការពារជាតិមាតុភូមិ និងរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋហើយនោះ បងប្អូនកងទ័ព ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះការបង្កបង្កើនផលដាំដុះបន្លែចម្រុះ ចិញ្ចឹមសត្វ ជាលក្ខណៈអង្គភាព និងនៅតាមផ្ទះបងប្អូនគ្រួសារកងទ័ព។ បន្ថែមពីនោះ អង្គភាពបានដាក់ចេញទិសដៅប្រឡងប្រណាំង ទៅលើការកសាងជួសជុល សំណង់អគារ ផ្ទះស្នាក់នៅបន្ថែម លើការងារអភិវឌ្ឍន៍អង្គភាព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។ ក្រោមការយកចិត្តទុក្ខដាក់ និងការណែនាំ របស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម មេបញ្ជាការកងពលធំលេខ៣ និងបទបញ្ជាផ្ទៃក្នុងអង្គភាពធ្វើឲ្យអង្គភាពចំណុះទាំង៥ បាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់លើការងារកសាងជុំរុំជម្រកស្នាក់នៅ របស់បងប្អូនកងទ័ព គ្រួសារទ័ព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការបង្កបង្កើនផលដាំដុះបន្លែចម្រុះ និងចិញ្ចឹមសត្វ ទៅតាមផែនការ។ នៅថ្ងៃទី១៤ ខែមិថុនានេះដែរ…

  • ក្រុមហ៊ុនsmart ឧបត្ថមអំណោយមនុស្សធម៍ដល់ប្រជាពល រដ្ឋទី ទាលក្រចំនួន២០០គ្រួសារ នៅក្នុងឃុំគោក បាល្លង័ ស្រុកមង្គលបូរី

    ក្រុមហ៊ុនsmart ឧបត្ថមអំណោយមនុស្សធម៍ដល់ប្រជាពល រដ្ឋទី ទាលក្រចំនួន២០០គ្រួសារ នៅក្នុងឃុំគោក បាល្លង័ ស្រុកមង្គលបូរី

    ក្រុមហ៊ុនទូរសព្ទស្មាត (Smart) បានចូលរួមបរិច្ចាកនូវអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ ជួបការលំបាកផ្នែកជីវភាព ក្នុងកាលៈទេសៈកូវីដ១៩ ចំនួន២០០គ្រួសារ ក្នុងឃុំគោកបាល្លង័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។        ឯកឧត្តម អ៊ុ រាត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន ស្មាត ដែលបានចូលរួមជួយផ្ដល់នូវអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋកំពុងជួបនូវការលំបាក ក្នុងអំឡុងជំងឺឆ្លងរាតត្បាតកូវី19 នេះគឺជាសណ្ដានចិត្តចែករំលែក និងជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។       ឯកឧត្តម បានធ្វើការផ្ដាំផ្ញើដល់បងប្អូន អុំពូមីងទាំងអស់ ចូលបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នៃការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃការប្រឈម រីករាលដាលនៃជំងឺកូវីដ19 ជាសកល ហើយប្រទេសកម្ពុជាយើង នៅមិនទាន់ថមថយនៅឡើយ ដូចនេះសូមបងប្អូនអនុវត្តគោរព តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ នឹង ២ចូលរួម។ អំណោយដែលបានផ្ដល់ជូននាពេលនេះដោយ ១គ្រួសារៗទទួលបានអង្ករ ១0 គីឡូក្រាម មី១កេស ត្រីខ១យួរ និងទឹកស៊ីអ៊ីវ១យួរ៕ដោយ៖ ឃិន គន្ធា

  • ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ជួប សំណេះសំណាលជាមួយសមាជិក សមាជិកា បក្សប្រជាជនកម្ពុជា ស្រុកមង្គលបូរី

    ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ជួប សំណេះសំណាលជាមួយសមាជិក សមាជិកា បក្សប្រជាជនកម្ពុជា ស្រុកមង្គលបូរី

            ឯកឧត្តម គោ សុំ សារឿត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ភូមិ ក្នុងស្រុកមង្គលបូរីក្នុងគោលបំណង កិច្ចពិភាក្សាស្ដីពីផែនការឈានឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត “គជប” បានកំណត់យកថ្ងៃអាទិត្យទី៥ ខែមិថុនាឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត។       លោក លី សារី ប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបូរី លើកឡើងថា ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាពេលខាងមុខនេះ គឺតម្រូវឲ្យអស់លោក លោកស្រីជាបេក្ខជន តំណាងគណបក្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព ប្រជាប្រិយភាព មានឥទ្ធិពលនិងមានជំនឿជឿជាក់ លើការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។              ឯកឧត្តម គោ សុំ សារឿត មានប្រសាសន៍ថា ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់ លើកការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នោះគឺអស់លោកលោកស្រី ដែកជាអ្នកបម្រើប្រជាពលរដ្ឋ ខិតខំបន្ត ថែរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឲ្យបានកាន់តែរឹងមាំ ទាំងនៅផ្ទៃក្នុង ទាំងនៅតាមតំបន់មូលដ្ឋាន…