Category: ព័ត៌មានជាតិ

  • ផ្លូវកៅស៊ូប្រវែង ១២គីឡូម៉ែត្រ នៅក្នុងឃុំពេជចង្វា ស្រុកបរិបូណ៌ កសាងដោយក្រសួងអភិវឌ្ឍន៍ជនបទបានរួចរាល់ហើយ

    ផ្លូវកៅស៊ូប្រវែង ១២គីឡូម៉ែត្រ នៅក្នុងឃុំពេជចង្វា ស្រុកបរិបូណ៌  កសាងដោយក្រសួងអភិវឌ្ឍន៍ជនបទបានរួចរាល់ហើយ

    កំពង់ឆ្នាំង ៖ ផ្លូវគ្រួសក្រហមប្រវែង ១២ គីឡូម៉ែត្រ នៅក្នុងឃុំពេជចង្វាស្រុកបរិបូណ៌ បានកសាងជាផ្លូវកៅស៊ូរួចរាល់ហើយ ដោយក្រសួងអភិវឌ្ឍន៍ជនបទធ្វើឲ្យប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅក្នុងឃុំពេជ្យចង្វា រីករាយសប្បាយចិត្តគ្រប់គ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានជួយកសាងផ្លូវមួយខ្សែនេះឡើង ។ លោក ជា វ៉ិច មេឃុំពេជ្រចង្វា នៅព្រឹកថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០២១ នេះបានឲ្យដឹងថា ផ្លូវមួយខ្សែនេះពីមុនមកជាផ្លូវគ្រួសក្រហមមានក្រលុកជាច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋនិង សិស្សានុសិស្ស ជួបការលំបាកយ៉ាងខ្លាំងក្នុងការជិះម៉ូតូទៅរៀននៅវិទ្យាល័យ ក្នុងទីរួមស្រុកបរិបូណ៌ ក៏ដូចជាការដឹកជញ្ជូនកសិផលនានា ពីមូលដ្ឋានទៅកាន់ទីផ្សារ ។ ចំណែកអ្នកជំងឺឈឺស្កាត់ និងស្ត្រីដែលមានផ្ទៃពោះត្រូវសម្រាលកូនគាត់ជួបផលលំបាកយ៉ាងខ្លាំងផងដែរ ។ លោកមេឃុំបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋា ភិបាលកម្ពុជាដែលមានសម្ដេចអគ្គតេជោហ៊ុនសែនជាប្រមុខ ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងឆ្នាំ២០១៨ បានជួយកសាងផ្លូវមួយខ្សែនេះក្លាយទៅជាផ្លូវកៅស៊ូយ៉ាងល្អស្អាតមានគុណភាពរឹងមាំ គឺទើបនិងកសាងរួចរាល់ជាស្ថាពរនៅដើមខែមិថុនា ឆ្នាំ២០២១នេះ ។ ក្នុងនាមអាជ្ញាធរឃុំតំណាងឱ្យ បងប្អូនប្រជាពលរដ្ឋក្នុងឃុំដែលមាន ៤ភូមិមានចំនួន ១១០៥គ្រួសារ ស្មើនិង ៤២១៦នាក់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋា ភិបាល និងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលបានយកចិត្តទុកដាក់ជួយកសាងផ្លូវខាងលើនេះជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំពេជ្យចង្វារ បានធ្វើដំណើរយ៉ាង…

  • តើ ឧបករណ៍ធ្វើទារុណកម្មនៅ ស-២១ មានប្រភពមកពីណា?

    តើ ឧបករណ៍ធ្វើទារុណកម្មនៅ ស-២១ មានប្រភពមកពីណា?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង !អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • សម្ដេចតេជោ ហ៊ុន សែន៖ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ

    សម្ដេចតេជោ ហ៊ុន សែន៖ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជានទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ។ សម្ដេចតេជោ បានសរសេរលើទំព័រហ្វេសប៊ុករបស់សម្ដេចដូច្នេះថា៖ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm Vaccine) របស់ចិនចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ សម្ដេចតេជោ ហ៊ុន សែន បន្តថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី…

  • #វីដេអូទី១១ នៃការសារភាពរបស់ ឌុច : ការកំណត់ប្រភពឧបករណ៍ធ្វើទារុណកម្មនៅ ស-២១

    #វីដេអូទី១១ នៃការសារភាពរបស់ ឌុច : ការកំណត់ប្រភពឧបករណ៍ធ្វើទារុណកម្មនៅ ស-២១

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។#ក្អែកខ្មៅ#BlackCrow#KhmerRougeFacebook Page: Black-Crow Telegram Channel

  • ខេត្តឧត្ដរមានជ័យ ប្រកាសជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១១ នាក់ និងរកឃើញករណីកូវីដ-១៩ ចំនួន០៩ ករណីបន្ថែមទៀត

    ខេត្តឧត្ដរមានជ័យ ប្រកាសជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១១ នាក់ និងរកឃើញករណីកូវីដ-១៩ ចំនួន០៩ ករណីបន្ថែមទៀត

    រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន០៩ ករណីករណី (០៥ករណីសហគមន៍ និង០៤ ករណី ជាករណីនាំចូលពីថៃ) និងជាសះស្បើយ១១ នាក់ បន្ថែមទៀត នាថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង២០:៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១១៦ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១០៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១១ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៣ករណី កំពុងសម្រាកព្យាបាលចំនួន ៧២ករណី និងស្លាប់ចំនួន ០១នាក់។ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»។

  • ខេត្តសៀមរាប ដាក់បម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែមទៀត

    ខេត្តសៀមរាប ដាក់បម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែមទៀត

    រដ្ឋបាលខេត្ត ដាក់ចេញវិធានការរដ្ឋបាលបណ្តោះអាសន្ន (បម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែម) គិតចាប់ពីម៉ោង២២ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ សូមបញ្ជាក់ថា៖ បម្រាមគោចរ និងបម្រាមមួយចំនួនបន្ថែម គឺអនុវត្តចន្លោះពីម៉ោង ២២ ដល់ម៉ោង ៤ ដែលខ្លឹមសារលម្អិត និងករណីលើកលែង ដូចមានចែងក្នុងសេចក្តីសម្រេចខាងក្រោម៖

  • អាជ្ញាធរខេត្តឧត្តរមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ពីករណី​ស្លាប់​បុរសជនជាតិខ្មែរអាយុ៦៣ឆ្នាំម្នាក់ដោយសារជំងឺកូវីដ-១៩ ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    អាជ្ញាធរខេត្តឧត្តរមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ពីករណី​ស្លាប់​បុរសជនជាតិខ្មែរអាយុ៦៣ឆ្នាំម្នាក់ដោយសារជំងឺកូវីដ-១៩ ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    រដ្ឋបាលខេត្តឧត្តរមានជ័យ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឧត្តរមានជ័យ មេត្តាជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ ។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១:១៥នាទីព្រឹក បុរសខាងលើនេះ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងស្ថានភាពសន្លប់ស្តូកស្តើងបាត់ស្មារតី ហើយក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់ តាមបច្ចេកទេស ប៉ុន្តែមិនទទួលបានជោគជ័យ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ១៣:០០នាទីរសៀលថ្ងៃដដែល។ ក្រោយពេលស្លាប់ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ត (Rapid Test) ទទួលបានលទ្ធផលបញ្ជាក់ វិជ្ជមានកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៦៣ឆ្នាំខាងលើ គឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ វាយលុកលឿន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក។ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»៕សំបូរ

  • ខេត្តកំពង់ធំរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ និងស្លាប់ម្នាក់

    ខេត្តកំពង់ធំរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ និងស្លាប់ម្នាក់
  • ផ្ទះបណ្តែតទឹកនៅតាមដងទន្លេមេគង្គក្រោម ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ បានរុះរើចេញស្ទើរតែ ១០០ភាគរយ

    ផ្ទះបណ្តែតទឹកនៅតាមដងទន្លេមេគង្គក្រោម ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ បានរុះរើចេញស្ទើរតែ ១០០ភាគរយ
  • ក្រសួងការពារជាតិបញ្ជាក់ថា ចេតនាអនុព័ន្ធយោធាអាមេរិក ចុះទៅកាន់ តំបន់រាម «មិនមែនដើម្បីអស់មន្ទិលសង្ស័យអំពីមូលដ្ឋានទ័ពចិន» ឡើយ ហើយប្រកាសទាត់ចោលសេចក្តីថ្លែងការណ៍របស់អាមេរិក

    ក្រសួងការពារជាតិបញ្ជាក់ថា ចេតនាអនុព័ន្ធយោធាអាមេរិក ចុះទៅកាន់ តំបន់រាម «មិនមែនដើម្បីអស់មន្ទិលសង្ស័យអំពីមូលដ្ឋានទ័ពចិន» ឡើយ ហើយប្រកាសទាត់ចោលសេចក្តីថ្លែងការណ៍របស់អាមេរិក