-
ក្រសួងការបរទេស បើកកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» ជាលើកទី២

-
គណៈអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំនៅដើមសប្តាហ៍ក្រោយ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ បេក្ខជន២រូប ដែលដាក់ពាក្យស្នើធ្វើជាប្រធាន គ.ជ.ប

-
ក្រសួងប្រៃសណីយ៍ ច្រានចោលការបំភ្លើសរបស់សារព័ត៌មានអេស៊ាថាមស៍ (Asia Times)

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២១នេះបានធ្វើការច្រើនចោលនិងបានអះអាងថាការចុះផ្សាយរបស់សារព័ត៌មានអេស៊ាថាមស៍ (Asia Times) កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ថាជាការបំផ្លើសការពិតនៅកម្ពុជា។ ក្រសួងប្រៃសណីយ៍ាបានបញ្ជាក់ក្នុងសេចក្តីបំភ្លឺរបស់ខ្លួនថាកាលពីថ្មីៗនេះ សារព័ត៌មានអេស៊ាថាមស៍ (Asia Times) នៅទីក្រុងហុងកុង បានផ្សព្វផ្សាយព័ត៌មានបំផ្លើសអំពី ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ក្រោមចំណងជើងថា “ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យ ក្នុងប្រព័ន្ធទប់ស្កាត់កូវីដ (China squeezes Cambodia for its Covid app data) ដោយលើកឡើងថា រាជរដ្ឋាភិបាល បានប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យនិងតាមដានប្រជាពលរដ្ឋ និងបានប្រឌិតថា ឯកអគ្គរដ្ឋទូតចិនបាន ជួបមន្ត្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធ QR Code ថ្មីនេះ។ ពាក់ព័ន្ធក្នុងរឿងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថាក្រសួងប្រៃសណីយ៍និងក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការប្រឌិតនិងបំផ្លើសព័ត៌មានមិនពិតនេះ ដែលបំពុលសង្គមនិងមតិសាធារណៈ…
-
ក្រសួងការពារជាតិឆ្លើយតប និងបំភ្លឺ ចំពោះការចោទប្រកាន់មិនពិតរបស់ស្ថានទូតអាមេរិក ពាក់ព័ន្ធទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម

-
អភិបាលខេត្តប៉ៃលិន នាំយកអំណោយកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣២គ្រួសារនៅសង្កាត់អូរតាវ៉ៅ

ខេត្តប៉ៃលិន ៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃសោវ៍ទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ បានអញ្ជេីញចុះសួរសុខទុក្ខនិង នាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោយសារវិបត្តិកូវីដ~១៩ ចំនួន៣២គ្រួសារ ស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលន ខេត្តប៉ៃលិន។ ពិធីនេះក៏ មានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជនស.ស.យ.ក ខេត្ត យុវជនកាកបាទក្រហមខេត្ត និង អាជ្ញាធរភូមិ ឃុំ ស្រុក ។ លោកជំទាវអភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេច តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូននោះឡើយ ។ លោកជំទាវ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមគន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាសក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ ៣កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ ។ សូមបញ្ជាក់ថា ៖ ស្បៀងអាហារដែលបានផ្តល់ជូនតាមខ្នងផ្ទះ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៥០គីឡូ ត្រីខ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ២កេស ឃីត១ (កន្ទេល១ មុង១ ក្រមា១ ភួយ១) អាវយឺត១ ទឹកសុទ្ធ ១កេស និងថវិកា១០០.០០០រៀល ៕
-
“មន្ទីរសន្ដិសុខ កោះថ្មី” ខេត្ដសៀមរាប

មន្ទីរសន្ដិសុខ កោះថ្មី អាចរាប់បានជាមន្ទីរសន្ដិសុខដែលឃោរឃៅបំផុតមួយ ក្នុងចំណោមមន្ទីរសន្ដិសុខនៅក្នុងទឹកដីខេត្ដសៀមរាប រួមទាំងមន្ទីរសន្ដិសុខដទៃផ្សេងទៀតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដ្បិតក្រៅពីការធ្វើទារុណកម្មដ៏ព្រៃផ្សៃ និងការសម្លាប់ហើយនោះ សាកសពរបស់ជនរងគ្រោះទៀតសោត ក៏ត្រូវបានកំទិច ដោយស្នាដៃនៃកងសន្ដិសុខរបស់ខ្មែរក្រហមផងដែរ។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel
-
ព្រឹត្តិការណ៍ប្រចាំថ្ងៃ ១២-មិថុនា-២០២១

វគ្គទី១ ព្រឹត្តិការជាតិ L1 គណៈអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំនៅដើមសប្តាហ៍ក្រោយ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ បេក្ខជន២រូប ដែលដាក់ពាក្យស្នើធ្វើជាប្រធានគ.ជ.ប ៕ …ឃ្លីប…V13 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកជំទាវ ហម អ៊ីម (មានជម្ងឺ ត្បៀតសសៃឈាមអាក់ទែបេះដូង) និងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយនារីខេត្ត កំពង់ចាម ៕…ឃ្លីប…V7 ក្រសួងការបរទេស បើកកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» ជាលើកទី២៕…ឃ្លីប…BH1 ៦០៥នាក់ ត្រូវបានព្យាបាល ជាសះស្បើយ ខណៈ៦៣៨នាក់ បានឆ្លងកូវីដ-១៩ និងស្លាប់ ៩នាក់ ទៀតនៅថ្ងៃនេះ ៕ …ឃ្លីប…BH2 រដ្ឋមន្ត្រីសុខាភិបាល ក្រើនរម្លឹកបន្ថែមដល់អភិបាលរាជធានីខេត្ត ដើម្បីពង្រឹងការត្រួតពិនិត្យ សុខភាពអ្នកដំណើរ ចូលមកកម្ពុជា ដោយធ្វើតេស្តរហ័សរកកូវីដ៕ …ឃ្លីប…C6 អាជ្ញាធរខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពលករ៤៥នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ទៅ ប្រ ទេសថៃ និងត្រូវដាក់ឲ្យ ធ្វើចត្តាឡីស័ក១៤ថ្ងៃ ៕…ឃ្លីប…V12 សិប្បកម្មកែច្នៃដើមទ្រាំងនៅដែនជម្រកសត្វព្រៃឆែប ជួយបង្កើនជីវភាពពលរដ្ឋមូលដ្ឋាន៕…
-
បច្ចុប្បន្នភាពលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេស ឆ្នាំ២០២១បានកត់ត្រា វត្តមាន សត្វត្មាតចំនួន ៨២ ក្បាលក្នុងនោះមានត្មាតភ្លើង ១៣ក្បាល ត្មាតផេះ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល

បច្ចុប្បន្នភាពលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានកត់ត្រាវត្តមានសត្វត្មាតចំនួន ៨២ ក្បាលក្នុងនោះមានត្មាតភ្លើង ១៣ក្បាល ត្មាតផេះ ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល។នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រោយពេលបើកការ ជំរឿនសត្វត្មាតកាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ។ ជំរឿនសត្វត្មាតប្រចាំឆ្នាំ ២០២១ នៅកម្ពុជាសហការរៀបចំដោយក្រសួងបរិស្ថាននិងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិត្រូវបានបើកធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ នៅលើទីតាំងចំនួន ៤ កន្លែងនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះដែលជឿជាក់ថាមានវត្តមានសត្វត្មាតរស់នៅ។ នេះជាការអង្កេតតាមដានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ នៅកម្ពុជាដើម្បីដឹងថាតើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះដើម្បី ងាយស្រួលក្នុងការរៀបចំផែនការការពារនិងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។ តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា វត្តមានសត្វត្មាតដែលបានកត់ត្រានៅទីតាំងជំរឿនទាំង ៤ កន្លែងនោះរួមមាន៖ ១) មានសត្វត្មាតចំនួន២៣ក្បាល ត្រូវបានកត់ត្រានៅអាហារដ្ឋានត្មាតខេត្តព្រះវិហារ; ២) មិនមានវត្តមានសត្វត្មាតនៅអាហារដ្ឋានខេត្តមណ្ឌលគិរី; ៣) មានសត្វត្មាតចំនួន ៥២ក្បាល ត្រូវបានកត់ត្រានៅអាហារដ្ឋានត្មាតខេត្តស្ទឹងត្រែង និង ៤) មានសត្វត្មាតចំនួន…
-
ក្រសួងការបរទេស បើកកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» ជាលើកទី២

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះមានការចូលរួមពីស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនផងដែរ។ នេះជាកិច្ចប្រជុំលើកទី២ ដែលកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ និងបានអញ្ជើញបើកដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស ដោយកិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរដ្ឋ និងវិស័យឯកជន ជាពិសេស ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងស្ថានតំណាងកម្ពុជានៅបរទេស និងវិស័យឯកជននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ «យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» (Economic Diplomacy Strategy 2021-2023) ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សំដៅរួមចំណែកឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យ ទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌…
-
ក្រុមហ៊ុន Royal Group , LTD បានធ្វើការស្នើសុំជួលដីរដ្ឋដើម្បីធ្វើអជីវកម្មបូមខ្សាច់ក្នុងទឺកដីខេត្តកោះកុងចំនួន២ គម្រោង

ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត .ក្រោមការចាត់តាំងរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០២១ ដើម្បីចុះពិនិត្យគម្រោងស្នើសុំជួលដីរដ្ឋធ្វើអាជីវកម្មខ្សាច់ចំនួន ២ គម្រោង របស់ក្រុមហ៊ុន Royal Group .,LTD ស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង និងឃុំប្រឡាយ ស្រុកថ្មបាំង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ។ ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែងលើគម្រោងស្នើសុំធ្វើអាជីវកម្មខ្សាច់ របស់ក្រុមហ៊ុន ក្រុមការងារនៃស្ថាប័នពាក់ព័ន្ធ នឹងរៀបចំកំណត់ហេតុរួមមួយដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ក្នុងនោះរដ្ឋបាលខេត្តបានស្នើសុំនូវចំណុចមួយចំនួនដូចខាងក្រោម៖ ១- សូមក្រុមហ៊ុនសិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់ទៅលើបរិស្ថាន និងសង្គម២- សូមដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងមួយនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ដីកម្មសិទ្ធ ឬប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន៣- សូមជួយលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការជ្រើសរើសកម្មករ រឺបុគ្គលិកពីក្នុងភូមិ ឃុំ ដែលទីតាំងគម្រោងបានអនុវត្ត៤- សូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំងគម្រោងវិនិយោគ៥-…