Category: ព័ត៌មានជាតិ

  • ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី១៣មិថុនា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន១៤នាក់។ អ្នកឆ្លងទាំងនោះ រួមមាន៧នាក់ជាកម្មករ កម្មការិនីនៅរោងចក្រ នានា, ក្រៅពីនោះមាននៅស្រុករំដួល២នាក់, ស្រុកស្វាយទាប២នាក់, ស្រុកកំពង់រោទ៍ម្នាក់, និងនៅក្រុងស្វាយរៀម្នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។ ខេត្តស្វាយរៀងគិតមកទល់ថ្ងៃទី១៣មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់២៥៨នាក់, ព្យបាលជាសះស្បើយចំនួន៧៧៧នាក់, កំពុងសម្រាកព្យាបាលចំនួន៤៧៣នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់។

  • រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ជំរុញកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជ​កម្មវិនិយោគ និងការអភិវឌ្ឍធនធាន​មនុស្ស

    រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ជំរុញកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជ​កម្មវិនិយោគ និងការអភិវឌ្ឍធនធាន​មនុស្ស

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេកយកចិត្តទុកដាក់ទៅលើកិច្ចការជំរុញកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងការអភិវឌ្ឍធនធានមនុស្ស។ ការលើកឡើងរបស់សម្តេចតេជោហ៊ុនសែននៅក្នុងឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆេកប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម Martin Vavra ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៤ខែមិថុនានេះ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា​សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន បានស្នើទៅ ឯកឧត្តម Martin Vavra ពាក់ព័ន្ធបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាសុំយកចិត្តទុកដាក់ទៅលើការជំរុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។សម្ដេចតេជោក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតថាកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំងដែលអាច ចាក់ជូនប្រជាពលរដ្ឋ​ប្រមាណ១០លាននាក់ នៅក្នុងខែវិច្ឆិកាខាងមុខ។ នៅក្នុងជំនួបនោះ ឯកឧត្តម Martin Vavra បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាបេសកកម្មរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះគឺធ្វើយ៉ាងណាពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំៗឡើងនិងស៊ីជម្រៅថែមទៀត។ ឯកឧត្តមបានបន្ថែមថាសាធារណរដ្ឋឆេកមានមនោសញ្ជេតនាខ្ពស់និងមានអារម្មណ៍យ៉ាងជិតស្និទ្ធជាមួយកម្ពុជាឈរលើមូលដ្ឋាននេះឯកឧត្តមបានសន្យាជូនសម្ដេចតេជោហ៊ុនសែនថាឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយវិស័យសេដ្ឋកិច្ចវិស័យពាណិជ្ជកម្មនិងការវិនិយោគ។ជាមួយគ្នានោះដែរឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាសាធារណរដ្ឋឆេកនឹងបន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានថ្លែងនូវការអបអរសាទរជូន ឯកឧត្តម Martin Vavra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆេកប្រចាំនៅកម្ពុជា។សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេកដែល បានជួយដល់កម្ពុជា​ពីអតីតកាលលើវិស័យ​នយោបាយសេដ្ឋកិច្ចនិងសង្គមកិច្ច។ពីនោះទៅទៀតគឺបានលុបចោលនូវបំណុលមួយចំនួនធំហើយបំណុលដែលនៅសេសសល់បង្វែរមកជួយកម្ពុជាវិញ​តាមរយៈការសាងសង់​សាលារៀននិងវិស័យសង្គមកិច្ចជាដើម៕

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម

    ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ។ នៅក្នុងជំនួបនោះ ឯកឧត្តម Martin Vávra បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ ឯកឧត្តមបានសន្យាចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា សាធារណរដ្ឋឆែកនឹងជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី14 មិថុនា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី14 មិថុនា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី14 មិថុនា​ ២០២១

  • លោក ចូ បៃដិន បង្ហាញការសាទរដល់លោក Naftali Bennett ដែល​បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្មី (មានវីដេអូ)

    លោក ចូ បៃដិន បង្ហាញការសាទរដល់លោក Naftali Bennett ដែល​បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្មី (មានវីដេអូ)

    Video https://fb.watch/66DoyDEP3i/

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកថ្មីប្រចាំកម្ពុជា ឯកឧត្តម Martin Vávra ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

  • ក្មេងស្រី២នាក់ បងប្អូនបានលង់ទឹកស្លាប់នៅស្រុកពួក

    ក្មេងស្រី២នាក់ បងប្អូនបានលង់ទឹកស្លាប់នៅស្រុកពួក

    សៀមរាប ៖ ក្មេងស្រីចំនួន ០២នាក់ ដែលជាបងប្អូនបង្កើតបានសុំម្តាយទៅលែងផ្ទះអ្នកជិតខាងគ្នា ដើម្បីរើសផ្លែត្នោតទុំរួចហើយក៏នាំគ្នាហែលទឹកស្រះទើបជីកថ្មីៗបណ្តាលឲ្យលង់ទឹកស្លាប់មួយរំពេចនោះ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤និង០០នាទី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចស្រះជីកវាលស្រែព្រៃរបោះស្ថិតក្នុងភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។ អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា មានករណីក្មេងស្រីបានលង់ទឹកស្លាប់ចំនួន០២នាក់នោះ សពទី ១ ឈ្មោះ ឌន់ ចន្ថា ភេទស្រី អាយុ ១១ឆ្នាំ ជាសិស្ស។ សពទី ២ ឈ្មោះ ឌន់ ចាន់ឌី ភេទប្រុស អាយុ ៨ឆ្នាំ ជាសិស្ស។ លោកបន្តថា ក្មេងទាំង ០២នាក់នេះ ជាបងប្អូនបង្កើតនឹងគ្នាដែលមានឪពុកឈ្មោះ សន គន់ អាយុ ៣៤ឆ្នាំ និងម្ដាយឈ្មោះ ត្រើង រូន អាយុ ៣០ឆ្នាំ ជាកសិករ…

  • “មន្ទីរសន្ដិសុខ វត្ដលលៃ” ខេត្ដសៀមរាប

    “មន្ទីរសន្ដិសុខ វត្ដលលៃ” ខេត្ដសៀមរាប

    ក្នុងអំឡុងរបបខ្មែរក្រហម វត្ដអារាម ជាច្រើននៅទូទាំងប្រទេស ត្រូវបានប្រែក្លាយទៅជាមន្ទីរសន្ដិសុខ។ ខ្មែរក្រហម ត្រូវការជាចាំបាច់នូវទីតាំងទាំងអស់នេះ នៅតាមតំបន់ ឬភូមិភាគនីមួយៗ សម្រាប់ទុកធ្វើជាទីឃុំឃាំង ធ្វើទារុណកម្ម ឬសម្លាប់នូវរាល់ជនទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាក្បត់ទៅនឹងអង្កការ។ ខាងក្រោមនេះគឺជារូបភាពនៃមន្ទីរសន្ដិសុខ វត្ដលលៃ។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • សម្ដេចតេជោ ហ៊ុន សែន សម្រេចដឹកនាំបញ្ជាផ្ទាល់លើគណៈ​កម្មការជាតិ​ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងអមដោយឧបនាយករដ្ឋមន្រ្តី៤រូប ដើម្បីបង្កើន​ប្រសិទ្ធភាពទប់ស្កាតការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដឹកនាំ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដោយផ្ទាល់តែម្ដង ដោយអមដោយឧបនាយករដ្ឋមន្រ្តី៤រូប ក្នុងនោះអនុប្រធានប្រចាំការ១រូប និងអនុប្រធានចំនួន៤រូប ព្រមទាំងសមាជិកជាច្រើននាក់ទៀត។ នេះបើតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកំណត់ឲ្យមានគណៈប្រចាំការមួយ ជាសេនាធិការប្រចាំការផងដែរ ដោយសមាសភាពប្រធានមួយរូប គឺឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយអនុប្រធាន២រូប និងសមាជិក។ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ – ដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ១៩ – កំណត់គោលនយោបាយ និងផែនការយុទ្ធសាស្ដ្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ដល់វិស័យសុខាភាពសាធារណៈ និងធានាដល់និរន្ដរភាព នៃកិច្ចដំណើរការ និងជំរុញការស្ទុះងើបឡើងនៃវិស័យសង្គម-សេដ្ឋកិច្ចតាម «គន្លងប្រក្រតីភាពថ្មី» – ដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រ ក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ – គ្រប់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ…

  • អ្នកគ្រប់គ្រងទូទៅគម្រោងក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសអញ្ជើញអ្នកម៉ៅការអោយចូលខ្លួនដោះស្រាយបន្ទាន់រឿងមិនបើកលុយអោយកម្មករ

    អ្នកគ្រប់គ្រងទូទៅគម្រោងក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសអញ្ជើញអ្នកម៉ៅការអោយចូលខ្លួនដោះស្រាយបន្ទាន់រឿងមិនបើកលុយអោយកម្មករ

    ប៉ោយប៉ែត៖ បន្ទាប់ពីមានរឿងតវ៉ាពីសំណាក់កម្មករដែលធ្វើការឲ្យក្រុមហ៊ុន ក្រុងរណបឆាយណា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាថា មិនបានបើកលុយឲ្យកម្មករជាច្រើន ថ្ងៃភ្លាម ធ្វើឲ្យមានការភ្ញាក់ផ្អើល, លោក ប៉ែន វុទ្ធី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាស អញ្ជើញអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ ។ លោក ប៉ែន វុទ្ធី បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ខ្ញុំបាទជា អ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមគោរពអញ្ជើញលោក ពៅ សុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់ អាគារពាណិជ្ជកម្មគ្រោង ចំនួន៣០អាគារ នៅគម្រោង សូមចូលរួមដោះស្រាយជាមួយ ពុកម៉ែបងប្អូន កម្មករកម្មការិនី ចំនួន ជាង ២០០នាក់ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេក្រុមហ៊ុន នឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់»។…