Category: ព័ត៌មានជាតិ

  • ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ទៀត និងជាសះស្បើយ ៣៥នាក់

    ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ទៀត និងជាសះស្បើយ ៣៥នាក់

    សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ ក្នុងនោះ ស្រុកស្ទឹងត្រង់ ០១នាក់,ស្រុកស្រីសន្ធរ ២២នាក់, ស្រុក កោះសូទិន ០៣នាក់, ស្រុកជើងព្រៃ ០១នាក់,ស្រុកចំការលើ ០១នាក់, ព្រៃឈរ ០៤នាក់, ស្រុកបាធាយ ០៧នាក់និងករណីជាសះស្បើយចំនួន ៣៥នាក់ ក្នុងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

  • សម្ដេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធនឹងការចោទប្រកាន់ថា កម្ពុជាអនុញ្ញាតឱ្យមូលដ្ឋានទ័ពចិននៅកំពង់ផែរាម កន្លងមក

    សម្ដេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធនឹងការចោទប្រកាន់ថា កម្ពុជាអនុញ្ញាតឱ្យមូលដ្ឋានទ័ពចិននៅកំពង់ផែរាម កន្លងមក

    https://youtu.be/lvq2W20DX04

  • សិប្បកម្មកែច្នៃដើមទ្រាំងនៅដែនជម្រកសត្វព្រៃឆែប ជួយបង្កើនជីវភាពពលរដ្ឋមូលដ្ឋាន

    សិប្បកម្មកែច្នៃដើមទ្រាំងនៅដែនជម្រកសត្វព្រៃឆែប ជួយបង្កើនជីវភាពពលរដ្ឋមូលដ្ឋាន

    ខេត្តព្រះវិហារ៖តាមរយៈការធ្វើសិប្បកម្មកែច្នៃចេញពីអនុផលព្រៃឈើជាសម្ភារៈនិងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗរបស់ប្រជាសហគមន៍អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។ ប្រជាពលរដ្ឋរស់នៅភូមិ សង្កែ ឃុំ សង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែបនេះ​បានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ។ ទាក់ទិនទៅនឹងមុខរបររបស់ប្រជាពលរដ្ឋនៅតំបន់នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា -ឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថាបច្ចុប្បន្ននេះតាមរយៈការអភិរក្ស និង កិច្ចការពារបាននូវព្រៃឈើ ,សត្វព្រៃ គឺធ្វើឱ្យប្រជាពលរដ្ឋសហគមន៍អាចទទួលបាននូវ អនុផលព្រៃឈើ ក្នុងនេះដូចជាដើមទ្រាំងជាដើម។ដើមទ្រាំងសម្បូរនៅដែនជម្រកសត្វព្រៃឆែបដែលធ្វើឱ្យពួកគាត់អាចដកហូត ធ្វើការកែច្នៃ ជាសម្ភារៈនានាដើម្បីលក់បានជាចំណូលបំពេញបន្ថែមសម្រាប់ជីវភាពគ្រួសារ ។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដែរថាចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋក្នុងស្រុក ផងដែរ។ក្រៅពីនេះវាក៏ជាការជួយថែរក្សាប្រភេទដើមទ្រាំងពីព្រោះថាស្លឹកទ្រាំងនេះដើមឡើយត្រូវបានគេប្រើសម្រាប់ឆ្លាក់ជាអក្សរតាំងពីបុរាណកាលមក។ជាមួយគ្នាការថែរក្សាបាននូវពូជដើមទ្រាំងក៏ដូចជាការថែរក្សាបាននូវសមិទ្ធផលសិប្បកែច្នៃទាំងនេះគឺជាកិច្ចការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារតទៅថ្ងៃខាងមុខយូរអង្វែងទៀត។ ពាក់ព័ន្ធក្នុងរឿងដើមទ្រាំងក៏ដូចជាសិប្បកម្មកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងៗពីដើមទ្រាំងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបាននាំគ្នាដាំបន្ថែមប្រភេទដើមទ្រាំងសម្រាប់បន្តពូជក្នុងភូមិ ក្នុងតំបន់ របស់ពួកគាត់បន្ថែមលើអ្វីដែលមានក្នុងព្រៃស្រាប់”។        កំពុងឈរលក់សម្ភារៈដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី ហឿនឡាបានឱ្យដឹងថាចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារៈប្រើប្រាស់មកឃើញថាជីវភាពគ្រាន់គាប់ប្រសើរជាងមុន។អ្នកស្រីអាចរកចំណូលគ្រាន់ដោះស្រាយក្នុងគ្រួសារ។           ដោយឡែក អ្នកស្រីទិត្យសុខុនរស់នៅភូមិសង្កែ…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសជូនស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងទៅជាអត្តបទ Khmer Automatic Speech Recognition – Khmer ASR ” ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ( Artificial intelligence )។          

  • ចិន​ចាក់​វ៉ាក់សាំង​​បានជា​ង​៨​៤​៥​លាន​ដូ​ស​ ​ខណៈ​អាមេរិក​ចាក់​បានជា​ង​៣​០​៦​លានម្ជុល

    ចិន​ចាក់​វ៉ាក់សាំង​​បានជា​ង​៨​៤​៥​លាន​ដូ​ស​ ​ខណៈ​អាមេរិក​ចាក់​បានជា​ង​៣​០​៦​លានម្ជុល

    ចិន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ជូន​ពលរដ្ឋ​បានជា​ង​៨​៤​៥​លាន​ដូ​ស​ ​ខណៈ​ដែល​អាមេរិក​ចាក់​វ៉ាក់សាំង​បានជា​ង​៣​០​៦​លាន​ដូ​ស​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​១​ ​មិថុនា​ ​២​០​២​១​។​ C​D​C​ របស់​អាមេរិក​បាន​ប្រកាស​ថា​ ​គិត​ត្រឹម​ថ្ងៃសុក្រ​ទី​១​១​ ​មិថុនា​ ​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​សរុប​ជាង​ ​៣​០​៦​,​៥​០​៩​,​៧​៩​៥​ដូ​ស​ ​ត្រូវ​បាន​ចាក់​ជូន​ប្រជាជន​នៅ​ទូទាំង​ប្រទេស​។​ ​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​វិញ​បាន​ប្រកាស​ថា​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ជាង​ ​៨​៤​៥​.​២​លាន​ដូ​ស​ហើយ​ ​ត្រូវ​បាន​ចាក់​ជូន​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​៕​

  • “មន្ទីរសន្ដិសុខ ក្រឡាញ់” ខេត្ដសៀមរាប

    “មន្ទីរសន្ដិសុខ ក្រឡាញ់” ខេត្ដសៀមរាប

    នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សាលារៀន ផ្ទះសម្បែង មន្ទីរពេទ្យ ឬ វត្ដអារាម ត្រូវបានប្រែក្លាយទៅជាមន្ទីរសន្ដិសុខ។ ខ្មែរក្រហម ត្រូវការជាចាំបាច់នូវទីតាំងទាំងអស់នេះ នៅតាមតំបន់ ឬភូមិភាគនីមួយៗ សម្រាប់ទុកធ្វើការឃុំឃាំង ធ្វើទារុណកម្ម ឬសម្លាប់នូវរាល់ជនទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាក្បត់ទៅនឹងអង្កការ។ខាងក្រោមនេះគឺជារូបភាពនៃមន្ទីរសន្ដិសុខ ក្រឡាញ់។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • រដ្ឋបាលខេត្តព្រះសីហ ប្រកាសបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែម

    រដ្ឋបាលខេត្តព្រះសីហ ប្រកាសបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែម

    រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ បានបន្តប្រកាសផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃទៀត គិតចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ កឺដើម្បីធានាការបារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់សង្គម។

  • ក្រុមយុវជន និងយុវនារី នៅក្នុងសន្និសីទមួយនៅក្នុងខេត្ដសៀមរាប

    ក្រុមយុវជន និងយុវនារី នៅក្នុងសន្និសីទមួយនៅក្នុងខេត្ដសៀមរាប

    នៅមុន និងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាទូទៅនៅតាមពេលវេលាកំណត់ណាមួយ ក្រុមមេដឹងខ្មែរក្រហមនៅតាមភូមិភាគ ឬនៅតាមតំបន់នីមួយៗ តែងតែផ្ដើមឱ្យមានសន្និសីទ ប៉ុន្តែការជួបជុំទាំងនោះ គឺមិនមែនសំដៅសួរសុខទុក្ខ ឬឈ្វេងយល់អំពីផលវិបាកដែលប្រជាជនបានជួបនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបង្កើតឱ្យមានការជួបជុំនេះឡើង គឺដើម្បីបញ្ជៀបនូវចំណេះដឹងនៃមនោគមវិជ្ជាបដិវត្ដល់សមមិត្ដ និងប្រជាជន តែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជារូបភាពក្រុមយុវជន និងយុវនារី នៅក្នុងសន្និសីទមួយនៅក្នុងខេត្ដសៀមរាប ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៣។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាជាតិ អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៤

    សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាជាតិ អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៤

    សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាជាតិអប់រំ បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ លើកទី៤ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់ » ។

  • ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាជួបពិភាក្សាការងារជាមួយ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិវិទ្យាសាស្រ្តកោសលវិច័យនៃសាធារណៈរដ្ឋឥណ្ឌាតាមប្រព័ន្ធអនឡាញ

    ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាជួបពិភាក្សាការងារជាមួយ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិវិទ្យាសាស្រ្តកោសលវិច័យនៃសាធារណៈរដ្ឋឥណ្ឌាតាមប្រព័ន្ធអនឡាញ

    រសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយ លោកបណ្ឌិត J. M. Vyas សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រកោសលវិច័យនៃសាធារណរដ្ឋឥណ្ឌា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១- អនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំង២ឯកភាពនឹងបន្តធ្វើទស្សនកិច្ចជាផ្លូវការ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើងវិញ។ ២- ភាគីសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រកោសលវិច័យនៃសាធារណរដ្ឋឥណ្ឌា នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញឯកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា ការស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងជំនាញជាក់លាក់ផ្សេងៗទៀត ដល់គ្រូនគរបាលជាតិបន្តវេនរបស់បណ្ឌិត្យសភា ចំនួន ៥ទៅ១០នាក់ តាមប្រព័ន្ធអនឡាញ និងតាមវគ្គបណ្ដុះបណ្ដាលជាក់ស្ដែងទៅតាមសំណើរបស់បណ្ឌិត្យសភា។ ៣- ឯកភាពឱ្យភាគីបណ្ឌិត្យសភា លើកសំណើអំពីប្រធានបទស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសអ្វីមួយ ដើម្បីធ្វើការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។ ៤- ឯកភាពក្នុងការជួយគាំទ្រឱ្យមានការបង្កើតមន្ទីរពិសោធន៍កោសល្យវិច័យខ្នាតតូចនៅបណ្ឌិត្យសភា។ និង ៥- បើកចំហរឱ្យនិស្សិតនៃបណ្ឌិត្យសភានគរបាលកម្ពុជាចុះឈ្មោះចូលរៀនតាមប្រព័ន្ធអនឡាញថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញឯកទេសមួយចំនួនដូចជា វិទ្យាសាស្ត្រកោសល្យវិច័យ ចិត្តសាស្ត្រកោសល្យវិច័យ កោសល្យវិច័យបទល្មើសព្រហ្មទណ្ឌ ជំនាញឧក្រិដ្ឋវិទ្យា និងវិទ្យាសាស្ត្រកោសល្យវិច័យផ្សេងៗទៀត៕ ដោយ -រ៉ាវុធ