-
សហគមន៍តំបន់ការពារធម្មជាតិមាននាទីនិងការទទួលខុសត្រូវ ចូលរួមអភិរក្សធនធានធម្មជាតិ ទទួលផលនិងអនុផលព្រៃឈើបង្កើនចំណូលជីវភាពគ្រួសារ

ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃនោះទេ ប៉ុន្តែក្រសួងបានអភិរក្សមុខរបរប្រជាសហគមន៍ ចូលអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងបរិស្ថាន អង្គការដៃគូនិងស្ថាប័នពាក់ព័ន្ធមួយចំនួនបានរួមគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមបង្កើតមុខរបរជូនប្រជាពលរដ្ឋសហគមន៍ អភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបិយឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។ ឯកឧត្តមមានប្រសាសន៍ថា នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិក្នុងខេត្តព្រះវិហារមាន ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៤១ សហគមន៍ ហើយក្នុងចំណោមសហគមន៍ទាំងនេះតែងមានប្រជាពលរដ្ឋប្រកបរបរដងជ័រទឹក។ សម្រាប់មុខរបរដងជ័រទឹកនេះដែរគឺជាមុខរបរមួយផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់ផ្គត់ផ្គង់ជីវភាព។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ថាក្នុងក្របខណ្ឌគោលនយោបាយរបស់ក្រសួងបរិស្ថានគឺកំពុងតែរៀបចំការកំណត់តំបន់ និងជំរុញលើការបោះបង្គោលកំណត់តំបន់ឱ្យបានច្បាស់លាស់ ដើម្បីធ្វើការបែងចែកតំបន់ការពារធម្មជាតិ។ ដោយឡែកដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារនេះដែរ គឺបានផ្ទេរមកការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន នៅឆ្នាំ២០២១៦ ដែលមន្រ្តីឧទ្យានុរក្សបានចាប់ផ្តើមមានវត្តមាននៅទីនេះ ហើយក៏បានខចូលរួមពីសហគមន៍ការពារតំបន់ធម្មជាតិ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ដែលជាដៃគូបានធ្វើការរួមគ្នាគឺទី១ ដើម្បីពង្រឹងទៅលើការការពារនិងអភិរក្សធនធានធម្មជាតិ ទី២ អភិរក្សនូវមុខរបរប្រជាសហគមន៍ដែលមានជាលក្ខណៈប្រពៃណីដូចជារបរដងជ័រទឹក និងផ្តល់ជម្រើសនិងមុខថ្មី។ ជាទិសដៅក្រសួងមិនត្រឹមតែការពារធនធានធម្មជាតិ…
-
សមត្ថកិច្ចខណ្ឌច្បារអំពៅ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ២នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១នេះ មានជនសង្ស័យ ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប៉ុស្ដិ៍រដ្ឋបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វេីការស្រាវជ្រាវឃាត់ខ្លួន ក្នុងករណី លួច (ម៉ូតូ) នៅចំណុចមុខផ្ទះលេខ១១៧ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បង្កឡេីងកាលពី ថ្ងៃទី០៩-០៦-២០២១ ម៉ោង២៣និង៣០នាទី។ លោកវរសេនីយ៍ឯក ម៉ៅ សឿត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណប វិរៈ ភេទ ប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឃាត់ខ្លួនចំនួន ០២នាក់ រួមមាន ៖ ១-ឈ្មោះ វង់ សុភា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ…
-
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ច្បារអំពៅ២ ឃាត់ខ្លួនពីបទលួចម៉ូតូ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដែលក្រុមការងារទូរទស្សន៍ អប្សរា ទទួលបាននៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១នេះ មានករណី លួច (ម៉ូតូ) នៅចំណុចមុខផ្ទះលេខ៦២០ ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១០ ម្សិលមិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ។ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅ២ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ លាបថេង ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ អ៊ុល រដ្ឋា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ…
-
ជនសង្ស័យ ៣នាក់ជាមួយថ្នាំញៀនជាង ១គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តបាត់ដំបង

យោងតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការបង្ក្រាបនោះ ធ្វើឡើងនៅម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១១មិថុនាឆ្នាំ២០២១ នៅចំណុចភូមិអូរស្ងួត ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ រួមមានឈ្មោះ ជួន ណារីនភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ ស៊ុយ ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ សែម សុខមាន ភេទប្រុស អាយុ៣៥ឆ្នាំ។ អ្នកទាំង៣រស់នៅ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ជាមួយគ្នានោះ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន៨ថង់ ទម្ងន់១ពាន់១៣៨ក្រាម៩៧មីលីក្រាម,មេតំហ្វេតាមីនយ៉ាម៉ាWYចំនួន២៨គ្រាប់ទម្ងន់២ក្រាម៤០មីលីក្រាម និងវត្ថុតាងមួយចំនួនទៀត។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
-
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបលោកជំទាវឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែល ទេីបចប់ អណត្តិ

ភ្នំពេញ ៖ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្រ្តី រ ដ្ឋ មន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ បាន ទទួល ជួប លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ បារាំង ប្រចាំ កម្ពុជា ដេីម្បី សម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាស ដែល លោកជំទាវ ត្រូវបញ្ចប់អណត្តិបេសកកម្មការទូតរយ:ពេល៤ ឆ្នាំ នៅកម្ពុជា ។ នៅក្នុង ជំនួប នោះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និង…
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៥នាក់ និងជាសះស្បើយចំនួន៣នាក់

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៣០ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានប្រភពចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ។ ចំពោះករណីទី៣១ ដល់ទី៤០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ដោយឡែក ករណីទី៤១ ដល់ទី៤៥ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ។ អ្នកជាសះស្បើយទាំង០៣នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៤៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១០៦នាក់ ស្លាប់២នាក់ និង២៣៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប…
-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១២នាក់ទៀត និងជាសះស្បើយចំនួន ០៦នាក់

-
កម្ពុជាចុះហត្ថលេខាទទួលយកវត្ថុបុរាណខ្មែរចំនួន ២៧រូបពីសហរដ្ឋអាមេរិក

ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សុន្ទរី និងលោក Cyrus Vance រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូយ៉ក នៅថ្ងៃទី៩មិថុនាឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងស្ដីពីការផ្ទេរសិទ្ធគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន២៧រូប ពីការិយាល័យរដ្ឋអាជ្ញា មកកម្ពុជាវិញ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាលោកស្រី ភឿង សកុណា បានអញ្ជើញចូលរួមតាមរយៈប្រពន្ធ័វីដេអូពីរាជធានីភ្នំពេញ ដើម្បីជាសាក្សីក្នុងការចុះហត្ថលេខានោះ។ លោកឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិក៏មានវត្តមានចូលរួមផងដែរ។ ក្នុងចំណោមវត្ថុបុរាណទាំង២៧ដែលត្រូវបានរកឃើញមកវិញដោយការិយាល័យរដ្ឋអាជ្ញា និងក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមមានរូបបដិមផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួនដូចជា ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ ។ល។
-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២១នាក់ទៀត និងជាសះស្បើយចំនួន ៤៣នាក់

-
បិទខ្ទប់ឡើងវិញ នៅផ្នែកខ្លះក្នុងសង្កាត់ចោមចៅទី២ និងសង្កាត់ចោមចៅទី៣ ក្រោយផ្ទុះការឆ្លង រាលដាលកូវីដ ក្នុងរោងចក្រកាត់ដេរ QMI
